ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការគណបក្សស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាល

ជុំវិញ​ឧកញ៉ា

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ​នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បានចេញសេចក្តីសម្រេចតែងតាំង ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ជាសមាជិកគណៈកម្មាធិការគណបក្សស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ត្រូវបានគេស្គាល់ថាជាសហគ្រិនឆ្នើមមួយរូប ដែលតែងតែជួយកៀរគរធុរជន និងអ្នកវិនិយោគិនបរទេស ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា។ លោកឧកញ៉ា ជាអ្នកបង្កើតវេទិកា Investment Roadshow ដែលជាវេទិកាផ្លាស់ប្តូរវិនិយោគ និងឱកាសអាជីវកម្ម និងជាវេទិកាឯកជនសម្រាប់វិនិយោគិន និងសហគ្រិន ទាំងក្នុង និងក្រៅប្រទេស ក្នុងការចាប់យកឱកាសវិនិយោគ និងចូលរួមក្នុងកិច្ចពិភាក្សា អំពីលទ្ធភាពនៃការវិនិយោគនាពេលអនាគត គំនិតអាជីវកម្ម ការដោះដូរចំណេះដឹងគ្នាទៅវិញទៅមក និងការពង្រីកបណ្តាញនៃបុគ្គលដែលមានវិជ្ជាជីវៈក្នុងកិច្ចការវិនិយោគ។

សូមជម្រាបថា ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ គឺជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital Plc.), ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ID Investors Association (IDI) និងជាប្រធានសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ IEL។ រីឯតួនាទីក្នុងបក្ស លោកឧកញ៉ាបណ្ឌិត ក៏ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជនកម្ពុជា, សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាលផងដែរ៕