សម្តេច ហ៊ុន សែន ប្រាប់អ្នកវិនិយោគពីគោលដៅឧស្សាហកម្មធំៗ ចំនួន ២ ដែលកម្ពុជាចង់បាន

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គោលដៅគោលនយោបាយរបស់ឧស្សាហកម្មកម្ពុជា គឺមានគោលដៅធំៗ ចំនួន២ ដែលកម្ពុជាចង់បាន គឺទី១ កម្ពុជាចង់បានឧស្សាហកម្មដែលកែឆ្នៃលើវត្ថុធាតុដើម ដែលមានស្រាប់ និងគោលដៅទី២ គឺការវិនិយោគបច្ចេកវិទ្យាថ្មីៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ត្រូវបានក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្តថា គោលនយោបាយឧស្សាហកម្មរបស់កម្ពុជាទៅមិត្តិចិនថា មានចំនួនពីរ គឺទី១ ការកែច្នៃផលិតផល ដែលកម្ពុជាមានវត្ថុធាតុដើមស្រាប់ ទៅលើ កៅស៊ូ ស្វាយចន្ទី ស្រូវ និងវត្ថុធាតុដើមផ្សេងទៀតដែលកម្ពុជាមានសក្កានុពល ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាជន ខណៈ ទី២ គឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា ដែលគោនយោបាយទាំងនេះនឹងអាចទាក់ទាញវិនិយោគបន្ថែមមកកាន់កម្ពុជា។

តាមរយៈការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់បណ្តាអ្នកវិយោគទាំងអស់ ដែលអាចវិនយោគនៅលើឧស្សាហកម្មទាំង២ខាងលើ សូមចូលមកវិនិយោគនៅតំបន់ឧស្សាហកម្មកម្ពុជា៕  

អត្ថបទ៖​ពិសី