លោក ទួង យីន អ្នកជំនាញបច្ចេកទេសប្រព័ន្ធ Social Media ចែករំលែកពីក្បួនបោកបញ្ឆោតរបស់ពួក Hacker

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្ន​នេះ​ ​មានការលួចគណនីនៅលើ Social Media ច្រើនឡើងៗ​​ទាំង​នៅ​តាម​ Telegram ឬ Facebook ហើយករណីលួចខ្លះ ​បានធ្វើឱ្យម្ចាស់គណនីបាត់បង់ទ្រព្យសម្បត្តិ​ដល់រាប់ម៉ឺនដុល្លារ និងខូចកេរ្តិ៍​ឈ្មោះផងដែរ។ ពាក់ព័ន្ធ​នឹង​បញ្ហា​លួច​គណនី​លើ​បណ្តាញ​សង្គម​នេះ លោក ទួង យីន អ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំ​ប្រព័ន្ធ Social Media សូម​ចែករំលែក ពីក្បួនបោកបញ្ឆោតរបស់ពួក Hacker ខ្លះៗ​ ដើម្បី​ឱ្យ​ប្រិយ​មិត្ត​អ្នក​អាន បាន​យល់​ដឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទួង យីន បានលើកឡើងថា ជាទូទៅនៅលើបណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក (Facebook)​ នៅ​សុខៗ​គឺ​​គេមិនអាចលួចគណនី ឬផេក របស់យើងបាន​ដោយស្រួលៗនោះទេ លុះត្រាតែយើងចាញ់ល្បិចកលគេ ដូចជា ការចុចនៅលើលីង​ផ្តេសផ្តាស ឬ Install កម្មវិធីណាមួយ ដែលគ្មានប្រវិត្តច្បាស់លាស់ ចូលទៅក្នុង Computer ឬ​ទូរស័ព្ទ​ដៃ​របស់​យើង។

លោកបាន​បន្ថែម​ថា៖ “ថ្មីៗនេះពួក Hacker បង្កើតផេកបន្លំខ្លួនជាក្រុមការងារ ហ្វេសប៊ុក ដោយ Mention ឈ្មោះផេកជាច្រើន ថាខុសគោលការណ៍របស់ហ្វេសប៊ុក ដោយទាមទារ​ឱ្យ​ចុចលីង ​ដែលគេបានដាក់ ក្នុងករណី​នេះ ​បើបងប្អូនចុចទៅលើលីងនោះ ​ហើយបំពេញព័ត៌មានចូល គេ​នឹង​អាចលួច គណនី និងផេកបាន”។

សូម​ជម្រាប​ថា លោក ទួង យីន ជា​អ្នក​ជំនាញ​មាន​បទពិសោធន៍រៀបចំប្រព័ន្ធ Social Media ​​ហើយ​ថ្មីៗ​នេះ លោក​បានជួយស្នើសុំ Blue Verified នៅលើ Social Media ដូចជា Facebook page, Instagram និង TikTok ជូន Influencers សិល្បៈករ និង​កីឡាករបាល់ទាត់ ជាច្រើន​នាក់ គួរ​ឱ្យ​កត់សម្គាល់ផងដែរ៕