កម្ពុជាផលិតអំបិលបានជាង៧ម៉ឺនតោន អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានដោយពុំចំាបាច់នាំចូលពីខាងក្រៅ

សង្គម​និង​សេដ្ឋកិច្ច

ការផលិតអំបិលក្នុងខេត្តកំពត-កែប នៅឆ្នំា២០២៣នេះ ត្រូវបានបិទបញ្ចប់ការផលិត និងការប្រមូលផលហើយ កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ ដោយទទួលបានអំបិលប្រមាណជាង៧ម៉ឺនតោន ពោលកើនឡើងជាង១០០%បើប្រៀបធៀបនិងឆ្នំា២០២២។បរិមាណអំបិលដែលផលិតដែលទទួលបានក្នុងឆ្នំា២០២៣នេះ អាចផ្គត់ផ្គត់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ដោយពុំចំាបាច់ធ្វើការនាំចូលពីខាងក្រៅនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប បានឱ្យដឹងថា ការផលិតអំបិលនៅខេត្តកំពត-កែប បានបញ្ចប់ការផលិតនិងប្រមូលផលអំបិលកំពត-កែប តំាងពីខែកក្កដា ឆ្នំា២០២៣ ហើយយើងផលិតអំបិលបានជាង៧ម៉ឺនតោន កើនឡើងជាង១០០% បើប្រៀបធៀបទៅនិងឆ្នំាមុនយើងធ្វើបានតែជាង៣ម៉ឹនតោន។

លោកបញ្ជាក់ថា«សម្រាប់ខ្ញុំគិតថាបរិមាណអំបិលដែលយើងផលិតបានជាង៧ម៉ឹនតោន នៅឆ្នំា២០២៣នេះ គឺអាចផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេសបានគ្រប់គ្រាន់ រួមផ្សំជាមួយនិងការនាំចូលក្រៅផ្លូវការនៅតាមច្រករបៀងក្នុងខេត្តជាប់ព្រំដែនថៃ និងវៀតណាម តែក្នុងករណីការប្រមូលផលត្រីប្រហុកនៅដើមឆ្នំាក្រោយ បើសិនបានច្រើនវាអាចខ្វះខាតតិចតួចប៉ុណ្ណោះ»។

តាមប្រធានសមាគម ថាមកដល់សព្វថ្ងៃនេះតម្លៃអំបិលកំពត-កែប ដែលមានគុណភាពល្អក្នុង១បាវទម្ងន់៥០គីឡូក្រាម អាចលក់បានថ្លៃជាង២ម៉ឺនរៀល ប្រហាក់ប្រហែលនិងឆ្នំាមុន ហើយសន្ទុះនៃការគំាំទ្ររបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមានកម្រិត ដោយសារអំបិលផលិតតាមបែបធម្មជាតិមានលក្ខណៈពណ៌ស្រគំាំតិចតួច​ មិនសស្អាតដូចទៅនិងអំបិលនាំចូលពីខាងក្រៅ ទើបធ្វើឱ្យអ្នកប្រើប្រាស់នៅមានចិត្តស្ទាក់ស្ទើរ តែធាតុពិតទៅអំបិលធម្មជាតិគឺមានគុណភាពល្អសម្រាប់អ្នកបរិភោគ។

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែបគូស បញ្ជាក់ថា« មកដល់បច្ចុប្បន្នមានផ្ទៃដីការផលិតអំបិលក្នុងខេត្តកំពត កែប មានជាង៣ពាន់ហិកតា និងមានក្រុមអ្នកផលិតអំបិលប្រមាណ១៣៩ក្រុម»៕

អត្ថបទ៖សារេត