ផ្លូវការ! ចាត់តាំងកូនប្រុសពៅសម្តេចក្រឡាហោម ស ខេង កាន់តំណែងជាស្នងការខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការនៃស្នងការនគរបាលខេត្តព្រះសីហនុ ជូនឧត្តមសេនីយ៍ឯក ស រដ្ឋា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសឲ្យកូនប្រុសពៅសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺក្រោយតំណែងនេះទំនេរមួយរយៈបន្ទាប់ពីឧត្តមសេនីយ៍ទោ ជួន ណារិន ត្រូវបានតែងតាំងឲ្យកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងផ្ទេរកាន់តួនាទីជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តពីនាយឧត្តមសេនីយ៍ ស ថេត ឡើងមកកាន់តំណែងអគ្គស្នងការនគរបាលជាតិ ជំនួសនាយឧត្តមសេនីយ៍ នេត សាវឿន ដែលត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តជាឧបនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

មុនកាន់តំណែងអគ្គស្នងការរង និងជាស្នងការខេត្តព្រះសីហនុ នៅពេលនេះលោក ស រដ្ឋា ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តបាត់ដំបងផងដែរ។

សូមជម្រាបជូនថា មុនការតែងតាំងលោក ស រដ្ឋា ជាស្នងការខេត្តព្រះសីហនុ ក៏មានលេចលឺព័ត៌មានថា រាជដ្ឋាភិបាលនឹងមានការផ្លាស់ប្តូរស្នងការខេត្តចំនួន២ ដោយស្នងការខេត្តកណ្តាលនឹងផ្ទេរមកកាន់ខេត្តព្រះសីហនុ ខណៈស្នងការខេត្តព្រៃវែងនឹងផ្ទេរមកកាន់ខេត្តកណ្តាលវិញ ប៉ុន្តែទោះជាយ៉ាងណាអ្វីៗត្រូវបានបញ្ជាក់ការពិតហើយបន្ទាប់លោក ជួន ណារិន្ទ មកកាន់ស្នងការរាជធានីភ្នំពេញ៕