សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារវិនិយោគជាមួយប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន

សង្គម​និង​សេដ្ឋកិច្ច

នាឱកាសបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា គណៈប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ដែលបានពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី ដឹកនាំដោយលោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. ។

ប្រតិភូសហគ្រាសឧស្សាហកម្មធំៗទាំង ១៧ របស់ប្រទេសចិន រួមមាន៖ ១. Zhejiang Zhongchao New Material Co., Ltd. ២. Yongsheng Holding ៣. CHINESE INVESTMENT IN CAMBODIA ASSOCIATION (CICA) ៤. Sabrina Fashion Industrial Corp (Sabrina Crop, Top Summit Garment Inc.,Aroma Success Garment ) ៥. Titan Stone Real Estate Group ៦. Qingdao Huatong State-Owned Capital ៧. Guangdong Huate Gas Co., Ltd. ៨. Titan Stone Life Insurance Group ៩. China Everbright Environment Group Limited ១០. Nam Liong Group ១១. Shanghai Shirong Paper Industry Co.,Ltd. ១២. Qingdao Huijun Engeering Co.,Ltd ១៣. Informaxx International Investment Co.,Ltd. ១៤. R&F PROPERTIES HS(CAMBODIA)
CO.,LTD. ១៥. Shanghai. Celefit Limited ១៦. Alliance Promised Land ១៧. Zhongda United Holding Group Co., Ltd.។

សូមជម្រាបថា ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលជាក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និងក្រណាត់ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេសផងដែរ៕