សម្តេចធិបតី ផ្តល់សិទ្ធឱ្យក្រសួងអប់រំ កែម៉ោងសិក្សា ឬផ្អាកការសិក្សានៅតាមសាលា បើកម្តៅឡើងដល់លើស៤០អង្សា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើថ្ងៃណាក្តៅខ្លាំងលើស៤០អង្សា សិស្សអាចឈប់សំរាកបានដើម្បីសុវត្ថិភាព ខណៈសម្តេចក៏ស្នើឱ្យក្រសួងអប់រំអាចពិនិត្យមើលម៉ោងពេលវេលារៀន និងអាចផ្អាកការសិក្សារបស់សិស្សបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ០១ ឧសភា ឆ្នាំ២០២៤។

នាឱកាសនោះសម្តេចឌិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖«សាលាក្មេងៗតូចៗ បើថ្ងៃណាពាក់ព័ន្ធនឹងសីតុណ្ហភាពក្តៅលើសពី៤០អង្សារ សូមឱ្យពិនិត្យមើល ទីមួយម៉ោងពេលវេលារៀន ព្រោះក្តៅខ្លាំងជាពិសេសម៉ោង ១០ និងម៉ោង ២ រសៀល ផ្អាកទៅកុំឱ្យចូលចំម៉ោងហ្នឹង ឬអាចផ្អាកការសិក្សាតែម្តង»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពេលអាកាសធាតុបច្ចុប្បន្ននេះ ត្រូវប្រុងប្រយ័ត្នចំពោះអគ្គិភ័យ និងទឹក ខណៈសម្តេចក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមចេញអន្តរាគមន៍លើបញ្ហាខ្វះទឹកជូនពលរដ្ឋឱ្យបានទានពេលផងដែរ៕