មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសឧបត្ថម្ភជាថវិកាចំនួន ១,២០០លានរៀល ជូនកម្លាំងជួរមុខ ដើម្បីលើកទឹកចិត្ត ក្នុងការការពារបូរណអធិបតេយ្យជាតិ

សង្គម​ និង​សេដ្ឋកិច្ច

នាយឧត្តមសេនីយ៍ សៅ សុខា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ បានប្រកាសឧបត្ថម្ភជាថវិកាចំនួន ១,២០០,០០០,០០០៛ (មួយពាន់ពីររយលានរៀល) ជូនកម្លាំងជួរមុខ ដើម្បីលើកទឹកចិត្ត ក្នុងការការពារបូរណអធិបតេយ្យជាតិ និងការអនុវត្តបទបញ្ជាដែករបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមថ្លែងនូវការកោតសរសើរ ស្មារតីអង់អាចក្លាហាន ការពារបូរណអធិបតេយ្យជាតិ និងការអនុវត្តបទបញ្ជាដែកសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ដើម្បីលើកទឹកចិត្តដល់កម្លាំងជួរមុខ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា អាវុធហត្ថសូមចូលរួមចំណែកឧបត្ថម្ភជាថវិកាចំនួន ១,២០០,០០០,០០០៛ (មួយពាន់ពីររយលានរៀល) ដល់កម្លាំងជួរមុខ៕