ប្រមុខដឹកនាំ កម្ពុជា វៀតណាម ឡាវ ជួបពិភាក្សាលើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋនាំកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៧ តុលានេះ បានជួបជាមួយលោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម តែងតែមានជំនួបអាហារពេលព្រឹកការងារ ដើម្បីជួបជជែកពិភាក្សា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបណ្តាមេដឹកនាំអាស៊ានដទៃទៀត កំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ក្រោមប្រធានបទ «បរិយាបន្ននិងចីរភាព»។ កាសែតបរទេសនានា រួមទាំង China Daily, China Daily Asia និងបណ្តាញសារព័ត៌មានចិន ECNS ជាដើមបានគូសបញ្ជាក់ជុំវិញប្រសាសន៍ថ្លែងរបស់សម្តេចបវរធិបតី នៃប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃយុទ្ធសាស្ត្រក្នុងតំបន់យ៉ាងសកម្ម ចំពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក៕ អត្ថបទ៖​ហ្សាលីន