ឱកាសពិសេស! សណ្ឋាគារ សាន់ & មូន អឺប៊ិន នឹងរៀបចំពិធីជប់លៀងឆ្លងឆ្នាំដ៏ធំបំផុត នាំលោកអ្នកត្រឡប់ទៅរកអតីតកាលនាទសវត្សរ៍ទី២០ដ៏សប្បាយរីករាយជាមួយគ្នា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសឆ្លងឆ្នាំថ្មី ឈានចូលដល់ឆ្នាំសកលឆ្នាំ២០២៦ សណ្ឋាគារ សាន់ & មូន អឺប៊ិន នឹងរៀបចំពិធីជប់លៀងឆ្លងឆ្នាំដ៏ធំបំផុត នាំលោកអ្នកត្រឡប់ទៅរកអតីតកាលនាទសវត្សរ៍ទី២០ដ៏សប្បាយរីករាយជាមួយគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ពីសណ្ឋាគារ សាន់ & មូន អឺប៊ិន ការរៀបចំពិធីជប់លៀងឆ្លងឆ្នាំ𝑩𝒂𝒄𝒌 𝒕𝒐 𝒕𝒉𝒆 20𝒔 “𝑷𝒆𝒂𝒓𝒍 𝒐𝒇 𝑨𝒔𝒊𝒂” និងត្រឡប់ទៅរកអតីតកាលនាទសវត្សរ៍ទី២០ដ៏សប្បាយរីករាយជាមួយគ្នា ដែលមានការរៀបចំអាហារប៊ូរហ្វេដ៏សម្បូរបែប រួមជាមួយនឹងការប្រគុំតន្ត្រី ជាពិសេសលោកអ្នកនឹងមានឱកាសទទួលបានរង្វាន់ពិសេសៗទៀតផង។

សម្រាប់តម្លៃចូលរួមពិធីជប់លៀងដ៏ធំប្រចាំឆ្នាំ ធ្វើតែម្ដងក្នុងមួយឆ្នាំនេះ សម្រាប់លោកអ្នកដែលមានបំណងចូលរួម សណ្ឋាគារគិតចំពោះមនុស្សពេញវ័យ ត្រឹមតែ៧៥ដុល្លារប៉ុណ្ណោះក្នុងម្នាក់។ ចំណែកកុមារដែលមានអាយុចន្លោះពី៥ទៅ១១ឆ្នាំ នឹងទទួលបានការបញ្ចុះតម្លៃ៥០%។ បន្ថែមពីនោះ សម្រាប់មនុស្សពេញវ័យក៏នឹងទទួលបានការបញ្ចុះតម្លៃ១០%ភ្លាមៗ នៅពេលលោកអ្នកធ្វើការកក់សំបុត្រចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

ពិធីនេះនឹងធ្វើឡើងនៅថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៦:00 ល្ងាច ដល់ម៉ោង ០១:០០ យប់ នៅ Cloud9, Skybar & Kitchen ស្ថិតនៅជាន់ទី៩ នៃសណ្ឋាគារ សាន់ & មូន អឺប៊ិន។ សម្រាប់ការកក់សំបុត្រ អាចកក់តាមរយៈលេខទូរស័ទ្ទ០៨១ ៨៨៨ ៩១២ Telegram: @SMU_Event។

កុំភ្លេចចូលរួមទាំងអស់គ្នា ជាមួយសណ្ឋាគារ សាន់ & មូន អឺប៊ិន ដើម្បីទទួលបានរសជាតិថ្មីនៃពិធីជប់លៀងដែលនឹងនាំលោកអ្នកទៅកាន់ទសវត្សរ៍ទី២០ដ៏សប្បាយរីករាយជាមួយគ្នា៕