ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក (World Bank) បានរៀបចំសិក្ខាសាលាស្ដីអំពី “ Continental Drying : Implications and Options for Cambodia” ដើម្បីរួមគ្នាពិភាក្សាពីផលប៉ះពាល់នៃគុណភាពទឹកនៅជុំវិញបឹងទន្លេសាប។

សិក្ខាលាលានេះ បានធ្វើឡើងកាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការចូលរួមពី លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាងក្រសួងបរិស្ថាន ក្រុមការងាររបស់ធនាគារពិភពលោក (World Bank) តំណាងធនាគារនីហរ័ណ អាហរ័ណកូរ៉េ (Korea Exim bank ) លោក-លោកស្រី តំណាងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ សរុបចំនួន ៦០រូប។
សិក្ខាសាលានេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យទឹករបស់ធនាគារពិភពលោកដែលផ្តោតលើការរាំងស្ងួតនៃទឹកនៅតាមតំបន់ ដែលជាហេតុធ្វើអោយមានការគំរាមកំហែងដល់បរិមាណទឹក នាពេលអនាគត។បន្ថែមពីនេះដែរ តាមរយៈសិក្ខាសាលានេះ ក្រុមភាគីពាក់ព័ន្ធ ក៏បានពិភាក្សាអំពីការបាត់បង់នូវបរិមាណទឹក និងផលប៉ះពាល់នៃគុណភាពទឹកនៅជុំវិញបឹងទន្លេសាបផងដែរ៕ អត្ថបទ៖ហ្សាលីន


