រថយន្ត JETOUR គ្រប់ម៉ូឌែល ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia)

សង្គម​ និង​សេដ្ឋកិច្ច

JETOUR ជាម៉ាកយីហោរថយន្តដែលត្រូវបាននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់ក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន ខេ អិន​ អិន ខេមបូឌា (KNN Cambodia) ដែលកំពុងមានឈ្មោះបោះសម្លេង និងទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងទីផ្សារកម្ពុជា។ គួរបញ្ជាក់ផងដែរថា រាប់ចាប់តាំងពីខែកញ្ញា ឆ្នាំ 2024 មក JETOUR Cambodia បានបម្រើដល់តម្រូវការអតិថិជន ដែលស្វែងរករថយន្តទំនើប ទាន់សម័យ ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាឈានមុខគេ ជាពិសេសគឺ គុណភាពលើសពីតម្លៃ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន JETOUR Cambodia បាននាំយកម៉ូឌែលជាច្រើនសម្រាប់អតិថិជន ដែលសមស្របទៅតាមថវិកា និងតម្រូវការប្រចាំថ្ងៃរួមមាន JETOUR X50, X70 PLUS, X90 PLUS, DASHING ECO, T1 & T1 PHEV, T2 & T2 PHEV ហើយឆាប់ៗនេះ នឹងមាន JETOUR X70 ECO ជារថយន្ត​ SUV 7កៅអី ដែលមានតម្លៃល្អលើទីផ្សារ។

កន្លងទៅនេះ យើងបានរកឃើញករណីនាំចូល និងបញ្ជាទិញរថយន្ត JETOUR ដោយគ្មានប្រភពច្បាស់លាស់ ពីឈ្មួញមិនមានការអនុញ្ញាត ដែលសកម្មភាពនេះមិនត្រឹមតែបំពានលើសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន ខេ អិន​ អិន ខេមបូឌា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យចំពោះផលប្រយោជន៍អតិថិជនផងដែរ។ ជនណាដែលនៅតែបន្តនាំចូលចែកចាយ ឬលក់រថយន្ត JETOUR ដោយខុសច្បាប់នឹងត្រូវប្រឈមមុខនឹងការចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន រួមទាំងការដកហូតផលិតផល ការពិន័យជាប្រាក់ និងការផ្តន្ទាទោសកម្រិតធ្ងន់តាមច្បាប់ស្តីពីម៉ាកសញ្ញា និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។  ការទិញរថយន្តពីប្រភពនាំចូលដែលគ្មានការអនុញ្ញាត (Gray Market) មិនត្រឹមតែជាបញ្ហាច្បាប់សម្រាប់អ្នកលក់នោះទេ ប៉ុន្តែវាបានទម្លាក់ “បន្ទុកហានិភ័យ” យ៉ាងធ្ងន់ធ្ងរទៅលើអតិថិជនដែលជាអ្នកប្រើប្រាស់ផ្ទាល់។

ខាងក្រោមនេះគឺជាចំណុចហានិភ័យសំខាន់ៗដែលអតិថិជនគួរយល់ដឹង៖

  • រថយន្តខុស Spec (Spec ប្រើក្នុងប្រទេសចិន)​ ដែលមិនសមស្របជាមួយស្ថានភាពប្រើប្រាស់នៅកម្ពុជា
  • គ្មានការធានាពីរោងចក្រ ឬ JETOUR CAMBODIA​ ជាផ្លូវការឡើយ
  • គ្មានសេវាកម្មថែទាំក្រោយការលក់
  • មិនទទួលបានការផ្លាស់ប្តូរគ្រឿងបន្លាស់ពីក្រុមហ៊ុន
  • ពិបាក ឬ មិនអាចធ្វើការលក់បន្ត
  • ភាពមិនប្រក្រតីនៃប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធបំពាក់ផ្សេងៗ។

សម្រាប់ JETOUR Cambodia សូមធានាជូនចំពោះអតិថិជនទាំងអស់ចំពោះរថយន្តដែលក្រុមហ៊ុន បាននាំចូល និងចែកចាយលើទីផ្សារ ដោយគ្រប់ម៉ូឌែលសុទ្ធតែត្រូវបានជ្រើសរើស យ៉ាងសម្រិតសម្រាំងជាមួយ Spec Global ស័ក្តិសមជាមួយលក្ខខណ្ឌប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖

  • ការធានាគុណភាពពីរោងចក្ររហូតដល់ 8ឆ្នាំ ឬ16ម៉ឺនគីឡូម៉ែត្រ
  • សេវាកម្មថែទាំក្រោយការលក់ ពីអ្នកបច្ចេកទេសជំនាញ
  • ការស្កេន និងជួសជុលដោយបច្ចេកវិទ្យាខ្ពស់ និងត្រឹមត្រូវ
  • ការធ្វើបច្ចុប្បន្នភាព Software 
  • ការផ្លាស់ប្តូរគ្រឿងបន្លាស់សុទ្ធ ១០០%
  • ទទួលបានកម្មវិធីជួបជុំអតិថិជន និងដំណើរកំសាន្តប្រចាំឆ្នាំ

នេះជាការធានាថា រថយន្តដែលចេញពីក្រុមហ៊ុនដល់ដៃអតិថិជនពិតជាមានសុវត្ថិភាព និង ស្ថិតក្នុងលក្ខខណ្ឌ ត្រឹមត្រូវសម្រាប់ការប្រើប្រាស់រយៈពេលវែង។

ដូចបានជម្រាបជូនខាងលើ JETOUR Cambodia សំណូមពរទៅកាន់អតិថិជនទាំងអស់ក្នុងការពិចារណាទៅលើគុណភាព សុវត្ថិភាព និងស្តង់ដារជាចម្បង ជាជាងការទិញដោយគ្មានប្រភព ពីព្រោះថាក្រុមហ៊ុននឹងមិនទទួល

ខុសត្រូវឡើយចំពោះរថយន្តដែលមិនបានទិញផ្ទាល់ពី JETOUR Cambodia។

ដើម្បីជ្រាបកាន់តែច្បាស់ លោកអ្នកអាចសាកសួរតាមរយៈលេខទំនាក់ទំនង៖ 017 713 713