ប្រមុខដឹកនាំកម្ពុជា ចូលធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅប្រទេសបារាំង

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី៧ មេសា ២០២៦ បានអញ្ជើញចូលធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលបានប្រព្រឹត្តិទៅ នៅឯប្រទេសបារាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទ​ ស្តីពី​ “ជំងឺឆ្លង”​ ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ។

ក្រៅពីចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទខាងលើ ថ្នាក់ដឹកនាំកម្ពុជា សម្តេចធិបតី ក៏បានចូលរួមពិភាក្សាក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ ចំនួន៣ រួមមាន៖ ១. អភិបាលកិច្ច និងវិទ្យាសាស្ត្រ ២. ជំងឺឆ្លង និង៣. ជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយលោកស្រី Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន​ ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញចាកចេញពីកម្ពុជា ទៅចូលរួម “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” នៅប្រទេសបារាំង ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង៕ អត្ថបទ៖ ហ្សាលីន