សភាកម្ពុជា-ឡាវ សហការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សភាកម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងជំនួបជាន់ខ្ពស់នៅទីក្រុងអ៉ីស្តង់ប៊ុល, ប្រទេសតួកគីយ៉េ ក្នុងឱកាសគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តបេសកកម្មយ៉ាងសកម្មលើឆាកអន្តរជាតិ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (152nd IPU Assembly) ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសហការរវាងកម្ពុជា-ឡាវ គឺក្នុងគោលដៅរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរសភាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌសភាតំបន់ និងអន្តរជាតិ សំដៅជំរុញវិស័យសេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕