កម្ពុជា-គណៈកម្មការអឺរ៉ុប ពិភាក្សាពីស្ថានកាពព្រំដែនកម្ពុជា-ថៃ និង និងបញ្ជាក់ជំហរគោរពច្បាប់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់រវិវត្តថ្មីៗនៃស្ថានកាពព្រំដែន កម្ពុជា-ថៃ និងពីការប្តេជ្ញាចិត្តក្នុងការគោរពច្បាប់អន្តរជាតិ ប្រាប់ដល់ណៈកម្មការអឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់នេះ បានធ្វើឡើងកាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធាន គណៈកម្មការអឺរ៉ុប ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។

នាឱកាសនោះ ភាគីទាំងពីរ បានអះអាងឡើងវិញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងបានរំលឹកឡើងវិញនូវកិច្ចសន្ទនាតាមទូរស័ព្ទកាលពីខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជា លទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចការងាររបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅទីក្រុងព្រុចសែល នាខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។

ទន្ទឹមគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ក៏ដូចជាការវិវត្តថ្មីៗនៃស្ថានកាពព្រំដែន កម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិផងដែរ៕ អត្ថបទ៖ហ្សាលីន