បង្ហាញក្តីកតញ្ញូតាចំពោះលោកឪពុក ជាមួយកម្មវិធីអាហារប៊ូហ្វេដ៏អស្ចារ្យ និងការលំហែកាយ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ

សង្គម​ និង​សេដ្ឋកិច្ច

ទិវាឪពុកអន្តរជាតិជិតឈានចូលមកដល់ហើយ តើលោកអ្នកមានកាដូ និងកម្មវិធីពិសេសសម្រាប់មនុស្សប្រុសដ៏អស្ចារ្យបំផុតក្នុងឆាកជីវិតហើយឬនៅ? នាថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ សណ្ឋាគារ សាន់ & មូន រីវើសាយ បានបើកនូវកម្មវិធីប្រូម៉ូសិនជា អាហារប៊ូហ្វេដ៏ប្រណីតនៅ BLOOM Pool, Bar & Eatery ពេលល្ងាចយ៉ាងមនោរម្យ នៅជាន់ទី៦ នៃសណ្ឋាគារ នាដំបូលចំហរខ្យល់អាកាសបរិសុទ្ធ ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ម៉ោង ៩:៣០ យប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអ្នកនឹងបានរីករាយជាមួយមុខម្ហូបខ្មែរ និងបរទេសជាច្រើនមុខ រួមទាំងគ្រឿងសមុទ្រស្រស់ៗ រសជាតិឈ្ងុយឆ្ងាញ់ ដែលចម្អិន និងរៀបចំយ៉ាងសម្រិតសម្រាងពីចុងភៅដ៏មានជំនាញ។ តម្លៃសំបុត្រត្រឹមតែ USD 28++ សម្រាប់មនុស្សពេញវ័យ និងមានការបញ្ចុះតម្លៃពិសេស ៥០% សម្រាប់កុមារអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ។

ពិសេសជាងនេះទៅទៀត សម្រាប់លោកអ្នកដែលធ្វើការកក់ទុកមុនថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នឹងទទួលបានការថែមជូននូវការពិសាស្រា និងភេសជ្ជៈដោយសេរីរយៈពេល ២ម៉ោងពេញ។

ក្រៅពីការជួបជុំពិសារអាហារ លោកអ្នកក៏អាចបង្ហាញការគិតគូរពីសុខភាពរបស់លោកឪពុក តាមរយៈកញ្ចប់ម៉ាស្សាពិសេស តម្លៃត្រឹមតែ USD 58 ប៉ុណ្ណោះ។ កញ្ចប់នេះរួមបញ្ចូលទាំងការម៉ាស្សាបែបខ្មែរ រយៈពេល ៦០នាទី ដើម្បីកាត់បន្ថយភាពនឿយហត់ និងការម៉ាស្សាមុខ រយៈពេល ៦០នាទី ដើម្បីផ្តល់ភាពស្រស់ស្រាយឡើងវិញ។

កម្មវិធីម៉ាស្សាពិសេសនេះ ចាប់ផ្តើមបើកទទួលចាប់ពីថ្ងៃទី១៥ មិថុនា រហូតដល់ថ្ងៃទី២១ មិថុនា ឆ្នាំ២០២៦ នេះតទៅ នៅ WELL SPA ដែលមានទីតាំងនៅជាន់ទី៦ នៃសណ្ឋាគារ សាន់ & មូន រីវើសាយ ដូចគ្នា។
កុំឱ្យឱកាសដ៏ល្អនេះកន្លងហួស។

សម្រាប់ការកក់ និងព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរសព្ទ +855 81 888 580