ដាហ្ស បោះទុនធ្ងន់លើសង្វៀន «អ្នកចម្បាំងគុនខ្មែរ» រដូវកាលទី៣ បើកឆាកប្រកួតដណ្តើមខ្សែក្រវាត់តម្លៃ ១ ម៉ឺនដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖  ភេសជ្ជៈប៉ូវកម្លាំងដាហ្ស ដែលជាផលិតផលខ្មែរ ស្តង់ដាអន្តរជាតិ តែងតែចាប់ឱកាសឧបត្ថម្ភគាំទ្រលើកស្ទួយវិស័យគុនខ្មែរ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួត «ដាហ្សអ្នកចម្បាំងគុនខ្មែរ» រដូវកាលទី៣ ដែលប្រើរយៈពេល ៨ សប្តាហ៍ ជម្រុះយកជើងខ្លាំងមកពី ៣២ ក្លិប រហូតចម្រាញ់បានកីឡាករឆ្នើមចំនួន ៨ រូប ត្រៀមប្រកួតយកខ្សែក្រវាត់តម្លៃ ១ ម៉ឺនដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំងដាហ្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសីទសារព័ត៌មាន ​«ព្រឹត្ថិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ រដូវកាលទី​៣» អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន​ ខ្មែរ   ប៊ែវើរីជីស បានលើក    ទឹកចិត្តដល់កីឡាករឆ្នើមទាំង ៨ រូប ឱ្យបន្តខិតខំហ្វឹកហាត់ អភិវឌ្ឍន៍ខ្លួនជាប្រចាំ និងរក្សាវិន័យខ្ជាប់ខ្ជួន         ទោះទទួលបានជ័យជម្នះ ឬក្លាយជាម្ចាស់ខ្សែក្រវាត់ក៏ដោយ ក៏ត្រូវបន្តពង្រឹងសមត្ថភាព និងរក្សាស្មារតី​  ដូចដើម ព្រោះភាពជោគជ័យ ​មិនអាចកើតឡើងដោយការដើរផ្លូវកាត់នោះទេ។ ចំណែកឯ ឯកឧត្តម                 ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឈឃីកបុកស៊ីង ក៏បានសំណូមពរ​ឱ្យសហព័នុ្ធកីឡាប្រដាល់គុនខ្មែរ បន្ត​ពង្រីង និងរក្សាវិន័យ ដើម្បីធានាឱ្យការកាត់សេចក្តីមានតម្លាភាព និងយុត្តិធម៌គ្រប់ការប្រកួត។

ការប្រកួតដណ្តើមខ្សែក្រវាត់ដាហ្សអ្នកចម្បាំងគុនខ្មែរ រដូវកាលទី៣ នឹងចាប់ផ្តើមប្រកួតពីសប្តាហ៍នេះតទៅ    អមជាមួយទឹកប្រាក់​ ១​ ម៉ឺនដុល្លារ សម្រាប់ជ័យលាភីលេខ ១​ និង ៥ ពាន់ដុល្លារ សម្រាប់ជ័យលាភីលេខ ២។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ​ បានឧបត្ថម្ភផ្តាច់មុខពីភេសជ្ជៈប៉ូវកម្លាំងដាហ្សា ដែលសហការជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥​ ព្រមទាំងហ្វេសប៊ុក ផេកផ្លូវការ TV5 CAMBODIA & DAZZ ជារៀងរាល់ថ្ងៃអាទិត្យ ម៉ោង៧យប់។លើសពីនេះ ខ្មែរ ប៊ែវើរីជីស តែងតែឧបត្ថម្ភគាំទ្រស្ទើរតែគ្រប់កម្មវិធី រប​ស់ប្រដាល់គុនខែ្មរ ដោយក្នុងឆ្នាំនេះ ក្រុមហ៊ុន បានបញ្ជូន    កីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរ ទៅប្រកួតដណ្តើមខ្សែក្រវាត់នៅប្រទេសអូស្រ្តាលី និងប្រទេសបារំាង។​ ជាមួយគ្នានេះដែរ​​ ខ្មែរ ប៊ែវើរីជីស បានចំណាយទឹកប្រាក់ជាង ៥០ ម៉ឺនដុល្លារ ក្នុងមួយសហ្តហ៍ ដើម្បីផ្តល់ ឱកាលដល់កីឡាករ ដែលជាគ្រឹះជំនាន់ក្រោយរបស់វិស័យកីឡាប្រដាល់គុនខ្មែរ ជាកេរមរតកវប្បធម៌ និងជាអត្តណញ្ញាជាតិ ដ៏មានតម្លៃបំផុតសម្រាប់ប្រជាជនខ្មែរ ឱ្យកាន់តែរីកចម្រើន ព្រមទាំងឈានទៅរកភាពល្បីល្បាញលើឆាកអន្តរជាតិ៕