នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Christopher Anderson ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីភាពជាដៃគូឱកាសបញ្ញាសិប្បនិម្មិត ក្នុងឱកាសព្រឹត្តិការណ៍ហ្វ្រង់កូតិច ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។


ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឌីជីថលរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកឱ្យកាន់តែរឹងមាំ ព្រមទាំងបង្ហាញពីបំណងរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហការជាមួយគ្រប់ដៃគូប្រកបដោយបរិយាបន្ន។
ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការឌីជីថលរវាងប្រទេសទាំងពីរផងដែរ៕



