លោក ខៀវ កាញារីទ្ធ ស្នើទៅក្រសួងពាណិជ្ជកម្មអនុញ្ញាតឲ្យ អាជីករដែលចាក់វ៉ាក់សាំងហើយ អាចលក់ដូរក្នុងតំបន់បិទទ្ទប់បាន

សង្គម​និង​សេដ្ឋកិច្ច

យោង​តាម​សេចក្ដីណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ឲ្យ​ក្រសួងពាណិជ្ជកម្ម រៀបចំ​សម្របសម្រួល​ផ្គត់ផ្គង់​ស្បៀង និង​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់ ដើម្បីដាក់​លក់​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានបង្ហាញយោបល់ថា៖ ឃើញក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញក្នុងពេលបិទខ្ទប់ នេះជាគំនិតផ្តួចផ្តើមមួយល្អ ។ ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្មអាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់ ។

បើតាមលោករដ្ឋមន្ត្រី ការធ្វើយ៉ាងនេះ យើងជួយអ្នកមានជីវភាពខ្វះខាតផង​ អនុញ្ញាតអោយប្រជាពលរដ្ឋ ( អ្នកចាក់វ៉ាក់សាំងបាន ២ លើកហើយ ) មានប្រភពចំណូលវិញផង ។ ឬ បើមិនចង់ស្មុគស្មាញលក់រំលស់ទេ ក្រសួងមិនបាច់លក់ ទុកអោយឯកជនទាំងអស់ក៏បាន ( ក្រសួងត្រួតពិនិត្យតម្លៃ ) ធ្វើបែបនេះ គឺមន្ត្រី រាជការមិនលំបាកនឹងមកលក់ដូរផងដែរ ។

សូម​ជម្រាបជូន​ថា ​គិត​ត្រឹម​យប់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ ក្រសួងពាណិជ្ជកម្ម លក់បាន​អង្ករ​២១៨​បាវ​, មី​ជាតិ​៦២៣​កេស​, ទឹកត្រី​១៤៨​យួរ​, ទឹកស៊ីអ៊ីវ ១៦៧​យួរ​, ត្រីខ ៣៥៥​យួរ​, បន្លែ​១១៥ គីឡូក្រាម និង​សាច់ក្រក​១៣ គីឡូក្រាម ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​តំបន់​ក្រហម​។ ដោយឡែក​ការបញ្ជាទិញ​តាមរយៈ​ទីផ្សារ​អន​ឡាញ​វិញ មាន​ការបញ្ជាទិញ​រហូត​ដល់​៤១២ ប្រតិបត្តិការ​ឯណោះ (​គិត​ត្រឹម​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១)​៕