មិនមានការផ្លាស់បេក្ខភាពនាយករដ្ឋមន្រ្តីទេនៅឆ្នាំ ២០២៣

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចនាយករដ្ឋមន្រ្តី​ហ៊ុន សែន បានលើកឡើងបញ្ជាក់​ថា ​សម្តេច​នឹងនៅ​បន្តឈរឈ្មោះ​ជា​បេក្ខជន​តំណែង​នាយក​រដ្ឋមន្រ្តី​​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣។ នេះ​បើ​តាម​ប្រសាសន៍សម្ដេច ដែល​បានលើកឡើងនៅក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនៅព្រឹកមិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោបានថ្លែងថា “បេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣គឺ ហ៊ុន សែន។ ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេនដែលត្រូវបានត្រៀមបម្រុងទុកជារឿងធម្មតារបស់គណបក្សនយោបាយនីមួយៗ ដែលគេរៀបចំ”។

ក្រោយពីលើកឡើងបែបនេះ សម្ដេចតេជោក៏បានស្នើដល់បងប្អូងទាំងអស់ត្រូវយល់ព្រមនិងទទួលស្គាល់តាមការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា។ បន្ថែមលើនេះសម្តេចបានលើកឡើងថា ការរៀបចំបម្រុងទុកនេះជាការរៀបទុកជាមុនដើម្បីបញ្ចៀសការកើតបញ្ហាជាយថាហេតុ​​​៕