សារបណ្តាំ​ដ៏​មាន​តម្លៃ បិតាស្ថាបត្យករកម្ពុជា​លោក វណ្ណ ម៉ូលីវណ្ណ ប្រមើលមើលការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ឲ្យ​ចំ​គោលដៅ

សង្គម​និង​សេដ្ឋកិច្ច

សាស្រ្តាចារ្យទួស សាភឿន អគ្គលេខាធិការរងនៃក្រុមប្រឹក្សា គណៈស្ថាបត្យករកម្ពុជា (BAC) បានរំលឹក​ពី​សារ​​បណ្តាំ​ពេលលោក​បាន​ជួបបិតាស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ ជាលើកចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោកតាវណ្ណ ម៉ូលីវណ្ណ​បាន​លើក​ពី​​ផែន​ការ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​តាមកា​រប្រមើល​មើល​និង​វាយ​តម្លៃ​របស់​លោក​ថា៖

1. ទីក្រុងភ្នំពេញ ត្រូវតែរីកទៅទិសខាងត្បូង ព្រោះជាដីតំបន់ខ្ពស់ អត់លិចទឹក ងាយស្រួលរៀបបណ្តាញទឹកស្អុយ រំដោះទឹកជំនន់ ជាទីទួលខ្ពស់ចាក់លុបតិច ដីមានជីវជាតិល្អសម្រាប់កសិកម្មផងដែរ។

2. ប្រយ័ត្ន​តំបន់​ខាងជើង​ ព្រោះ​ជា​តំបន់​វាលទំនាប ងាយប្រឈមទឹកជំនន់ ជា​តំបន់រង្វង់ស្នែងក្របី ដីទាប មានជំនន់ធំកើតឡើងជារៀងរាល់ ២៥ ឆ្នាំម្តង កើតចេញពីជួរភ្នំក្រវាញ និងភ្នំដងរែក។

3. ទិសខាងកើត គួរក្សាទុកជាតំបន់បៃតង ទុកផ្គត់ផ្គងបន្លែបៃតង មិនត្រូវអនុញ្ញាតិអោយមានការរីកក្រុងទៅទិសនោះទេ ព្រោះខ្សែទឹកខាងលើ ទន្លេមេគង្គ ជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់អោយអ្នកក្រុងទាំងមូល ម្យ៉ាងវិញទៀត គ្មាន ប្រភពទទួលទឹកស្អុយ លំបាករៀបបណ្តាញទឹកយបញ្ចេញចោល។

4. ទិសខាងលិច ត្រូវរៀបចំជា​តំបន់ឧស្សាហកម្ម សិប្បកម្ម ព្រោះងាយស្រួលដឹកជញ្ជូន ភ្ជាប់ទៅកាន់តំបន់កំពង់ផែនាំចេញ។

ក្រុងស្អាតទៅបាន រឺក្រុងអេកូឡូសី វាអាស្រ័យទៅលើការប៉ិនប្រសប់រៀបអោយមានតុល្យភាពនៃការរក្សាអោយមានតំបន់ខៀវ (ទឹក) និងបៃតង (សួន) ប្រភពបឹងមិនមែនដើម្បីលុបទេ ត្រូវស្កាល់សាវតាតំបន់ គោរពអតីតកាល អោយតំលៃអតីកាល បានធ្វើអោយក្រុងរៀបថ្មីនិងមានអនាគតល្អ។

អ្នកដឹកនាំក្រុងល្អ គឺជាអ្នកដឹកនាំមិនមែនជាអ្នកនយោបាយទេ គឺជាមនុស្សបច្ចេកទេសសុទ្ឋសាត យល់លើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ និងសេដ្ឋកិច្ចច្បាស់លាស់ ជាមនុស្សមានផែនការ និងយល់ស្ថានការល្អឥតខ្ចោះ៕