ពន្ធដារ នឹងចាត់វិធានការតាមច្បាប់ ​បើម្ចាស់​ចលនទ្រព្យ​ដែល​​ជាប់​ពន្ធមិនព្រមទៅបង់ពន្ធ

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យទាំងអស់ ថាការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យនិងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពី ការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២​ កាលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹងដដែល អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បាន​បំ​ពេ​ញ​​កាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាច​ទាញយក​បានពី App Store ឬ Play Store។

ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២នេះ បាន​អស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធ​នៅ​ថ្ងៃជិតផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាពអសកម្មដោយប្រការណាមួយ។

គួរបញ្ជាក់ថា ការប្រកាសនេះ  គឺដើម្បីរម្លឹកដល់ពលរដ្ឋដែលមិនទាន់បង់ពន្ធអញ្ជើញទៅបង់ពន្ធឱ្យបានគ្រប់គ្នាមុន​ថ្ងៃ​ឱសា​ន​​នុវាទនេះ ខណៈរហូតមកទល់ពេលនេះ ពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិន​ទាន់​បាន​បំពេ​ញ​កាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។

លើសពីនេះទៀត ពន្ធដារព្រមានថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់​អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន៕