មន្រ្តីរដ្ឋសភាម្នាក់ ទៅកាន់ដំណែងអភិបាលរងខេត្តស្វាយរៀង

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល សម្រេចតែងតាំង លោក ប៉េង ពោធិ៍សា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ ជាអភិបាលរងខេត្តស្វាយរៀង ដែលមានឋានន្តរស័ក្តិឧត្តមអភិបាល ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ។ នេះបើតាមអនុក្រឹត្យចំនួន២ទំព័រចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីនេះ លោក ប៉េង ពោធិ៍សា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ហើយក៏ជាប្រធានក្រុមការងារយុវជន នៃគណៈកម្មាធិការគណបក្ស អគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ ផងដែរ។

នៅក្នុងអនុក្រឹត្យដដែលនេះ រាជរដ្ឋាភិបាល ក៏តែងតាំងមន្រ្តីរាជការ ៣រូប ជាអភិបាលរងខេត្តស្វាយរៀង គឺលោក ម៉ែន អេង ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤, លោក សុខា រ៉ាម ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ និងលោកស្រី យក់ ស៊ីណាត ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ៣៕