ពិធីការិនីទូរទស្សន៍ CNC ទទួលការតែងតាំងជា «អនុរដ្ឋលេខាធិការ» ក្រសួងរ៉ែនិងថាមពល

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី សូ ស្រីពៅ ដែលជាពិធីការិនីនៅស្ថានីយទូរទស្សន៍ CNC ​​បាន​ទទួល​ការ​តែង​តាំង​ជា «អនុរដ្ឋ​លេខាធិការ» នៃ​ក្រសួង​រ៉ែ និង​ថាមពល។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៨២២/៩២១ ​ដែល​ឡាយ​ព្រះហស្ថលេខា​ដោយ​ព្រះ​មហាក្សត្រ ​កាល​ពី​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី សូ ស្រីពៅ តែង​បង្ហាញ​មុខ​ញឹកញាប់​នៅ​លើ​​កញ្ចក់​ទូរទស្សន៍ CNC ​​ជា​ពិសេស​កាល​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ក្នុង​កម្មវិធី​ព័ត៌មាន​ប្រចាំថ្ងៃ និង​កម្មវិធី​មួយ​ចំនួន​ទៀត។ តួនាទី​ថ្មី​នេះ​ មានន័យ​ថា លោក​ជំទាវ​ សូ ស្រីពៅ ​នឹង​ត្រូវ​ជួយការងារ​មួយ​ចំនួន​តាម​ការ​ចាត់តាំង​​​របស់​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។

​ក្រសួង​រ៉ែ និង​ថាមពល ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ២០១៣ ដោយ​មាន​អគ្គនាយកដ្ឋាន​ធំៗ​ចំនួន​៤​គឺ អគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកដ្ឋានធនធានរ៉ែ អគ្គនាយកដ្ឋានថាមពល និងអគ្គនាយក​ដ្ឋានប្រេងកាត ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​អង្គភាព​ចំនួន​ទៀត​ក្រោម​ឱវាទ​ដូចជា នាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គាធិការដ្ឋាន និង​មន្ទីរ​រ៉ែនិង​ថាមពល បណ្តា​រាជធានី-ខេត្ត៕