សម្ដេច ហ៊ុន សែន កំណត់យកថ្ងៃទី២៥ ខែមករា ២០២៣ ផ្សព្វផ្សាយរាប់ថយក្រោយ ១០០ថ្ងៃ មុនព្រឹត្តិការណ៍ប្រកួតសុីហ្គេម

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ នៅថ្ងៃទី២៥ មករា ឆ្នាំ២០២៣នេះ នៅសល់ ១០០ថ្ងៃទៀត សូមប្រព័ន្ធផ្សព្វផ្សាយ និងចូលរួមរាប់ថយក្រោយ ១០០ថ្ងៃ ដែលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតសុីហ្គេម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ថ្លែងពន្យល់ថា ការអំពាវនាវនេះ គឺដើម្បីរួមចំណែកលើកទឹកចិត្តកីឡាករ កីឡាការិនី និងឱ្យប្រជាពលរដ្ឋបានដឹងព័ត៌មានពីព្រឹត្តិការណ៍សុីហ្គេមនៅកម្ពុជាកាន់តែផុសផុលថែមទៀត។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីជំនួបជាមួយអ្នកសារព័ត៌មានលើកទី៥ នារសៀលថ្ងៃទី១៤ ខែមករានេះ ស្ថិតនៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាតកោះពេជ្រ។

គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៊ីហ្គេម ចន្លោះពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់យកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃបើកម្មវិធីស៊ីហ្គេម។ ហើយកម្ពុជាបានត្រៀមរួចជាស្រេចនូវពហុកីឡដ្ឋានថ្មី គឺពហុគីឡដ្ឋានមរតកតេជោ ដើម្បីទទួលបើកកម្មវិធី ជាលើកដំបូងនេះផងដែរ៕