លោក ម៉ម ប៊ុនហេង ទទួលបានមន្រ្តីជាន់ខ្ពស់ម្នាក់ ដំណែងរដ្ឋលេខាធិការ

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ជារដ្ឋលេខាធិការ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៧២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក កែរ រដ្ឋា

លោក កែរ រដ្ឋា គឺជាអតីតប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលត្រូវបានចូលនិវត្តន៍ នៅថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២២កន្លហទៅ ហើយលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជា ប្រធានមន្ទីរ និងលោកវេជ្ជបណ្ឌិត ថោង អ៊ុសុធា ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

លោក កែរ រដ្ឋា ក៏ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ផងដែរ។ លោកត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង ក្រោយប្រកាសដាក់ឱ្យចូលនិវត្តន៍។

សូមជម្រាប ក្រសួងសុខាភិបាលកម្ពុជា បច្ចុប្បន្នមានលោក ម៉ម ប៊ុនហេង ជារដ្ឋមន្រ្តី ដែលកាន់ដំណែងនេះច្រើនឆ្នាំមកហើយ៕