លោក សំបូរ មាណ្ណារ៉ា តែងតាំងជាទីប្រឹក្សាផ្ទាល់សម្ដេច ហ៊ុន សែន ឋានៈស្មើរដ្ឋមន្ដ្រី

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់លោក សំបូរ មាណ្ណារ៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលមានឋានៈស្មើ «រដ្ឋមន្ដ្រី» នៅថ្ងទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/ករត/០២២៣/២៧៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សំបូរ  មាណ្ណារ៉ា ជាអ្នកប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ ជាអតីតសាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បច្ចុប្បន្នសាស្រ្ដាចារ្យប្រវត្តិសាស្រ្ដ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា។

មានឪពុកជាគ្រូបង្រៀននិងមាននិស្ស័យស្រលាញ់ការសិក្សាតាំងពីក្មេង លោក សំបូរ មាណ្ណារ៉ា បានក្លាយជាគ្រូបង្រៀននៅដើមឆ្នាំ១៩៨០ ដែលជ្រើសយកភាសាអង់គ្លេសមកបង្រៀន។ ក្រោយចាប់ផ្ដើមការងារជាគ្រូបង្រៀនភាសាអង់គ្លេស បានប៉ុន្មានឆ្នាំ លោកក៏បានក្លាយជាគ្រូបង្រៀនប្រវត្តិសាស្ដ្រវិញម្ដង។

លោកសាស្រ្តាចារ្យ បានបញ្ចប់ការសិក្សានៅប្រទេសបារាំង និងសហរដ្ឋអាមេរិក ស្ថិតនៅទីក្រុង New Haven ព្រមទាំងសិក្សានៅទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូងក្នុងកម្មវិធី Event Study Program ដែលជាកម្មវិធីសិក្សាមុនដំបូងបំផុតដែលសិក្សាអំពីមុខវិជ្ជាប្រវត្តិសាស្រ្ដនិងការស្រាវជ្រាវ៕