កម្មករ-កម្មការិនី

ចាប់ពីខែមេសា កម្មករនិយោជិតនឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើរបន្ថែម ២,៥០ ដុល្លារ
ដំណឹងល្អសម្រាប់បងប្អូនកម្មករ កម្មការិនីទូទាំងប្រទេស ដោយចាប់ពីខែមេសា តទៅ កម្មករនិយោជិតនឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើរបន្ថែម ២,៥០ ដុល្លារក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល។

យោងតាមសេចក្ដីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើរជាលក្ខណៈបណ្តោះអាសន្នរបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរនិងកាបូបក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល។

ជាលទ្ធផល អង្គប្រជុំបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្តរហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ។

ឆ្លើយតបនឹងការសម្រេចនេះ តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានានូវការចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈនិងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈនានាដើម្បីកាត់បន្ថយតម្លៃលក់រាយប្រេងឥន្ធនៈសំដៅកាត់បន្ថយចំណាយសោហ៊ុយធ្វើដំណើររបស់ប្រជាពលរដ្ឋនិងបងប្អូនកម្មករនិយោជិត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកលនិងថ្លែង អំណរគុណដល់ភាគីនិយោជកដែលបានឆ្លើយតបជាវិជ្ជមាននិងជាលក្ខណៈពិសេសនិងចូលរួមបន្ថែមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយក្នុងកាលៈទេសៈដ៏លំបាកនេះ។

ទន្ទឹមនឹងនោះ តំណាងភាគីកម្មករនិយោជិតក៏សូមអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ឱ្យប្រើប្រាស់មធ្យោបាយ ធ្វើដំណើររួមឬរថយន្តក្រុងដែលផ្តល់ដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយថ្លៃធ្វើដំណើរទៅធ្វើការឬរស់នៅប្រចាំថ្ងៃរបស់បងប្អូននិងក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕

The post ចាប់ពីខែមេសា កម្មករនិយោជិតនឹងទទួលបានប្រាក់ឧបត្ថម្ភការធ្វើដំណើរបន្ថែម ២,៥០ ដុល្លារ appeared first on .

អបអរសាទរ! ប្រាក់ឈ្នួលកម្មករ កម្មការិនី ឆ្នាំ២០២៥ ឡើងបាន២០៨ដុល្លារនៅក្នុង១ខែ
ប្រាក់ឈ្នួលកម្មករ កម្មការិនី សម្រាប់ឆ្នាំ២០២៥ ឡើងដល់២០៨ដុល្លារ នៅក្នុង១ខែ។ នេះបើតាមការឱ្យដឹងពីផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

សម្ដេចធិបតី បានឱ្យដឹងថា លទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ មានការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។ ជុំវិញតួលេខនេះ សម្ដេចធិបតី បានផ្ដល់គោលការណ៍ទៅលោក ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើង។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិតផងដែរ៕

The post អបអរសាទរ! ប្រាក់ឈ្នួលកម្មករ កម្មការិនី ឆ្នាំ២០២៥ ឡើងបាន២០៨ដុល្លារនៅក្នុង១ខែ appeared first on .

ក្រោយកាន់តំណែងនាយករដ្ឋមន្រ្តី ៩០ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះជួបកម្មករនិយោជិតជាង១៧ម៉ឺននាក់
ក្រោយឡើងកាន់តំណែងជានាយរដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ នៅថ្ងៃទី២២ ខែសីហា រហូតដល់ពេលនេះ មានរយៈ៣ខែ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះជួបជាមួយកម្មករ កម្មការិនី និយោជិតនៅតាមបណ្តារោងចក្រសហគ្រាសបានចំនួន១០លើកហើយ ដែលសរុបមានប្រមាណជា ១៧២ ៣៥០នាក់។

ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ ១៨,១០៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «តាំងពីគ្រប់៩០ថ្ងៃនៃរាជរដ្ឋាភិបាលថ្មីមក ថ្ងៃនេះជាលើកទី១០ហើយដែលសម្តេចធិបតីជួបជាមួយបងប្អូនកម្មករ កម្មការនីប្រមាណជិត២០ម៉ឺននាក់ នៅក្នុងរយៈពេល៣ខែមកនេះ»។ហើយសម្តេចធិបតី នឹងបន្តជួបនៅពេលក្រោយៗទៀត ដើម្បីយកចិត្តទុកដាក់ទៅលើកម្មករនិយោជិត ដោយក្នុងនោះក៏មានការដំឡើងប្រាក់បៀវត្សជារៀងរាល់ឆ្នាំផងដែរ។

សម្តេចធិបតី បានបន្តថា ក្នុងរយៈពេល ៩០ ថ្ងៃ រាប់ចាប់តាំងពីថ្ងៃចាប់ផ្តើមការងារ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ដោយឈរលើមូលដ្ឋាន ២ គឺ ថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាង និងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗ ដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅទៀត។

សូមបញ្ជាក់ថា ការចុះជួបជាមួយកម្មករនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា គឺជាលើកទី១០ និងជាជំនួបចុងក្រោយសម្រាប់ឆ្នាំនេះ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦។ដោយក្នុងជំនួបលើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិត ១៨,០១៣នាក់, លើកទី២ នៅថ្ងៃទី០១ ខែកញ្ញា នៅក្រុងតាខ្មៅ មានកម្មករ និយោជិត ១៨,២៨៩នាក់, លើកទី៣ នៅថ្ងៃទី៩ ខែកញ្ញា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករនិយោជិត ១៨,២៦៥នាក់, លើកទី៤ នៅថ្ងៃទី១៩ ខែកញ្ញា ក្នុងស្រុកបាទី ខេត្តតាកែវ មានកម្មករនិយោជិត ១៨,១០៤នាក់, លើកទី៥ នៅថ្ងៃទី៣ ខែតុលា នៅខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ មានកម្មករនិយោជិត ១៨,០៩៩នាក់, លើកទី៦ នៅថ្ងៃទី២៥ ខែតុលា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មានកម្មករនិយោជិត ១២,០៦០នាក់, លើកទី៧ នៅថ្ងៃទី២៨ ខែតុលា មានកម្មករនិយោជិត១៨,០២៨នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, លើកទី៨ នៅថ្ងៃទី២ ខែវិច្ឆិកា មានកម្មករ និយោជិត ១៨,១៩០នាក់ នៅក្រុងតាខ្មៅ លើកទី៩ នៅថ្ងៃទី៧ ខែវិច្ឆិកា នៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានកម្មករ និយោជិត ១៥,១៩៤នាក់ និងលើកទី១០ នៅខណ្ឌកំបូល រាជធានីភ្នំពេញ មានកម្មករ និយោជិតប្រមាស ១៨,១០៨នាក់។

នៅក្នុងចំនួនទាំង ១០លើកនោះ មានកម្មករនិយោជិតមកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាសចំនួន ១៨៩ រួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ១២២, រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ១៦, រោងចក្រដេរស្បែកជើង ១៦, រោងចក្របោកគក់សម្លៀកបំពាក់ ៦, រោងចក្រតម្បាញ ៣, រោងបោះពុម្ពលើសម្លៀកបំពាក់ ៣, រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ២, រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ២, រោងចក្រផលិតកេសកាតុង ២, រោងចក្រផលិតចំណីសត្វ ២, ក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ១, រោងចក្រផលិតផលិតផលតង់ និងសម្ភារបោះជំរំ ១, រោងចក្រផលិតស្បែកជើង១, រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ១, រោងចក្រផលិតឆត្រ ១, រោងចក្រខារអំបោះ ១, រោងចក្របោះពុម្ភលើក្រណាត់១, រោងចក្រផលិតគ្រឿងសង្ហារឹម ១, រោងចក្រផលិតថ្មម៉ាប ១, រោងចក្រកែច្នៃស្បែក ១, រោងចក្រផលិតសម្ភារការិយាល័យ ១, រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ១, រោងចក្រជ្រលក់ក្រណាត់ ១, រោងចក្រផលិតអេប៉ុង ១ , និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិចចំនួន ១៕

The post ក្រោយកាន់តំណែងនាយករដ្ឋមន្រ្តី ៩០ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះជួបកម្មករនិយោជិតជាង១៧ម៉ឺននាក់ appeared first on .

ប្រព័ន្ធអនុគ្រោះព័ន្ធថ្មីDCTS ចក្រភពអង់គ្លេសចូលរួមជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់យូរអង្វែង
រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Schem ហៅកាត់ថាDCTSជំនួសឱ្យ UK’s Generalized Schem of Preference (GSP)ក្នុងគោលបំណងគំាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទំាងប្រទេសអភិវឌ្ឍន៍តិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ប្រព័ន្ធអនុគ្រោះថ្មីដែលទើបរាជរដ្ឋាភិបាលចក្រភពអង់គ្លេសទើបប្រកាសនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចក្នុងស្រុកមើលឃើញថានឹងចូលរួមជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់យូរអង្វែងថែមមួយកម្រិតទៀត។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់ចក្រអង់គ្លេសនេះគឺជាព័ត៌ថ្មី ឬជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTSនេះនឹងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមួយកម្រិតថែមទៀត ហើយបង្កើននូវភាពធន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ មានប្រសាសន៍ថា«កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះគឺជាឱកាសដែលនិងជួយជំរុញវិនិយោគិនបរទេសដែលបាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសយើង ក៏ដូចជាទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមទៀត ធ្វើការបោះទុនវិនិយោគបន្ថែមទៀតទៅលើការផលិតនៅផលិតផលទំាងឡាយដែលជាតម្រូវការរបស់ប្រទេសអង់គ្លេស»។

លោកបណ្ឌិតមើលឃើញថា សម្រាប់កម្ពុជាដែលទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះពីចក្រភពអង់គ្លេសនេះ ៖១)-ជាឱកាសល្អសម្រាប់ ធ្វើការអភិវឌ្ឍដើម្បីធានាបាននូវការរីកចម្រើនឬភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជាមានរយៈពេលវែង,២)-ផ្តល់ឱកាសទៅដល់វិនិយោគិនបរទេសបាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងស្រុក និងបង្កើននៅការទាក់ទាញវិនិយោគិនបរទេសថ្មីៗ,៣)- តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTSនេះបានផ្តល់ឱកាសដល់ការងារជាច្រើនជូនប្រជាពលរដ្ឋខ្មែរ តាមរយៈក្រុមហ៊ុនបរទេសទំាងឡាយដែលមានបំណងចង់វិនិយោគដើម្បីធ្វើការនាំចេញឆ្លើយតបទៅនិងតម្រូវការរបស់ប្រទេសអង់គ្លេស,៤) យើងនិងទទួលបាននៅតម្លៃបន្ថែមផ្សេងៗដែលកើតចេញពីការផ្តល់នៅប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់ប្រទេសអង់គ្លេស។លើសពីនេះបង្កើតបាននៅឱកាសប្រកួតប្រជែងដល់ក្រុមហ៊ុនជាមួយនិងបណ្តាប្រទេសដែលមិនទទួលបាននៅប្រព័ន្ធអនុគ្រោះពន្ធថ្មីពីចក្រភពអង់គ្លេស។

ទាក់ទងនិងប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Schem (DCTS)ផ្តល់ជូនកម្ពុជាក៏ដូចជាប្រទេសផ្សេងទៀត ជំនួសឱ្យ UK’s Generalized Schem of Preference (GSP) បើតាមយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៤ខែតុលាឆ្នំា២០៣កន្លងទៅនេះ គឺក្នុងគោលបំណងគំាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទំាងប្រទេសអភិវឌ្ឍន៍តិចតួចក្នុងនោះក៏មានប្រទេសកម្ពុជា។

បន្ថែមលើអត្រាពន្ធសូន្យនិងមិនកម្រិតបរិមាណដែលប្រទេសអភិវឌ្ឍន៍តិចតួចរួមទំាងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS នេះនឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតតាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើនទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខណ្ឌតម្រូវ ដែលក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក ត្រឹម២៥%(តម្លៃវត្ថុធាតុដើមនំាចូលសម្រាប់ប្រើប្រាស់ រហូតដល់៧៥% )ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធរហូតដល់៤ខ្ទង់ទៅ៦ខ្ទង់។

សេចក្តីប្រកាសក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា«ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស ផលិតករ ឬអ្នកនាំចេញទំាងអស់ត្រូវអនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស»៕ អត្ថបទ៖សារេត

The post ប្រព័ន្ធអនុគ្រោះព័ន្ធថ្មីDCTS ចក្រភពអង់គ្លេសចូលរួមជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់យូរអង្វែង appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ។ ការលើកមកបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ?

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងជាឧទាហរណ៍នៃរបាយការណ៍ប្រចាំថ្ងៃ ដែលរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឱ្យសម្តេច (សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣)។

នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣៖

១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ ។ ប្រជាពលរដ្ឋដែលទទួលបានផល ពីកម្មវិធីនេះមានចំនួនសរុប ៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ ១,១៧២,១៤៦,៧៥៦ ដុល្លា ពោលគឺជិត ១ពាន់២០០លានដុល្លារ)

២. ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យយអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់ ចំណែកថវិកាសរុប ១១០,៤០១,២០០,០០០ រៀល (ឬ ២៦,៩២៧,១១២ ដុល្លារ ឬ ជិត ២៧ លានដុល្លារ)

៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ១៧៣,៩០០,០២១,២០០រៀល (ឬ ៤២,៤១៤,៦៣៩ ដុល្លារ)

ដូច្នេះគិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ២០២៣ កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុបចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លា ឬជាង ១ពាន់ ២រយលានដុល្លារ)។

ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស។ «កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ»។ នេះជាការគូសបញ្ជាក់បន្ថែមពីសម្តេចធិបតីនាយករដ្ឋមន្ត្រី៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ appeared first on .

កម្មក-កម្មការិនីមិនទាន់ទទួលបានប្រាក់ខែឆ្នំា២០២៤ផង ទំនិញលក់នៅមុខរោងចក្រឡើងថ្លៃមុនទៅហើយ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នំា២០២៤ ទើបតែបញ្ចេញលទ្ធផលថាកម្មករកម្មការិនីរោងចក្រកាត់ដេរទទួលបានប្រាក់ខែ២០៤ដុល្លារក្នុងមួយខែ ប៉ុន្តែកម្មករមិនទាន់និងទទួលបានផង សម្រាប់តែមុខទំនិញមួយចំនួនដែលលក់នៅមុខរោងចក្របានឡើងថ្លៃមុនរួចបាត់ទៅហើយ។

បើតាមកម្មការិនីធ្វើការនៅរោងចក្រស្បែកជើងតាកែវ បានឱ្យដឹងថា ក្នុងនាមជាកម្មការិនីម្នាក់អ្នកស្រី ពេជ្រ សារ៉េត ចង់ឃើញមានការតម្លើងប្រាក់ឈ្នួលនៅឆ្នំា២០២៤ជូនដល់កម្មករច្រើនជាងឆ្នំា២០២៣ តែមិនទាន់ទទួលបានផងកាហ្វេធ្លាប់ហូបនៅមុខរោងចក្របានឡើងថ្លៃមុនបាត់ទៅហើយ។

អ្នកស្រី ពេជ្រ សារ៉េត បានបញ្ជាក់ថា«ខ្ញុំចង់ឱ្យមានការតម្លើងប្រាក់ឈ្នួលនៅឆ្នំា២០២៤ បានខ្ពស់ជាងឆ្នំា២០២៣ ព្រោះប្រាក់ខែខ្ញុំមិនទាន់ទទួលបានផង កាហ្វេរលក់នៅមុខរោងចក្រឡើងថ្លៃមុនបាត់ទៅហើយ។កាហ្វេធ្លាប់ទិញហូបកាលពីមុន មួយកែវថ្លៃត្រឹមតែ២៥០០រៀល តែមកដល់ឥលូវនេះមួយកែវថ្លៃ៣០០០រៀល កាហ្វេទឹកដោះគោពីមុន៣៥០០ឡើង៤០០០រៀលក្នុងមួយកែវ។លើសពីនេះសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតក៏ឡើងថ្លៃតាគ្នាផងដែរ»។

អ្នកស្រី បន្តថា ប្រាក់ឈ្នួលអប្បបរមាក្នុងមួយឆ្នំាៗឡើងនៅក្នុងរង្វង់២ទៅ៣ដុល្លារអាមេរិក។តែនៅឆ្នំានេះបើមិនបានច្រើនសុំឱ្យមានការតម្លើងត្រឹម៥ដុល្លារអាមេរិកឬលើសពីនេះក៏សប្បាយចិត្ត តែបើមិនបានដូចបំណងរបស់កម្មករទេ វាពិបាករាប់រងចំណាយនៅក្នុងគ្រួសារ។

បើតាមអ្នកស្រី ពេជ្រ សារ៉េត ធ្វើការរោងចក្រក្នុងមួយខែអ្នកស្រីទទួលបានប្រាក់សរុបប្រមាណ២៤០ដុល្លារអាមេរិក។

លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរនៅពេលកន្លង លោកមើលឃើញថាប្រាក់ឈ្នួលអប្បបរមានៅឆ្នំា២០២៤កម្មករ អាចទទួលបាន២១០ដុល្លារអាមេរិកក្នុងមួយខែ។តែមកទល់ល្ងាចថ្ងៃទី២៨ខែកញ្ញាឆ្នំា២០២៣នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានបង្ហាញថានៅឆ្នំា២០២៤កម្មករទទួលបានតែ២០៤ដុល្លារអាមេរិកប៉ុណ្ណោះ។

លោក អន សាខន បានឱ្យដឹងថា« នៅឆ្នំា២០២៤បើសិនជាកម្មករទទួលបានការតម្លើងប្រាក់ឈ្នួលបាន២១០ដុល្លារអាមេរិកក្នុងមួយខែនេះ នឹងធ្វើឱ្យកម្មករសប្បាយចិត្ត។តែបើសិនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានតម្លើងជូនតិចតួចក៏ពពួកគាត់ព្រមទទួលយក ផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនាពេលបច្ចុប្បន្ន»៕

អត្ថបទ៖សារេត

The post កម្មក-កម្មការិនីមិនទាន់ទទួលបានប្រាក់ខែឆ្នំា២០២៤ផង ទំនិញលក់នៅមុខរោងចក្រឡើងថ្លៃមុនទៅហើយ appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម្ចាស់ផ្ទះជួលទាំងអស់កុំឡើងថ្លៃជួល
ប្រមុខរាជរដ្ឋាភិបាល ចេញមកអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់កម្មករនិយោជិតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅលើបណ្ដាញសង្គមបានប្រកាសអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ។

ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង។

សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់។

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងកើនដល់២០៤ដុល្លារក្នុងមួយខែ ហើយប្រាក់ឈ្នួលអប្បបរមានេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម្ចាស់ផ្ទះជួលទាំងអស់កុំឡើងថ្លៃជួល appeared first on .

កាន់តំណែងនាយករដ្ឋមន្រ្តីមិនដល់មួយខែ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះជួបកម្មករនិយោជិតជាង៧ម៉ឺន២ពាន់នាក់
ក្រោយទទួលតំណែងជានាយរដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ តាំងពីថ្ងៃទី២២ ខែសីហា រហូតដល់ពេលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចុះជួបជាមួយកម្មករ កម្មការិនី និយោជិត និយោជកនៅតាមរោងចក្រសហគ្រាសបានចំនួន៤លើកហើយ ដែលសរុបមានប្រមាណជា ៧ ២៦៥៨នាក់។

របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ បានឱ្យដឹងថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីលើកទី១ ធ្វើឡើងនៅរាជធានីភ្នំពេញ មានកម្មករប្រមាណ១៨០០០នាក់ កាលពីថ្ងៃទី២៩ ខែសីហា,លើកទី២ កាលពីថ្ងៃទី០១ ខែកញ្ញា នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករនិយោជិត ១៨ ២៨៩នាក់,លើកទី៣ មានកម្មករនិយោជិត ១៨២៦៥នាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកញ្ញា, និងលើកទី៤នៅខេត្តតាកែវ មានកម្មករនិយោជិតប្រមាណ១៨១០៤នាក់ នៅព្រឹកថ្ងៃ១៩ ខែកញ្ញានេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា គោលបំណងចំនួន២ដែលជួបជាមួយបងប្អូនកម្មករនិយោជិត ទី១ អរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ទី២ រាជរដ្ឋាភិបាលអាណត្តិថ្មីប្ដេជ្ញាចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោលនយោបាយនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឧស្សាហកម្មដើរទៅមុខ ដោយមានតួរអង្គ ៣ សំខាន់ គឺកម្មករនិយោជិត ម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល។ បើគ្មានតួរអង្គទាំង៣នេះ គឺវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌមិនអាចរីកចម្រើនទៅមុខបានទេ៕

The post កាន់តំណែងនាយករដ្ឋមន្រ្តីមិនដល់មួយខែ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះជួបកម្មករនិយោជិតជាង៧ម៉ឺន២ពាន់នាក់ appeared first on .

និយោជកមិនចង់តម្លើងប្រាក់ឈ្នួលខ្ពស់ដល់កម្មករ ដោយារបារម្ភពីការធ្លាក់ចុះតម្រូវការនិងបញ្ហាប្រឈមក្នុងវិស័យ
ការចរចារប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នំា២០២៤បានចំណាយពេលពិភាក្សាអស់ពេលជាច្រើនលើកច្រើនដង នៅតែមិនទាន់ឈានទៅដល់ចំណុចឯកភាពរួម។ពាក់ព័ន្ធនិងការតម្លើងប្រាក់ឈ្នួលខ្ពស់ជូនដល់កម្មករនិយោជិតនេះអាចបណ្តាលមកពីនិយោជកបារម្ភពីការធ្លាក់ចុះនៅតម្រូវការជាសកល ការប្រកួតប្រជែងទីផ្សារ និងបញ្ហាប្រឈមនៅក្នុងវិស័យកាត់ដេរ។

យោងតាមរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាល ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១១ខែកញ្ញាថា គម្លាតនៃការកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតសម្រាប់ឆ្នំា២០២៤មានការខុសគ្នាច្រើន ដោយសារខាងភាគីកម្មករនិយោជិត បានផ្តោតសំខាន់ទៅលើអត្រាអតិផរណាជាគោល ហើយភាគីខាងនិយោជកផ្តោតលើពីការធ្លាក់ចុះតម្រូវការជាសកល។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា«ខាងភាគីនិយោជកផ្តោតទៅលើភាពប្រកួតប្រជែងពីតម្រូវការ ហើយនិងបញ្ហាប្រឈមនៅក្នុងវិស័យរបស់យើង បើសិនជាឱ្យខាងនិយោជកតម្លើងប្រាក់ឈ្នួល មិនដឹងថាត្រូវតម្លើងយ៉ាងម៉េច បើតម្រូវការសកលមានការថយចុះយ៉ាងនេះ ហើយវាប្រឈមជាមួយនិងប្រទេសមួយចំនួនដោយនៅឆ្នំានេះមិនមានប្រទេសណាគេតម្លើងប្រាក់ឈ្នួលទេ ។ដូចនេះនៅពេលគេអត់តម្លើងប្រាក់ឈ្នួលជូនកម្មករនិយោជិត ហើយនៅកម្ពុជាមានការតម្លើង ខាងភាគីនិយោជកបារម្ភថាអ្នកបញ្ជាទិញអាចបង្វែរការបញ្ជាទិញទៅប្រទេសដទៃផ្សេងទៀត ព្រោះប្រទេសយើងកំណត់ប្រាក់ឈ្នួលអប្បបរមាជាប្រាក់ដុល្លារអាមេរិក។រីឯប្រទេសផ្សេងទៀតគេអត់បានពិចារណាក្នុងការតម្លើងប្រាក់ឈ្នួល ហើយលុយរបស់គេចុះថោក អីចឹងនៅពេលលុយចុះថោកបែបនេះវាធ្វើប្រាក់ឈ្នួលរបស់គេគិតជាប្រាក់ដុល្លារអាមេរិកនេះ កាន់តែទាបជាងមុនទៅទៀត។

បើតាមលោក ហេង សួរ កម្ពុជាមិនមែនជាប្រទេសតែមួយ ដែលវិស័យវាយនភណ្ឌ កាត់ដេរនេះ ផលិតតែនៅកម្ពុជានោះទេ គឺមានផលិតនៅវៀតណាម បង់ក្លាដេស ស្រីលង្កានិងមាននៅប្រទេស ឥណ្ឌូណេស៊ីផងដែរ។

លោក ហេង សួរ សង្កត់ធ្ងន់ថា «ទោះបីយ៉ាងណាក៏ដោយយើងនៅតែឈរលើលក្ខណៈវិនិច្ឆ័យទំាង៧ចំណុច ដដែល។ខ្ញុំគិតថា ភាគីខាងបងប្អូនកម្មករនិយោជិត ប្រាកដជាពួកគាត់ខិតខំតស៊ូហើយរកទឡ្ហីករឬអំណះអំណាងគ្រប់បែបយ៉ាងធ្វើយ៉ាងម៉េច ឱ្យខាងភាគីនិយោជក យល់អំពីការលំបាករបស់កម្មករនិយោជិត ដើម្បីឱ្យខាងភាគីនិយោជកមានទឹកចិត្តសណ្តោះ ដើម្បីឱ្យមានលទ្ធភាពពង្រីកប៉ុណ្ណា ពង្រីកឱ្យអស់»។

យោងតាមសចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកាលពីថ្ងៃទី១១ខែកញ្ញាឆ្នំា២០២៣ «ជាលទ្ធផលតំណាងភាគីកម្មករនិយោជិតបន្តរក្សាតួលេខចំនួន២១៥ដុល្លារអាមេរិក និងតំណាងភាគីនិយោជក បានបន្តរក្សាតួលេខចំនួន២០១ដុល្លារអាមេរិក។អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅថ្ងៃទី១៨ខែកញ្ញាឆ្នំា២០២៣នៅម៉ោង៩ព្រឹកនិងខិតខំបញ្ចប់កិច្ចប្រជុំចរចារប្រាក់ឈ្នួលអប្បបរមានៅត្រឹមថ្ងៃទី២៨ខែកញ្ញាឆ្នំា២០២៣»៕ អត្ថបទ៖សារេត

The post និយោជកមិនចង់តម្លើងប្រាក់ឈ្នួលខ្ពស់ដល់កម្មករ ដោយារបារម្ភពីការធ្លាក់ចុះតម្រូវការនិងបញ្ហាប្រឈមក្នុងវិស័យ appeared first on .

សហជីពមានក្តីសង្ឃឹមខ្ពស់ថាកម្មករនិយោជិតនិងទទួលបានការតម្លើងប្រាក់ឈ្នួលសម្រាប់ឆ្នំា២០២៤ខ្ពស់ជាងឆ្នំាមុនៗ
បើទោះបីការពិភាក្សាកំណត់ពីប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នំា២០២៤ មិនទាន់ឈានទៅដល់ការបង្ហាញតួលេខផ្លូវការក្តី ប៉ុន្តែខាងសហជីពក្នុងស្រុកហាក់មានក្តីសង្ឃឹមខ្ពស់ថានិងមានការតម្លើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិត ខ្ពស់ជាងឆ្នំា២០២៣ឬ២០២២កន្លងទៅ។

យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលនៅថ្ងៃទី២៨ខែសីហា ឆ្នំា២០២៣បានបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នំា២០២៤។ ប៉ុន្តែលទ្ធផល ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជកបានលើកហេតុផល និងបង្ហាញនៅគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមក ហើយអង្គប្រជុំបានឯកភាពគ្នាតំណត់កិច្ចពិភាក្សាបន្តទៀតនៅថ្ងៃទី៤ខែកញ្ញាឆ្នំា២០២៣។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានឱ្យដឹងថា សម្រាប់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នំា២០២៤ ខាងនិយោជកគេចង់តម្លើងប្រាក់ឈ្នួលឱ្យកម្មករតិចតួច តែខាងយើងទាមទារចង់បានច្រើន ខណៈការប្រជុំផ្ទៃក្នុងសហជីបលើកមុន បានស្នើរទៅខាងនិយោជកពី១២ទៅដល់២០ដុល្លារអាមេរិក។

លោក អាត់ ធន់ មានប្រសាសន៍ថា «ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នំា២០២៤ ខ្ញុំគិតថារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មី ក៏ដូចជានាយករដ្ឋមន្ត្រីថ្មីច្បាស់ជាចង់បញ្ចេញស្នាដៃហើយ ដើម្បីផ្តល់ប្រាក់ឈ្នួលអប្បរមាដល់កម្មករមានលក្ខណៈសមរម្យ និងមានការសប្បាយចិត្តផង»។

លោកសង្កត់ធ្ងន់ថា «សម្រាប់ឆ្នំាំ២០២៤ ប្រាក់ឈ្នួលអប្បបរមាអាចនិងឡើងបានច្រើនជាងឆ្នំាំមុនៗ ហើយខាងរាជរដ្ឋាភិបាលក៏មានការលើកទឹកចិត្តដល់និយោជកច្រើន បើតាមខ្ញុំស្តាប់រដ្ឋមន្ត្រីក្រសួងការងារថ្មីបានបង្ហាញថា រាជរដ្ឋាភិបាលថ្មីចង់ប្រើឱកាសនេះជួយដល់និយោជក ដើម្បីកាត់បន្ថយការចំណាយ ដោយធ្វើយ៉ាងម៉េចត្រូវតម្លើងប្រាក់ឈ្នួលជូនដល់កម្មករឱ្យបានសមរម្យ»។

លោក អន សាខន អនុប្រធានសសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានបង្ហាញនៅមោទនភាពថា
ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នំា២០២៤និងមានការតម្លើងគ្រាន់តែតិចឬច្រើនត្រូវតែឡើង ដោយសារកន្លង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មកមានការប្តេជ្ញាចិត្តខ្ពស់ថានៅពេលដែលលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី និងធ្វើការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតទំាងក្នុងនិងក្រៅប្រព័ន្ធ។

លោក អន សាខន មានប្រសាសន៍ថា«ខ្ញុំមានជំនឿជឿជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត នៅឆ្នំា២០២៤នឹងអាចកើនឡើងលើសពី២០០ដុល្លារអាមេរកក្នុងមួយខែ។បើតាមទស្សនៈយល់ឃើញរបស់ខ្ញុំយ៉ាងហោចណាស់ក៏បាន១០ដុល្លារអាមេរិកដែរ»៕អត្ថបទ៖សារេត

The post សហជីពមានក្តីសង្ឃឹមខ្ពស់ថាកម្មករនិយោជិតនិងទទួលបានការតម្លើងប្រាក់ឈ្នួលសម្រាប់ឆ្នំា២០២៤ខ្ពស់ជាងឆ្នំាមុនៗ appeared first on .