វៀតណាម

គ្រាន់តែការនាំចេញបង្គា វៀតណាម កើបចំណូលបានជិត ៤ពាន់លានដុល្លារ ត្រឹម ៩ខែដំបូង
នៅក្នុងរយៈពេលត្រឹមតែ ៩ខែដំបូងនៃឆ្នាំ២០២៦ នេះ ការនាំចេញបង្គារបស់ប្រទេសវៀតណាម បានកើនឡើងដល់ ១១% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន ដែលមានចំនួនទឹកប្រាក់សរុប ៣,៧ពាន់លានដុល្លារ ជំរុញដោយការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ប្រទេសចិននៅតែជាទីផ្សារធំជាងគេបំផុត ជាមួយនឹងការទិញបង្គាពីវៀតណាម នៅក្នុងទំហំទឹកប្រាក់សរុបជិត ១,២ពាន់លានដុល្លារ (ឬស្មើនឹង ៣៣% នៃការនាំចេញសរុប) កើនឡើង ៣៧%។ បើគួបផ្សំជាមួយទីផ្សារហុងកុង ការនាំចេញបានកើនឡើងដល់ ១,៣ពាន់លានដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ទីផ្សារសហរដ្ឋអាមេរិក បានធ្លាក់ចុះ ១៥% មកនៅត្រឹម ៤៩៨លានដុល្លារ (ដោយសាររងសម្ពាធពន្ធគយ និងកាតព្វកិច្ចប្រឆាំងការលក់បង្ខូចថ្លៃ) ខណៈការនាំចេញទៅកាន់ សហភាពអឺរ៉ុប (EU) បានធ្លាក់ចុះ ៤,៩% មកនៅត្រឹម ៤០៦,៤លានដុល្លារ។

ទន្ទឹមនឹងនេះ​ ការនាំចេញទៅកាន់ប្រទេសជប៉ុន អូស្ត្រាលី កាណាដា និងបណ្តាប្រទេសកិច្ចព្រមព្រៀង CPTPP មានកំណើនល្អប្រសើរ ដែលជួយទូទាត់ការធ្លាក់ចុះនៅទីផ្សារអាមេរិក និងអឺរ៉ុប។

គួរជម្រាបជូនផងដែរថា ប្រសិនបើការនាំចេញប្រចាំខែក្នុងត្រីមាសទី៤ នៅតែរក្សាបានកម្រិត ៤៧០ ដល់ ៤៨០លានដុល្លារនោះ តួលេខនាំចេញសរុបពេញមួយឆ្នាំអាចនឹងឈានដល់ ៥,១ ដល់ ៥,២ពាន់លានដុល្លារ៕​

The post គ្រាន់តែការនាំចេញបង្គា វៀតណាម កើបចំណូលបានជិត ៤ពាន់លានដុល្លារ ត្រឹម ៩ខែដំបូង appeared first on .

ក្រុមហ៊ុនខ្នាតយក្ស Petronas ចង់នាំយកថាមពលខ្យល់ពីវៀតណាម ទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី
ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas មានបំណងចង់អភិវឌ្ឍគម្រោងបញ្ជូនថាមពលខ្យល់នៅឆ្នេរសមុទ្រវៀតណាម ទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២០ ខែតុលា លោក Aimy Zairin Mohamed តំណាងក្រុមហ៊ុន Petronas ប្រចាំនៅវៀតណាម បានថ្លែងថា ក្រុមហ៊ុនកំពុងផ្តោតលើគម្រោង VMS (វៀតណាម – ម៉ាឡេស៊ី – សិង្ហបុរី) ដោយមានគោលបំណងតភ្ជាប់ប្រភពថាមពលស្អាតរបស់វៀតណាម ទៅកាន់ទីផ្សារនានាក្នុងតំបន់។ គម្រោងនេះត្រូវបានរំពឹងថានឹងក្លាយជាគំរូត្រួសត្រាយផ្លូវឆ្ពោះទៅរកគំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Petronas ជឿជាក់ថា វៀតណាមមានសក្តានុពលថាមពលខ្យល់ដ៏ធំធេង ដោយធនធានខ្យល់តែមួយមុខអាចមានកម្លាំងលើសពី ៤០០ ជីហ្គាវ៉ាត់ (GW)។ លោក Aimy បានវាយតម្លៃទៀតថា នេះគឺជាធនធានថាមពលខ្យល់ដ៏សំខាន់បំផុតមួយនៅលើពិភពលោក។

យោងតាមផែនការដែលកំពុងស្ថិតក្រោមការសិក្សានៅពេលនេះ ថាមពលខ្យល់នៅតាមឆ្នេរសមុទ្ររបស់វៀតណាម នឹងត្រូវបញ្ជូនតាមរយៈប្រព័ន្ធខ្សែកាបក្រោមទឹកទៅកាន់ប្រទេសម៉ាឡេស៊ី ដោយតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនីរបស់ប្រទេសនោះសម្រាប់ការប្រើប្រាស់ ហើយបន្ទាប់មកនឹងបន្តបញ្ជូនទៅកាន់ប្រទេសសិង្ហបុរីទៀត។

ក្រៅពីថាមពលខ្យល់ Petronas ក៏បានបញ្ជាក់ថា ខ្លួននឹងបន្តសហការជាមួយសាជីវកម្មឧស្សាហកម្មថាមពលជាតិវៀតណាម (PetroVietnam) ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងជំរុញដោយការអភិវឌ្ឍសេដ្ឋកិច្ច។ ការផ្ដោតសំខាន់គឺការរួមបញ្ចូលគ្នារវាងការរុករកប្រេង និងឧស្ម័នក្នុងស្រុក ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) និងការអភិវឌ្ឍថាមពលកកើតឡើងវិញ។

ជម្រាបជូនថា Petronas បានវត្តមាននៅវៀតណាមអស់រយៈពេល ៣៥ ឆ្នាំមកហើយ បច្ចុប្បន្ន ក្រុមការងារនេះមានវត្តមានក្នុងវិស័យជាច្រើននៃច្រវាក់តម្លៃថាមពល និងមានវត្តមាននៅក្នុងប្រទេសជាង ១០០ រួមទាំងកម្ពុជាផងដែរ៕​

The post ក្រុមហ៊ុនខ្នាតយក្ស Petronas ចង់នាំយកថាមពលខ្យល់ពីវៀតណាម ទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី appeared first on .

វៀតណាម កើនចំនួនសេដ្ឋីៗដែលមានទ្រព្យសម្បត្តិចាប់ពី ៣០លានដុល្លារ ដល់ជាង ១ ២០០ នាក់
យោងតាមក្រុមហ៊ុន Knight Frank បានបង្ហាញឲ្យដឹងថា ប្រទេសវៀតណាមមានសេដ្ឋីៗដែលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ៣០លានដុល្លារ ដល់ចំនួន ១ ២៣៣ នាក់ ហើយចំនួននេះត្រូវបានព្យាករថានឹងកើនឡើង ៥៩% នៅត្រឹមឆ្នាំ២០៣១ ដែលជាអត្រាកើនឡើងលឿនបំផុតទីបួននៅលើពិភពលោក។

យ៉ាងណាមិញ តួលេខនេះត្រូវបានដកស្រង់នៅក្នុងវេទិការៀបចំផែនការហិរញ្ញវត្ថុបុគ្គលឆ្នាំ២០២៦ ដែលរៀបចំធ្វើឡើងនៅទីក្រុងហូជីមិញ កាលពីថ្ងៃទី៣ ខែតុលា ដោយលោក Chi Huynh អនុប្រធាននាយកដ្ឋានធនាគារ Asia Commercial Bank។

បើតាមរបាយការណ៍ទ្រព្យសម្បត្តិឆ្នាំ២០២៦ (Wealth Report 2026) របស់ Knight Frank បានព្យាករថា ប្រជាជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភខ្លាំង (Ultra-High-Net-Worth) របស់វៀតណាមនឹងកើនឡើងដល់ ១ ៩៦០ នាក់នៅត្រឹមឆ្នាំ២០៣១។ ចំនួនដ៏ខ្ពស់នេះ គឺមានតែប្រទេសឥណ្ឌូណេស៊ី អារ៉ាប៊ីសាអ៊ូឌីត និងប៉ូឡូញប៉ុណ្ណោះ ដែលត្រូវបានរំពឹងថានឹងមានកំណើនលឿនជាងនេះ។

គួរឲ្យដឹងថា បច្ចុប្បន្ន ប្រទេសវៀតណាមឈរនៅចំណាត់ថ្នាក់ទី៣៩ លើពិភពលោក ផ្អែកលើចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិសរុបយ៉ាងហោចណាស់ ៣០លានដុល្លារ។ នេះបើយោងតាមទិន្នន័យពី Visual Capitalist។

ការពង្រីកនេះឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងទូលំទូលាយនៃទ្រព្យសម្បត្តិហិរញ្ញវត្ថុ។ ក្រុមហ៊ុន Boston Consulting Group រំពឹងថា ទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់វៀតណាមនឹងកើនឡើងលើសពី ៩% ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០៣០ ដែលជាអត្រាលឿនបំផុតមួយក្នុងចំណោមទីផ្សារកំពុងអភិវឌ្ឍនធំៗផ្សេងទៀត៕​

The post វៀតណាម កើនចំនួនសេដ្ឋីៗដែលមានទ្រព្យសម្បត្តិចាប់ពី ៣០លានដុល្លារ ដល់ជាង ១ ២០០ នាក់ appeared first on .

វៀតណាម បន្តពន្យារពេលវិធានការសម្រួលពន្ធលើប្រេងឥន្ធនៈរហូតដល់ចុងឆ្នាំ២០២៦
ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានប្រកាសបន្តពន្យារពេលលើវិធានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈរហូតដល់ចុងឆ្នាំ២០២៦ បន្ទាប់ពីបានដាក់ចេញកាលពីដើមឆ្នាំនេះ ដើម្បីជួយសម្រួលដល់ស្ថិរភាពទីផ្សារក្នុងស្រុក ចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

រដ្ឋាភិបាលទីក្រុងហាណូយ បាននិយាយក្នុងថ្លែងការណ៍មួយនៅថ្ងៃទី១ ខែតុលាថា ការពន្យារពេលកញ្ចប់ថវិកានេះនឹងជួយធានាសន្តិសុខថាមពល ស្ថិរភាពសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងគាំទ្រសកម្មភាពអាជីវកម្ម ព្រមទាំងអនុញ្ញាតឱ្យក្រុមហ៊ុននានាធ្វើពិពិធកម្មប្រភពនាំចូលប្រេងឥន្ធនៈ និងកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បែបប្រពៃណីផងដែរ។

មិនតែប៉ុណ្ណោះ យោងតាមសេចក្តីសម្រេចដែលបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែកញ្ញា ការកាត់បន្ថយពន្ធនាំចូលលើប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងយន្តហោះ និងវត្ថុធាតុដើមសំខាន់ៗសម្រាប់រោងចក្រចម្រាញ់ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ។

គួរជម្រាបជូនផងដែរថា ចំពោះវិធានការកាត់បន្ថយពន្ធនាំចូលនេះ រួមមានការកាត់បន្ថយពន្ធនាំចូលអនុគ្រោះលើប្រេងសាំងមកត្រឹម ០% ពី ១០%។ ពន្ធលើប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងកាត និងប្រេងយន្តហោះ នៅតែរក្សានៅត្រឹម ០% ជំនួសឱ្យកម្រិត ៧% ពីមុន ខណៈពន្ធលើវត្ថុធាតុដើមគីមីឥន្ធនៈមួយចំនួនទៀតក៏ត្រូវបានកាត់បន្ថយមកត្រឹមសូន្យផងដែរ៕​

The post វៀតណាម បន្តពន្យារពេលវិធានការសម្រួលពន្ធលើប្រេងឥន្ធនៈរហូតដល់ចុងឆ្នាំ២០២៦ appeared first on .

អ្នកមានដាច់គេនៅអាស៊ីអាគ្នេយ៍ ចាប់ផ្តើមបោះទុនរកស៊ីលើវិស័យប្រេងជាមួយក្រុមហ៊ុនទើបបង្កើតថ្មី
ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong ថ្មីៗនេះ បានប្រកាសបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Vin Oil&Gas Global Jsc (VOG) ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើការវិនិយោគ និងការជួញដូរផលិតផលប្រេងកាត និងឧស្ម័ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមហ៊ុន VOG ដែលមានទីស្នាក់ការនៅទីក្រុងហាណូយ មានដើមទុនចុះបញ្ជីដំបូងចំនួន ១ទ្រីលានដុង (ប្រហែល ៣៨,៥លានដុល្លារ) ដោយក្នុងនោះ Vingroup កាន់កាប់ភាគហ៊ុនចំនួន ៥១% ។ Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីធំបំផុតរបស់វៀតណាម គឺគ្រប់គ្រងដោយលោក Pham Nhat Vuong ដែលជាបុគ្គលមានបំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងទ្រព្យសម្បត្តិសរុបជិត ៣៦ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ចំពោះសកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនថ្មីនេះ គឺការវិនិយោគ និងការជួញដូរប្រេងកាត និងឧស្ម័ន។ តែទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមត្រូវបានទម្លាយឱ្យដឹងអំពីផ្នែក ឬគម្រោងជាក់លាក់ដែល VOG នឹងផ្តោតលើនៅឡើយនោះទេ។

ជម្រាបជូនផងដែរថា ជុំវិញការបង្កើតក្រុមហ៊ុន VOG នេះ ធ្វើឡើងក្នុងពេលដែល Vingroup បាននិងកំពុងពង្រីកសកម្មភាពរបស់ខ្លួនទៅកាន់វិស័យដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល៕​

The post អ្នកមានដាច់គេនៅអាស៊ីអាគ្នេយ៍ ចាប់ផ្តើមបោះទុនរកស៊ីលើវិស័យប្រេងជាមួយក្រុមហ៊ុនទើបបង្កើតថ្មី appeared first on .

វៀតណាម ក្លាយជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
យោងតាមអង្គការថាមពលអន្តរជាតិ (IEA) បានបង្ហាញឲ្យដឹងថា វៀតណាម បានក្លាយជាទីផ្សាររថយន្តអគ្គិសនីធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៥ ដោយរថយន្តអគ្គិសនីបានគ្របដណ្តប់រហូតដល់ទៅ ៤០% នៃការលក់រថយន្តថ្មីៗសរុប ខណៈពេលដែលការប្រើប្រាស់បានកើនឡើងជាងទ្វេដង។ នេះបើតាមកាចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញការកើនឡើងយ៉ាងឆាប់រហ័សនេះ បានធ្វើឱ្យវៀតណាមនាំមុខប្រទេសថៃ និងឥណ្ឌូណេស៊ី ដែលបង្ហាញពីល្បឿននៃការរីកចម្រើនយ៉ាងលឿននៃរថយន្ត EV នៅក្នុងទីផ្សារដែលស្ទើរតែគ្មានសោះ កាលពីឆ្នាំ២០២០។

នៅក្នុងរបាយការណ៍ Global EV Outlook 2026 អង្គការ IEA បានឱ្យដឹងទៀតថា ការលក់រថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍បានកើនឡើងជាងទ្វេដងក្នុងឆ្នាំ២០២៥ ដោយមានចំនួនលើសពី ៥០០ ០០០ គ្រឿង ដែលធ្វើឱ្យរថយន្ត EV ដើរតួជិត ១ ក្នុងចំណោមរថយន្តថ្មី ៥ គ្រឿងដែលបានលក់ចេញ។

IEA បានបន្ថែមទៀតថា ប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងថៃ គឺជាអ្នកដឹកនាំការកើនឡើងក្នុងតំបន់នេះ ដោយទទួលបានការគាំទ្រពីគោលនយោបាយលើកទឹកចិត្ត ការពង្រីកការផលិតក្នុងស្រុក និងការនាំចូល ជាពិសេសពីប្រទេសចិន។

នៅវៀតណាម ការលក់រថយន្តអគ្គិសនីបានកើនឡើងជាងទ្វេដងក្នុងឆ្នាំ២០២៥ ដោយដំឡើងចំណែកទីផ្សារនៃការលក់រថយន្ត EV ថ្មីៗ ដល់ប្រហែល ៤០% ដែលជាកម្រិតខ្ពស់ជាងបណ្តាប្រទេសភាគច្រើននៅអឺរ៉ុបទៅទៀត។

ជម្រាបជូនផងដែរថា ប្រទេសចិន នៅតែជាទីផ្សារ EV ធំជាងគេលើពិភពលោក ដោយមានការលក់រថយន្តអគ្គិសនីលើសពី ១៣ លានគ្រឿង និងមានចំណែកទីផ្សារជិត ៥៥%។ ចំណែកឯទ្វីបអឺរ៉ុបកត់ត្រាការលក់បាន ៤,២ លានគ្រឿង (ស្មើនឹង ២៨% នៃការលក់រថយន្តថ្មីៗ) ខណៈពេលដែលសហរដ្ឋអាមេរិកនៅតែមានកម្រិតប្រហែល ១០%៕​

The post វៀតណាម ក្លាយជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

Tesla របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយនៅវៀតណាម
កាលពីពេលថ្មីៗនេះ Tesla ដែលជាក្រុមហ៊ុនរបស់មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា Tesla Motors Vietnam មានទីស្នាក់ការកណ្តាលនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ជាមួយដើមទុនចុះបញ្ជីសរុបជាង ៧៧,៦ពាន់លានដុង ឬប្រមាណជាង ២,៩លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមហ៊ុន Tesla Motors Vietnam បានបបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនផងដែរថា ការផ្លាស់ប្តូរចុងក្រោយនេះ​បានបង្ហាញពីការចូលខ្លួនជាផ្លូវការរបស់ Tesla ទៅក្នុងទីផ្សាររថយន្តអគ្គិសនីមួយ ក្នុងចំណោមទីផ្សារដែលមានកំណើនលឿនបំផុតនៅលើពិភពលោក។

យ៉ាងណាមិញ តាមរយៈការចុះបញ្ជីនោះ Tesla Motors Vietnam មានសកម្មភាពអាជីវកម្មចម្បងគឺលក់រថយន្ត។ លើសពីនេះ ក្រុមហ៊ុនក៏បានបន្ថែមលេខកូដអាជីវកម្មសម្រាប់ការលក់គ្រឿងបន្លាស់ និងគ្រឿងបង្គុំសម្រាប់រថយន្តរបស់ខ្លួនផងដែរ។

ជម្រាបជូនថា ដូចគ្នានឹងក្រុមហ៊ុនបរទេសជាច្រើនផ្សេងទៀតដែលទើបតែចូលមកកាន់ទីផ្សារប្រទេសវៀតណាមដែរ ដើមទុនចុះបញ្ជីដំបូងរបស់ Tesla Motors Vietnam គឺមិនទាន់ធំដុំនៅឡើយទេ។ នេះអាចចាត់ទុកថាជា “ដើមទុនផ្លូវច្បាប់” ដើម្បីឱ្យក្រុមហ៊ុនបំពេញនីតិវិធីវិនិយោគ និងស្នើសុំអាជ្ញាប័ណ្ណប្រតិបត្តិការ ដោយមិនបានឆ្លុះបញ្ចាំងទាំងស្រុងអំពីទំហំហិរញ្ញវត្ថុ ឬការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនមេនោះទេ។ ជាក់ស្តែង ធនធានប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនេះនឹងត្រូវបានបន្ថែមបន្តិចម្តងៗតាមរយៈកម្ចីផ្ទៃក្នុង កិច្ចសន្យាសេវាកម្ម ឬការបង្កើនដើមទុនតាមដំណាក់កាល អាស្រ័យលើផែនការអាជីវកម្ម និងកម្រិតនៃការពង្រីកទីផ្សារ៕​

The post Tesla របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយនៅវៀតណាម appeared first on .

ត្រឹមរយៈពេល ៨ខែ វៀតណាមកើបចំណូលលើសពី ៦ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ
ការនាំចេញកាហ្វេរបស់ប្រទេសវៀតណាម បានឈានដល់ជិត ១,៧ លានតោនដែលមានតម្លៃសរុបជាង ៦ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦ នេះ ដែលកើនឡើង ១០% ធៀបទៅនឹងឆ្នាំមុន ទាក់ទងនឹងបរិមាណ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

តែទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធជាមួយតម្លៃនាំចេញវិញបានធ្លាក់ចុះ ១១,២% ដោយសារតែតម្លៃចុះទាប។ នេះបើយោងតាមសមាគមកាកាវកាហ្វេវៀតណាម។

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញសំខាន់សម្រាប់កាហ្វេវៀតណាម។ ទន្ទឹមនឹងនេះ ទីផ្សារអាស៊ីជាច្រើន ជាពិសេសប្រទេសចិន កំពុងលេចចេញជាកម្លាំងចលករថ្មីសម្រាប់កំណើននៅក្នុងឧស្សាហកម្មនេះ។

យ៉ាងណាមិញ ទាក់ទងនឹងតម្លៃកាហ្វេនេះ ត្រូវបានគេព្យាករថាបានកើតឡើងដោយសារតែកត្តាជាច្រើន រួមទាំងការប្រែប្រួលអាកាសធាតុ និងភ្លៀងធ្លាក់ខ្លាំងដែលបានពន្យារពេលការប្រមូលផលនៅប្រេស៊ីល ខណៈពេលដែលបាតុភូតអាកាសធាតុ El Nino រលកកំដៅ និងគ្រោះរាំងស្ងួតត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់តំបន់អាស៊ី នៅចុងឆ្នាំ២០២៦ និង២០២៧ ដែលអាចប៉ះពាល់ដល់ការផលិត និងការផ្គត់ផ្គង់កាហ្វេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Nguyen Nam Hai ប្រធានសមាគមកាហ្វេវៀតណាម បាននិយាយថា កាហ្វេវៀតណាមមានឱកាសជាច្រើនដើម្បីពន្លឿនកំណើនទាំងបរិមាណ និងតម្លៃនៅក្នុងខែចុងក្រោយនៃឆ្នាំនេះ៕​

The post ត្រឹមរយៈពេល ៨ខែ វៀតណាមកើបចំណូលលើសពី ៦ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ appeared first on .

រោងចក្រ Samsung ធំៗចំនួន៤ នៅវៀតណាម កើបប្រាក់ចំណេញសរុបជាង ២ពាន់លានដុល្លារ
រោងចក្រទាំង ៤ របស់ក្រុមហ៊ុនខ្នាតយក្ស Samsung នៅប្រទេសវៀតណាម បានរាយការណ៍អំពីប្រាក់ចំណេញសរុបចំនួន ២,៣ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាការកើនឡើង ២៣,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាស ឆ្នាំនេះ ក្រុមហ៊ុន Samsung Electronics បានទម្លាយពីប្រាក់ចំណូលរបស់រោងចក្រធំៗទាំង ៤ របស់ខ្លួននៅវៀតណាម រួមមាន Samsung Thai Nguyen, Samsung Electronics Vietnam Bac Ninh, Samsung Display Vietnam Bac Ninh និង Samsung Electronics HCMC CE Complex នៅទីក្រុងហូជីមិញផងដែរ។

យោងតាមរបាយការណ៍ដដែល រោងចក្រទាំង ៤ នេះ បានបង្កើតបានប្រាក់ចំណូលសរុប ៥២,២៥ទ្រីលានវ៉ុន (ប្រហែល ៣៥,២ពាន់លានដុល្លារ) ដែលកើនឡើង ២១% ធៀបនឹងលទ្ធផលឆ្នាំមុន។ ចំពោះប្រាក់ចំណេញវិញ បានកើនឡើងដល់ប្រហែល ៣,៤២៨ទ្រីលានវ៉ុន (ឬប្រហែល ២,៣១ពាន់លានដុល្លារ) ពោលគឺកើនឡើង ២៣,៥% ធៀបនឹងឆមាសទីមួយនៃឆ្នាំ២០២៥។

យ៉ាងណាមិញ ដូចបណ្តាឆ្នាំមុនៗដែរ រោងចក្រ Samsung Thai Nguyen (SEVT) ដែលជាកន្លែងផលិតទូរស័ព្ទដៃ និងឧបករណ៍ទូរគមនាគមន៍ អាចរកបានប្រាក់ចំណូល និងប្រាក់ចំណេញច្រើនជាងគេបំផុតជូនក្រុមហ៊ុនមេនៅវៀតណាម ដោយទទួលបានប្រាក់ចំណូល ១៦,២ពាន់លានដុល្លារ និងប្រាក់ចំណេញ ១,០៨ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ទាក់ទងនឹងផ្នែកប្រាក់ចំណូល រោងចក្រ Samsung Electronics Vietnam (SEV) នៅខេត្ត Bac Ninh ជាប់លេខ២ ដោយរកបាន ៩,១ពាន់លានដុល្លារ (កើនឡើង ១៥,៤%) ខណៈប្រាក់ចំណេញសម្រេចបាន ៦៧០លានដុល្លារ៕​

The post រោងចក្រ Samsung ធំៗចំនួន៤ នៅវៀតណាម កើបប្រាក់ចំណេញសរុបជាង ២ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុន Samsung នាំចេញស្មាតហ្វូនមានតម្លៃ ៥០០ពាន់លានដុល្លារ ពីវៀតណាម ក្នុងប្រតិបត្តិការ ១៧ឆ្នាំ
ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung សម្រេចបានចំណូលនាំចេញសរុបចំនួន ៥០០ពាន់លានដុល្លារ គិតនៅត្រឹមនៅចុងខែមិថុនា តាមរយៈរោងចក្រចំនួនពីរនៅខេត្ត Bac Ninh និង Thai Nguyen បន្ទាប់ពីប្រតិបត្តិការរយៈពេល ១៧ឆ្នាំនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញព័ត៌មាននេះត្រូវបានផ្តល់ដោយលោក Roh Tae Moon នាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics ក្នុងអំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung កាលពីថ្ងៃទី២៧ ខែសីហា។

យោងតាមលោក Roh រោងចក្រផលិតស្មាតហ្វូនចំនួនពីររបស់ Samsung នៅ Bac Ninh និង Thai Nguyen បានឈានដល់ដំណាក់កាលនាំចេញសរុបចំនួន ៥០០ពាន់លានដុល្លារ នៅចុងខែមិថុនា។ ដំណាក់កាលនេះត្រូវបានសម្រេច ១៧ឆ្នាំបន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមផលិតទូរស័ព្ទនៅក្នុងប្រទេសវៀតណាមជាលើកដំបូង ក្នុងខែមេសា ឆ្នាំ២០០៩។

បច្ចុប្បន្ន Samsung គឺជាវិនិយោគិនបរទេសធំជាងគេមួយនៅក្នុងប្រទេសវៀតណាម។ សកម្មភាពវិនិយោគរបស់ Samsung នៅក្នុងប្រទេសវៀតណាមកំពុងបង្ហាញពីនិន្នាការកំណើនស្ថិរភាពយ៉ាងរឹងមាំ ដោយកាលចុងឆ្នាំមុន ការវិនិយោគសរុបរបស់ Samsung នៅក្នុងប្រទេសវៀតណាម បានឈានដល់ ២៤ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីវៀតណាម Le Minh Hung បានស្នើឱ្យ Samsung ប្រែក្លាយវៀតណាមពី “មូលដ្ឋានផលិតកម្ម” ទៅជា “មូលដ្ឋានបច្ចេកវិទ្យា ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D)” ផងដែរ។

ទន្ទឹមនឹងនេះ​ លោក Roh Tae Moon បានអះអាងថា Samsung ចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រ និងបន្តពង្រីកការវិនិយោគលើការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកវិទ្យាខ្ពស់ និងការគាំទ្រអាជីវកម្មក្នុងស្រុកឱ្យចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលបន្ថែមទៀតផងដែរ៕

The post ក្រុមហ៊ុន Samsung នាំចេញស្មាតហ្វូនមានតម្លៃ ៥០០ពាន់លានដុល្លារ ពីវៀតណាម ក្នុងប្រតិបត្តិការ ១៧ឆ្នាំ appeared first on .