សហភាពអឺរ៉ុប

ការលក់រថយន្តសរុបនៅអឺរ៉ុប កើនឡើងជាង ១០% ក្នុងខែកញ្ញា ខណៈត្រូវបានជំរុញដោយរថយន្ត EV
យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញនៅថ្ងៃទី២២ ខែតុលាថា តម្រូវការដ៏ខ្លាំងក្លាសម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV) បានជួយឱ្យទីផ្សាររថយន្តថ្មីនៅអឺរ៉ុបមានកំណើនយ៉ាងខ្លាំង នៅក្នុងខែកញ្ញា ដោយបានប៉ះប៉ូវដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់រថយន្តដែលប្រើប្រាស់ប្រេងសាំង និងប្រេងម៉ាស៊ូត។

សមាគម ACEA បានឱ្យដឹងទៀតថា ការចុះបញ្ជីរថយន្តថ្មីៗ បានកើនឡើង ១០,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឈានដល់ចំនួនសរុប ១,៣៦ លានគ្រឿង នៅទូទាំងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប។

គួរឲ្យដឹងថា តម្រូវការសម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីនៅតែមានភាពរឹងមាំនៅក្នុងទីផ្សារធំៗរបស់អឺរ៉ុប ដោយទទួលបានការគាំទ្រពីគោលនយោបាយលើកទឹកចិត្តសម្រាប់ការទិញ និងជម្រើសម៉ូដែលរថយន្តដែលមានភាពចម្រុះ និងតម្លៃទាបជាងមុន។

ជម្រាបជូនថា ការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធ (Battery-electric) រថយន្តប្រភេទ Plug-in Hybrid និងរថយន្ត Hybrid បានកើនឡើង ៥៩,៩%, ២៤% និង ៥,៣% រៀងៗគ្នា ខណៈរថយន្តទាំងនេះរួមគ្នាមានចំណែករហូតដល់ ៧៦,២% នៃចំនួនការលក់រថយន្តថ្មីសរុបរបស់អឺរ៉ុប៕

The post ការលក់រថយន្តសរុបនៅអឺរ៉ុប កើនឡើងជាង ១០% ក្នុងខែកញ្ញា ខណៈត្រូវបានជំរុញដោយរថយន្ត EV appeared first on .

EU មានគម្រោងរឹតបន្តឹងការនាំចូលពីប្រទេសចិនបន្ថែមទៀត
យោងតាមការលើកឡើងរបស់ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងស្នើវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មទំនិញជាមួយប្រទេសចិនដែលបច្ចុប្បន្នមានទំហំជាង ១ពាន់លានដុល្លារក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល EU កាលពីថ្ងៃទី១៦ ខែតុលា ប្រធាន EC លោកស្រី Von der Leyen បានមានប្រសាសន៍ថា ការរឹតបន្តឹងបន្ថែមលើការនាំចូលពីប្រទេសចិនត្រូវបានរំពឹងទុក បន្ថែមទៅលើកិច្ចព្រមព្រៀងកាត់បន្ថយចំនួនយានយន្តកូនកាត់ (Hybrid) ដែលចូលមកអឺរ៉ុបឱ្យមកនៅត្រឹមពាក់កណ្តាលវិញ។

យោងតាមលោកស្រី កិច្ចព្រមព្រៀងកាត់បន្ថយការនាំចូលរថយន្តកូនកាត់របស់ចិន មកកាន់អឺរ៉ុប មិនទាន់បានដោះស្រាយបញ្ហាអតុល្យភាពនៃឱនភាពពាណិជ្ជកម្មបាននៅឡើយនោះទេ។ ឱនភាពពាណិជ្ជកម្មទំនិញរបស់ EU ជាមួយទីក្រុងប៉េកាំងបច្ចុប្បន្នមានចំនួនជាង ១ពាន់លានអឺរ៉ូ (ឬស្មើនឹង ១,១២ពាន់លានដុល្លារ) ក្នុងមួយថ្ងៃ។

មិនតែប៉ុណ្ណោះ លោកស្រីប្រធានា EC បានបន្ថែមទៀតថា ៖”នោះហើយជាមូលហេតុដែលយើងត្រូវតែចាត់វិធានការ។ ឧស្សាហកម្មនានាបានស្នើសុំឱ្យមានសកម្មភាព យើងបានស្តាប់ និងយើងនឹងឆ្លើយតប រួមទាំងការបន្ថែមនូវវិធានការការពារមួយចំនួនផងដែរ”។

ជម្រាបជូនថា ប្រទេសចិន និងអឺរ៉ុបំពុងស្ថិតក្នុងការចរចាពាណិជ្ជកម្ម ខណៈពេលដែល EU ព្យាយាមកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ។ ទោះបីជាអាស៊ីអាគ្នេយ៍បានវ៉ាដាច់ EU ក្លាយជាដៃគូពាណិជ្ជកម្មទំនិញធំជាងគេរបស់ចិនក្នុងឆ្នាំ២០០០ ក៏ដោយ ក៏ឱនភាពពាណិជ្ជកម្មរបស់ប្លុកនេះជាមួយទីក្រុងប៉េកាំងនៅតែធំជាងគេបំផុតក្នុងពិភពលោកដដែល ដោយកាលពីឆ្នាំមុនមានចំនួនរហូតដល់ ៣៦០ពាន់លានអឺរ៉ូ (៤១០ពាន់លានដុល្លារ)៕​

The post EU មានគម្រោងរឹតបន្តឹងការនាំចូលពីប្រទេសចិនបន្ថែមទៀត appeared first on .

សហភាពអឺរ៉ុប ថាចិនព្រមព្រៀងកាត់បន្ថយការនាំចេញរថយន្តប្រភេទកូនកាត់ Hybrid របស់ខ្លួន ពាក់កណ្តាល
សហភាពអឺរ៉ុប (EU) បានប្រកាសពីកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយប្រទេសចិន ដើម្បីកាត់បន្ថយការនាំចេញរថយន្តប្រភេទកូនកាត់ (Hybrid) ពីប្រទេសនេះធ្លាក់ចុះមកនៅពាក់កណ្តាល ដែលជាវិធានការចុងក្រោយមួយដើម្បីជួយសង្គ្រោះឧស្សាហកម្មយានយន្តរបស់ប្លុកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញព័ត៌មាននេះត្រូវបានលើកឡើងដោយស្នងការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោក Maros Sefcovic កាលពីថ្ងៃទី៩ តុលា។ កិច្ចព្រមព្រៀងនេះដែរត្រូវបានសម្រេចបន្ទាប់ពីមានការចរចាអស់រយៈពេល ៣ខែជាមួយមន្ត្រីចិន រួមទាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Wentao ក្នុងបរិបទដែលសហភាពអឺរ៉ុបមានជួបប្រទះទៅនឹងឱនភាពពាណិជ្ជកម្មចំនួន ១ពាន់លានអឺរ៉ូ (១,១២ពាន់លានដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។

យោងតាមលោក Sefcovic កិច្ចព្រមព្រៀងនេះនឹងជួយគ្រប់គ្រងការនាំចេញរថយន្តប្រភេទកូនកាត់ Hybrid និងរថយន្តកូនកាត់ប្រភេទសាកភ្លើងបាន (PHEV) ដោយកាត់បន្ថយចំនួនរថយន្តរាប់លានគ្រឿងដែលនាំចេញពីចិនមក EU ក្នុងរយៈពេល ៤ឆ្នាំ។

យ៉ាងណាមិញ បើទោះបីជាមិនបានបញ្ជាក់ពីវិធីសាស្ត្រអនុវត្តជាក់លាក់ជាងនេះក៏ដោយ ក៏ស្នងការរៀបចំពាណិជ្ជកម្មអឺរ៉ុបបានលើកឡើងថា កិច្ចព្រមព្រៀងនេះគឺជាជំហានដំបូងដ៏សំខាន់មួយក្នុងដំណើរការធ្វើឱ្យតុល្យភាពពាណិជ្ជកម្មទ្វេភាគីមានភាពល្អប្រសើរឡើងវិញ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយពន្ធនាំចូលរបស់ចិនលើយានយន្តគ្រឿងបន្លាស់ ប្រេងអូលីវ និងស្បែកជើងពី EU ដែលមានតម្លៃប្រហែល ៤ពាន់លានអឺរ៉ូ ព្រមទាំងសម្រួលដល់ដំណើរការចេញប័ណ្ណអនុញ្ញាតសម្រាប់ការនាំចេញសារធាតុរ៉ែកម្រ និងម៉ាញេទិកអចិន្ត្រៃយ៍ពីប្រទេសចិនផងដែរ៕

The post សហភាពអឺរ៉ុប ថាចិនព្រមព្រៀងកាត់បន្ថយការនាំចេញរថយន្តប្រភេទកូនកាត់ Hybrid របស់ខ្លួន ពាក់កណ្តាល appeared first on .

រុស្ស៊ី អះអាងថាបានផ្គត់ផ្គង់ថាមពលក្នុងតម្លៃជាង ៣២០ពាន់លានដុល្លារទៅឲ្យអឺរ៉ុប
ប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះបានប្រកាសថា ខ្លួនបានលក់ហាយដ្រូកាបូន (ប្រេង និងឧស្ម័ន) ក្នុងតម្លៃរហូតដល់ទៅជាង ៣២០ពាន់លានដុល្លារ ទៅឱ្យបណ្តាប្រទេសអឺរ៉ុប ចាប់តាំងពីឆ្នាំ២០២២ មក បើទោះបីជាមានការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែនក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីទទួលបន្ទុកផ្នែកថាមពល បានលើកឡើងកាលពីថ្ងៃទី១២ ខែតុលា ថា៖ “ចាប់តាំងពីឆ្នាំ២០២២ រហូតមកទល់បច្ចុប្បន្ន តួលេខនេះបានឡើងដល់ ៣២០,៧ពាន់លានដុល្លារ។ នេះគឺជាតម្លៃសរុបនៃថាមពលដែលរុស្ស៊ីបានផ្គត់ផ្គង់ដល់បណ្តាប្រទេសសហភាពអឺរ៉ុប (EU)”។

យ៉ាងណាមិញ គិតក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ នេះ បណ្តាប្រទេសអឺរ៉ុបបានទិញផលិតផលថាមពលពីប្រទេសរុស្ស៊ីក្នុងទំហំទឹកប្រាក់ចំនួន ២១,៣ពាន់លានដុល្លារ។ លោក Novak បានបន្ថែមថា ទោះបីជាមានការរឹតត្បិតពីទណ្ឌកម្មក៏ដោយ ក៏រុស្ស៊ីនៅតែបន្តផ្គត់ផ្គង់ថាមពលនៅក្នុងវិស័យមួយចំនួនដែលទទួលបានការលើកលែងផងដែរ។

មិនតែប៉ុណ្ណោះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះ ក៏បានបញ្ជាក់ផងដែរថា ការនាំចេញប្រេងរបស់ប្រទេសខ្លួនអាចនឹងត្រឡប់មកកម្រិតមុនពេលមានសង្គ្រាមវិញ នៅត្រឹមចុងឆ្នាំនេះ។

គួរជម្រាបជូនថា សហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៊ីចាប់តាំងពីឆ្នាំ២០២២ មក ប៉ុន្តែសមាជិកមួយចំនួនដូចជាប្រទេសបារាំង ក៏ដូចជាប្រទេសគ្មានច្រកសមុទ្រដូចជាស្លូវ៉ាគី និងហុងគ្រី នៅតែបន្តនាំចូលប្រេង ឬឧស្ម័នធម្មជាតិរាវ (LNG) ពីរុស្ស៊ី តាមរយៈការលើកលែងពិសេសផ្សេងៗ៕​

The post រុស្ស៊ី អះអាងថាបានផ្គត់ផ្គង់ថាមពលក្នុងតម្លៃជាង ៣២០ពាន់លានដុល្លារទៅឲ្យអឺរ៉ុប appeared first on .

ពលរដ្ឋនៅអឺរ៉ុប នាំគ្នាសម្រុកទិញរថយន្តអគ្គិសនីក្នុងចំនួនកំណត់ត្រា ត្រឹម ៨ខែដំបូងឆ្នាំនេះ
យោងតាមអង្គការបរិស្ថាន Transport & Environment (T&E) បានឱ្យដឹងថា ប្រជាជននៅតំបន់អឺរ៉ុបបានទិញរថយន្តអគ្គិសនីក្នុងកម្រិតកំណត់ត្រារហូតដល់ ១,៦៤ លានគ្រឿង ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ដោយសារម៉ូដែលរថយន្ត EV មានតម្លៃសមរម្យមានកាន់តែច្រើន ហើយតម្លៃប្រេងឥន្ធនៈមានការកើនឡើងខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អង្គការ T&E ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក បានរាយការណ៍ថា ការលក់រថយន្តអគ្គិសនីនៅអឺរ៉ុបក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ បានកើនឡើង ៤៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ បច្ចុប្បន្ន រថយន្តទាំងនេះគ្របដណ្តប់លើទីផ្សារចំនួន ២២% ដែលជាការកើនឡើង ៦%។

យ៉ាងណាមិញ​ ការលក់បានឈានដល់កម្រិតកំណត់ត្រា ដោយសារទីផ្សារបានមើលឃើញពីការដាក់លក់ម៉ូដែលរថយន្តអគ្គិសនីថ្មីៗ ដែលមានតម្លៃសមរម្យជាច្រើន ចំពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើង ដោយសារជម្លោះនៅអ៊ីរ៉ង់។ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ម៉ូដែលថ្មីៗជិត ៤០ ត្រូវបានដាក់បង្ហាញ ដែលធ្វើឱ្យចំនួនរថយន្តអគ្គិសនីសរុបដែលកំពុងលក់នៅអឺរ៉ុបកើនឡើងលើសពី ១៥០ ម៉ូដែល។

របាយការណ៍នេះក៏បានបង្ហាញផងដែរថា រថយន្តអគ្គិសនីមានការចំណាយលើការប្រតិបត្តិការទាបជាង ដែលជួយកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃប្រេងឥន្ធនៈ។ គិតត្រឹមពាក់កណ្តាលខែកញ្ញា តម្លៃនៃការចាក់ប្រេងម៉ាស៊ូតពេញធុងចំណុះ ៥០ លីត្រ មានតម្លៃខ្ពស់ជាងមុនពេលមានជម្លោះនៅអ៊ីរ៉ង់ចំនួន ៣០អឺរ៉ូ។ ហើយចំពោះការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនី ពួកគេអាចសន្សំសំចៃថវិកាបានប្រហែល ៣៥០អឺរ៉ូ សម្រាប់រថយន្តនីមួយៗ ត្រឹមពាក់កណ្តាលខែកញ្ញា។

ជម្រាបជូនថា បច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបកំពុងគ្របដណ្តប់លើការផ្គត់ផ្គង់ ដោយក្តោបក្តាប់ជិត ៦០% នៃម៉ូដែលរថយន្តអគ្គិសនីនៅលើទីផ្សារ ដោយបានដាក់ចេញម៉ូដែលថ្មីៗចំនួន ១៦ ទៅលើទីផ្សារនៅឆមាសទី១ ចំណែកឯក្រុមហ៊ុនផលិតរថយន្តរបស់ចិនមាន ២១% ដោយបានណែនាំចេញ ១១ ម៉ូដែលបន្ថែមទៀតទៅកាន់ទីផ្សារក្នុងកំឡុងពេលដូចគ្នានេះ៕​

The post ពលរដ្ឋនៅអឺរ៉ុប នាំគ្នាសម្រុកទិញរថយន្តអគ្គិសនីក្នុងចំនួនកំណត់ត្រា ត្រឹម ៨ខែដំបូងឆ្នាំនេះ appeared first on .

បុរសខ្លាំង ពូទីន ថារុស្ស៊ីមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយអឺរ៉ុបនោះឡើយ
ប្រធានាធិបតីរុស្ស៊ី​ លោក វ្លាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីមិនបានត្រៀមខ្លួនសម្រាប់ទម្រង់នៃជម្លោះណាមួយជាមួយអឺរ៉ុបនោះទេ បន្ទាប់ពីប្រទេសសមាជិក NATO មួយចំនួនបានព្រមានអំពីហានិភ័យនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ពូទីន បាននិយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Saint Petersburg កាលពីថ្ងៃទី២៥ ខែកញ្ញា ថា៖”មនុស្សជាច្រើននៅអឺរ៉ុបនិយាយថា ពួកគេព្រួយបារម្ភអំពីការវាយប្រហារពីប្រទេសរុស្ស៊ី ដូច្នេះហើយទើបពួកគេជឿថា ពួកគេត្រូវតែត្រៀមខ្លួនសម្រាប់សកម្មភាពទប់ទល់ ឬធ្វើសង្គ្រាមជាមួយរុស្ស៊ី”។

លោកបានបន្ថែមថា រុស្ស៊ីគ្មានចេតនាណាមួយក្នុងការបង្កើនភាពតានតឹងនោះទេ ដោយលោកបានរិះគន់បណ្តាប្រទេសនៅអឺរ៉ុបដែលមានទស្សនៈផ្ទុយពីនេះ។ បុរសខ្លាំអរុស្ស៊ីរូបនេះ បាននិយាយថា ៖”ខ្ញុំចង់បញ្ជាក់ម្តងទៀតថាយើងមិនបានត្រៀមខ្លួនសម្រាប់សកម្មភាពរំលោភបំពាន ឬបង្កសត្រូវណាមួយប្រឆាំងនឹងអឺរ៉ុបនោះទេ”។

ជុំវិញការលើកឡើងនេះ​ បានកើតឡើងបន្ទាប់ពីសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនរបស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះ បានសម្តែងការព្រួយបារម្ភអំពីហានិភ័យដែលរុស្ស៊ីអាចធ្វើការវាយប្រហារសម្ងាត់លើដែនដីរបស់ពួកគេ ខណៈពេលដែលជម្លោះនេះបានឈានចូលដល់ឆ្នាំទីប្រាំហើយ។

គួរឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ កាលពីមុនបានចោទប្រកាន់រុស្ស៊ីថាជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូននៅព្រលានយន្តហោះ Leipzig កាលពីខែសីហា ខណៈពេលដែលប៉ូឡូញបានព្រមានថារុស្ស៊ីអាចប្រើប្រាស់ដ្រូន និងមីស៊ីលដើម្បីវាយប្រហារលើបណ្តាប្រទេសដែលគាំទ្រអ៊ុយក្រែន៕

The post បុរសខ្លាំង ពូទីន ថារុស្ស៊ីមិនបានត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយអឺរ៉ុបនោះឡើយ appeared first on .

សហភាពអឺរ៉ុប និងហ្វីលីពីន កាន់តែខិតជិតក្នុងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងក្នុងអត្ថបទមួយលើបណ្តាញសង្គម X នៅថ្ងៃទី២២ កញ្ញាថា លោកស្រីបានពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ហើយភាគីទាំងពីរទើបតែបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក Maros Sefcovic និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Ma. Cristina Roque បានថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមមួយថា កិច្ចព្រមព្រៀងសំខាន់ដែលសម្រេចបានលើពាណិជ្ជកម្មសេរីនេះ បានដាក់ការចរចាលើផ្លូវយ៉ាងច្បាស់លាស់ដើម្បីឈានទៅរកការបិទបញ្ចប់ជាផ្លូវការនៅក្នុងមុខខាងមុខ។

យ៉ាងណាមិញ​ លោកស្រី Roque និងលោក Sefcovic បានណែនាំដល់ក្រុមអ្នកចរចាឱ្យបញ្ចប់កិច្ចព្រមព្រៀងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ភាគីទាំងពីរបានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងពង្រឹងចំណងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដោយធ្វើឱ្យកាន់តែមានពិធកម្ម និងភាពធន់ចំពេលដែលមានភាពប្រែប្រួលជាសកល។

គួរជម្រាបជូនថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នេះ ត្រូវបានរំពឹងថានឹងបើកឱកាសថ្មីៗសម្រាប់អាជីវកម្ម ក្នុងនោះរាប់បញ្ចូលទាំងសហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) ក៏ដូចជាកសិករ ផលិតករ និងអ្នកប្រើប្រាស់ ព្រមទាំងផ្តល់នូវវិធានប្រកបដោយយុត្តិធម៌ និងភាពច្បាស់លាស់ជាងមុនរវាងសហភាពអឺរ៉ុប និងហ្វីលីពីន៕​

The post សហភាពអឺរ៉ុប និងហ្វីលីពីន កាន់តែខិតជិតក្នុងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា appeared first on .

តម្លៃប្រេងសាំងនៅអឺរ៉ុបបន្តហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់រយៈពេលពីរទសវត្សចុងក្រោយ
តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតនៅក្នុងសហភាពអឺរ៉ុប (EU) បានកើនឡើងដល់កម្រិតកំណត់ត្រាកាលពីសប្តាហ៍មុន ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០០៥ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Euronews។

យោងតាមទិន្នន័យពីគណៈកម្មការអឺរ៉ុប (EC) តម្លៃជាមធ្យមនៃសាំងមួយលីត្រក្នុងសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនគឺ ២,០៦៣អឺរ៉ូ ខណៈពេលដែលប្រេងម៉ាស៊ូតកើនឡើងដល់ ២,១៥៩អឺរ៉ូ។ ប្រេងឥន្ធនៈទាំងពីរប្រភេទនេះបានស្ទុះឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០៥ មក។

យ៉ាងណាមិញ​ ផ្អែកលើតម្លៃជាមធ្យមចុងក្រោយនេះ អ្នកបើកបរត្រូវចំណាយប្រហែល ១០៣អឺរ៉ូ ដើម្បីចាក់សាំងពេញធុងចំណុះ ៥០លីត្រ និង ១០៨អឺរ៉ូ សម្រាប់ប្រេងម៉ាស៊ូត។ តម្លៃមានភាពខុសប្លែកគ្នាច្រើននៅតាមបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដោយថោកជាងគេនៅប្រទេសម៉ាល់តា (Malta) ដែលប្រេងសាំងត្រូវបានដាក់លក់ក្នុងតម្លៃ ១,៣៤អឺរ៉ូ និងថ្លៃជាងគេនៅប្រទេសដាណឺម៉ាក ដែលមានតម្លៃប្រមាណ ២,៥៦អឺរ៉ូក្នុងមួយលីត្រ។

ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន The Guardian នៅទូទាំងសហភាពអឺរ៉ុប តម្លៃសាំង និងប្រេងម៉ាស៊ូតមានកម្រិតខ្ពស់ជាងមុន ២៤% និង ៣៨% រៀងគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈពេលដែលប្រេងឥន្ធនៈយន្តហោះបានកើនឡើងជាង ១០០%។

ជម្រាបជូនថា តម្លៃប្រេងឥន្ធនៈបានស្ទុះឡើងយ៉ាងខ្លាំងចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា ដែលបង្កើតជាសម្ពាធអតិផរណាកាន់តែខ្លាំងឡើង។ យោងតាមធនាគារកណ្តាលអឺរ៉ុប (ECB) អតិផរណាថាមពលនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ុប (eurozone) បានកើនឡើងដល់ ១៤,៣% នៅក្នុងខែសីហា ពោលគឺកើនឡើងពី ១០,៣% នៅក្នុងខែកក្កដា៕

The post តម្លៃប្រេងសាំងនៅអឺរ៉ុបបន្តហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់រយៈពេលពីរទសវត្សចុងក្រោយ appeared first on .

EU ត្រៀមស្នើច្បាប់ហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម និង AI Chatbots ចំពោះកុមារអាយុក្រោយ ១៥ឆ្នាំ
សហភាពអឺរ៉ុប (EU) នឹងស្នើច្បាប់ហាមឃាត់ ឬរឹតបន្តឹងកុមារ និងយុវជនដែលមានអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម វេទិកាចែករំលែកវីដេអូ AI chatbots និងហ្គេមអនឡាញ ដែលនេះត្រូវបានចាត់ទុកថាជាផែនការដ៏ម៉ឺងម៉ាត់បំផុតមួយដើម្បីការពារកុមារពីគ្រោះថ្នាក់តាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កង្វល់អំពីផលប៉ះពាល់លើសុខភាព និងសុវត្ថិភាពរបស់កុមារកំពុងតែកើនឡើងយ៉ាងខ្លាំងនៅលើពិភពលោក ដែលពាក់ព័ន្ធនឹងកម្មវិធីល្បីៗដូចជា Facebook និង Instagram របស់ក្រុមហ៊ុន Meta, TikTok, YouTube របស់ Google និង ChatGPT ជាដើម។

យ៉ាងណាមិញ ជុំវិញសំណើរបស់ EU នេះគឺជាផ្នែកមួយនៃ «លិខិតបទដ្ឋានច្បាប់ស្តីពីកុមាររបស់ EU» ឬ (EU Kids Act) ដែលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានផ្នែកបច្ចេកវិទ្យារបស់ EU លោកស្រី Henna Virkkunen នឹងត្រៀមដាក់បង្ហាញនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ លោកស្រីប្រធានគណៈកម្មការអាចនឹងប្រកាសព័ត៌មានលម្អិតមួយចំនួនបន្ថែមទៀត នៅក្នុងថ្លែងការណ៍ស្តីពី «ស្ថានភាពសហភាពអឺរ៉ុប» ផងដែរ។

មិនតែប៉ុណ្ណោះ ឯកសារនោះបានបញ្ជាក់ថា៖”វិធីសាស្ត្ររបស់សហភាពអឺរ៉ុប គួរតែអនុញ្ញាតឱ្យអនីតិជនទទួលបានអត្ថប្រយោជន៍ពីសក្តានុពលដ៏ធំធេងនៃសេវាកម្មឌីជីថល ខណៈពេលដែលត្រូវការពារពួកគេពីការរំលោភបំពាន និងការកេងប្រវ័ញ្ច។ វាចាំបាច់ត្រូវរឹតបន្តឹងការចូលប្រើប្រាស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាមកកាន់កុមាររបស់យើង”។

គួរជម្រាបជូនថា សំណើរបស់គណៈកម្មការដែលនឹងរាប់បញ្ចូលទាំងវេទិកាហ្គេមវីដេអូផងនោះ នឹងអនុញ្ញាតឱ្យមានការចូលប្រើប្រាស់សេវាកម្មផ្សេងៗជាបណ្តើរៗទៅតាមអាយុ ខណៈពេលដែលកាតព្វកិច្ចដែលត្រូវដាក់លើក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ នឹងផ្អែកលើប្រភេទនៃសេវាកម្ម និងអាយុរបស់កុមារ៕​

The post EU ត្រៀមស្នើច្បាប់ហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម និង AI Chatbots ចំពោះកុមារអាយុក្រោយ ១៥ឆ្នាំ appeared first on .

អឺរ៉ុប នៅតែបន្តជួយជំរុញឲ្យតម្រូវការថយន្តអគ្គិសនីរបស់ពិភពលោកកើនឡើងខ្ពស់ ៦ខែជាប់ៗគ្នា
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Benchmark Mineral Intelligence ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបង្ហាញនៅថ្ងៃទី១១ ខែកញ្ញាថា តម្រូវការសកលសម្រាប់យានយន្តអគ្គិសនីបានកើនឡើង សម្រាប់ខែទី៦ ជាប់ៗគ្នាហើយ គិតនៅត្រឹមខែសីហា ដោយតំបន់អឺរ៉ុបជាអ្នកនាំមុខគេក្នុងការកើនឡើងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការលក់យានយន្តអគ្គិសនីសុទ្ធ និងរថយន្តប្រភេទ plug-in hybrid បង្ហាញពីភាពខុសគ្នាកាន់តែខ្លាំងឡើងរវាងទីផ្សារធំៗនានា។ ការឧបត្ថម្ភធនបានជួយជំរុញឲ្យមានតម្រូវការយ៉ាងខ្លាំង នៅក្នុងតំបន់អឺរ៉ុប ខណៈពេលដែលទីផ្សារសហរដ្ឋអាមេរិក ទទួលរងផលប៉ះពាល់ពីការលុបចោលការអនុគ្រោះពន្ធសហព័ន្ធសម្រាប់យានយន្តអគ្គិសនី (EV) ហើយក្រុមហ៊ុនផលិតរថយន្តរបស់ចិន នៅតែបន្តពឹងផ្អែកកាន់តែខ្លាំងលើការនាំចេញ ដើម្បីជំរុញកំណើនរបស់ខ្លួន។

យ៉ាងណាមិញ ជារួមការលក់យានយន្តអគ្គិសនីទូទាំងពិភពលោក បានកើនឡើង ២% ដល់ ១,៨៣ លានគ្រឿងនៅក្នុងខែសីហា ដែលធ្វើឱ្យចំនួនសរុបចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះមក កើនដល់ ១៣,៤ លានគ្រឿង។

ក្នុងនោះដែរការលក់ប្រចាំខែនៅក្នុងតំបន់អឺរ៉ុបបានកើនឡើង ៣៦% ដល់ ៣៨០ ០០០ គ្រឿង ដែលជំរុញឱ្យកំណើនសរុបចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះកើនដល់ ២៩%។ ចំណែកឯការលក់នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ១១% មកនៅត្រឹម ១,០៣ លានគ្រឿង ដោយសារផលប៉ះពាល់ពីការប្រៀបធៀបជាមួយតួលេខដ៏ខ្ពស់កាលពីឆ្នាំមុន។

ដោយឡែកចំពោះការលក់នៅអាមេរិកខាងជើងបានធ្លាក់ចុះ ៣៣% មកនៅត្រឹម ១៤០ ០០០ គ្រឿង ខណៈការលក់នៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក បានកើនឡើងយ៉ាងខ្លាំងដល់ទៅ ៩៧% ដល់ ២៩០ ០០០ គ្រឿង៕​

The post អឺរ៉ុប នៅតែបន្តជួយជំរុញឲ្យតម្រូវការថយន្តអគ្គិសនីរបស់ពិភពលោកកើនឡើងខ្ពស់ ៦ខែជាប់ៗគ្នា appeared first on .