ស្មាតហ្វូន

ការលក់ស្មាតហ្វូនរបស់ពិភពលោកក្នុងត្រីមាសទី២ ធ្លាក់ដាំក្បាលចុះដល់កម្រិតទាបបំផុត ដោយសារវិបត្តិបន្ទះឈីប
យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានបង្ហាញថា ការលក់ស្មាតហ្វូនសកល បានធ្លាក់ចុះអស់ ១១% នៅក្នុងត្រីមាសទី២ដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៣ មក ដោយសារតែកង្វះបន្ទះឈីបអង្គចងចាំ ដែលបាជំរុញឲ្យតម្លៃកើនឡើង និងតម្រូវការថយចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple បានទប់ទល់ទៅនឹងនិន្ននាការធ្លាក់ចុះនេះ ជាមួយនឹងការលក់របស់ខ្លួន បានកើនឡើង ៣% ដោយដណ្តើមយកចំណែកទីផ្សារសរុបចំនួន ២០% នៅក្នុងត្រីមាសនេះ ដោយសារតែតម្រូវការធន់សម្រាប់ផលិតផល iPhone លំដាប់ខ្ពស់របស់ខ្លួន និងការរក្សាតម្លៃមិនផ្លាស់ប្តូរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Samsung ទទួលបានតំណែងកំពូលជាមួយនឹងចំណែកទីផ្សារសរុប ២៤% ដោយទទួលបានអត្ថប្រយោជន៍ពីការលក់ដ៏រឹងមាំនៃស៊េរី Galaxy S26 របស់ខ្លួន និងការបង្កើនតម្លៃតិចជាងមុន នៅក្នុងទីផ្សារដូចជាប្រទេសឥណ្ឌា និងមជ្ឈិមបូព៌ា។

ដោយឡែកសម្រាប់ក្រុមហ៊ុន Xiaomi, Oppo និង Vivo បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់យ៉ាងខ្លាំងបំផុត ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលទាំងប្រាំ ដែលឆ្លុះបញ្ចាំងពីការផ្សព្វផ្សាយកាន់តែច្រើនរបស់ពួកគេចំពោះស្មាតហ្វូនកម្រិតទាប និងកម្រិតមធ្យម។

គួរជម្រាបជូនផងដែរថា តម្លៃបន្ទះឈីបអង្គចងចាំបានហក់ឡើងយ៉ាងខ្លាំង ដោយសារតែអ្នកផ្គត់ផ្គង់បានផ្តល់អាទិភាពចម្បងទៅកាន់អតិថិជននៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI ជាជាងគ្រឿងអេឡិចត្រូនិចប្រើប្រាស់ ដែលបង្ខំឱ្យក្រុមហ៊ុនផលិតបញ្ជូនថ្លៃដើមគ្រឿងបន្លាស់ខ្ពស់ជាងទៅឱ្យអ្នកប្រើប្រាស់តាមរយៈការដំឡើងថ្លៃ ជាពិសេសសម្រាប់ឧបករណ៍កម្រិតទាប និងមធ្យម៕​

The post ការលក់ស្មាតហ្វូនរបស់ពិភពលោកក្នុងត្រីមាសទី២ ធ្លាក់ដាំក្បាលចុះដល់កម្រិតទាបបំផុត ដោយសារវិបត្តិបន្ទះឈីប appeared first on .

ទូរស័ព្ទ iPhone បត់អេក្រង់ដំបូងរបស់ Apple អាចមានតម្លៃថ្លៃជាង iPhone 17 Pro Max ដល់ទៅពីរដង
ទូរស័ព្ទ iPhone Ultra ដែលអាចបត់អេក្រង់បានដំបូងរបស់ក្រុមហ៊ុន Apple អាចមានតម្លៃរហូតដល់ ២ ៥០០ដុល្លារ ពោលគឺមានតម្លៃថ្លៃជាងពីរដងបើធៀបទៅនឹងតម្លៃទូរស័ព្ទ iPhone 17 Pro Max ។ នេះបើយោងតាមអ្នកវិភាគល្បីឈ្មោះរបស់ Apple លោក Ming-Chi Kuo។

នៅក្នុងការបង្ហោះកាលពីថ្ងៃទី៥ ខែកក្កដាលើបណ្តាញសង្គម X លោក Kuo បាននិយាយថា ស្មាតហ្វូនដែលអាចបត់អេក្រង់បាននេះទំនងជានឹងត្រូវបានដាក់បង្ហាញរួមជាមួយទូរស័ព្ទ iPhone 18 Pro និង 18 Pro Max នៅក្នុងខែកញ្ញាខាងមុខ ប៉ុន្តែការដឹកជញ្ជូនទៅដល់ដៃអតិថិជនអាចនឹងចាប់ផ្តើមប្រហែលមួយខែក្រោយការប្រកាសប្រកាសចេញ ពោលគឺស្រដៀងគ្នាទៅនឹងការដាក់លក់ iPhone X ក្នុងឆ្នាំ២០១៧ ដែរ។

លោក Kuo អ្នកវិភាគប្រចាំនៅក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ TF International Securities បាននិយាយទៀតថា iPhone ដែលអាចបត់អេក្រង់បានដំបូង នឹងមានតម្លៃប្រហែល២ ៣០០ដុល្លារ ទៅ ២ ៥០០ដុល្លារ។ ហើយប្រសិនបើតម្លៃនេះចេញមកត្រឹមត្រូវពិតមែន នោះវានឹងខ្ពស់ជាងពីរដងនៃទូរស័ព្ទលំដាប់កំពូលបច្ចុប្បន្នរបស់ Apple គឺ 17 Pro Max ដែលកំពុងលក់ក្នុងតម្លៃចាប់ពី ១ ១៩៩ដុល្លារសម្រាប់ម៉ូដែលមានទំហំផ្ទុក ២៥៦ជីហ្គាបៃ។

ទន្ទឹងនឹងនេះ យោងតាមរបាយការណ៍ដាច់ដោយឡែកមួយពី Nikkei Asia បានរាយការណ៍ផងដែរថាក្រុមហ៊ុន Apple បានបង្កើនគោលដៅផលិតកម្មរបស់ខ្លួនសម្រាប់ទូរស័ព្ទ iPhone ដែលអាចបត់អេក្រង់បាន ដល់ប្រហែល ១០ លានគ្រឿង ពោលគឺកើនឡើងពីការប៉ាន់ស្មានពីមុនចំនួន ៧ លានទៅ ៨ លានគ្រឿង៕​

The post ទូរស័ព្ទ iPhone បត់អេក្រង់ដំបូងរបស់ Apple អាចមានតម្លៃថ្លៃជាង iPhone 17 Pro Max ដល់ទៅពីរដង appeared first on .

ការលក់ស្មាតហ្វូននៅក្នុងប្រទេសចិន ធ្លាក់ចុះ ១៣% ចំពេលបន្ទះឈីបអង្គចងចាំហក់ឡើងថ្លៃ
ការលក់ស្មាតហ្វូននៅក្នុងប្រទេសចិន បានធ្លាក់ចុះជាង ១៣% បើធៀបទៅនឹងឆ្នាំមុន ក្នុងអំឡុងពេលពិធីបុណ្យដើរទិញទំនិញរយៈពេលមួយខែពេញរបស់ចិន ខណៈពេលដែលម៉ាកយីហោស្មាតហ្វូនមួយចំនួន បានដំឡើងថ្លៃ ដើម្បីទូទាត់ថ្លៃដើមនៃបន្ទះឈីបអង្គចងចាំដែលកំពុងហក់ឡើងយ៉ាងខ្លាំង នៅឆ្នាំនេះ។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទិន្នន័យពីស្ថាប័នស្រាវជ្រាវ Counterpoint Research បានបង្ហាញថា ការលក់ស្មាតហ្វូនរបស់ចិន បានមើលឃើញពីការធ្លាក់ចុះ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២១ ខែមិថុនា ដោយសារម៉ាកយីហោចិនសំខាន់ៗទាំងអស់លើងលែងតែ Huawei បានប្រកាសពីការធ្លាក់ចុះការលក់របស់ខ្លួនយ៉ាងខ្លាំង ដោយសារតែមានការផ្សព្វផ្សាយតិចជាង បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបានជះឥទ្ធិពលដល់តម្រូវការ។ ក្នុងនោះការលក់របស់ក្រុមហ៊ុន Honor បានធ្លាក់ចុះ ៣៣% ខណៈពេលដែល Xiaomi បានធ្លាក់ចុះ ២៤%។

ទន្ទឹមនឹងនេះ តម្លៃបន្ទះឈីបអង្គចងចាំខ្ពស់ ​ក៏បានជំរុញឱ្យថ្លៃដើមទូរស័ព្ទកើនឡើងនៅឆ្នាំនេះផងដែរ ដែលធ្វើឱ្យម៉ាកយីហោស្មាតហ្វូនរបស់ចិន កាត់បន្ថយការផ្តល់ជូនចំពោះការបញ្ចុះតម្លៃយ៉ាងច្រើន បើធៀបទៅនឹងឆ្នាំមុន។

គួរជម្រាបជូនថា ក្រុមហ៊ុន Huawei Technologies បាននាំមុខគេក្នុងទីផ្សារប្រទេសចិនជាមួយនឹងចំណែកទីផ្សារ ២១% ហើយក៏ជាម៉ាកយីហោធំតែមួយគត់ដែលបានកត់ត្រាកំណើនប្រចាំឆ្នាំក្នុងអំឡុងពេលពិធីបុណ្យដើរទិញទំនិញនៅឆ្នាំនេះផងដែរ ដោយការលក់បានកើនឡើង ១៩% ខណៈពេលដែល Apple ដែលមានចំណែកទីផ្សារធំទី២ បានឃើញការលក់ធ្លាក់ចុះអស់ ៩%៕

The post ការលក់ស្មាតហ្វូននៅក្នុងប្រទេសចិន ធ្លាក់ចុះ ១៣% ចំពេលបន្ទះឈីបអង្គចងចាំហក់ឡើងថ្លៃ appeared first on .

ក្រុមហ៊ុនរបស់លោក ត្រាំ ចាប់ផ្តើមដាក់លក់ទូរស័ព្ទ T1 របស់ខ្លួននៅអាមេរិកជាផ្លូវការ ក្រោយពន្យារពេលជាយូរ
ក្រុមហ៊ុន Trump Mobile ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Trump Organization និងជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមដឹកជញ្ជូនស្មាតហ្វូនម៉ូដែល T1 របស់ខ្លួនដែលមានតម្លៃ ៤៩៩ដុល្លារ ទៅកាន់អតិថិជន បន្ទាប់ពីមានការពន្យារពេលជាយូរ។ នេះបើតាមការចុះផ្សាយពី Reuters។

Trump Mobile ដែលត្រូវបានបង្កើតឡើងដំបូង កាលពីខែមិថុនា ឆ្នាំមុន ដោយក្រុមហ៊ុន Trump Organization ក្រោមកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណពាណិជ្ជកម្មស្លាកសញ្ញា បានពន្យារពេលការចេញលក់ទូរស័ព្ទ T1 របស់ខ្លួន ជាលើកដំបូងនៅក្នុងខែតុលា បន្ទាប់ពីមានការដាក់ឲ្យបញ្ជាទិញមុនជាច្រើន។

លោក Pat O’Brien នាយកប្រតិបត្តិក្រុមហ៊ុន Trump Mobile បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា ទូរស័ព្ទដែលត្រូវបានបញ្ជាទិញជាមុន កំពុងចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជនហើយ នៅសប្តាហ៍នេះ។ លោកបាននិយាយទៀតថា ការដាក់លក់ត្រូវបានពន្យារពេល ដោយសារតែក្រុមហ៊ុន ត្រូវធ្វើការតាមរយៈដំណាក់កាលជាច្រើននៃការអភិវឌ្ឍ និងការធ្វើតេស្ត ដើម្បីធានាថាសមាសធាតុរបស់ទូរស័ព្ទថាបានបំពេញតាមស្តង់ដារគុណភាពត្រឹមត្រូវ។

គួរឲ្យដឹងថា ទូរស័ព្ទ T1 មានជម្រើសពណ៌មាសតែមួយប៉ុណ្ណោះ ជាមួយអេក្រង់ទំហំ ៦,៧៨ អ៊ីញ ប្រព័ន្ធដំណើរការ Qualcomm Snapdragon មានប្រព័ន្ធកាមេរ៉ាបី និងថ្មទំហំ ៥ ០០០ មីលីអំពែម៉ោង (mAh) ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android។

យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបង្ហាញថាមានទូរស័ព្ទប៉ុន្មានគ្រឿងដែលត្រូវបានបញ្ជាទិញជាមុន ឬដឹកជញ្ជូនទៅដល់ដៃអតិថិជននោះឡើយ ប៉ុន្តែបាននិយាយថាខ្លួនរំពឹងថាការបញ្ជាទិញដែលនៅសេសសល់ នឹងត្រូវបានបំពេញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ជម្រាបជូណផងដែរថា ទូរស័ព្ទ T1 ត្រូវបានរចនាជាពិសេសឡើង សម្រាប់អ្នកគាំទ្ររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ទាល់តែម្តង ដោយស្មាតហ្វូននេះ បានផ្តល់ជូននូវសេវាកម្មពិសេសៗជាច្រើនពាក់ព័ន្ធជាមួយក្រុមហ៊ុន Trump Organization ដែលត្រូវបានដំឡើងនៅក្នុងនោះស្រាប់៕​

The post ក្រុមហ៊ុនរបស់លោក ត្រាំ ចាប់ផ្តើមដាក់លក់ទូរស័ព្ទ T1 របស់ខ្លួននៅអាមេរិកជាផ្លូវការ ក្រោយពន្យារពេលជាយូរ appeared first on .

ក្រុមហ៊ុន Apple ដណ្តើមចំណែកទីផ្សារស្មាតហ្វូនសកលធំជាងគេ នៅក្នុងឆ្នាំ២០២៥
យោងតាមស្ថាប័នស្រាវជ្រាវ Counterpoint Research បានបង្ហាញឲ្យដឹងថា ការលក់ស្មាតហ្វូននៅទូទាំងពិភពលោក កើនឡើង ២% នៅក្នុងឆ្នាំ២០២៥ ដែលជំរុញដោយតម្រូវការខ្លាំងជាងមុន និងសន្ទុះសេដ្ឋកិច្ច នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។

ក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បាននាំមុខគេ ជាមួយចំណែកទីផ្សាររហូតដល់ទៅ ២០%​ ដែលជាចំនួនដ៏ច្រើនបំផុតក្នុងចំណោមម៉ាកយីហោស្មាតហ្វូនល្បីៗទាំងប្រាំ ដែលត្រូវបានគាំទ្រដោយតម្រូវការរឹងមាំ នៅក្នុងទីផ្សារកំពុងរីកចម្រើន និងមធ្យម និងការលក់ដ៏រឹងមាំនៃទូរស័ព្ទស៊េរី iPhone 17 ។

យ៉ាងណាមិញ​ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung ជាប់នៅចំណាត់ថ្នាក់លេខ២ ជាមួយចំណែកទីផ្សារ ១៩% លើកកំណើននៃការលក់មធ្យម ខណៈពេលដែលក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់លេខបី ជាមួយចំណែកទីផ្សារសរុប ១៣% ដែលគាំទ្រដោយតម្រូវការស្ថិរភាពនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមលោក Tarun Pathak នាយកផ្នែកស្រាវជ្រាវរបស់ Counterpoint បាននិយាយថា ទីផ្សារស្មាតហ្វូនសកលត្រូវបានគេរំពឹងថាអាចនឹងធ្លាក់ចុះវិញ​ នៅឆ្នាំ២០២៦ ដោយសារកង្វះខាតបន្ទះឈីប និងការកើនឡើងនៃថ្លៃដើមគ្រឿងបន្លាស់ ខណៈដែលក្រុមហ៊ុនផលិតបន្ទះឈីបផ្តល់អាទិភាពដល់មជ្ឈមណ្ឌលទិន្នន័យ AI ជាជាងទូរស័ព្ទដៃ៕​

The post ក្រុមហ៊ុន Apple ដណ្តើមចំណែកទីផ្សារស្មាតហ្វូនសកលធំជាងគេ នៅក្នុងឆ្នាំ២០២៥ appeared first on .

ការលក់ទូរស័ព្ទម៉ាកបរទេស រួមទាំង iPhone នៅចិន ធ្លាក់ចុះជាង ៣០% ក្នុងខែមិថុនា
ការលក់ទូរស័ព្ទម៉ាកបរទេស រួមទាំង iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ៣១,៣% ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទិន្នន័យដែលចេញផ្សាយដោយបណ្ឌិតសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន (CAICT) បានបង្ហាញថា ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ ការលក់ស្មាតហ្វូនម៉ាកយីហោបរទេសនៅក្នុងប្រទសចិន បានថយចុះមកនៅត្រឹម ១,៩៧ លានគ្រឿង បើធៀបទៅនឹងចំនួន ២,៨៦ លានគ្រឿង ក្នុងពេលដូចគ្នា កាលពីឆ្នាំមុន។

យ៉ាងណាមិញ ក្នុងចំណោមនោះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Apple ត្រូវបានគេមើលឃើញថាកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង​ ពីសំណាក់គូប្រជែងក្នុងស្រុក ដូចជាក្រុមហ៊ុន Huawei និង Vivo ជាដើម នៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន។

គួរជម្រាបជូនផងដែរថា ការលក់ស្មាតហ្វូនសរុបនៅក្នុងប្រទេសចិន បានធ្លាក់ចុះអស់ ៩,៣% មកនៅត្រឹមចំនួន ២២,៥៩ លានគ្រឿង នៅក្នុងខែមិថុនា នេះបើតាមទិន្នន័យពី CAICT៕​

The post ការលក់ទូរស័ព្ទម៉ាកបរទេស រួមទាំង iPhone នៅចិន ធ្លាក់ចុះជាង ៣០% ក្នុងខែមិថុនា appeared first on .

ការលក់ស្មាតហ្វូនរបស់ប្រទេសចិន ថយចុះអស់ ២,៤% នៅក្នុងត្រីមាសទី២
យោងតាមស្ថាប័នស្រាវជ្រាវ Counterpoint Research បានបង្ហាញឲ្យដឹងថា ការលក់ស្មាតហ្វូនរបស់ប្រទេសចិន បានធ្លាក់ចុះអស់ ២,៤% នៅក្នុងត្រីមាសទី២ ឆ្នាំនេះ ខណ:ពេលដែលការលក់របស់ក្រុមហ៊ុន Apple មានការថយចុះខ្លាំង​ ស្របពេលដៃគូប្រជែងក្នុងស្រុក Huawei ទទួលបានចំណែកទីផ្សារកាន់តែច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ​ បានរាយការណ៍ទៀតថា ការលក់ស្មាតហ្វូននៅចិន របស់ Apple បានធ្លាក់ចុះ ១,៦% ក្នុងត្រីមាសទី២ ឆ្នាំនេះ ខណ:ពេលដែលការលក់របស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេនៅក្នុងប្រទេស បានកើនឡើង ១៧,៦% ។

ទន្ទឹមនឹងនេះដែរ ក្នុងត្រីមាសទី២ ក្រុមហ៊ុន Huawei មានចំណែកទីផ្សារសរុប ១៨,១% តាមពីក្រោយដោយក្រុមហ៊ុន Vivo, Oppo និង Xiaomi ។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃការលក់ស្មាតហ្វូននៅក្នុងប្រទេសចិនទាំងមូល បានកើតឡើង បន្ទាប់ពីការលក់មានការកើនឡើង ៥%  នៅក្នុុងត្រីមាសទី១ ដែលបានបង្ហាញថាការជំរុញដំបូងពីកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងលើស្មាតហ្វូន ឥឡូវនេះ​ចាប់ផ្តើមអស់សុពលភាពហើយ។

ជម្រាបជូនផងដែរថា ការចំណាយលើការលក់រាយរបស់ចិនជារួម ត្រូវបានគេមើលឃើញថាមានការយឺតយ៉ាវ ក្នុងត្រីមាសទី២ ដែលជំរុញឲ្យមានការរំពឹងទុកសម្រាប់វិធានការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ពីរដ្ឋាភិបាល៕​

The post ការលក់ស្មាតហ្វូនរបស់ប្រទេសចិន ថយចុះអស់ ២,៤% នៅក្នុងត្រីមាសទី២ appeared first on .

ឥណ្ឌា ដកពន្ធលើការនាំចូលគ្រឿងបន្លាស់ស្មាតហ្វូនមួយចំនួន ដើម្បី​ជំរុញ​កំណើន Apple និង Xiaomi
យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា លោកស្រី Nirmala Sitharaman បានប្រកាសនៅក្នុងកម្មវិធីដាក់ចេញកញ្ចប់ថវិកាប្រចាំឆ្នាំ កាលពីពេលថ្មីៗនេះថា ប្រទេសឥណ្ឌា បានសម្រេចដកពន្ធលើការនាំចូលសមាសធាតុសំខាន់ៗមួយចំនួនសម្រាប់ការផលិតស្មាតហ្វូន ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក និងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនលេចធ្លោដូចជា Apple និង Xiaomi ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង ចំពេលដែលផលិតកម្មអេឡិចត្រូនិករបស់ប្រទេសឥណ្ឌា បានកើនឡើងទ្វេដងក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ ដល់ចំនួនទឹកប្រាក់ប្រមាណ ១១៥ពាន់លានដុល្លារ គិតនៅក្នុងឆ្នាំ២០២៤ កន្លងទៅ ខណ:ចំនួននេះ បានធ្វើឲ្យឥណ្ឌា ឥឡូវនេះក្លាយជាកន្លែងផលិតទូរសព្ទធំជាងគេបំផុតទីពីររបស់ពិភពលោក ផងដែរ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានឲ្យដឹងថា ក្រុមហ៊ុន Apple បាននាំមុខទីផ្សារស្មាតហ្វូនរបស់ប្រទេសឥណ្ឌា ជាមួយនឹងចំណែក ២៣% នៅក្នុងប្រាក់ចំណូលសរុបក្នុងកំឡុងឆ្នាំ២០២៤ និងតាមពីក្រោយដោយក្រុមហ៊ុន Samsung ដែលមានចំណែកទីផ្សារ ២២% ។

យ៉ាងណាមិញ​ជុំវិញការកាត់បន្ថយពន្ធនេះត្រូវបានគេរំពឹងទុកថា នឹងជួយឲ្យប្រទេសឥណ្ឌា អាចទប់ទល់នឹងការរំខានដ៏មានសក្តានុពលនៃសង្គ្រាមពាណិជ្ជកម្មពិភពលោក ដោយសារតែមានការគម្រាមកំហែងលើផ្នែកពន្ធគយដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ជម្រាបជូនផងដែរថា ការដកពន្ធលើការនាំចូលនេះ នឹងរួមបញ្ចូលទាំងសមាសធាតុសម្រាប់ដំឡើងទូរសព្ទចល័តដូចជា ការផ្គុំបន្ទះសៀគ្វី ផ្នែកនៃម៉ូឌុលកាមេរ៉ា និងខ្សែ USB ដែលពីមុនតម្រូវឲ្យបង់ពន្ធប្រមាណ២,៥%។ ជាមួយគ្នានេះ លោកស្រី Sitharaman ធ្លាប់បានប្រកាសនៅក្នុងកម្មវិធីដាក់ចេញកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៤ កន្លងទៅថា រដ្ឋាភិបាលឥណ្ឌា នឹងពិនិត្យឡើងវិញនៃរចនាសម្ព័ន្ធអត្រាពន្ធគយរបស់ប្រទេសខ្លួន ដើម្បីធ្វើឲ្យមានហេតុផល និងសម្រួលពន្ធសម្រាប់ភាពងាយស្រួលនៃពាណិជ្ជកម្ម៕

The post ឥណ្ឌា ដកពន្ធលើការនាំចូលគ្រឿងបន្លាស់ស្មាតហ្វូនមួយចំនួន ដើម្បី​ជំរុញ​កំណើន Apple និង Xiaomi appeared first on .

ការលក់ស្មាតហ្វូនបរទេសនៅក្នុងប្រទេសចិន ធ្លាក់ចុះជិត ៥០% ក្នុងខែតុលា
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវមួយដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាល បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបរទេស រួមទាំង iPhone របស់ក្រុមហ៊ុន Apple Inc នៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះដល់ ៤៤,២% នៅក្នុងខែតុលា បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ផ្នែកតាមទិន្នន័យទទួលបានពីបណ្ឌិតសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន (CAICT) បានបង្ហាញថា ការលក់ស្មាតហ្វូនបរទេស នៅក្នុងប្រទេសចិន បានថយចុះមកត្រឹមចំនួន ៦,២២ លានគ្រឿងកាលពីខែមុន បើធៀបនឹងចំនួនលក់បាន ១១,១ លានគ្រឿង ក្នុងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យដឹងថា Apple គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនបរទេសធំជាងគេ នៅក្នុងទីផ្សារប្រទេសចិន ប៉ុន្តែទោះជាយ៉ាងណា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ានេះ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ខណ:ពេលដែលខ្លួនមិនទាន់បានបើកឲ្យដំណើរការបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត Apple Intelligence នៅចិននៅឡើយទេ។

ជម្រាបជូនថា បើយោងតាមទិន្នន័យរបស់ CAICT បានបង្ហាញឲ្យដឹងទៀតថា ការលក់ស្មាតហ្វូនសរុបនៅក្នុងប្រទេសចិន បានកើនឡើង ១.៨% ដល់ចំនួនសរុប ២៩,៦ លានគ្រឿង ក្នុងខែតុលា៕

The post ការលក់ស្មាតហ្វូនបរទេសនៅក្នុងប្រទេសចិន ធ្លាក់ចុះជិត ៥០% ក្នុងខែតុលា appeared first on .

Apple របូតតំណែងជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់បំផុតទាំង៥ នៅក្នុងប្រទេសចិន ជាលើកដំបូង
ក្រុមហ៊ុនកំពូលរបស់អាមេរិក Apple បានធ្លាក់ចេញពីបញ្ជីឈ្មោះក្រុមហ៊ុនផលិតស្មាតហ្វូនលក់ដាច់បំផុតទាំង៥ នៅក្នុងប្រទេសចិន ជាលើកដំបូង គិតត្រឹមត្រីមាសទីពីរ ឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បច្ចុប្បន្នក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់ទី៦ ជាមួយនឹងចំណែកទីផ្សារសរុប ១៤% នៅក្នុងប្រទេសចិន ពោលគឺបានធ្លាក់ចុះ ២% បើធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យទទួលបានពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសសិង្ហបុរី ។

ប្រភពដដែលនេះ បានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុន Vivo នៅតែបន្តកាន់កាប់តំណែងកំពូល ជាមួយនឹងចំណែកទីផ្សារសរុប ១៩% និងតាមពីក្រោយដោយក្រុមហ៊ុន Oppo , Honor , Huawei និង Xiaomi។

ទន្ទឹមនឹងនេះ លោក Lucas Zhong អ្នកវិភាគស្រាវជ្រាវប្រចាំនៅក្រុមហ៊ុន Canalys បាននិយាយថា ៖”វាគឺជាត្រីមាសដំបូងហើយនៅក្នុងប្រវត្តិសាស្ត្រដែលក្រុមហ៊ុនស្មាតហ្វូនក្នុងស្រុក គ្រប់គ្រងលើមុខតំណែងកំពូលទាំងប្រាំ”។

ជម្រាបជូនថា បើតាមទិន្នន័យរបស់ Canalys បានបង្ហាញឲ្យថាទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន បានកើនឡើង ១០% ធៀបទៅនឹងឆ្នាំមុន ជាមួយនឹងចំនួននៃការលក់ឡើងដល់ ៧០ លានគ្រឿង នៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៤នេះ៕

The post Apple របូតតំណែងជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់បំផុតទាំង៥ នៅក្នុងប្រទេសចិន ជាលើកដំបូង appeared first on .