Apple

ក្រុមហ៊ុន Apple ទទួលស្គាល់ iPhone Duo របស់ខ្លួនមានបញ្ហាអេក្រង់ និងធានាប្តូរជូនថ្មី សម្រាប់ម៉ូដែលខូចខាត
នៅត្រឹមតែពេលប៉ុន្មានថ្ងៃបន្ទាប់ពីការបញ្ចេញស្មាតហ្វូនបត់បានដំបូងរបស់ខ្លួន ក្រុមហ៊ុន Apple បានទទួលស្គាល់កាលពីដើមសប្តាហ៍នេះថា iPhone Duo របស់ខ្លួនមួយចំនួនមានបញ្ហាអេក្រង់ ហើយបានប្រកាសថានឹងធ្វើការផ្លាស់ប្តូរជូនថ្មីវិញចំពោះម៉ូដែល ដែលមានបញ្ហានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Apple បានចាប់ផ្តើមដឹកជញ្ជូនស្មាតហ្វូនអេក្រង់បត់ iPhone Duo របស់ខ្លួនជាលើកដំបូង កាលពីសប្តាហ៍មុន ដោយមានអតិថិជនជុំវិញពិភពលោកបានឈរតម្រង់ជួរដើម្បីចាំទិញផលិតផលដែលមានកំណត់នេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅត្រឹមតែពេលប៉ុន្មានថ្ងៃប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ iPhone Duo ត្រូវបានគេយកទៅបង្ហោះព្រោងព្រាតនៅលើបណ្តាញសសង្គម ជុំវិញបញ្ហាចេញស្មាមឆ្នូតនៅលើអេក្រង់ ក៏ដូចជាមានស្នាមប្រេះនៅត្រង់កន្លែងដែលអេក្រង់បត់ ផងដែរ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Apple ក៏បានចេញមុខទទួលស្គាល់កាលពីថ្ងៃទី២៦ ខែតុលា ដោយបានបញ្ជាក់ថា គ្រឿងម៉ាស៊ីនដែលរងផលប៉ះពាល់ នឹងត្រូវប្តូរជូនថ្មីវិញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple ហាក់មិនបានធ្វើអត្ថាធិប្បាយច្បាស់លាស់លើមូលហេតុដែលអាចបណ្តាលឱ្យមានបញ្ហាអេក្រង់នេះនៅឡើយនេះទេ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងដឹងអំពីបញ្ហាដែលប៉ះពាល់ដល់អេក្រង់ខាងក្នុងលើគ្រឿងម៉ាស៊ីន iPhone Duo មួយចំនួន។ ប្រសិនបើអ្នកប្រើប្រាស់ជួបប្រទះបញ្ហាជាមួយអេក្រង់ iPhone Duo របស់ពួកគេ ពួកគេគួរតែទាក់ទងមក AppleCare ដើម្បីស្នើសុំការផ្លាស់ប្តូរថ្មីបាន”៕​

The post ក្រុមហ៊ុន Apple ទទួលស្គាល់ iPhone Duo របស់ខ្លួនមានបញ្ហាអេក្រង់ និងធានាប្តូរជូនថ្មី សម្រាប់ម៉ូដែលខូចខាត appeared first on .

ម៉ាឡេស៊ី ជាប់ជាប្រទេសលក់ iPhone Duo ថោកជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ម៉ាឡេស៊ី ជាប់ជាប្រទេសដែលដាក់លក់ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ក្រុមហ៊ុន Apple គឺ iPhone Duo ទាបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងតម្លៃប្រមាណ ២ ៣២៦ដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

តម្លៃនេះផងដែរ គឺសម្រាប់ទំហំផ្ទុក ២៥៦ជីកាបៃ (256GB) ដែលឈរនៅលំដាប់ទីប្រាំពីរទូទាំងពិភពលោក ផ្អែកលើការប្រៀបធៀបតម្លៃហាងអនឡាញផ្លូវការរបស់ Apple នៅតាមទីផ្សារចំនួន៤០​ផ្សេងទៀត។

យ៉ាងណាមិញ ក្នុងចំណោមទីផ្សារនៅតំបន់អាស៊ានដែលបានស្ទង់មតិ ថៃ ជាប្រទេសលក់ iPhone Duo ថោកជាងគេទី២ ជាមួយតម្លៃ ២ ៣៨៧ដុល្លារ ខណៈប្រទេសសិង្ហបុរី ដាក់ស្មាតហ្វូននេះក្នុងតម្លៃ ២ ៤១៨ដុល្លារអាមេរិក។

ដោយឡែកនៅប្រទេសវៀតណាម ម៉ូដែលដូចគ្នានេះមានតម្លៃខ្ពស់ជាងនៅប្រទេសម៉ាឡេស៊ីប្រហែល ១៨៧ដុល្លារអាមេរិក។ ចំណែកឯប្រទេសហ្វីលីពីន គឺជាទីផ្សារដែលមានតម្លៃថ្លៃជាងគេក្នុងចំណោមទីផ្សារក្នុងតំបន់ទាំងប្រាំដែលត្រូវបានស្ទង់មតិ ដោយមានតម្លៃ ២ ៥៤០ដុល្លារអាមេរិក។

ជាសកល សហរដ្ឋអាមេរិកផ្តល់នូវតម្លៃ iPhone Duo ទាបបំផុត ១ ៩៩៩ដុល្លារ បន្ទាប់មកគឺប្រទេសកាណាដា ២ ២២០ដុល្លារ។ ហុងកុង ឈរនៅលំដាប់ទីបីទូទាំងពិភពលោក និងជាទីផ្សារអាស៊ីដែលមានតម្លៃធូរថ្លៃបំផុតសម្រាប់ឧបករណ៍នេះ ដែលដាក់លក់ក្នុងតម្លៃ ២ ២៣០ដុល្លារ។ ផ្ទុយទៅវិញ ប្រទេសទួរគីយ៉េ គឺជាទីផ្សារដែលលក់ iPhone Duo ថ្លៃបំផុតដល់ទៅ ៤ ៦៤៤ដុល្លារអាមេរិក ដែលស្ទើរតែទ្វេដងនៃតម្លៃនៅប្រទេសម៉ាឡេស៊ី៕​

The post ម៉ាឡេស៊ី ជាប់ជាប្រទេសលក់ iPhone Duo ថោកជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

ហ្វីលីពីន ជាប់ជាប្រទេសលក់ iPhone 18 pro ថ្លៃបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ប្រទេសហ្វីលីពីន គឺជាទីផ្សារដែលលក់ទូរស័ព្ទ iPhone 18 Pro របស់ក្រុមហ៊ុន Apple ថ្លៃជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយម៉ូឌែលទំហំផ្ទុក ២៥៦GB មានតម្លៃរហូតដល់ ១ ៥១៣ដុល្លារ។

យោងតាមគេហទំព័រប្រៀបធៀបតម្លៃរបស់ជប៉ុន Nukeni បានឱ្យដឹងថា ប្រទេសវៀតណាមឈរនៅលេខរៀងទីពីរក្នុងតំបន់ដែលលក់ iPhone 18 Pro ថ្លៃបំផុត ជាមួយនឹងតម្លៃ ១ ៥០២ដុល្លារ បន្ទាប់មកគឺប្រទេសសិង្ហបុរី (១ ៤៨៣ដុល្លារ) និងប្រទេសថៃ (១ ៤៥២ដុល្លារ)។

យ៉ាងណាមិញ ចំពោះប្រទេសម៉ាឡេស៊ី ជាទីផ្សារដែលលក់ iPhone 18 Pro តម្លៃធូរថ្លៃបំផុត ក្នុងចំណោមទីផ្សារទាំងប្រាំនៅអាស៊ីអាគ្នេយ៍ ពោលគឺទាបជាងនៅប្រទេសហ្វីលីពីនប្រមាណ ១៦៨ដុល្លារ។

ជម្រាបជូនថា នៅកម្រិតពិភពលោក ម៉ាឡេស៊ីជាទីផ្សារលក់ iPhone 18 Pro ធូរថ្លៃបំផុតទីបួន បន្ទាប់ពីសហរដ្ឋអាមេរិក កាណាដា និងហុងកុង។ ប្រទេសថៃឈរនៅលេខរៀងទី ១០, សិង្ហបុរីលេខ ១២, វៀតណាមលេខ ១៥ និងហ្វីលីពីនលេខ ១៦៕​

The post ហ្វីលីពីន ជាប់ជាប្រទេសលក់ iPhone 18 pro ថ្លៃបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

Apple ដណ្តើមបានចំណែកធំបំផុត នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ដែលជំរុញដោយត្រកូល iPhone 18 Pro
ក្រុមហ៊ុន Apple បានឡើងមកឈរលើកំពូលតារាងនៃការលក់ស្មាតហ្វូនដាច់បំផុត នៅក្នុងប្រទេសចិន បន្ទាប់ពីតម្រូវការយ៉ាងខ្លាំងលើស្រឡាយ iPhone 18 Pro ថ្មីរបស់ខ្លួន ដែលបានជួយឱ្យក្រុមហ៊ុនក្ដោបក្តាប់ទីផ្សារបានរហូតដល់មួយភាគបី ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍។

យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឱ្យដឹងថា ក្រុមហ៊ុនយក្សបច្ចេកវិទ្យារបស់អាមេរិកមួយនេះ ដណ្តើមបានចំណែកទីផ្សារលក់ស្មាតហ្វូនច្រើនបំផុត រហូតដល់ទៅ ៣៣% នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា។

លទ្ធផលនេះបានកើតឡើង ទោះបីជាខ្សែស្រឡាយ iPhone 18 Pro នេះ ត្រូវបានដាក់លក់ផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញាក៏ដោយ ដែលនេះមានន័យថាវាមានវត្តមានលើទីផ្សារចិនត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ក្នុងពេលមួយសប្តាហ៍ ហើយក៏ដណ្តើមបានតំណែងកំពូលនេះតែម្តង។ ក្រុមហ៊ុន Counterpoint បានលើកឡើងទៀតថា ការលក់ក្នុងរយៈពេល ៣ថ្ងៃនោះ មានកើនឡើង ១២% បើប្រៀបធៀបទៅនឹងការលក់សប្តាហ៍ដំបូងទាំងមូលនៃស្រឡាយ 17 Pro កាលពីមួយឆ្នាំមុន។

គួរជម្រាបជូនថា ប្រទេសចិន ដែលជាទីផ្សារលក់ទូរស័ព្ទឆ្លាតវៃធំបំផុតនៅលើពិភពលោក បាននិងកំពុងស្ថិតក្រោមសម្ពាធពីតម្រូវការអ្នកប្រើប្រាស់មានការថយចុះ និងតម្លៃគ្រឿងបន្លាស់កើនឡើង ដោយការលក់ប្រចាំសប្តាហ៍បានធ្លាក់ចុះក្នុងកម្រិតពីរខ្ទង់ (double digits) បើប្រៀបធៀបនឹងឆ្នាំមុន គិតចាប់តាំងពីខែកក្កដាមក។ នេះបើយោងតាមរបាយការណ៍បន្ថែមពី Counterpoint៕

The post Apple ដណ្តើមបានចំណែកធំបំផុត នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ដែលជំរុញដោយត្រកូល iPhone 18 Pro appeared first on .

ក្រុមហ៊ុនខ្នាតយក្ស Google និង Apple កំពុងជ្រើសរើសបុគ្គលិកជំនាញខាងរូបិយប័ណ្ណឌីជីថលមកធ្វើការ
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សពីរ គឺ Google និង Apple កំពុងស្វែងរកអ្នកជំនាញខាងទ្រព្យសកម្មឌីជីថល ដោយផ្តោតលើកាក់ Stablecoins និងការបំប្លែងសិទ្ធិកាប់កាប់រូបិយប័ណ្ណឌីជីថលទៅលើទ្រព្យសកម្មពិភពពិត (Real-World Asset Tokenization – RWA)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CoinDesk។

ក្រុមហ៊ុន Google និង Apple កំពុងស្វែងរកបុគ្គលិកដែលមានជំនាញច្បាស់លាស់លើទ្រព្យសកម្មឌីជីថល ជាពិសេសនៅពេលដែល Google Cloud កំពុងជ្រើសរើសបុគ្គលិកសម្រាប់តំណែង Industry Principal Architect នៅទីក្រុងហុងកុង ដែលទទួលខុសត្រូវធ្វើការជាមួយអ្នកអភិវឌ្ឍប្រព័ន្ធ (Protocol Developers) បណ្តាញផ្លាស់ប្តូររូបិយប័ណ្ណ (Exchanges) អ្នកថែរក្សាទ្រព្យសកម្ម (Custodians) និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីធ្វើការបំប្លែងកាក់ឌីជីថលទៅជាទ្រព្យសកម្មពិភពពិត (RWAs) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។

ទន្ទឹមនឹងនេះ Apple ក៏កំពុងពង្រីកខ្លួនចូលទៅក្នុងវិស័យទ្រព្យសកម្មឌីជីថលនេះផងដែរ។ ក្រុមហ៊ុនកំពុងស្វែងរកបុគ្គលិកជំនាញសម្រាប់តំណែង Apple Pay Financial Product Strategy Lead ដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋ California ឬនៅទីក្រុងញូវយ៉ក។ តំណែងនេះផ្តោតលើផលិតផលសម្រាប់ Apple Card, Apple Cash, ការទូទាត់ប្រាក់រវាងបុគ្គលនិងបុគ្គល (P2P) និងផលិតផលហិរញ្ញវត្ថុអតិថិជនផ្សេងទៀត។ ក្រុមហ៊ុនក៏កំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាពវាយតម្លៃផលិតផលថ្មី ដៃគូសហការ និងគំរូអាជីវកម្មក្នុងវិស័យកាបូបឌីជីថល (Digital Wallets) ការទូទាត់ និងពាណិជ្ជកម្មលើគ្រីបតូផងដែរ។

យ៉ាងណាមិញ ជុំវិញការប្រកាសជ្រើសរើសបុគ្គលិកជំនាញទាំងនេះមិនទាន់បញ្ជាក់ថា Google ឬ Apple កំពុងត្រៀមបញ្ចេញផលិតផល រូបិយវត្ថុឌីជីថលថ្មីរបស់ខ្លួនយ៉ាងណានោះទេ។ តែទោះជាយ៉ាងណាក៏ដោយ វាអាចជាសញ្ញាបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងត្រៀមខ្លួនដើរតួនាទីធំជាងមុនក្នុងវិស័យ Stablecoins, Tokenization និងការទូទាត់ផ្អែកលើ Blockchain ជំនួសឲ្យការប្រតិបត្តិការដោយផ្អែកតែលើក្រុមហ៊ុនប្តូររូបិយប័ណ្ណឌីជីថលសុទ្ធសាធ៕​

The post ក្រុមហ៊ុនខ្នាតយក្ស Google និង Apple កំពុងជ្រើសរើសបុគ្គលិកជំនាញខាងរូបិយប័ណ្ណឌីជីថលមកធ្វើការ appeared first on .

ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ជាទីផ្សារលក់ iPhone Duo ថោកបំផុតទី៥ ក្នុងពិភពលោក
ប្រទេសម៉ាឡេស៊ី គឺជាទីផ្សារដែលលក់ទូរស័ព្ទ iPhone Duo បត់អេក្រង់បានដំបូងគេរបស់ក្រុមហ៊ុន Apple ក្នុងតម្លៃថោកបំផុតទី៥ នៅលើពិភពលោក ដោយម៉ូដែល iPhone Duo ទំហំ ២៥៦ GB មានតម្លៃ ២ ៣៣៤ដុល្លារអាមេរិក។

យោងតាមគេហទំព័រប្រៀបធៀបតម្លៃរបស់ជប៉ុន Nukeni បានឲ្យដឹងថា សហរដ្ឋអាមេរិកជាទីផ្សារលក់ iPhone Duo មានតម្លៃទាបជាងគេគឺ ១ ៩៩៩ដុល្លារ បន្ទាប់មកគឺហុងកុង ២ ២៣១ដុល្លារ កាណាដា ២ ២៦៥ដុល្លារ អារ៉ាប់រួម (UAE) ២ ៣១៤ដុល្លារ និងម៉ាឡេស៊ី ២ ៣៣៤ដុល្លារ។

យ៉ាងណាមិញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តម្លៃលក់ iPhone Duo ទំហំ ២៥៦ GB អាចមានតម្លៃខ្ពស់ជាង នៅតាមបណ្តាលប្រទេសមួយចំនួន ដូចជានៅថៃ មានតម្លៃ ២ ៤០៦ដុល្លារ នៅសិង្ហបុរី មានតម្លៃ ២ ៤៣៩ដុល្លារ នៅវៀតណាម មានតម្លៃ ២ ៥០១ដុល្លារ និងហ្វីលីពីន មានតម្លៃ ២ ៥៤៣ដុល្លារ។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន Apple បានប្រកាសដាក់ចេញទូរស័ព្ទបត់អេក្រង់ iPhone Duo អមជាមួយម៉ូដែល 18 Pro និង 18 Pro Max នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៩ ខែកញ្ញា។ ស្មាតហ្វូននេះមានអេក្រង់ខាងក្រៅទំហំ ៥,៥ អ៊ីញ ដែលអាចបត់ពន្លាតចេញជាអេក្រង់ទំហំ ៧,៨ អ៊ីញ ប្រើប្រាស់ Touch ID ជំនួស Face ID និងមានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 48-megapixel៕​

The post ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ជាទីផ្សារលក់ iPhone Duo ថោកបំផុតទី៥ ក្នុងពិភពលោក appeared first on .

ត្រៀមលុយហើយឬនៅ? នេះតម្លៃត្រកូល iPhone 18 ដែលនឹងអាចដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា
តម្លៃស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ត្រកូល iPhone 18 នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា អាចនឹងមានការខុសគ្នាទៅតាមហាងនីមួយៗ ឬការកក់ទុកមុន។ ជាទូទៅ នៅពេលចេញលក់ដំបូងៗ តម្លៃអាចខ្ពស់ជាងទីផ្សារអាមេរិក ប្រហែល ១៥០ដុល្លារ ដល់ ៣៥០ដុល្លារ ដោយអាស្រ័យលើការបូកបញ្ចូលថ្លៃដឹកជញ្ជូន ពន្ធ និងតម្រូវការទីផ្សារ ជាពិសេសទៅលើពណ៌ទើបចេញថ្មីតែម្តង។

យ៉ាងណាមិញ ខាងក្រោមនេះជាតម្លៃប៉ាន់ស្មានរបស់ស្មាតហ្វូនត្រកូល iPhone 18 នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា ដោយផ្អែកតាមម៉ូឌែល និងទំហំផ្ទុក Storage ៖

iPhone 18 Pro

ទំហំ 256GB: អាចមានតម្លៃ $1,350 – $1,399

ទំហំ​512GB: អាចមានតម្លៃ $1,550 – $1,599

ទំហំ 1TB: អាចមានតម្លៃ $1,750 – $1,799

ទំហំ​ 2TB: អាចមានតម្លៃ $2,050 – $2,099

iPhone 18 Pro Max

ទំហំ 256GB: អាចមានតម្លៃ $1,450 – $1,499

ទំហំ 512GB: អាចមានតម្លៃ $1,650 – $1,699

ទំហំ 1TB: អាចមានតម្លៃ $1,850 – $1,899

ទំហំ 2TB: អាចមានតម្លៃ $2,150 – $2,199

iPhone Duo (ម៉ូឌែលបត់អេក្រង់)

ទំហំ 256GB: អាចមានតម្លៃ $2,199 – $2,299

ទំហំ 512GB: អាចមានតម្លៃ $2,399 – $2,499

ទំហំ 1TB: អាចមានតម្លៃ $2,699 – $2,799

គូសបញ្ជាក់ផងដែរថា ខាងលើនេះគ្រាន់តែតម្លៃប៉ាន់ស្មានប៉ុណ្ណោះ ខណៈតម្លៃពិតប្រាកដ យើងមានតែរង់ចាំការដាក់លក់ស្មាតហ្វូននេះ នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាផ្ទាល់ ដោយតម្លៃអាចមានការប្រែប្រួលទៅតាមហាងលក់នីមួយៗ ។

The post ត្រៀមលុយហើយឬនៅ? នេះតម្លៃត្រកូល iPhone 18 ដែលនឹងអាចដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា appeared first on .

ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ក្រុមហ៊ុន Apple អាចមានតម្លៃលើសពី ៣ ០០០ដុល្លារ
ទូរស័ព្ទ iPhone បត់អេក្រង់បានដំបូងរបស់ក្រុមហ៊ុន Apple អាចនឹងមានតម្លៃលើសពី ៣ ០០០ដុល្លារ ដែលនឹងធ្វើឲ្យវាក្លាយជាស្មាតហ្វូនមានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុនគិតរហូតមកដល់ពេលនេះ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារតៃវ៉ាន់ TrendForce បានប៉ាន់ប្រមាណថា ទូរស័ព្ទបត់អេក្រង់បានដែលជាការទន្ទឹងរង់ចាំអស់ពេលជាយូរមកហើយ របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក ដែលត្រូវបានគេហៅវាថា iPhone 18 Fold នេះ នឹងមានតម្លៃចាប់ផ្តើមពី ២ ០៩៩-២ ២៩៩ដុល្លារ។

យ៉ាងណាមិញ ចំពោះម៉ូដែល iPhone 18 Fold ជាមួយសមត្ថភាពខ្ពស់បំផុត អាចមានតម្លៃលើសពី ៣ ០០០ដុល្លារ។ នេះបើយោងតាមរបាយការណ៍ឧស្សាហកម្មស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន ដែលចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា មុនព្រឹត្តិការណ៍ចេញលក់ជាផ្លូវការរបស់ក្រុមហ៊ុន Apple នៅថ្ងៃទី៩ ខាងមុខ។

ទន្ទឹមនឹងនេះ យោងតាម TrendForce រំពឹងថាទូរស័ព្ទអេក្រង់បត់ Fold របស់ Apple នេះ នឹងមានឈ្មោះថា iPhone Ultra ដោយបំពាក់មកជាមួយអេក្រង់ OLED ខាងក្រៅទំហំ ៥,៥ អ៊ីញ និងអេក្រង់ខាងក្នុងបត់បានទំហំ ៧,៨ អ៊ីញ ជាមួយកម្រិតរអិល ១២០ Hz (ហឺត)។ ទូរស័ព្ទនេះក៏ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធដំណើរការ A20 Pro ដែលជាបន្ទះឈីបថ្មីរបស់ Apple និងភ្ជាប់មកជាមួយ RAM ទំហំ ១២GB។

ជម្រាបជូនថា ទូរស័ព្ទបត់បាននេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនមក ជាមួយ iPhone 18 Pro និង Pro Max នៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple នៅសប្តាហ៍នេះ។ ម៉ូដែលស្តង់ដារ iPhone 18 និងម៉ូដែលផ្សេងទៀតត្រូវបានគេរំពឹងថានឹងចេញលក់នៅត្រីមាសទីមួយនៃឆ្នាំ២០២៧ ខាងមុខ៕​

The post ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ក្រុមហ៊ុន Apple អាចមានតម្លៃលើសពី ៣ ០០០ដុល្លារ appeared first on .

Apple គ្រោងផ្តល់ប្រាក់ឈ្នួលជិត ៦០លានដុល្លារ ដល់នាយកប្រតិបត្តិថ្មី លោក John Ternus
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បាននិយាយថា នាយកប្រតិបត្តិថ្មី លោក John Ternus នឹងទទួលបានកញ្ចប់ប្រាក់ឈ្នួលដល់ទៅ ៥៩លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ២០២៧ ខណៈពេលដែលលោក Tim Cook ដែលមានតំណែងថ្មីជាប្រធានប្រតិបត្តិ នឹងទទួលបានប្រាក់ឈ្នួលប្រហែល ៤៧លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SiliconValley។

ក្រុមហ៊ុន Apple បានធ្វើការបង្ហាញពីព័ត៌មានពីប្រាក់ឈ្នួលថ្មីនេះ នៅក្នុងឯកសារដែលបានដាក់ជូនគណៈកម្មការមូលបត្រ និងផ្សារហ៊ុន កាលពីសប្តាហ៍មុន ដែលជាថ្ងៃដំបូងនៃអាណត្តិរបស់លោក Ternus បានចាប់ផ្តើម។ នាយកប្រតិបត្តិថ្មីរូបនេះថ្មី នឹងទទួលបានប្រាក់ខែគោលប្រចាំឆ្នាំចំនួន ៣លានដុល្លារ ចាប់ពីពេលនេះតទៅ។

គួរឲ្យដឹងថា លោក Tim Cook កំពុងប្រគល់តំណែងនេះទៅឱ្យលោក Ternus វិញ បន្ទាប់ពីដឹកនាំក្រុមហ៊ុន Apple អស់រយៈពេល ១៥ ឆ្នាំ ដែលបានឃើញក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ពង្រីកខ្លួនទៅជាផលិតផលថ្មីៗជាច្រើន និងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនដល់ជិតកន្លះទ្រីលានដុល្លារ។ ភាគហ៊ុនរបស់ក្រុមហ៊ុន ក៏បានកើនឡើងជាង ២២០០% ផងដែរ ក្រោមការដឹកនាំរបស់លោក Cook។

ជម្រាបជូនផងដែរថា ចំពោះប្រាក់ខែប្រចាំឆ្នាំរបស់លោក Cook វិញ នឹងត្រូវបានកាត់បន្ថយពី ៣លានដុល្លារមកត្រឹម ២លានដុល្លារជាផ្នែកមួយនៃតួនាទីថ្មីរបស់លោក នៅក្នុងក្រុមហ៊ុន៕​

The post Apple គ្រោងផ្តល់ប្រាក់ឈ្នួលជិត ៦០លានដុល្លារ ដល់នាយកប្រតិបត្តិថ្មី លោក John Ternus appeared first on .

Apple ប្រឈមមុខនឹងការពិន័យជិត ៣ពាន់លានដុល្លារនៅអង់គ្លេស ជុំវិញការប្រកួតប្រជែងដោយអយុត្តិធម៌
ក្រុមហ៊ុន Apple កំពុងប្រឈមមុខនឹងបណ្តឹងនៅទីក្រុងឡុងដ៍ក្នុងទំហំទឹកប្រាក់ ២ពាន់លានផោន (២,៧ពាន់លានដុល្លារអាមេរិក) ពាក់ព័ន្ធនឹងវិធានការតាមដានកម្មវិធីរបស់ខ្លួន ដោយក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះរងការចោទប្រកាន់ថាបានរំលោភបំពានអំណាចរបស់ខ្លួន ក្នុងការរឹតបន្តឹងដោយអយុត្តិធម៌លើភាគីទីបី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បណ្តឹងនេះត្រូវបានដាក់ទៅកាន់តុលាការឧទ្ធរណ៍ប្រកួតប្រជែងទីក្រុងឡុងដ៍ (Competition Appeal Tribunal) កាលពីថ្ងៃទី៣ ខែកញ្ញា បន្ទាប់ពីមានការពិនិត្យតាមដានយ៉ាងម៉ត់ចត់ពីសំណាក់អាជ្ញាធរអស់រយៈពេលជាច្រើនឆ្នាំលើមុខងារ App Tracking Transparency របស់ Apple ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២១។

ជុំវិញបញ្ហានេះ Apple បានលើកឡើងថា ខ្លួនបានដាក់ចេញមុខងារនេះ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងថាតើត្រូវផ្តល់ការអនុញ្ញាតឱ្យកម្មវិធីផ្សេងៗតាមដានសកម្មភាពរបស់ពួកគេនៅលើកម្មវិធី និងគេហទំព័ររបស់ក្រុមហ៊ុនផ្សេងទៀតឬយ៉ាងណា។

តែទោះជាយ៉ាងណាក៏ដោយ មេធាវីដែលតំណាងឱ្យដើមបណ្តឹងប្រឆាំងនឹង Apple បាននិយាយថា មុខងារនេះបានដាក់ចេញនូវតម្រូវការប្រកបដោយការរឹតបន្តឹងខ្លាំងជាងមុនលើអ្នកអភិវឌ្ឍកម្មវិធីភាគីទីបី បើប្រៀបធៀបនឹងសេវាកម្មផ្ទាល់ខ្លួនរបស់ Apple ដែលធ្វើឱ្យពួកគេទួលបានផលប្រយោជន៍លើការប្រកួតប្រជែង។

ទន្ទឹមនឹងនេះ លោកស្រី Ann Pope អតីតមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរប្រកួតប្រជែង និងទីផ្សាររបស់ចក្រភពអង់គ្លេស (CMA) ដែលជាអ្នកដឹកនាំបណ្តឹងនេះ បានថ្លែងថា គោលនយោបាយរបស់ Apple បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មទាំងឡាយណាដែលពឹងផ្អែកលើ Apple ៕​

The post Apple ប្រឈមមុខនឹងការពិន័យជិត ៣ពាន់លានដុល្លារនៅអង់គ្លេស ជុំវិញការប្រកួតប្រជែងដោយអយុត្តិធម៌ appeared first on .