Boeing

Boeing ខាតលុយជាង ៣ពាន់លានដុល្លារ លើគម្រោងកែច្នៃយន្តហោះ Air Force One ថ្មីរបស់ប្រធានាធិបតី
ក្រុមហ៊ុន Boeing ត្រូវចំណាយលុយផ្ទាល់ខ្លួនប្រមាណជាង ៣ពាន់លានដុល្លារលើគម្រោងកែច្នៃយន្តហោះដឹកប្រធានាធិបតី VC-25B ដោយសារតែការចំណាយលើសផែនការ និងការពន្យារពេល បើប្រៀបធៀបទៅនឹងកាលវិភាគក្នុងកិច្ចសន្យា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Kelly Ortberg ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Boeing បានមានប្រសាសន៍នៅថ្ងៃទី២៨ ខែកក្កដាថា ៖”យើងបានសម្រេចចិត្តបែងចែកធនធានសំខាន់ៗដើម្បីគាំទ្រដល់វឌ្ឍនភាពនៃការផលិត និងការធ្វើតេស្តយន្តហោះ VC-25B ក៏ដូចជាការយល់ព្រមជាមួយកងទ័ពអាកាសសហរដ្ឋអាមេរិកលើការផ្លាស់ប្តូរមូលដ្ឋានវិញ្ញាបនបត្ររបស់យើងពីស្តង់ដាររដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ទៅជាស្តង់ដារយោធា”។

ទន្ទឹមនឹងនេះ លោក Steve Parker ប្រធានផ្នែកប្រតិបត្តិការការពារជាតិ អវកាស និងសន្តិសុខរបស់ក្រុមហ៊ុន Boeing ពីមុនបានលើកឡើងពីការចំណាយលើសថវិការបស់គម្រោងយន្តហោះ VC-25B ផងផដែរ ប៉ុន្តែមិនបានបញ្ជាក់ចំនួនទឹកប្រាក់ពិតប្រាកដនោះទេ។

យោងតាមរបាយការណ៍ពី ​​Aviation Week បានបង្ហាញឲ្យដឹងថា ការចំណាយលើសគម្រោងយន្តហោះ VC-25B នៅឆ្នាំ២០២៤ មានចំនួនប្រហែល ២,៨ពាន់លានដុល្លារ។ តួលេខដែលទើបប្រកាសថ្មីនេះនឹងធ្វើឱ្យចំនួនទឹកប្រាក់សរុបដែល Boeing ត្រូវចំណាយចេញពីហោប៉ៅផ្ទាល់ខ្លួនកើនឡើងដល់ជាង ៣ពាន់លានដុល្លារ។

គួរជម្រាបជូនថា នៅឆ្នាំ២០១៨ Boeing បានទទួលកិច្ចសន្យាមានតម្លៃចំនួន ៣,៩ពាន់លានដុល្លារដើម្បីកែច្នៃយន្តហោះ VC-25B ចំនួនពីរគ្រឿង ពីយន្តហោះដឹកអ្នកដំណើរធម្មតា 747-8i ។ កិច្ចសន្យានេះមានតម្លៃថេរ ដែលនេះមានន័យថា Boeing ត្រូវប្រើប្រាស់មូលនិធិផ្ទាល់ខ្លួនដើម្បីទូទាត់ថ្លៃដើមបន្ថែមណាមួយដែលកើតឡើងក្នុងអំឡុងពេលដំណើរការផលិត៕​

The post Boeing ខាតលុយជាង ៣ពាន់លានដុល្លារ លើគម្រោងកែច្នៃយន្តហោះ Air Force One ថ្មីរបស់ប្រធានាធិបតី appeared first on .

មហាសេដ្ឋីមានដាច់គេទី៣ របស់ហ្វីលីពីន ចាយលុយជាង ៧ពាន់លានដុល្លារ បញ្ជាទិញយន្តហោះ Boeing ចំនួន ២០ គ្រឿង
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ដែលគ្រប់គ្រងដោយមហាដ្ឋីធនាគារ និងថ្នាំជក់ លោក Lucio Tan មានគម្រោងបញ្ជាទិញយន្តហោះ Boeing 787-10 Dreamliner រហូតដល់ ២០ គ្រឿង ខណៈពេលដែលក្រុមហ៊ុននេះកំពុងធ្វើឱ្យប្រសើរឡើងនូវជើងហោះហើយររបស់ខ្លួន ចំពេលមានការកើនឡើងនៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រោមកិច្ចព្រមព្រៀងបឋមដែលបានចុះហត្ថលេខានៅចក្រភពអង់គ្លេស ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ហ្វីលីពីនមួយនេះ បានសន្យាថានឹងទិញយន្តហោះ Dreamliner យ៉ាងហោចណាស់ ១៥ គ្រឿង ជាមួយនឹងជម្រើសប្រាំគ្រឿងបន្ថែមទៀត។ ហើយជុំវិញការដឹកជញ្ជូនត្រូវបានកំណត់នៅចន្លោះឆ្នាំ២០៣១ និង ២០៣៤។

យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍នេះ មិនបានបង្ហាញពីលក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែសម្រាប់តម្លៃអាចឈានដល់ ៧,១ពាន់លានដុល្លារ ដោយផ្អែកលើតម្លៃក្នុងបញ្ជី។ យន្តហោះ Dreamliner តែមួយគ្រឿងអាចមានតម្លៃរចន្លោះពី ១៥០លានដុល្លារ ទៅ៣០០លានដុល្លារ បន្ទាប់ពីការបញ្ចុះតម្លៃ។

គួរជម្រាបជូនផងដែរថា លោក Lucio Tan បច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាអ្នកមានបំផុតទីបីនៅក្នុងប្រទេសហ្វីលីពីន ក្នុងបញ្ជីរបស់ Forbes។ មហាសេដ្ឋីពាណិជ្ជកម្មរូបនេះ ជាប្រធានក្រុមហ៊ុន LT Group ដែលជាក្រុមហ៊ុនមេ Philippine Airlines បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៥ពាន់លានដុល្លារ៕​

The post មហាសេដ្ឋីមានដាច់គេទី៣ របស់ហ្វីលីពីន ចាយលុយជាង ៧ពាន់លានដុល្លារ បញ្ជាទិញយន្តហោះ Boeing ចំនួន ២០ គ្រឿង appeared first on .

ចិន បញ្ជាក់ថាខ្លួននឹងទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង បន្ទាប់ពីកិច្ចប្រជុំកំពូលលោក ត្រាំ និងលោក ស៊ី
ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់នៅថ្ងៃពុធថា ខ្លួននឹងទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិនរបស់លោក គឺប្រធានាធិបតី ស៊ី ជិនពីង បានជួបគ្នានៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ទៀតថា ក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក នឹងផ្តល់ការធានាចំពោះការផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងបង្គុំម៉ាស៊ីនយន្តហោះដល់ប្រទេសចិន ផងដែរ។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏នឹងធ្វើការដើម្បីឆ្ពោះទៅរកបញ្ចប់សង្គ្រាមពន្ធគយ ដែលពួកគេបានព្រមព្រៀងគ្នា កាលពីខែតុលា និងស្វែងរកការកាត់បន្ថយពន្ធលើទំនិញដែលមានតម្លៃ ៣០ពាន់លានដុល្លារ ឬច្រើនជាងនេះ នៅក្នុងប្រភេទទំនិញតែមួយមុខ។

គួរជម្រាបជូនផងដែរថា ការប្រកាសនេះ បានកើតឡើងនៅពេលដែលលោក ស៊ី កំពុងចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅក្នុងប្រទេសចិន ត្រូវបានបញ្ចប់៕​

The post ចិន បញ្ជាក់ថាខ្លួននឹងទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង បន្ទាប់ពីកិច្ចប្រជុំកំពូលលោក ត្រាំ និងលោក ស៊ី appeared first on .

លោក ត្រាំ ថាចិននឹងទិញយន្តហោះ Boeing ចំនួន ៧៥០ គ្រឿង មិនមែនត្រឹមតែ ២០០គ្រឿងទេ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ប្រទេសចិនបានយល់ព្រមទិញយន្តហោះរបស់ក្រុមហ៊ុន Boeing ចំនួន ២០០ គ្រឿង ហើយអាចបង្កើនការបញ្ជាទិញដល់ ៧៥០ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកិច្ចព្រមព្រៀងនេះ រួមមានយន្តហោះប្រហែល ២០០ គ្រឿង និងការប្តេជ្ញាចិត្តក្នុងការបញ្ជាទិញរហូតដល់ ៧៥០ គ្រឿង ប្រសិនបើពួកវាដំណើរការបានល្អ ដោយយន្តហោះទាំងនេះនឹងត្រូវប្រើប្រាស់ម៉ាស៊ីនរបស់ក្រុមហ៊ុន GE Aerospace។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ដូចជាប្រភេទយន្តហោះ និងពេលវេលាដឹកជញ្ជូន មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។ ពីមុន នៅថ្ងៃទី១៤ ខែឧសភា លោក ត្រាំ បានថ្លែងតែនៅលើ Fox News ថា ប្រទេសចិនបានយល់ព្រមទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង ពោលគឺជាចំនួនតិចជាង បើធៀបទៅនឹងអ្វីដែលអ្នកវិភាគលើកឡើង នៅមុនពេលមានជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ។

យោងតាមការប៉ាន់ស្មានដោយក្រុមហ៊ុនប្រឹក្សាយោបល់អាកាសចរណ៍ IBA ការបញ្ជាទិញយន្តហោះចំនួន ២០០ គ្រឿងនេះ អាចមានតម្លៃប្រហែល ១៧-១៩ពាន់លានដុល្លារ ប្រសិនបើ ៨០% នៃយន្តហោះទាំងនោះជាជាម៉ូដែល 737 MAX។

គួរជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនេះ ក៏នឹងក្លាយជាជ័យជម្នះដ៏សំខាន់សម្រាប់លោក ត្រាំ ដោយសារតែពន្ធនាំចូលដ៏តឹងរ៉ឹង និងគោលនយោបាយពាណិជ្ជកម្មរបស់លោក បានរារាំងការធ្វើពាណិជ្ជកម្មមានទំហំធំៗជាច្រើន ជាមួយប្រទេសចិន អស់រយៈពេលជាយូរមកហើយ៕​

The post លោក ត្រាំ ថាចិននឹងទិញយន្តហោះ Boeing ចំនួន ៧៥០ គ្រឿង មិនមែនត្រឹមតែ ២០០គ្រឿងទេ appeared first on .

ភាគហ៊ុន Boeing ធ្លាក់ចុះ ៤% ភ្លាមៗ ក្រោយលោក ត្រាំ ប្រកាសថាចិន បញ្ជាទិញយន្តហោះត្រឹម ២០០ គ្រឿង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់ Fox News Channel កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានយល់ព្រមទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង ពោលគឺជាចំនួនតិចជាងអ្វីដែលអ្នកវិភាគរំពឹងទុក ដែលបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សនេះធ្លាក់ចុះភ្លាមៗ។

យ៉ាងណាមិញ​ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបញ្ជាក់ភ្លាមៗទេ រួមទាំងពេលវេលា និងប្រភេទយន្តហោះដែលនឹងត្រូវបានដឹកជញ្ជូន ស្របពេលចំនួននៃការបញ្ជាទិញនេះ តិចជាងអ្វីដែលធ្លាប់បានត្រូវគេរំពឹងទុក នៅមុនពេលមានកិច្ចប្រជុំរវាងលោក ត្រាំ និងលោក ស៊ី។

មិនតែប៉ុណ្ណោះ ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ក្រុមហ៊្ន Boeing បានធ្លាក់ចុះ ៤,១% ក្នុងអំឡុងពេលទីផ្សារបើកការជួញដូរនៅថ្ងៃព្រហស្បតិ៍។ ការបញ្ជាទិញយន្តហោះ Boeing គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនដែលត្រូវបានគេរំពឹងថាជាផ្លូវឈានទៅរកការបញ្ចប់ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាចអំណាចសេដ្ឋកិច្ចទាំងពីរ បន្ទាប់ពី លោក ត្រាំ បានផ្អាកពន្ធគយយ៉ាងច្រើនលើទំនិញចិន ខណៈពេលដែលលោក ស៊ី ក៏បានដកខ្លួនចេញការរឹតបន្តឹងលើការផ្គត់ផ្គង់រ៉ែដ៏កម្រដ៏សំខាន់របស់ខ្លួនផងដែរ។

ជម្រាបជូនផងដែរថា ការបញ្ជាទិញដែលត្រូវបានប្រកាសដោយលោក ត្រាំ នេះ ហាក់ខុសពីអ្វីដែលធ្លាប់បានរំពឹងទុក ដោយចំនួនធ្លាក់ចុះយ៉ាងខ្លាំងពីអ្វីដែលមេដឹកនាំប្រទេសទាំងពីរធ្លាប់បានពិភាក្សាពីពេលមុន សម្រាប់ការបញ្ជាទិញយន្តហោះ Boeing 737 MAX រហូតដល់ទៅ ៥០០​ គ្រឿង បូករួមទាំងយន្តហោះខ្នាតធំដែលមានតម្លៃថ្លៃជាងរាប់សិបគ្រឿងទៀត។ ប្រទេសចិន ក៏ធ្លាប់បានពិភាក្សាសម្រាប់កិច្ចព្រមព្រៀងទំហំស្រដៀងគ្នាជាមួយក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ផងដែរ៕​

The post ភាគហ៊ុន Boeing ធ្លាក់ចុះ ៤% ភ្លាមៗ ក្រោយលោក ត្រាំ ប្រកាសថាចិន បញ្ជាទិញយន្តហោះត្រឹម ២០០ គ្រឿង appeared first on .

Boeing ចុះហត្ថលេខាលក់គ្រាប់បែកឆ្លាតវៃតម្លៃជិត ៣០០លានដុល្លារ ទៅឲ្យអ៊ីស្រាអ៊ែល
ក្រុមហ៊ុនខ្នាតយក្សអាមេរិក Boeing បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយដែលមានតម្លៃ ២៨៩លានដុល្លារ ជាមួយអ៊ីស្រាអ៊ែល ដើម្បីផ្គត់ផ្គង់គ្រាប់បែកឆ្លាតវៃទម្លាក់ពីលើអាកាសចំនួន ៥ ០០០ គ្រាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាក៏ដោយយោងតាមប្រភពដដែល បានបង្ហាញឲ្យដឹងថាកិច្ចសន្យាថ្មីនេះ មិនទាក់ទងនឹងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ទេ ដោយសារការដឹកជញ្ជូនត្រូវបានគ្រោងទុកសម្រាប់រយៈពេល ៣៦ខែទៀតឯណោះ។

គួរឲ្យដឹងថា កាលពីឆ្នាំមុន ក្រុមហ៊ុន Boeing ទទួលបានកិច្ចសន្យាចំនួន ៨,៦ពាន់លានដុល្លារពីមន្ទីរបញ្ចកោណ ដើម្បីផលិត និងដឹកជញ្ជូនយន្តហោះចម្បាំង F-15 ទៅកាន់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃការលក់អាវុធបរទេសរវាងរដ្ឋាភិបាលនានា។

ទន្ទឹមនឹងនេះ​ Reuters បានចុះផ្សាយកាលពីសប្តាហ៍មុនថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានរំលងសភាអាមេរិក ដោយប្រើប្រាស់សិទ្ធិអំណាចបន្ទាន់ ដើម្បីពន្លឿនការលក់គ្រាប់បែកជាង ២០ ០០០ គ្រាប់ទៅឱ្យអ៊ីស្រាអែល ដែលមានតម្លៃប្រហែល ៦៥០ លានដុល្លារ។

ជម្រាបជូនថា សហរដ្ឋអាមេរិក ត្រូវបានគេដឹងជាយូរមកហើយថាជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេដល់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា៕​

The post Boeing ចុះហត្ថលេខាលក់គ្រាប់បែកឆ្លាតវៃតម្លៃជិត ៣០០លានដុល្លារ ទៅឲ្យអ៊ីស្រាអ៊ែល appeared first on .

ការទិញយន្តហោះប្រភេទ Boeing 737 MAX របស់អាម៉េរិកជាប្រវត្តិសាស្រ្តថ្មីលើការពង្រីកវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាឱ្យកាន់តែទូលំទូលាយ
ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia )បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX របស់សហរដ្ឋអាម៉េរិក ចំនួន ១០គ្រឿងជាផ្លូវការរួចរាល់ហើយ។ ក្នុងការទិញយន្តហោះ Boeing ពីសហរដ្ឋអាមេរិកនេះជាការបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលកំពុងកើនឡើង ជាពិសេសជាការបើកច្រកទ្វារអាកាសចរណ៍កម្ពុជាកាន់តែធំទៅកាន់ពិភពលោក។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមហ៊ុនផលិតអាកាសយានប៊ូអ៊ីង(Boeing) នៅទីក្រុង Seattle សហរដ្ឋអាម៉េរិក ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់ Boeing ផងដែរ។ដំណើរអញ្ជើញពិនិត្យនេះ គឺជាគម្រោងមួយនៃគម្រោងពង្រីកវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។

លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់រាជធានីភ្នំពេញ ពីពេលថ្មីៗនេះក៏បានប្រកាសស្វាគមន៍ចំពោះការសម្រេចចិត្ត របស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០ គ្រឿង ផងដែរ។ ដែលនេះជាការបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលកំពុងកើនឡើង។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងកាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅថា កម្ពុជាប្រកាសទិញយន្តហោះ Boeingចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ហើយអាចចរចាទិញបន្ថែម១០គ្រឿងទៀត ស្របពេលកម្ពុជាយកពន្ធសូន្យ លើគ្រប់ទំនិញទាំងអស់របស់អាមេរិក ខណៈអាមេរិកទម្លាក់ពន្ធ ឲ្យកម្ពុជាមកត្រឹម១៩%។ គួរឱ្យដឹងថា ការប្រគល់ជូនលើកដំបូងនូវប្រភេទយន្តហោះ Boeingចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក នេះរំពឹងទុកថានឹងត្រូវធ្វើឡើងនៅត្រឹមឆ្នាំ២០៣១។

យន្តហោះ Boeing 737 Max គឺជាយន្ដហោះដ៏ទំនើបរបស់ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក នៃត្រកូល Boieng។ យន្តហោះ​ Boeing 737-8 MAX (Boeing 737-800 MAX) ដែលកម្ពុជាបានបញ្ជាទិញលើកដំបូងនេះ គឺជាម៉ូដែលជំនាន់ចុងក្រោយបំផុតមួយ ដែលជាយន្តហោះមានតួខ្លួនតូច ប៉ុន្តែមានសមត្ថភាពខ្ពស់ និងកម្រិតស៊ីសាំងតិច។ យន្តហោះប្រភេទនេះ មានការរចនាឡើងជាពិសេសតាមបែប Boeing Sky Interior។ វាអាចមានតម្លៃប្រហែលចន្លោះពី៩០ទៅ១២០លានដុល្លារ ក្នុងមួយគ្រឿង៕

The post ការទិញយន្តហោះប្រភេទ Boeing 737 MAX របស់អាម៉េរិកជាប្រវត្តិសាស្រ្តថ្មីលើការពង្រីកវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាឱ្យកាន់តែទូលំទូលាយ appeared first on .

ក្រសួងការពារអាមេរិក ផ្តល់កិច្ចសន្យាតម្លៃជាង ៧ពាន់លានដុល្លារ ដល់ក្រុមហ៊ុនផលិតយន្តហោះ Boeing
ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនបានផ្តល់ជូនកិច្ចសន្យាធំៗចំនួនពីរ ដល់ក្រុមហ៊ុន Boeing ដែលមានតម្លៃសរុបប្រមាណជាង ៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្រោមកិច្ចសន្យាទាំងនេះ យោធាអាមេរិក បានផ្តល់កិច្ចសន្យាមួយដែលមានតម្លៃជិត ៤,៧ពាន់លានដុល្លារ ដល់ Boeing សម្រាប់ការផលិតឧទ្ធម្ភាគចក្រវាយប្រហារ Apache AH-64E ថ្មី រួមទាំងឧទ្ធម្ភាគចក្រហ្វឹកហាត់ Longbow Crew និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត។

លើសពីនេះ កងទ័ពអាកាស ក៏បានផ្តល់កិច្ចសន្យាមានតម្លៃ ២,៤ពាន់លានដុល្លារផ្សេងទៀត ដល់ក្រុមហ៊ុន Boeing សម្រាប់ការផលិតយន្តហោះ Lot 12 Block G081 និងអាជ្ញាប័ណ្ណពាក់ព័ន្ធ។

ជម្រាបជូនផងដែរថា ជុំវិញកិច្ចសន្យាទីមួយ ក្រុមហ៊ុន Boeing ត្រូវបានគេរំពឹងទុកថានឹងបញ្ចប់ នៅចុងខែឧសភា ឆ្នាំ២០៣២ ខណៈពេលដែលកិច្ចសន្យាទីពីរ នឹងត្រូវបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៩៕​

The post ក្រសួងការពារអាមេរិក ផ្តល់កិច្ចសន្យាតម្លៃជាង ៧ពាន់លានដុល្លារ ដល់ក្រុមហ៊ុនផលិតយន្តហោះ Boeing appeared first on .

លោក ត្រាំ គំរាមថានឹងរឹតបន្តឹងការនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅកាន់ចិន
ប្រធានាធិបតីអាមេរិក កាលពីពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងការដាក់ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ដែលជាផែនការមួយឆ្លើយតបទៅនឹងការទីក្រុងប៉េកាំង ជុំវិញការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួរឲ្យដឹងថា លោក ត្រាំ តែងតែបានប្រើប្រាស់យន្តហោះ Boeing នៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់លោក ក្នុងការកែប្រែពាណិជ្ជកម្មពិភពលោកឡើងវិញ ចាប់តាំងពីចូលកាន់តំណែង នៅក្នុងខែមករាមក។

យ៉ាងណាមិញ ដោយនិយាយប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន លោក ត្រាំបាននិយាយថា ៖”​យើងមានរបស់សំខាន់ៗជាច្រើន រួមទាំងយន្តហោះដែលជារឿងសំខាន់បំផុត។ ពួកគេ (ចិន) មានយន្តហោះ Boeing ជាច្រើន ហើយពួកគេច្បាស់ជាត្រូវការគ្រឿងបន្លាស់ និងផ្នែកជាច្រើននៃយន្តហោះទាំងនោះផងដែរ”។

ជម្រាបជូនថា ជុំវិញការគំរាមរឹតបន្តឹងការនាំចេញគ្រឿងបន្លាស់យន្តហោះរបស់លោក ត្រាំ នេះ ត្រូវបានធ្វើឡើង ចំពេលមានរបាយការណ៍ កាលពីខែសីហាថា ក្រុមហ៊ុន Boeing កំពុងពិចារណាលក់យន្តហោះចំនួន ៥០០ គ្រឿង ទៅឲ្យប្រទេសចិន ដែលជាផ្នែកមួយនៃកិច្ចចរចាពាណិជ្ជកម្មដែលកំពុងបន្តរវាងប្រទេសមហាសអំណាចសេដ្ឋកិច្ចរបស់ពិភពលោកទាំងពីរ៕​

The post លោក ត្រាំ គំរាមថានឹងរឹតបន្តឹងការនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅកាន់ចិន appeared first on .

Korean Air ចុះហត្ថលេខាទិញយន្តហោះជាង ១០០​ គ្រឿង តម្លៃ ៣៦ពាន់លានដុល្លារ ពី Boeing
ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអាមេរិក Boeing និងក្រុមហ៊ុនអាកាសចរណ៍ Korean Air ថ្មីៗនេះ បានប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៣៦ពាន់លានដុល្លារ សម្រាប់ការបញ្ជាទិញយន្តហោះ ១០៣ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញឲ្យដឹងថា កិច្ចព្រមព្រៀងនេះ រួមមានយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 787 , 777 និង 737 ។

ប្រធានក្រុមហ៊ុន Korean Air លោក Walter Cho បាននិយាយថា យន្តហោះថ្មីៗទាំងនេះ នឹងមកដល់ក្នុងពេលវេលាដ៏សំខាន់មួយ ដោយវានឹងធ្វើទំនើបកម្មកងហោះហើរជាតិរបស់កូរ៉េខាងត្បូង និងធានាបានថាវានៅតែមានការប្រកួតប្រជែងខ្ពស់ នៅលើទីផ្សារ។

ជម្រាបជូនថា កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បុង លោក Lee Jae Myung បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីពន្ធគយ ១៥% ដែលអាមេរិក ដាក់លើកូរ៉េ ក្នុងខែកក្កដា៕

The post Korean Air ចុះហត្ថលេខាទិញយន្តហោះជាង ១០០​ គ្រឿង តម្លៃ ៣៦ពាន់លានដុល្លារ ពី Boeing appeared first on .