Emmanuel Macron

លោក ត្រាំ ថាត្រូវការពេលតែ ៣នាទីប៉ុណ្ណោះ ដើម្បីបញ្ចុះបញ្ចូលឲ្យលោក Macron ដំឡើងថ្លៃឱសថ
ប្រធានាធិបតីអាមេរិក បានអះអាងថា វាត្រូវការពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ សម្រាប់លោកដើម្បីចរចាតម្លៃឱសថជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron បន្ទាប់ពីបានគំរាមដាក់ពន្ធគយរហូតដល់ ២៥% លើគ្រប់ទំនិញទាំងអស់។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២១ ខែមករា លោក ត្រាំ បានថ្លែងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលធ្វើឡើងនៅទីក្រុង Davos ប្រទេសស្វីស ដោយលើកឡើងពីសមិទ្ធផលនៃសេដ្ឋកិច្ចអាមេរិក និងគោលនយោបាយដែលបានអនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងពន្ធនាំចូលផងដែរ។

ក្នងអំឡុងពេលនោះដែរ លោក ត្រាំ បានឆ្លៀតចរចាជាមួយប្រធានាធិបតីបារាំង លោក Macron ទាក់ទងទៅនឹងតម្លៃឱសថតាមវេជ្ជបញ្ជា។ លោកបានស្នើឲ្យលោក Macron ដំឡើងថ្លៃថ្នាំពេទ្យនៅបារាំង ដោយសារតែតម្លៃនៅសហរដ្ឋអាមេរិកខ្ពស់ជាងរហូតដល់ ១៣-១៥ ដងឯណោះ។ លោកក៏បានលើកឧទាហរណ៍នៃថ្នាំគ្រាប់ដែលមានតម្លៃ ១៣០ដុល្លារនៅអាមេរិក ប៉ុន្តែត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ ១០ដុល្លារ នៅបារាំង។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីងាមេរិក បាននិយាយទៀតថា លោកបានព្រមានប្រទេសបារាំងថា ពួកគេនឹងប្រឈមមុខនឹងពន្ធនាំចូលយ៉ាងច្រើន លុះត្រាតែតម្លៃឱសថត្រូវបានកើនឡើងទ្វេដង ឬបីដង ពីព្រោះពួកគេទទួលបានអត្ថប្រយោជន៍ពីការបោកប្រាស់នេះយូរពេកហើយ។ ដំបូងឡើយ លោក Macron បានបដិសេធលើរឿងនេះ។

ប៉ុន្តែទោះជាយ៉ាងណា លោក ត្រាំ បាននិយាយទៀតថា លោកនឹងដាក់ពន្ធ ២៥% លើផលិតផលទាំងអស់ និង ១០០% លើស្រាក្រហម និងស្រាសំប៉ាញបារាំង ប្រសិនបើពួកគេមិនព្រមដំឡើងតម្លៃលើឱសថទេនោះ។ ក្រោយមក លោក Macron ក៏បានយល់ព្រម។

យ៉ាងណាមិញ​ ក្រោយកិច្ចចរចានេះ លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ជាមធ្យម វាត្រូវការពេលត្រឹមតែបីនាទីប៉ុណ្ណោះសម្រាប់ប្រទេសនានា ដើម្បីនិយាយរឿងទាំងនេះដូចគ្នា៕​

The post លោក ត្រាំ ថាត្រូវការពេលតែ ៣នាទីប៉ុណ្ណោះ ដើម្បីបញ្ចុះបញ្ចូលឲ្យលោក Macron ដំឡើងថ្លៃឱសថ appeared first on .

ប្រធានាធិបតីបារាំង ព្រមានថាសហភាពអឺរ៉ុប អាចនឹងដំឡើងពន្ធគយខ្ពស់ទៅលើប្រទេសចិន
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីពេលថ្មីៗនេះ បានធ្វើការព្រមានថា ប្រទេសចិនអាចនឹងប្រឈមមខុទៅនឹងការដាក់ពន្ធគយខ្ពស់ពីសំណាក់សហភាពអឺរ៉ុប ប្រសិនបើខ្លួនមិនព្រមរកវិធីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ពួកគេទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Macron បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសចិនថា៖”​ ខ្ញុំបានព្យាយាមពន្យល់ដល់ចិនថា អតិរេកពាណិជ្ជកម្មរបស់ពួកគេមិនអាចមាននិរន្តរភាពបានទេ ពីព្រោះពួកគេកំពុងសម្លាប់អតិថិជនរបស់ពួកគេហើយ ជាពិសេសនៅពេលដែលប្រទេសចិនស្ទើតែនាំចូលទំនិញពីយើងទាំងស្រុងហើយនោះ។​​ ខ្ញុំធ្លាប់បាននិយាយថា ប្រសិនបើពួកគេមិនឆ្លើយតប អឺរ៉ុបនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីបារាំងរូបនេះ បានសង្កត់ធ្ងន់ទៀតថា វិធានការបែបនេះអាចនឹងត្រូវធ្វើឡើងបន្តលើជំហានដែលសហរដ្ឋអាមេរិកបានអនុវត្តរួចហើយ ដូចជាការដាក់ពន្ធគយខ្ពស់លើផលិតផលចិនជាដើម។

គួរឲ្យដឹងថា ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU) ក្នុងទំនិញជាមួយប្រទេសចិន ដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានកើនឡើងជិត ៦០% ចាប់តាំងពីឆ្នាំ២០១៩ មក។ ឱនភាពនេះត្រូវបានគេរំពឹងថានឹងលើសពី ៣០០ពាន់លានអឺរ៉ូ (៣៥០ពាន់លានដុល្លារ) នៅឆ្នាំ២០២៤ ។ នេះបើយោងទិន្នន័យទទួលបានពី Les Echos។

ជម្រាបជូនថា លោក Macron ដែលជាមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់សហភាពអឺរ៉ុប បន្ទាប់ពីអាល្លឺម៉ង់ បានទទួលស្គាល់ថាវានឹងពិបាកក្នុងការឈានដល់ការឯកភាពគ្នាទូទាំងប្លុក លើការដាក់ពន្ធប្រឆាំងនឹងប្រទេសចិន ព្រោះថារហូតមដល់ពេលនេះ សមាជិកមួយចំនួនមិនទាន់មានការឯកភាពគ្នានៅឡើយទេ៕​

The post ប្រធានាធិបតីបារាំង ព្រមានថាសហភាពអឺរ៉ុប អាចនឹងដំឡើងពន្ធគយខ្ពស់ទៅលើប្រទេសចិន appeared first on .

លោក Macron បញ្ជាក់ច្បាស់ៗថា នឹងមិនចុះចេញពីតំណែងប្រធានាធិបតីបារាំងឡើយ
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហាញឲ្យដឹងថា លោកនឹងមិនលាលែងចេញពីតំណេងនោះឡើយ បើទោះបីជាប្រទេសបារាំងកំពុងប្រឈមមុខទៅនឹងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្តី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ដោយធ្វើការអត្ថធិប្បាយមួយកាលពីថ្ងៃទី១៣ ខែតុលា លោក Macron បានលើកឡើងថា៖”​ ខ្ញុំមានក្តីអាណត្តិពីប្រជាជនក្នុងការបម្រើប្រទេស ដើម្បីស្វែងរកដំណោះស្រាយ ចំពោះកង្វល់របស់ប្រជាជន និងធ្វើអ្វីៗគ្រប់បែបយ៉ាង នៅក្នុងអំណាចរបស់ខ្ញុំដើម្បីឯករាជ្យភាព។ នោះគឺជារឿងតែមួយគត់ដែលសំខាន់បំផុតសម្រាប់ខ្ញុំនៅពេលនេះ។ ខ្ញុំនឹងធានាឲ្យមានស្ថិរភាពសម្រាប់ប្រទេស។ ហើយនៅសេសសល់ពីនោះ គឺជាការងាររបស់រដ្ឋាភិបាល”។

គួរឲ្យដឹងផងដែរថា នយោបាយរបស់ប្រទេសបារាំង បានស្ថិតនៅក្នុងវិបត្តិដ៏ជ្រៅបំផុត ក្នុងរយៈពេលជាច្រើនទសវត្ស ដោយនាយករដ្ឋមន្ត្រីចំនួន ៥រូបមកហើយ ត្រូវបានតែងតាំងនៅក្នុងរយៈពេលតិចជាពីរឆ្នាំកន្លងមកនេះ។ កាលពីថ្ងៃទី១០ លោក Macron បានសម្រេចតែងតាំងលោក Sebastien Lecornu ជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត ពោលគឺត្រឹមតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Lecornu បានប្រកាសលាលែងពីតំណែង បន្ទាប់ពីជួរគណៈរដ្ឋមន្ត្រីថ្មីរបស់លោកត្រូវបានគេរិះគន់យ៉ាងខ្លាំង។

យ៉ាងណាមិញ ទាំងគណបក្សប្រឆាំងស្តាំនិយម និងឆ្វេងនិយម ក៏ដូចជាអតីតសម្ព័ន្ធមិត្តមួយចំនួនរបស់ប្រធានាធិបតីបារាំងបានអំពាវនាវម្តងហើយម្តងទៀតឱ្យលោក Macron លាលែងពីតំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជាអាណត្តិបច្ចុប្បន្នរបស់លោក មានរយៈពេលរហូតដល់ឆ្នាំ២០២៧ ក៏ដោយ។​

ប៉ុន្តែទោះជាយ៉ាងណាក៏ដយ ដោយថ្លែងនៅក្នុងប្រទេសអេហ្ស៊ីប លោក Macron បានបន្តច្រានចោលលទ្ធភាពនៃការរំលាយសភា និងរៀបចំការបោះឆ្នោតទូទៅមុនកាលកំណត់ ដោយលោកបញ្ជាក់ថា លោក មិនចង់លេងល្បែងនយោបាយ និងចង់ឱ្យប្រទេសជាតិរីកចម្រើន៕​

The post លោក Macron បញ្ជាក់ច្បាស់ៗថា នឹងមិនចុះចេញពីតំណែងប្រធានាធិបតីបារាំងឡើយ appeared first on .

លោក Macron គ្រោងតែងតាំងនាយករដ្ឋមន្ត្រីបារាំងទី៦ ក្នុងរយៈពេលតិចជាង ២ឆ្នាំ
ប្រធានាធិបតីបារាំង លោក Emmanuel Macron ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងតែងតាំងនាយករដ្ឋមន្ត្រីទី៦ សម្រាប់អាណត្តិរបស់លោកដែលមានរយៈពេលតិចជាងពីរឆ្នាំមកនេះ ដើម្បីជំនួសតំណែងលោក Sebastien Lecornu ដែលបានប្រកាសចុះចេញ បន្ទាប់ពីកាន់តំណែងបានតិចជាងមួយខែ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការិយាល័យប្រធានាធិបតីបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៨ ខែតុលាថា ៖”​ សមាជិកសភាភាគច្រើនជំទាស់ទៅនឹងការរំលាយសភា។ យើងនៅតែមានផ្លូវដែលអាចធ្វើទៅបាន ដើម្បីឈានដល់ការអនុម័តថវិកាជាតិ នៅមុនថ្ងៃទី៣១ ខែធ្នូ។ ដូច្នេះហើយ លោកប្រធានាធិបតី នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់”។

គួរឲ្យដឹងផងដែរថា លោក Lecornu ដែលត្រូវបានតែងតាំងដោយលោក Macron កាលពីខែមុន បានសម្រេចលាលែងចេញពីតំណែងរបស់ខ្លួនវិញ នៅថ្ងៃទី៦ ខែតុលា ពោលគឺនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពិគណៈរដ្ឋមន្ត្រីថ្មីត្រូវបានប្រកាស។

លោក Lecronu គឺជាយករដ្ឋមន្ត្រីទី៥ ហើយដែលត្រូវបានតែងតាំងដោយប្រធានាធិបតីលោក Macron ក្នុងរយៈពេលតិចជាង ២ឆ្នាំមកនេះ។ ហើយបន្ទាប់ពីការចុះចេញពីតំណែងនេះ​លោក Macron បានស្នើឱ្យលោក Lecornu ជំរុញឱ្យមានការចរចារហូតដល់ថ្ងៃទី៨ ខែតុលា ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោក Lecornu មិន​បាន​បញ្ជាក់​ថា​នរណា​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​បារាំង​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ការងារ​របស់​លោក​ត្រូវ​បាន​ធ្វើ​រួចរាល់ហើយ ដោយឡែកសម្រាប់​ការ​សម្រេច​ចិត្ត​គឺជា​របស់​ប្រធានាធិបតី លោក Macron។ ហើយសេចក្តីថ្លែងការណ៍របស់វិមាន Elysee ក៏មិនបានលើកឡើងថាអ្នកណាអាចជាអ្នកស្នងតំណែងរបស់លោក Lecornu ផងដែរ៕​

The post លោក Macron គ្រោងតែងតាំងនាយករដ្ឋមន្ត្រីបារាំងទី៦ ក្នុងរយៈពេលតិចជាង ២ឆ្នាំ appeared first on .

អតីតនាយករដ្ឋមន្ត្រីបារាំង ទទូចឲ្យលោក Macron ចុះចេញពីតំណែងប្រធានាធិបតី
អតីតនាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានអំពាវនាវឲ្យប្រធានាធិបតី លោក Emmanuel Macron លាលែងចេញពីតំណេង ដោយសារតែវិបត្តិនយោបាយនៅក្នុងប្រទេស កាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់ទៅៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

លោក Edouard Philippe បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី៧ ខែតុលាថា ៖”​ ខ្ញុំមិនមែនជាអ្នកដែលគាំទ្រទៅលើការលាលែង ឬដកចេញពីតំណែងភ្លាមៗនោះឡើយ ប៉ុន្តែចំពោះប្រធានាធិបតី លោក Macron គាត់ត្រូវតែជាអ្នកផ្តួចផ្តើមលើរឿងនេះ”។

គួរឲ្យដឹងថា លោក Philippe ជានាយករដ្ឋមន្ត្រីទីមួយដែលត្រូវបានតែងតាំងដោយប្រធានាធិបតី លោក Macron ហើយបានបម្រើការពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។ យោងតាម លោក Philippe បានឲ្យដឹងថា លោក Macron គួរតែលាលែងពីតំណែង និងប្រកាសការបោះឆ្នោតមុនកាលកំណត់នៅពេលដែលប្រទេសបារាំងបានអនុម័តថវិកាសម្រាប់ឆ្នាំក្រោយ ដើម្បីមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើយុទ្ធនាការបោះឆ្នោតត្រឹមត្រូវ បន្ទាប់ពីរដ្ឋាភិបាលទីបីដួលរលំ ក្នុងរយៈពេលមួយឆ្នាំ។

ការបោះឆ្នោតជ្រើសប្រធានាធិបតីថ្មីរបស់ប្រទេសបារាំង ត្រូវបានកំណត់ឲ្យធ្វើឡើងនៅឆ្នាំ២០២៧។ នៅក្រោមរដ្ឋធម្មនុញ្ញ លោក Macron គឺមិនត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះសម្រាប់អាណត្តិទីបី នោះឡើយ។

ជម្រាបជូនផងដែរថា ជុំវិញការលើកឡើងរបស់ លោក Philippe នេះ គឺជាសញ្ញាចុងក្រោយបង្អស់ដែលកំពុងបង្ហាញថាសម្ព័ន្ធមិត្តរបស់លោក Macron កំពុងចាកចេញម្តងមួយៗ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Sebastien Lecornu និងអ្នកកាន់តំណែងមុនរបស់គាត់ គឺលោក Francois Bayrou និង Michel Barnier ទាំងអស់ គឺសុទ្ធតែបានលាលែងចេញពីតំណែងរបស់ពួកគេ បន្ទាប់ពីបរាជ័យក្នុងការបញ្ចុះបញ្ចូលសភាឲ្យឆ្លងកាត់ការកាត់បន្ថយការចំណាយរាប់ពាន់លានដុល្លារ ដើម្បីធ្វើឲ្យមានតុល្យភាពថវិកាជាតិ៕​

The post អតីតនាយករដ្ឋមន្ត្រីបារាំង ទទូចឲ្យលោក Macron ចុះចេញពីតំណែងប្រធានាធិបតី appeared first on .

ប្រធានាធិបតីបារាំង និងជំទាវទី១ ប្តឹងអ្នករៀបចំកម្មវិធីអាមេរិកម្នាក់ ពីបទបរិហាកេរ្តិ៍
ប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយា លោកស្រី​ Brigitte បានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងម្ចាស់កម្មវិធី Podcast ជនជាតិអាមេរិក លោកស្រី​ Candace Owens ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ចំពោះការផ្សព្វផ្សាយមិនពិតដែលថា ជំទាវទីមួយរបស់ប្រទេសបារាំង ជាមនុស្សកែភេទ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការជាន់ខ្ពស់នៃរដ្ឋ Delaware កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះ គឺផ្តោតសំខាន់ទៅលើកម្មវិធី Podcast ឈ្មោះថា Becoming Brigitte ដឹកនាំដោយលោកស្រី Candace Owens ដែលជាអ្នកអត្ថាធិប្បាយនយោបាយអាមេរិក និងជា Podcaster ដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេស។

យោងតាមប្រធានាធិបតីបារាំង លោក Macron និងភរិយា បាននិយាយថា កម្មវិធីនេះ បានផ្សព្វផ្សាយព័ត៌មានមិនពិតដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ នៅក្នុងកម្មវិធីនោះ លោកស្រី Owens បានអះអាងថាជំទាវទី១ របស់បារាំង លោកស្រី Brigitte បានផ្លាស់ប្តូរអត្តសញ្ញាណរបស់អ្នកដទៃ ហើយកែភេទឲ្យក្លាយទៅជាមនុស្សស្ត្រី។

គួរឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមអ្នកច្បាប់របស់លោក Macron បាននិយាយថា ពួកគេបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ បន្ទាប់ពីលោកស្រី Owens បានបដិសេធមិនព្រមដកសេចក្តីថ្លែងការណ៍អំពីការបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ចេញ។

ជម្រាបជូនផងដែរថា លោក Macron បច្ចុប្បន្នវ័យ ៤៧ឆ្នាំ​បានរៀបការជាមួយលោកស្រី Brigitte វ័យ ៧២ឆ្នាំ នៅក្នុងឆ្នាំ២០០៧ បន្ទាប់ពីអ្នកទាំងពីរបានសាងទំនាក់ទំនងស្នេហាជាមួយគ្នា​ អំឡុងកាលនៅរៀន ក្នុងនាមជាគ្រូ និងសិស្ស៕​

The post ប្រធានាធិបតីបារាំង និងជំទាវទី១ ប្តឹងអ្នករៀបចំកម្មវិធីអាមេរិកម្នាក់ ពីបទបរិហាកេរ្តិ៍ appeared first on .

លោក ត្រាំ រិះគន់ប្រធានាធិបតីបារាំងចំៗថា ជាមនុស្សចង់បានចំណាប់អារម្មណ៍ខ្លាំង
លោក ដូណាល់ ត្រាំ បានចេញមុខរិះគន់ចំៗទៅលើលោក Emmanuel Macron ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីប្រធានាធិបតីបារាំងរូបនេះ ​បាននិយាយថា មេដឹកនាំអាមេរិក បានចាកចេញពីកិច្ចប្រជុំកំពូល G7 លឿនមុនគេ គឺដើម្បីជំរុញឲ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អំឡុងពេលថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដា ប្រធានាធិបតីបារាំង លោក Macron បានព្រលយពាក្យសម្តីថា លោក ត្រាំ បានចាកចេញពីសន្និសីទមុនកាលកំណត់ ដើម្បីចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

“ការចាកចេញមុនកាលកំណត់នេះ គឺពិតជាមានសំណើដើម្បីជួប និងពិភាក្សាជាបន្ទាន់ណាមួយ។ សំណើនេះ គឺផ្តោតជាសំខាន់ដើម្បីសម្រេចបានបទឈប់បាញ់ បន្ទាប់មកអ្វីៗផ្សេងទៀត នឹងចាប់ផ្តើមមានការពិភាក្សាកាន់តែទូលំទូលាយ។ សហរដ្ឋអាមេរិក អាចធានាបានថា ពួកគេនឹងជំរុញឲ្យមានបទឈប់បាញ់មួយ ពីព្រោះពួកគេអាចដាក់សម្ពាធលើអ៊ីស្រាអែលបាន ដូច្នេះអ្វីៗអាចផ្លាស់ប្តូរបាន” ។ នេះបើតាមអ្វីដែលលោក Macron បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន។

តែទោះជាយ៉ាងណាក៏ដោយ ក្រោយមក​ លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social ដោយបានបដិសេធចំពោះការលើកឡើងទាំងនេះវិញ។ លោកថែមទាំងបានរិះគន់លើមេដឹកនាំបារាំងរូបនេះទៀតថា ជាមនុស្សចង់បានការចាប់អារម្មណ៍ខ្លាំង។

“លោក Macron យល់ច្រឡំថាខ្ញុំបានចាកចេញពីកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដា ហើយត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីធ្វើការលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ តែគាត់មិនបានដឹងថា ហេតុអ្វីបានជាខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនវីញភ្លាមៗនោះទេ។ វាប្រាកដជាមិនមានអ្វីដែលត្រូវធ្វើជាមួយបទឈប់បាញ់នោះទេ។ អ្វីដែលខ្ញុំកំពុងធ្វើគឺធំជាងនេះទៅទៀត។ ហើយសូម រង់ចាំមើលទាំងអស់គ្នា”។ នេះបើតាមអ្វីដែលលោក ត្រាំ បានសរសេរនៅបណ្តាញសង្គមរបស់ខ្លួន។

ជម្រាបជូនផងដែរថា នៅថ្ងៃដដែលនោះ មេដឹកនាំបណ្តាប្រទេស G7 (អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឲ្យមានការ​បន្ធូរ​បន្ថយជម្លោះ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ប៉ុន្តែបានផ្ញើសារគាំទ្រដល់សិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល៕

The post លោក ត្រាំ រិះគន់ប្រធានាធិបតីបារាំងចំៗថា ជាមនុស្សចង់បានចំណាប់អារម្មណ៍ខ្លាំង appeared first on .

ប្រធានាធិបតីបារាំង លោក Macron កំពុងទទូចឲ្យអឺរ៉ុបបញ្ឈប់ការទិញចូលអាវុធពីអាមេរិក
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបទាំងអស់ បញ្ឈប់ការទិញ​សព្វាវុធ​ដូចជាគ្រាប់មីស៊ីល និងយន្តហោះចម្បាំងរបស់អាមេរិក ដោយងាកមកផ្តល់អាទិភាពលើអាវុធរបស់អឺរ៉ុប ដើម្បីបង្កើនសមត្ថភាពផលិតអាវុធក្នុងតំបន់ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

លោក Macron បាននិយាយនៅក្នុងបទសម្ភាសមួយកាលពីចុងសប្តាហ៍មុនថា ៖”ខ្ញុំចង់បញ្ចុះបញ្ចូលឲ្យបណ្តាប្រទេសនៅអឺរ៉ុបទាំងអស់ដែលធ្លាប់ទិញអាវុធពីសហរដ្ឋអាមេរិកពីមុន បញ្ឈប់ការទិញរបស់ពួកគេវិញ។ សម្រាប់ប្រទេសណាដែលកំពុងទិញខែលការពារមីស៊ីល Patriot អាចប្តូរទៅជាប្រព័ន្ធ SAMP/T ជំនាន់ថ្មីដែលបង្កើតឡើងដោយបារាំង និងអ៊ីតាលីជំនួសវិញបាន។ ហើយចំពោះប្រទេសណាដែលបានទិញយន្តហោះចម្បាំង F-35 យើងស្នើឲ្យពួកគេប្តូរមកប្រើយន្តហោះចម្បាំង Rafale ដែលផលិតដោយបារាំងជំនួសវិញ”។

ប្រធានាធិបតីបារាំងរូបនេះ បានបន្តអះអាងទៀតថា បណ្តាប្រទេសនៅអឺរ៉ុបត្រូវតែផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេនៅក្នុងលទ្ធកម្មការពារជាតិ ជាពិសេសពីការផ្តល់អាទិភាពចំពោះទំនិញរបស់អាមេរិក ទៅជាការបញ្ជាទិញអាវុធដែលផលិតដោយដៃគូនៅក្នុងតំបន់ជាមួយគ្នាវិញ ដោយហេតុនេះវានឹងអាចជួយបង្កើនផលិតកម្មការពារនៅទូទាំងតំបន់មិនខាន។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលទីក្រុងប៉ារីស កំពុងស្នើឲ្យក្រុមហ៊ុនការពារជាតិរបស់ខ្លួនធ្វើកំណែទម្រង់នីតិវិធី និងស្វែងរកមធ្យោបាយបន្ថែម ដើម្បីកាត់បន្ថយថ្លៃដើមនាំចូល ដោយហេតុនេះការបញ្ចុះតម្លៃអាវុធរបស់បារាំង អាចនឹងធ្វើឲ្យវាក្លាយជាជម្រើសដ៏ទាក់ទាញជាងមុន ក្នុងការលក់ទៅឲ្យដៃគូក្នុងតំបន់ផ្សេងទៀត។

បើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត បានបង្ហាញឲ្យដឹងថា បារាំង គឺជាប្រទេសនាំចេញអាវុធធំបំផុតលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ តម្លៃសរុបនៃការនាំចេញអាវុធរបស់បារាំង បានកើនឡើងប្រហែល ៤៧% ចន្លោះឆ្នាំ ២០១៤-២០១៨ និង ២០១៩-២០២៣ ដែលភាគច្រើនការនាំចេញរបស់ប្រទេសនេះ គឺឆ្ពោះទៅកាន់ប្រទេសក្នុងតំបន់អាស៊ី និងមជ្ឈិមបូព៌ា៕

The post ប្រធានាធិបតីបារាំង លោក Macron កំពុងទទូចឲ្យអឺរ៉ុបបញ្ឈប់ការទិញចូលអាវុធពីអាមេរិក appeared first on .

គណបក្សប្រធានាធិបតីបារាំង ខ្ទាតដល់លេខ៣ ក្នុងការបោះឆ្នោតសភាជុំទីមួយ
លទ្ធផលនៃការបោះឆ្នោតសភាជុំទីមួយ ដែលធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា បានបង្ហាញថា គណបក្សរបស់ប្រធានាធិបតីបារាំង Emmanuel Macron ជាប់នៅលេខរៀងទី៣ ជាមួយសម្លេងគាំទ្រត្រឹម ២០,៣%។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា អ្នកដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភាជុំទីមួយ គឺគណបក្សស្ដាំនិយមជ្រុល (RN) ជាមួយសម្លេងគាំទ្ររហូតដល់ ៣៤% ស្របពេលគណបក្សឆ្វេងនិយមជ្រុល (NFP) ទទួលបានសម្លេងគាំទ្រ ២៨,១%។

បើទោះជាគណបក្សស្ដាំនិយមជ្រុល ទទួលបានសម្លេងគាំទ្រលើសលុបពិតមែន តែពួកគេទំនងមិនអាចធានាបាននូវអាសនៈចំនួន ២៨៩ នៅក្នុងសភា ដែលជាការទាមទារដាច់ខាតក្នុងការគ្រប់គ្រងអំណាច ខណៈវាអាចបណ្ដាលឲ្យស្ថានភាពនយោបាយនៅបារាំង ធ្លាក់ក្នុងភាពស្រពិចស្រពិល និងឈានដល់ការព្យួរសភាថែមទៀត។

សូមជម្រាបបន្ថែមថា ការបោះឆ្នោតជុំទីពីរ នឹងធ្វើឡើងនៅថ្ងៃអាទិត្យសប្ដាហ៍នេះ ខណៈមានក្ដីរំពឹងទុកថា គណបក្សស្ដាំនិយមជ្រុលនឹងទទួលបានអាសនៈ ចន្លោះពី ២៣០ ទៅ ២៨០អាសនៈ នៅក្នុងចំណោម ៥៧៧អាសនៈសរុបនៃសភាជាន់ទាប ស្របពេលគណបក្សប្រធានាធិបតីបារាំង អាចនឹងទទួលបានចន្លោះត្រឹម ៧០ ទៅ ១០០អាសនៈប៉ុណ្ណោះ៕

The post គណបក្សប្រធានាធិបតីបារាំង ខ្ទាតដល់លេខ៣ ក្នុងការបោះឆ្នោតសភាជុំទីមួយ appeared first on .

ប្រធានាធិបតីបារាំង ប្រកាសរំលាយរដ្ឋសភា ក្រោយរងបរាជ័យក្នុងការបោះឆ្នោតនៅអឺរ៉ុប
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃទី០៩ ខែមិថុនា លោកនឹងរំលាយរដ្ឋសភា និងអំពាវនាវឲ្យមានការបោះឆ្នោតនីតិបញ្ញត្តិភ្លាមៗ បន្ទាប់ពីគណបក្សរបស់លោក រងការបរាជ័យធ្ងន់ធ្ងរក្នុងការបោះឆ្នោតសម្រាប់សភាអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខវិមានប្រធានាធិបតី Elysee លោក Macron បានមានប្រសាសន៍ថា៖ ខ្ញុំបានសម្រេចចិត្តផ្ដល់ជម្រើសឲ្យគ្រប់គ្នា ជ្រើសរើសអនាគតរដ្ឋសភាថ្មី តាមរយៈការបោះឆ្នោត ដោយខ្ញុំនឹងរំលាយសភាចាស់ចោល។

ទន្ទឹមនឹងនោះ មេដឹកនាំបារាំងរូបនេះក៏បានបញ្ជាក់ទៀតថា ការបោះឆ្នោតនីតិបញ្ញត្តិ នឹងធ្វើឡើងចំនួន ២លើក ដោយនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០៧ ខែកក្កដាខាងមុខ។

សូមជម្រាបដែរថា ការអំពាវនាវឲ្យមានការបោះឆ្នោតនីតិបញ្ញត្តិនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលទ្ធផលស្រង់មតិនៅប្រទេសបារាំង បានបង្ហាញថា គណបក្សស្តាំនិយមជ្រុលជាតិ នាំមុខបានយ៉ាងល្អនៅក្នុងការបោះឆ្នោតសភារបស់ EU ដោយបានផ្តួលអ្នកគាំទ្រកណ្តាលនិយមអឺរ៉ុបរបស់លោក Macron៕

The post ប្រធានាធិបតីបារាំង ប្រកាសរំលាយរដ្ឋសភា ក្រោយរងបរាជ័យក្នុងការបោះឆ្នោតនៅអឺរ៉ុប appeared first on .