Iphone

ហ្វីលីពីន ជាប់ជាប្រទេសលក់ iPhone 18 pro ថ្លៃបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ប្រទេសហ្វីលីពីន គឺជាទីផ្សារដែលលក់ទូរស័ព្ទ iPhone 18 Pro របស់ក្រុមហ៊ុន Apple ថ្លៃជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយម៉ូឌែលទំហំផ្ទុក ២៥៦GB មានតម្លៃរហូតដល់ ១ ៥១៣ដុល្លារ។

យោងតាមគេហទំព័រប្រៀបធៀបតម្លៃរបស់ជប៉ុន Nukeni បានឱ្យដឹងថា ប្រទេសវៀតណាមឈរនៅលេខរៀងទីពីរក្នុងតំបន់ដែលលក់ iPhone 18 Pro ថ្លៃបំផុត ជាមួយនឹងតម្លៃ ១ ៥០២ដុល្លារ បន្ទាប់មកគឺប្រទេសសិង្ហបុរី (១ ៤៨៣ដុល្លារ) និងប្រទេសថៃ (១ ៤៥២ដុល្លារ)។

យ៉ាងណាមិញ ចំពោះប្រទេសម៉ាឡេស៊ី ជាទីផ្សារដែលលក់ iPhone 18 Pro តម្លៃធូរថ្លៃបំផុត ក្នុងចំណោមទីផ្សារទាំងប្រាំនៅអាស៊ីអាគ្នេយ៍ ពោលគឺទាបជាងនៅប្រទេសហ្វីលីពីនប្រមាណ ១៦៨ដុល្លារ។

ជម្រាបជូនថា នៅកម្រិតពិភពលោក ម៉ាឡេស៊ីជាទីផ្សារលក់ iPhone 18 Pro ធូរថ្លៃបំផុតទីបួន បន្ទាប់ពីសហរដ្ឋអាមេរិក កាណាដា និងហុងកុង។ ប្រទេសថៃឈរនៅលេខរៀងទី ១០, សិង្ហបុរីលេខ ១២, វៀតណាមលេខ ១៥ និងហ្វីលីពីនលេខ ១៦៕​

The post ហ្វីលីពីន ជាប់ជាប្រទេសលក់ iPhone 18 pro ថ្លៃបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

Apple ដណ្តើមបានចំណែកធំបំផុត នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ដែលជំរុញដោយត្រកូល iPhone 18 Pro
ក្រុមហ៊ុន Apple បានឡើងមកឈរលើកំពូលតារាងនៃការលក់ស្មាតហ្វូនដាច់បំផុត នៅក្នុងប្រទេសចិន បន្ទាប់ពីតម្រូវការយ៉ាងខ្លាំងលើស្រឡាយ iPhone 18 Pro ថ្មីរបស់ខ្លួន ដែលបានជួយឱ្យក្រុមហ៊ុនក្ដោបក្តាប់ទីផ្សារបានរហូតដល់មួយភាគបី ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍។

យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឱ្យដឹងថា ក្រុមហ៊ុនយក្សបច្ចេកវិទ្យារបស់អាមេរិកមួយនេះ ដណ្តើមបានចំណែកទីផ្សារលក់ស្មាតហ្វូនច្រើនបំផុត រហូតដល់ទៅ ៣៣% នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា។

លទ្ធផលនេះបានកើតឡើង ទោះបីជាខ្សែស្រឡាយ iPhone 18 Pro នេះ ត្រូវបានដាក់លក់ផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញាក៏ដោយ ដែលនេះមានន័យថាវាមានវត្តមានលើទីផ្សារចិនត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ក្នុងពេលមួយសប្តាហ៍ ហើយក៏ដណ្តើមបានតំណែងកំពូលនេះតែម្តង។ ក្រុមហ៊ុន Counterpoint បានលើកឡើងទៀតថា ការលក់ក្នុងរយៈពេល ៣ថ្ងៃនោះ មានកើនឡើង ១២% បើប្រៀបធៀបទៅនឹងការលក់សប្តាហ៍ដំបូងទាំងមូលនៃស្រឡាយ 17 Pro កាលពីមួយឆ្នាំមុន។

គួរជម្រាបជូនថា ប្រទេសចិន ដែលជាទីផ្សារលក់ទូរស័ព្ទឆ្លាតវៃធំបំផុតនៅលើពិភពលោក បាននិងកំពុងស្ថិតក្រោមសម្ពាធពីតម្រូវការអ្នកប្រើប្រាស់មានការថយចុះ និងតម្លៃគ្រឿងបន្លាស់កើនឡើង ដោយការលក់ប្រចាំសប្តាហ៍បានធ្លាក់ចុះក្នុងកម្រិតពីរខ្ទង់ (double digits) បើប្រៀបធៀបនឹងឆ្នាំមុន គិតចាប់តាំងពីខែកក្កដាមក។ នេះបើយោងតាមរបាយការណ៍បន្ថែមពី Counterpoint៕

The post Apple ដណ្តើមបានចំណែកធំបំផុត នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ដែលជំរុញដោយត្រកូល iPhone 18 Pro appeared first on .

ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ជាទីផ្សារលក់ iPhone Duo ថោកបំផុតទី៥ ក្នុងពិភពលោក
ប្រទេសម៉ាឡេស៊ី គឺជាទីផ្សារដែលលក់ទូរស័ព្ទ iPhone Duo បត់អេក្រង់បានដំបូងគេរបស់ក្រុមហ៊ុន Apple ក្នុងតម្លៃថោកបំផុតទី៥ នៅលើពិភពលោក ដោយម៉ូដែល iPhone Duo ទំហំ ២៥៦ GB មានតម្លៃ ២ ៣៣៤ដុល្លារអាមេរិក។

យោងតាមគេហទំព័រប្រៀបធៀបតម្លៃរបស់ជប៉ុន Nukeni បានឲ្យដឹងថា សហរដ្ឋអាមេរិកជាទីផ្សារលក់ iPhone Duo មានតម្លៃទាបជាងគេគឺ ១ ៩៩៩ដុល្លារ បន្ទាប់មកគឺហុងកុង ២ ២៣១ដុល្លារ កាណាដា ២ ២៦៥ដុល្លារ អារ៉ាប់រួម (UAE) ២ ៣១៤ដុល្លារ និងម៉ាឡេស៊ី ២ ៣៣៤ដុល្លារ។

យ៉ាងណាមិញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តម្លៃលក់ iPhone Duo ទំហំ ២៥៦ GB អាចមានតម្លៃខ្ពស់ជាង នៅតាមបណ្តាលប្រទេសមួយចំនួន ដូចជានៅថៃ មានតម្លៃ ២ ៤០៦ដុល្លារ នៅសិង្ហបុរី មានតម្លៃ ២ ៤៣៩ដុល្លារ នៅវៀតណាម មានតម្លៃ ២ ៥០១ដុល្លារ និងហ្វីលីពីន មានតម្លៃ ២ ៥៤៣ដុល្លារ។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន Apple បានប្រកាសដាក់ចេញទូរស័ព្ទបត់អេក្រង់ iPhone Duo អមជាមួយម៉ូដែល 18 Pro និង 18 Pro Max នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៩ ខែកញ្ញា។ ស្មាតហ្វូននេះមានអេក្រង់ខាងក្រៅទំហំ ៥,៥ អ៊ីញ ដែលអាចបត់ពន្លាតចេញជាអេក្រង់ទំហំ ៧,៨ អ៊ីញ ប្រើប្រាស់ Touch ID ជំនួស Face ID និងមានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 48-megapixel៕​

The post ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ជាទីផ្សារលក់ iPhone Duo ថោកបំផុតទី៥ ក្នុងពិភពលោក appeared first on .

ត្រៀមលុយហើយឬនៅ? នេះតម្លៃត្រកូល iPhone 18 ដែលនឹងអាចដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា
តម្លៃស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ត្រកូល iPhone 18 នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា អាចនឹងមានការខុសគ្នាទៅតាមហាងនីមួយៗ ឬការកក់ទុកមុន។ ជាទូទៅ នៅពេលចេញលក់ដំបូងៗ តម្លៃអាចខ្ពស់ជាងទីផ្សារអាមេរិក ប្រហែល ១៥០ដុល្លារ ដល់ ៣៥០ដុល្លារ ដោយអាស្រ័យលើការបូកបញ្ចូលថ្លៃដឹកជញ្ជូន ពន្ធ និងតម្រូវការទីផ្សារ ជាពិសេសទៅលើពណ៌ទើបចេញថ្មីតែម្តង។

យ៉ាងណាមិញ ខាងក្រោមនេះជាតម្លៃប៉ាន់ស្មានរបស់ស្មាតហ្វូនត្រកូល iPhone 18 នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា ដោយផ្អែកតាមម៉ូឌែល និងទំហំផ្ទុក Storage ៖

iPhone 18 Pro

ទំហំ 256GB: អាចមានតម្លៃ $1,350 – $1,399

ទំហំ​512GB: អាចមានតម្លៃ $1,550 – $1,599

ទំហំ 1TB: អាចមានតម្លៃ $1,750 – $1,799

ទំហំ​ 2TB: អាចមានតម្លៃ $2,050 – $2,099

iPhone 18 Pro Max

ទំហំ 256GB: អាចមានតម្លៃ $1,450 – $1,499

ទំហំ 512GB: អាចមានតម្លៃ $1,650 – $1,699

ទំហំ 1TB: អាចមានតម្លៃ $1,850 – $1,899

ទំហំ 2TB: អាចមានតម្លៃ $2,150 – $2,199

iPhone Duo (ម៉ូឌែលបត់អេក្រង់)

ទំហំ 256GB: អាចមានតម្លៃ $2,199 – $2,299

ទំហំ 512GB: អាចមានតម្លៃ $2,399 – $2,499

ទំហំ 1TB: អាចមានតម្លៃ $2,699 – $2,799

គូសបញ្ជាក់ផងដែរថា ខាងលើនេះគ្រាន់តែតម្លៃប៉ាន់ស្មានប៉ុណ្ណោះ ខណៈតម្លៃពិតប្រាកដ យើងមានតែរង់ចាំការដាក់លក់ស្មាតហ្វូននេះ នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាផ្ទាល់ ដោយតម្លៃអាចមានការប្រែប្រួលទៅតាមហាងលក់នីមួយៗ ។

The post ត្រៀមលុយហើយឬនៅ? នេះតម្លៃត្រកូល iPhone 18 ដែលនឹងអាចដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា appeared first on .

ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ក្រុមហ៊ុន Apple អាចមានតម្លៃលើសពី ៣ ០០០ដុល្លារ
ទូរស័ព្ទ iPhone បត់អេក្រង់បានដំបូងរបស់ក្រុមហ៊ុន Apple អាចនឹងមានតម្លៃលើសពី ៣ ០០០ដុល្លារ ដែលនឹងធ្វើឲ្យវាក្លាយជាស្មាតហ្វូនមានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុនគិតរហូតមកដល់ពេលនេះ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារតៃវ៉ាន់ TrendForce បានប៉ាន់ប្រមាណថា ទូរស័ព្ទបត់អេក្រង់បានដែលជាការទន្ទឹងរង់ចាំអស់ពេលជាយូរមកហើយ របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក ដែលត្រូវបានគេហៅវាថា iPhone 18 Fold នេះ នឹងមានតម្លៃចាប់ផ្តើមពី ២ ០៩៩-២ ២៩៩ដុល្លារ។

យ៉ាងណាមិញ ចំពោះម៉ូដែល iPhone 18 Fold ជាមួយសមត្ថភាពខ្ពស់បំផុត អាចមានតម្លៃលើសពី ៣ ០០០ដុល្លារ។ នេះបើយោងតាមរបាយការណ៍ឧស្សាហកម្មស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន ដែលចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា មុនព្រឹត្តិការណ៍ចេញលក់ជាផ្លូវការរបស់ក្រុមហ៊ុន Apple នៅថ្ងៃទី៩ ខាងមុខ។

ទន្ទឹមនឹងនេះ យោងតាម TrendForce រំពឹងថាទូរស័ព្ទអេក្រង់បត់ Fold របស់ Apple នេះ នឹងមានឈ្មោះថា iPhone Ultra ដោយបំពាក់មកជាមួយអេក្រង់ OLED ខាងក្រៅទំហំ ៥,៥ អ៊ីញ និងអេក្រង់ខាងក្នុងបត់បានទំហំ ៧,៨ អ៊ីញ ជាមួយកម្រិតរអិល ១២០ Hz (ហឺត)។ ទូរស័ព្ទនេះក៏ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធដំណើរការ A20 Pro ដែលជាបន្ទះឈីបថ្មីរបស់ Apple និងភ្ជាប់មកជាមួយ RAM ទំហំ ១២GB។

ជម្រាបជូនថា ទូរស័ព្ទបត់បាននេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនមក ជាមួយ iPhone 18 Pro និង Pro Max នៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple នៅសប្តាហ៍នេះ។ ម៉ូដែលស្តង់ដារ iPhone 18 និងម៉ូដែលផ្សេងទៀតត្រូវបានគេរំពឹងថានឹងចេញលក់នៅត្រីមាសទីមួយនៃឆ្នាំ២០២៧ ខាងមុខ៕​

The post ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ក្រុមហ៊ុន Apple អាចមានតម្លៃលើសពី ៣ ០០០ដុល្លារ appeared first on .

ទូរស័ព្ទ iPhone បត់អេក្រង់ដំបូងរបស់ Apple អាចមានតម្លៃថ្លៃជាង iPhone 17 Pro Max ដល់ទៅពីរដង
ទូរស័ព្ទ iPhone Ultra ដែលអាចបត់អេក្រង់បានដំបូងរបស់ក្រុមហ៊ុន Apple អាចមានតម្លៃរហូតដល់ ២ ៥០០ដុល្លារ ពោលគឺមានតម្លៃថ្លៃជាងពីរដងបើធៀបទៅនឹងតម្លៃទូរស័ព្ទ iPhone 17 Pro Max ។ នេះបើយោងតាមអ្នកវិភាគល្បីឈ្មោះរបស់ Apple លោក Ming-Chi Kuo។

នៅក្នុងការបង្ហោះកាលពីថ្ងៃទី៥ ខែកក្កដាលើបណ្តាញសង្គម X លោក Kuo បាននិយាយថា ស្មាតហ្វូនដែលអាចបត់អេក្រង់បាននេះទំនងជានឹងត្រូវបានដាក់បង្ហាញរួមជាមួយទូរស័ព្ទ iPhone 18 Pro និង 18 Pro Max នៅក្នុងខែកញ្ញាខាងមុខ ប៉ុន្តែការដឹកជញ្ជូនទៅដល់ដៃអតិថិជនអាចនឹងចាប់ផ្តើមប្រហែលមួយខែក្រោយការប្រកាសប្រកាសចេញ ពោលគឺស្រដៀងគ្នាទៅនឹងការដាក់លក់ iPhone X ក្នុងឆ្នាំ២០១៧ ដែរ។

លោក Kuo អ្នកវិភាគប្រចាំនៅក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ TF International Securities បាននិយាយទៀតថា iPhone ដែលអាចបត់អេក្រង់បានដំបូង នឹងមានតម្លៃប្រហែល២ ៣០០ដុល្លារ ទៅ ២ ៥០០ដុល្លារ។ ហើយប្រសិនបើតម្លៃនេះចេញមកត្រឹមត្រូវពិតមែន នោះវានឹងខ្ពស់ជាងពីរដងនៃទូរស័ព្ទលំដាប់កំពូលបច្ចុប្បន្នរបស់ Apple គឺ 17 Pro Max ដែលកំពុងលក់ក្នុងតម្លៃចាប់ពី ១ ១៩៩ដុល្លារសម្រាប់ម៉ូដែលមានទំហំផ្ទុក ២៥៦ជីហ្គាបៃ។

ទន្ទឹងនឹងនេះ យោងតាមរបាយការណ៍ដាច់ដោយឡែកមួយពី Nikkei Asia បានរាយការណ៍ផងដែរថាក្រុមហ៊ុន Apple បានបង្កើនគោលដៅផលិតកម្មរបស់ខ្លួនសម្រាប់ទូរស័ព្ទ iPhone ដែលអាចបត់អេក្រង់បាន ដល់ប្រហែល ១០ លានគ្រឿង ពោលគឺកើនឡើងពីការប៉ាន់ស្មានពីមុនចំនួន ៧ លានទៅ ៨ លានគ្រឿង៕​

The post ទូរស័ព្ទ iPhone បត់អេក្រង់ដំបូងរបស់ Apple អាចមានតម្លៃថ្លៃជាង iPhone 17 Pro Max ដល់ទៅពីរដង appeared first on .

Apple ប្រកាសដំឡើងថ្លៃផលិតផលសំខាន់ៗរបស់ខ្លួន ចំពេលតម្លៃអង្គចងចាំហក់ឡើងខ្ពស់
ក្រុមហ៊ុន Apple បានប្រកាសដំឡើងថ្លៃទៅលើផលិតផលសំខាន់ៗរបស់ខ្លួន រួមទាំង iPad និង MacBook ដោយសារតែតម្លៃបន្ទះឈីបអង្គចងចាំដែលខ្លួនប្រើប្រាស់នោះ កំពុងហក់ឡើងយ៉ាងកំហុគ ចំពេលមានតម្រូវខ្ពស់លើ AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការផ្លាស់ប្តូរតម្លៃនេះ ហាក់មិនប៉ះពាល់ទៅដល់ iPhone ដែលជាប្រភពចំណូលដ៏សំខាន់របស់ក្រុមហ៊ុន Apple នោះឡើយ។ ប៉ុន្តែវានឹងធ្វើឲ្យតម្លៃរបស់ MacBook Neo ដែលជាកុំព្យូទ័រយួរដៃដែលមានតម្លៃទាបបំផុតរបស់ក្រុមហ៊ុន នឹងឡើងថ្លៃពី ៥៩៩ដុល្លារ ដល់ ៦៩៩ដុល្លារ ពោលគឺបន្ទាប់ពីមានការប្រកាសចេញលក់បានត្រឹមមួយខែ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple ក៏បានដំឡើងថ្លៃ MacBook Air ដែលមានទំហំផ្ទុក ៥១២ជីហ្គាបៃ ដល់ ១ ២៩៩ដុល្លារពីតម្លៃដើម ១ ០៩៩ដុល្លារ ខណៈដែល MacBook Pro ដែលទំហំផ្ទូក ១ តេរ៉ាបៃ បានកើនឡើងតម្លៃដល់ ១ ៩៩៩ដុល្លារពីតម្លៃដើម ១ ៦៩៩ដុល្លារផងដែរ។

ចំណែកឯ iPad Air ដែលមានទំហំផ្ទុក ១២៨ ជីហ្គាបៃបានកើនឡើងពី ៥៩៩ដុល្លារដល់ ៧៤៩ដុល្លារ។ ក្រៅពីនោះឧបករណ៍បំពងសម្លេងឆ្លាតវៃ HomePod និងសេវាកម្ម Apple TV ក៏កើនឡើងតម្លៃផងដែរ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដូចជា Micron ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានផ្តល់អាទិភាពដល់ការបញ្ជាទិញពីក្រុមហ៊ុនផលិតបន្ទះឈីប AI ដូចជា Nvidia ជំនួសវិញ ដែលជួយពួកគេរកប្រាក់ចំណេញកាន់តែច្រើន ស្របពេលការផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនអេឡិចត្រូនិក ដូចជា Apple មានកម្រិតតិចតួច ដែលជាហេតុធ្វើឲ្យមានការកើនឡើងតម្លៃយ៉ាងខ្លាំងបែបនេះ៕​

The post Apple ប្រកាសដំឡើងថ្លៃផលិតផលសំខាន់ៗរបស់ខ្លួន ចំពេលតម្លៃអង្គចងចាំហក់ឡើងខ្ពស់ appeared first on .

iPhone 17 ជាប់ឈ្មោះជាស្មាតហ្វូនលក់ដាច់បំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ Apple
ក្រុមហ៊ុន Apple បាននិយាយថា ស៊េរី iPhone 17 បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុតរបស់ខ្លួន ដែលត្រូវបានជំរុញដោយការលក់ប្រចាំត្រីមាសខ្ពស់បំផុត បើទោះបីជាមានការរឹតបន្តឹងខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Kevan Parekh នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple បានប្រាប់ទៅកាន់សារព័ត៌មាន Financial Times កាលពីពេលថ្មីៗនេះថា ត្រកូល iPhone 17 ឥឡូវនេះគឺជាស៊េរីស្មាតហ្វុនដ៏ពេញនិយមបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន។

យ៉ាងណាមិញ ការលក់ iPhone របស់ Appleបានកើនឡើងជាង ២០% ដល់ ៥៧ពាន់លានដុល្លារ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៦ នេះ ដែលជំរុញដោយតម្រូវការខ្ពស់ នៅក្នុងទីផ្សារប្រទេសចិន សម្រាប់ស៊េរី iPhone 17 ។

ប្រាក់ចំណូលរបស់ Apple ពីប្រទេសចិន បានឈានដល់ ២០,៥ពាន់លានដុល្លារ កើនឡើង ២៨% ធៀបទៅនឹងឆ្នាំមុន ដោយសារតែមានការងើបឡើងវិញនៃតម្រូវការថ្មីៗ នៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

ជម្រាបជូនថា យោងតាម MacRumors បានបង្ហាញឲ្យដឹងថា ការលក់ iPhone របស់ Apple ត្រូវបានរឹតត្បិតដោយការផ្គត់ផ្គង់មានកំណត់ដោយសារតែកង្វះនៃបន្ទះឈីប A19 និង A19 Pro ដែលផលិតដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing Company ខណៈពួកគេកំពុងផ្តោតខ្លាំងទៅលើការផលិតឧបករណ៍ដំណើរការសម្រាប់ប្រព័ន្ធ AI៕​

The post iPhone 17 ជាប់ឈ្មោះជាស្មាតហ្វូនលក់ដាច់បំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ Apple appeared first on .

iPhone 18 អាចនឹងចេញមកជាមួយលក្ខណៈសម្បត្តិអន់ជាងមុន បើធៀបទៅនឹង iPhone 17
យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា iPhone 18 ស្តង់ដារបស់ក្រុមហ៊ុន Apple អាចនឹងមានប្រព័ន្ធដំណើរការអន់ជាង និងអេក្រង់ដែលមានគុណភាពទាបជាង iPhone 17 ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះ​ កំពុងព្យាយាមរក្សាតម្លៃឲ្យនៅទាប ចំពេលមានការចំណាយច្រើនលើការផលិត។

យោងតាមរបាយការណ៍របស់គេហទំព័រ MacRumors បានបង្ហាញថា Apple អាចផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន សម្រាប់ត្រកូល iPhone 18 ដោយដាក់ម៉ូដែលស្តង់សាររបស់ខ្លួន ឲ្យស្ថិតនៅកម្រិតទាបជាង បើធៀបទៅនឹងម៉ូដែលស្តង់ដារបស់ iPhone ជំនាន់។

ជុំវិញការផ្លាស់ប្តូរនេះ ត្រូវបានគេដឹងថានឹងជួយ Apple រក្សាតម្លៃទាបជាងមុន សម្រាប់មូដែលមូលដ្ឋាន ខណៈពេលដែលកំពុងមានការកើនឡើងខ្លាំងនៃថ្លៃដើមផលិតសម្រាប់បន្ទះឈីប និងអង្គចងចាំ ។

យោងតាម MacRumors បានបង្ហាញឲ្យដឹងទៀតថា Apple អាចនឹងបន្ទាបកម្រិតល្បឿននៃបន្ទះឈីបដែលត្រូវបំពាក់លើ iPone 18 ដោយកាត់បន្ថយចំនួនស្នូល CPU នៅក្នុងម៉ូដែលស្តង់ដារ ហើយក៏អាចប្រើអង្គចងចាំយឺតជាងមុន ផងដែរ។

មិនតែប៉ុណ្ណោះ iPhone 18 ក៏អាចនឹងមានកម្រិតអេក្រង់ទាបជាងមុនផងដែរ បើធៀបទៅនឹងម៉ូដែល 17 កាលពីឆ្នាំមុន ដែលមានកម្រិតអេក្រង់ទំហំ ៦,៣ អ៊ីញ ជាមួយនឹងការគាំទ្រ ProMotion និងអាចជះពន្លឺបានរហូតដល់ ៣ ០០០ nits។

ជម្រាបជូនផងដែរថា នេះគ្រាន់តែជាការប៉ាន់ស្មានដំបូងរបស់អ្នកវិភាគប៉ុណ្ណោះ ខណៈកាលវិភាគនៃការដាក់ចេញបង្ហាញ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នៅឆ្នាំនេះ នឹងត្រូវដឹងនៅក្នុងខែកញ្ញាខាងមុខ ៕​

The post iPhone 18 អាចនឹងចេញមកជាមួយលក្ខណៈសម្បត្តិអន់ជាងមុន បើធៀបទៅនឹង iPhone 17 appeared first on .

iPhone 17 Pro Max ជាប់ឈ្មោះជាស្មាតហ្វូនលក់ដាច់បំផុតលើពិភពលោក ក្នុងត្រីមាសទី៤ ឆ្នាំមុន
យោងតាមទិន្នន័យពីស្ថាប័នស្រាវជ្រាវ ​​Counterpoint Research បានបង្ហាញឲ្យដឹងថា ទូរស័ព្ទ iPhone 17 Pro Max របស់ក្រុមហ៊ុន Apple បាននាំមុខគេក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោក ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថាស៊េរី iPhone 17 ទាំងបីម៉ូដែលរបស់ Apple បានគ្រប់គ្រងតំណែងជាស្មាតហ្វូនលក់ដាច់ច្រើនជាងគេបំផុត សម្រាប់ត្រីមាសនោះ។

យ៉ាងណាមិញ​ ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់លេខពីរ ជាមួយនឹងស្មាតហ្វូនចំនួន ៤ ម៉ូដែលរបស់ខ្លន ក្នុងនោះរួមមាន Galaxy A56 បន្ទាប់មកគឺ Galaxy A36 និង Galaxy A07 ។

ទន្ទឹមនឹងនេះ​ Xiaomi គឺជាក្រុមហ៊ុនដែលមានស្មាតហ្វូនរបស់ខ្លួនតែមួយគត់ ជាប់នៅក្នុងចំណាត់ថ្នាក់ នោះគឺ Redmi A5 ស្ថិតនៅលំដាប់ទីប្រាំបួន។

ជារួម ស្មាតហ្វូនកំពូលទាំង១០ មានចំនួន ២៣% នៃការលក់ទូទាំងពិភពលោក ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ដោយ iPhone 17 Pro Max តែមួយរួមចំណែករហូតដល់ទៅ ៥% ៕​

The post iPhone 17 Pro Max ជាប់ឈ្មោះជាស្មាតហ្វូនលក់ដាច់បំផុតលើពិភពលោក ក្នុងត្រីមាសទី៤ ឆ្នាំមុន appeared first on .