NATO

អេស្ប៉ាញ រក្សាជំហរប្រឆាំងទៅនឹងការចំណាយ ៥% នៃ GDP លើវិស័យការពារជាតិ តាមការស្នើរបស់ណាតូ
អេស្ប៉ាញ ​បានធ្វើការ​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ជំទាស់​របស់​ខ្លួន​ចំពោះ​សំណើ​សម្រាប់​រដ្ឋ​សមាជិក​ណាតូ​ក្នុង​ការ​បង្កើន​ការ​ចំណាយ​លើ​វិស័យការពារជាតិ​ដល់ ៥% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ខ្លួន ​មុន​ពេលមាន​កិច្ចប្រជុំ​កំពូល​របស់​សម្ព័ន្ធមិត្ត​នៅ​សប្តាហ៍​នេះ​ នៅក្នុង​រដ្ឋធានី​អង់ការ៉ា ​ប្រទេស​ទួរគី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងប្រភពពី​រដ្ឋាភិបាល ​បាន​និយាយ​កាលពី​ថ្ងៃទី៦ ខែកក្កដា​ថា នាយករដ្ឋមន្ត្រី លោក Pedro Sanchez នឹង​ប្រើប្រាស់​កិច្ចប្រជុំ​នេះ​ដើម្បី​បញ្ជាក់​ឡើងវិញ​ពី​ជំហរ​របស់​អេស្ប៉ាញ​ដើម្បីជា​ការ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពី​អគ្គលេខាធិការ​ណាតូ លោក Mark Rutte និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រាប់​សម្ព័ន្ធមិត្ត​ដើម្បី​អនុម័ត​គោលដៅ​ចំណាយដ៏ខ្ពស់នៅក្នុងវិស័យការពារជាតិ។

អេស្ប៉ាញ​ អះអាង​ទៀតថា ការប្តេជ្ញាចិត្ត​ទូទៅ​ក្នុង​ការចំណាយ ៥% នៃ GDP លើវិស័យការពារជាតិ​នឹងមិនផ្តល់ប្រសិទ្ធភាពដូចគ្នា​ទៅ​នឹង​ការរក្សា​ស្ថានភាព​សុខុមាលភាពផ្ទាល់ខ្លួន និង​ធានា​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​ចីរភាព​របស់ប្រទេសជាសមាជិកនីមួយៗ នោះឡើយ។

មិនតែប៉ុណ្ណោះ លោក Pedro Sanchez បានបង្ហាញថា អេស្ប៉ាញ​បាន​បង្កើន​ថវិកា​ការពារជាតិ​របស់ខ្លួន​យ៉ាង​ច្រើន​រួច​ទៅ​ហើយ ដោយ​បាន​បង្កើន​ការវិនិយោគ​យោធា​បីដង​គិតចាប់តាំងពី​ឆ្នាំ២០១៨ មក ដើម្បី​ឈានដល់​ស្តង់ដារ​បច្ចុប្បន្ន​របស់​អង្គការណាតូ​ចំនួន ២% នៃ GDP ។

ជម្រាបជូនថា ប្រទេសអេស្ប៉ាញជាប់ចំណាត់ថ្នាក់ទីប្រាំពីរក្នុងចំណោមសមាជិកទាំង ៣២របស់ណាតូទាក់ទងនឹងសមត្ថភាពយោធា និងជាប់លេខបីក្នុងចំណោមចំនួនកងទ័ពដែលត្រូវបានដាក់ពង្រាយក្នុងបេសកកម្មរក្សាសន្តិភាព និងទីមួយក្នុងការរួមចំណែកបញ្ជូនកងទ័ពទៅកាន់តំបន់ភាគខាងកើតរបស់អង្គការណាតូ ផងដែរ៕​

The post អេស្ប៉ាញ រក្សាជំហរប្រឆាំងទៅនឹងការចំណាយ ៥% នៃ GDP លើវិស័យការពារជាតិ តាមការស្នើរបស់ណាតូ appeared first on .

លោក ត្រាំ គំរាមលែងលូកដៃជួយ NATO ទោះបីជាមានការស្នើសុំក៏ដោយ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញថា លោកអាចនឹងបដិសេធមិនជួយប្រទេសដែលជាសមាជិករបស់អង្គការ NATO ទៀតនោះឡើយ ដើម្បីជាការសងសឹកចំពោះការមិនអើពើរបស់ពួកគេទៅលើយុទ្ធនាការរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់នាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន ដោយសំដៅចំៗ ទៅលើ NATO ថា ៖”យើងបានចំណាយប្រាក់ទាំងអស់នោះទៅលើពួកគេ។ ហើយបន្ទាប់មក នៅពេលដែលយើងចង់បានជំនួយជាមួយនឹងរឿងតូចតាចមួយចំនួន ពួកគេបានបដិសេធ ហើយនិយាយថាពួកគេមិនចង់ជួយទេ”។

មេដឹកនាំសេតវិមានរូបនេះ បានបន្ថែមទៀតថា ៖”​ នេះគឺជាការឆ្លើយតបដ៏ល្ងង់ខ្លៅមួយ ពីព្រោះថាយើងក៏នឹងបដិសេធមិនលូកដៃជួយដល់ពួកគេវិញបែបនេះដែរ នៅពេលណាមួយដែលពួកគេស្នើឲ្យយើងជួយនោះ”។

យ៉ាងណាមិញ បើទោះបីជាមានទំនាក់ទំនងតានតឹងជាមួយប្រទេសដែលជាសម្ព័ន្ធមិត្តនេះក៏ដោយ លោកប្រធានាធិបតី ត្រាំ នៅតែត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុង Ankara ប្រទេសទួរគី នៅខែក្រោយ។

គួរជម្រាបជូនថា ពីមុន លោក ត្រាំ បានរិះគន់ធ្ងន់ៗទៅលើ NATO ម្តងហើយម្តងទៀតចំពោះការមិនចូលរួមជួយរបស់ពួកគេ នៅពេលដែលសហរដ្ឋអាមេរិកត្រូវការ។ លោកបានហៅ NATO ថាជា “ខ្លាក្រដាស” បន្ទាប់ពីសម្ព័ន្ធមិត្តទាំងនេះ មិនបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រកសមុទ្រ Hormuz ហើយរដ្ឋជាសមាជិកមួយចំនួនមិនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋាននៅលើទឹកដីរបស់ពួកគេសម្រាប់យុទ្ធនាការនៅមជ្ឈិមបូព៌ាឡើយ៕​

The post លោក ត្រាំ គំរាមលែងលូកដៃជួយ NATO ទោះបីជាមានការស្នើសុំក៏ដោយ appeared first on .

សហរដ្ឋអាមេរិក ត្រៀមដកទ័ពចេញពីប្រទេសសម្ព័ន្ធមិត្តណាតូ ចំពេលមានភាពចម្រូងចម្រាស់
យោងតាមមេបញ្ជាការកំពូលរបស់អង្គការណាតូនៅអឺរ៉ុប បាននិយាយថា សហរដ្ឋអាមេរិក កំពុងត្រៀមធ្វើចលនាដកកងទ័ពរបស់ខ្លួនបន្ថែមទៀតចេញពីប្រទេសសម្ព័ន្ធមិត្ត ពោលគឺស្រដៀងគ្នាទៅនឹងការសម្រេចចិត្តដក់ទាហានចំនួន ៥ ០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិក លោក Alexus Grynkewich មេបញ្ជាការកំពូលរបស់ណាតូនៅអឺរ៉ុប បាននិយាយក្នុងពេលថ្មីៗនេះថា ៖”នៅពេលដែលសម្ព័ន្ធមិត្តបង្កើនសមត្ថភាពរបស់ពួកគេ សហរដ្ឋអាមេរិកអាចដកទ័ព និងដាក់ពង្រាយពួកគេទៅកាន់ប្រទេសអាទិភាពផ្សេងទៀត។ យើងនឹងឃើញការសម្រេចចិត្តជាច្រើនទៀតក្នុងការដាក់ពង្រាយកងកម្លាំងអាមេរិកឡើងវិញ ក្នុងរយៈពេលខាងមុខ”។

យ៉ាងណាមិញ លោក Grynkewich បានបន្ថែមថា ការដាក់ពង្រាយកងកម្លាំងអាមេរិកឡើងវិញនៅក្នុងសម្ព័ន្ធមិត្តណាតូអាចកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែមិនអាចបង្ហាញពីពេលវេលាជាក់លាក់ណាមួយនៅឡើយបានទេ។

គួរឲ្យដឹងថា ការសម្រេចចិត្តដកកងទ័ពនេះ​ត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក បន្ទាប់ពីការមិនចុះសម្រុងគ្នារវាងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងអធិការបតីអាល្លឺម៉ង់ ហ្វ្រីឌ្រីក មឺស ជុំវិញជម្លោះអ៊ីរ៉ង់។ រដ្ឋបាលលោក ត្រាំ បានបង្ហាញសញ្ញាជាយូរមកហើយថា សហរដ្ឋអាមេរិកចង់កាត់បន្ថយវត្តមានយោធារបស់ខ្លួននៅអឺរ៉ុប ដើម្បីផ្តោតលើការដោះស្រាយការគំរាមកំហែងនៅកន្លែងផ្សេងទៀតនៅក្នុងតំបន់។

ជម្រាបជូនផងដែរថា បើទោះបីជាសមាជិកណាតូនៅអឺរ៉ុបបានព្យាយាមបន្ថយផលប៉ះពាល់នៃការសម្រេចចិត្តនៃការដកទ័ពនេះក៏ដោយ ប៉ុន្តែវាក៏បានបង្កើនការព្រួយបារម្ភជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តនៅក្នុងអង្គការដ៏ធំមួយនេះ៕​

The post សហរដ្ឋអាមេរិក ត្រៀមដកទ័ពចេញពីប្រទេសសម្ព័ន្ធមិត្តណាតូ ចំពេលមានភាពចម្រូងចម្រាស់ appeared first on .

លោក ត្រាំ បញ្ជាក់ថា Greenland គឺជាមូលហេតុដែលសហរដ្ឋអាមេរិកចង់ចេញពី NATO
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក ចង់ចេញពី NATO ដោយសារតែពួកគេបានបដិសេធមិនព្រមប្រគល់កោះ Greenland មកឲ្យអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅថ្ងៃទី៦ ខែមេសាថា៖ “ប្រសិនបើមនុស្សចង់ដឹងការពិត គឺរឿងទាំងអស់បានចាប់ផ្តើមនៅ Greenland។ យើងចង់បាន Greenland ប៉ុន្តែ NATO មិនចង់ផ្តល់វាឲ្យមកយើងនោះឡើយ។ ដូច្នេះខ្ញុំគិតថាយើងដល់ពេលត្រូវលាហើយ”។

គួរឲ្យដឹងថា Greenland គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលជារដ្ឋសមាជិកមួយរបស់អង្គការ NATO។ លោក ត្រាំ បានបង្ហាញជាយូរមកហើយនូវមហិច្ឆតារបស់ខ្លួន ក្នុងការបញ្ចូល Greenland ជាទឹកដីរបស់សហរដ្ឋអាមេរិក ដែលជាចលនាមួយប្រឈមមុខទៅនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំងពីសំណាក់សម្ព័ន្ធភាពនេះ។

ជម្រាបជូនផងដែរថា កន្លងមកលោក ត្រាំ ក៏បានរិះគន់ខ្លាំងៗ និងបានហៅ NATO ថាជាខ្លាក្រដាសផងដែរ ដោយសារតែពួកគេមិនគាំទ្រសហរដ្ឋអាមេរិក នៅក្នុងជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា៕​

The post លោក ត្រាំ បញ្ជាក់ថា Greenland គឺជាមូលហេតុដែលសហរដ្ឋអាមេរិកចង់ចេញពី NATO appeared first on .

លោក ត្រាំ ថា NATO គ្រាន់តែជាខ្លាក្រដាសប៉ុណ្ណោះ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅអង្គការណាតូ (NATO) ថាជា “ខ្លាក្រដាស” ហើយបាននិយាយទៀតថា លោកកំពុងពិចារណាយ៉ាងម៉ត់ចត់ក្នុងការដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពមួយនេះ ពីព្រោះពួកគេមិនខ្វល់ទៅនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Telegraph ។

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ៖”អង្គការណាតូលែងត្រូវបានគេស្គាល់ទៀតហើយ។ ខ្ញុំតែងតែដឹងថាពួកគេគ្រាន់តែជាខ្លាក្រដាសប៉ុណ្ណោះ ហើយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក៏ដឹងរឿងនោះដែរ”។

គួរឲ្យដឹងថានេះជាលើកទីពីរហើយក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ ដែលលោក ត្រាំ បានរិះគន់អង្គការណាតូយ៉ាងខ្លាំង។ នៅថ្ងៃទី២០ ខែមីនា កន្លងទៅ​ ប្រធានាធិបតីអាមេរិករូបនេះ​ ក៏បានហៅអង្គការណាតូថា “កំសាក” ដែលមិនចង់ជួយសហរដ្ឋអាមេរិកបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយបានប្រកាសថា សហរដ្ឋអាមេរិកនឹងចងចាំរឿងនេះ។

ជម្រាបជូនថា សេចក្តីថ្លែងការណ៍របស់លោក ត្រាំ នេះ បានកើតឡើងបន្ទាប់ពីសម្ព័ន្ធមិត្តអាមេរិកនៅក្នុងអង្គការណាតូបានបង្ហាញពីការស្ទាក់ស្ទើរក្នុងការគាំទ្រដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយដែលអ៊ីរ៉ង់បានបិទទ្វារស្ទើរតែទាំងស្រុងចាប់តាំងពីការប្រយុទ្ធបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈមក៕​

The post លោក ត្រាំ ថា NATO គ្រាន់តែជាខ្លាក្រដាសប៉ុណ្ណោះ appeared first on .

លោក ត្រាំ គំរាមដកអេស្ប៉ាញចេញពី NATO ក្រោយមិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អេស្ប៉ាញគួរតែត្រូវដកចេញពីសមាជិករបស់អង្គការ NATO ដោយសារតែពួកគេបានបរាជ័យក្នុងការបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានិយាយប្រាប់ទៅកាន់បទសម្ភាសមួយនៅឯសេតវិមាន កាលពីថ្ងៃទី៩ ខែតុលាថា៖”​ យើងមានប្រទេសមួយដែលកំពុងយឺតយាវ ក្នុងការបំពេញតាមគោលដៅចំណាលើវិស័យការពារជាតិ បើធៀបទៅនឹងសម្ព័ន្ធមិត្តផ្សេងទៀត។ ហើយប្រទេសនោះ គឺអេស្ប៉ាញ”។

គួរឲ្យដឹងផងដែរថា ដោយស្ថិតនៅក្រោមសម្ពាធពីលោក ត្រាំ សមាជិករបស់ NATO ចំនួន ៣២ ប្រទេស បានព្រមព្រៀងគ្នានៅក្នុងខែមិថុនា ដើម្បីបង្កើនការចំណាយលើយោធាយ៉ាងច្រើន គិតនៅក្នុងមួយទសវត្សចុងក្រោយ ដោយក្នុងនោះត្រូវបានបែងចែក ៣,៥% នៃផលិតក្នុងស្រុកសរុបសម្រាប់វិស័យការពារស្នូល និង ១,៥% ទៅកាន់វិស័យទូលំទូលាយ ដូចជាហេដ្ឋរចនាសម្ព័ន្ធ និងសន្តិសុខតាមអ៊ីនធើណិតជាដើម។

ទន្ទឹមនឹងនេះ​ លោក ត្រាំ បាននិយាយថាប្រទេសអេស្ប៉ាញ “គ្មានហេតុផល” ដែលមិនសម្រេចបាននូវគោលដៅដែលសម្ព័ន្ធមិត្តទាំងមូលផ្សេងទៀត កំពុងធ្វើការឆ្ពោះទៅរកនោះទេ។ ហើយប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ៖”វាមិនមានបញ្ហាទេប្រសិនបើពួកគេមិនធ្វើតាម គឺយើងអាចបណ្តេញពួកគេចេញពីអង្គការ NATO បាន” ។

ជម្រាបជូនថា បច្ចុប្បន្ន អេស្ប៉ាញ គឺជាសមាជិកមួយក្នុងចំនោមសមាជិកណាតូដែលមានសមាមាត្រចំណាយលើវិស័យការពារជាតិទាបបំផុតនៅក្នុងអង្គការ។ ហើយជាមួយគ្នានោះនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានបញ្ជាក់ម្តងហើយម្តងទៀតថាប្រទេសលោក មិនត្រូវចាំបាច់ឈានដល់តួលេខ ៥% នៃ GDP សរុប សម្រាប់ការចំណាយលើវិស័យនេះនោះឡើយ៕​

The post លោក ត្រាំ គំរាមដកអេស្ប៉ាញចេញពី NATO ក្រោយមិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិ appeared first on .

អាមេរិក ជំទាស់ផែនការសង់ស្ពានតម្លៃជាង ១៥ពាន់លានដុល្លារ របស់អ៊ីតាលី ដោយប្រើលុយរបស់​ NATO
ឯកអគ្គរដ្ឋទូតអាមេរិក កាលពីពេលថ្មីៗនេះ បានជំទាស់ទៅនឹងផែនការរបស់រដ្ឋាភិបាលអ៊ីតាលី ក្នុងការរួមបញ្ចូលការចំណាយទៅលើគម្រោងស្ពានយោងតម្លៃ ១៥,៦ពាន់លានដុល្លារ នៅក្នុងថវិការបស់អង្គការ NATO និងជំរុញឲ្យរដ្ឋាភិបាលទីក្រុងរ៉ូម បោះបង់ជម្រើសនេះចោលវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ីតាលី បានប្រកាសកាលពីថ្ងៃទី៣ ខែកញ្ញា ដោយសំដៅលើគម្រោងសាងសង់ស្ពានយោងវែងជាងគេរបស់ពិភពលោក ឆ្លងកាត់ច្រកសមុទ្រ Messina នេះថា ស្ពាននេះត្រូវបានផ្តល់មូលនិធិពេញលេញដោយថវិការដ្ឋ។ បច្ចុប្បន្ននេះ ការប្រើប្រាស់មូលនិធិរបស់ NATO ក្នុងការសាងសង់ស្ពាននេះ មិនត្រូវបានស្នើឡើង ហើយក៏មិនចាំបាច់ផងដែរ។

គួរឲ្យដឹងថា កាលពីដើមខែសីហា ប្រទេសអ៊ីតាលីបានអនុម័តគម្រោងទឹកប្រាក់ចំនួន ១៥,៦ពាន់លានដុល្លារ ដើម្បីសាងសង់ស្ពានយោងតភ្ជាប់ពីទីក្រុង Sicily ទៅកាន់ដីគោក។ ស្ពាន​នេះ​នឹង​មាន​ផ្លូវ​រថភ្លើង​ពីរ​ខ្សែ​នៅ​កណ្តាល និងមានផ្លូវបីគន្លង​នៅ​សងខាង។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០៣២។

ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋាភិបាលអ៊ីតាលីមួយចំនួន រួមទាំងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ លោក Matteo Salvini ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងសាងសង់ស្ពាន Messina នេះ បានផ្តល់យោបល់ថា ស្ពាននេះអាចត្រូវបានចាត់ថ្នាក់ជាគម្រោងការពារ ដោយសារតែលក្ខណៈប្រើប្រាស់បានច្រើនយ៉ាង។ ក្នុងនាមជាគម្រោងការពារ ស្ពាននេះអាចប្រើប្រាស់មូលនិធិ ដែលជាផ្នែកមួយនៃការរួមចំណែករបស់អង្គការ NATO បានផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការ NATO លោក Matthew Whitaker បានជំទាស់នឹងគំនិតនៃការរួមបញ្ចូលការចំណាយលើការសាងសង់ស្ពាននេះ ដោយសារតែវានឹងមិនអាចបំពេញតាមគោលដៅនៃការបង្កើនការចំណាយលើវិស័យការពារដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) តាមការស្នើសុំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះឡើយ៕​

The post អាមេរិក ជំទាស់ផែនការសង់ស្ពានតម្លៃជាង ១៥ពាន់លានដុល្លារ របស់អ៊ីតាលី ដោយប្រើលុយរបស់​ NATO appeared first on .

អង្គការ NATO បង្កើនការចំណាយលើវិស័យការពារជាតិដល់ជាង ១,៥ទ្រីលានដុល្លារ
អង្គការ NATO បានប្រកាសថា រដ្ឋជាសមាជិកទាំងអស់នឹងបំពេញគោលដៅរបស់ពួកគេ ក្នុងការចំណាយ ២% នៃ GDP លើវិស័យការពារជាតិ នៅឆ្នាំនេះ ជាមួយនឹងការចំណាយសរុបកើនឡើងលើសពី ១,៥ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការណាតូកាលពីថ្ងៃទី២៧ ខែសីហា បានបង្ហាញថា ប្រទេសជាង ១០ ក្នុងចំណោមសមាជិក ៣២ នៃអង្គការនេះមិនបានបំពេញការចំណាយ ២% នៃ GDP សម្រាប់វិស័យការងារជាតិ កាលពីឆ្នាំមុនទេ ដោយបរាជ័យពីគោលដៅដែលបានកំណត់ដោយអង្គការ ក្នុងឆ្នាំ២០១៤។

តែទោះជាយ៉ាងណាក៏ដោយ អង្គការណាតូបាននិយាយថា រដ្ឋជាសមាជិកទាំងអស់ នឹងសម្រេចបានគោលដៅនៅឆ្នាំនេះ ដោយនាំឲ្យការចំណាយសរុបរបស់អង្គការ កើនលើសពី ១,៥ទ្រីលានដុល្លារ។ ក្នុងនោះ ប្រទេសចំនួន ៧ នឹងសម្រេចបានការចំណាយអប្បបរមា ២% ហើយប្រទេសមួយចំនួនទៀត នឹងលើសពីនេះ។

ជម្រាបជូនផងដែរថា ដោយស្ថិតនៅក្រោមសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មេដឹកនាំណាតូ បានព្រមព្រៀងគ្នា កាលពីខែមិថុនា ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំង ក្នុងរយៈពេលមួយទសវត្សចុងក្រោយ។

មេដឹកនាំសហរដ្ឋអាមេរិក ចង់ឲ្យសមាជិកអង្គការប្តេជ្ញាចំណាយ ៥% នៃ GDP លើគោលបំណងទាក់ទងនឹងសន្តិសុខ ដែលត្រូវបានគេមើលឃើញថាជាលក្ខខណ្ឌមួយ ដើម្បីធានាថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងមិនបោះបង់ចោលអង្គការណាតូឡើយ៕​

The post អង្គការ NATO បង្កើនការចំណាយលើវិស័យការពារជាតិដល់ជាង ១,៥ទ្រីលានដុល្លារ appeared first on .

សមាជិកអង្គការណាតូ យល់ព្រមបង្កើនការចំណាយការពារជាតិដល់ ៥% នៃ GDP របស់ខ្លួន
ប្រទេសជាសមាជិកនៃអង្គការណាតូ បានសន្យាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំឲ្យស្មើទៅនឹង ៥% នៃ GDP របស់ខ្លួន នៅក្នុងឆ្នាំ២០៣៥ ខាងមុខ ដែលជាការបញ្ជាក់សារជាថ្មីនូវការបេ្តជ្ញាចិត្តរបស់ពួកគេ​ ចំពោះវិស័យការពារជាតិរួមគ្នា។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៥ ខែមិថុនា មេដឹកនាំអង្គការណាតូចំនួន ៣២ រូប បានអនុម័តសេចក្តីថ្លែងការណ៍មួយ នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយបញ្ជាក់ថា សម្ព័ន្ធមិត្តបានប្តេជ្ញាចិត្ត ដើម្បីបញ្ចប់គោលដៅលើការចំណាយ ៥% នៃ GDP ជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ នៅឆ្នាំ២០៣៥។

ទន្ទឹមនឹងនេះ មេដឹកនាំណាតូទាំងនោះ បាននិយាយថា ការប្តេជ្ញាចិត្តនេះ នឹងរួមបញ្ចូលទាំងការវិនិយោគយ៉ាងណាស់ ៣,៥% នៃ GDP ជារៀងរាល់ឆ្នាំ នៅក្នុងតម្រូវការការពារស្នូល និងការចំណាយ ១,៥% នៃ GDP ផ្សេងទៀត លើការចំណាយទាក់ទងទៅនឹងសន្តិសុខ រួមទាំងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការពង្រឹងមូលដ្ឋានឧស្សាហកម្មការពាររបស់សម្ព័ន្ធភាព។

សេចក្តីថ្លែងការណ៍ខាងលើ បាននិយាយទៀតថា ការវិនិយោគទាំងនេះ គឺមានភាពចាំបាច់ដើម្បីប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខ ជាពិសេសដោយលើកឡើងពី ការគំរាមកំហែងរយៈពេលវែងពីសំណាក់ប្រទេសរុស្ស៊ី ចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក ក៏ដូចជាការគំរាមកំហែងភេរវករជាបន្តបន្ទាប់។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុងឡាអេ ខណៈដែលសមាជិកនៃប្លុកនេះ បានសន្យាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិ ស្របតាមសំណើដែលលោកធ្លាប់បានធ្វើ ចាប់តាំងពីវិលចូលមកកាន់តំណែងនៅក្នុងសេតវិមានវិញ។

ជម្រាបជូនថា កាលពីដើមខែមករា លោក ត្រាំ បានអំពាវនាវឲ្យសមាជិកណាតូនីមួយៗបង្កើនថវិកាការពារជាតិរបស់ខ្លួនឲ្យស្មើនឹង ៥% នៃ GDP ប៉ុន្តែនេះគឺជាចំនួនដែលមិនមានប្រទេសសមាជិកណាមួយអាចធ្វើទៅបាននោះឡើយ រួមទាំងសហរដ្ឋអាមេរិកខ្លួនឯង ផងដែរ៕

The post សមាជិកអង្គការណាតូ យល់ព្រមបង្កើនការចំណាយការពារជាតិដល់ ៥% នៃ GDP របស់ខ្លួន appeared first on .

សហរដ្ឋអាមេរិក ប្រកាសច្បាស់ៗថានឹងមិនដកខ្លួនចេញពីអង្គការណាតូ ឡើយ
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Marco Rubio កាលពីពេលថ្មីៗនេះ បានច្រានចោលនូវមន្ទិលសង្ស័យទាំងឡាយ ពាក់ព័ន្ធទៅនឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដោយបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនចាកចេញពីអង្គការណាតូនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Rubio បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ មុនពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកអង្គការណាតូ នៅប្រទេសប៊ែលហ្ស៊ិកថា ៖”ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីជំហរយ៉ាងច្បាស់ថាលោក បន្តគាំទ្រណាតូជានិច្ច។ ហើយយើងនឹងបន្តស្ថិតនៅក្នុងអង្គការនេះ ដោយនឹងមិនចាកចេញទៅណាឡើយ។ ដូច្នេះហើយសូមប្រទេសជាសម្ព័ន្ធមិត្ត កុំមានការព្រួយបារម្ភអី”។

យ៉ាងណាមិញ ជុំវិញការបេ្តជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនេះ ត្រូវបានធ្វើឡើង ចំពេលមានការសង្ស័យអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអង្គការណាតូ ដោយសារតែប្រធានាធិបតីលោក ត្រាំ តែងតែប្រកាសគំរាមដកខ្លួនចេញជាច្រើនលើក ព្រោះតែប្រទេសសម្ព័ន្ធមិត្តមួយចំនួន មិនអាចចំណាយលើវិស័យការពារ តាមគោលដៅដែលចង់បាន។

ជម្រាបជូនថា បច្ចុប្បន្ន ណាតូ មានសមាជិកសរុបចំនួន ៣២ ប្រទេស ក្នុងនោះរួមមានសហរដ្ឋអាមេរិក កាណាដា និងប្រទេសនៅតំបន់អឺរ៉ុបចំនួន ៣០ ទៀត។ កាលពីដើមខែមករា លោក ត្រាំ បានអំពាវនាវឲ្យសមាជិកណាតូនីមួយៗ បង្កើនថវិកាការពារជាតិរបស់ខ្លួនឲ្យស្មើនឹង ៥% នៃផលិតផលក្នុងស្រុកសរុប ជាតួលេខដែលគ្មានប្រទេសសមាជិកណាមួយ អាចបំពេញបាននោះឡើយ រួមទាំងសហរដ្ឋអាមេរិកខ្លួនឯងផងដែរ៕

The post សហរដ្ឋអាមេរិក ប្រកាសច្បាស់ៗថានឹងមិនដកខ្លួនចេញពីអង្គការណាតូ ឡើយ appeared first on .