Nvidia

ក្រុមហ៊ុនមហាសេដ្ឋី Elon Musk ត្រៀមរៃសង្គាសលុយ ៤០ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីបពី​ Nvidia
ក្រុមហ៊ុនអវកាសរបស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk កំពុងរៀបចំផែនការខ្ចីប្រាក់ និងបោះផ្សាយប័ណ្ណបំណុល (bonds) ដើម្បីរៃអង្គាសទឹកប្រាក់យកទៅទិញបន្ទះឈីប AI បន្ថែមទៀតពីក្រុមហ៊ុន Nvidia។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SpaceX កំពុងចរចាជាមួយធនាគារ និងមូលនិធិវិនិយោគនានា ដើម្បីរៃអង្គាសទឹកប្រាក់ចំនួន ៤០ពាន់លានដុល្លារ សម្រាប់ទិញបន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia។ នៅក្នុងការរៃសង្គាសនោះដែរ ក្រុមហ៊ុនអវកាសនេះ មានផែនការខ្ចីលុយចំនួន ១០ពាន់លានដុល្លារពីធនាគារ និងបោះផ្សាយប័ណ្ណបំណុលចំនួន ៣០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ បើយោងតាមសារព័ត៌មាន Financial Times បានបង្ហាញទៀតថា ក្រុមហ៊ុន Apollo Capital Management ត្រូវបានគេរំពឹងថានឹងធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងរបស់ SpaceX និងគាំទ្រការបោះផ្សាយប័ណ្ណបំណុលសម្រាប់វិនិយោគិន។

គួរជម្រាបជូនថា ផែនការរៃអង្គាសប្រាក់របស់ SpaceX នេះ បានបង្ហាញឱ្យឃើញពីតម្រូវការដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងរលកនៃបច្ចេកវិទ្យា AI ពិភពលោក។ ក្រុមហ៊ុនបច្ចេកវិទ្យានានាកំពុងប្រជែងគ្នាយ៉ាងខ្លាំងក្លា ដើម្បីទទួលបានការផ្គត់ផ្គង់បន្ទះឈីប និងហេដ្ឋារចនាសម្ព័ន្ធគណនាគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍ AI។

ក្រុមហ៊ុន Morgan Stanley ប៉ាន់ប្រមាណថា នៅត្រឹមឆ្នាំ២០២៨ ហេដ្ឋារចនាសម្ព័ន្ធ AI នឹងត្រូវការប្រភពដើមទុនពីខាងក្រៅរហូតដល់ ១,៥ទ្រីលានដុល្លារ បើទោះបីជាធនាគារ និងវិនិយោគិនចាប់ផ្តើមមានប្រុងប្រយ័ត្នជាងមុនចំពោះឧស្សាហកម្មប្រភេទនេះក៏ដោយ៕​

The post ក្រុមហ៊ុនមហាសេដ្ឋី Elon Musk ត្រៀមរៃសង្គាសលុយ ៤០ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីបពី​ Nvidia appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីកំពូលសិង្ហបុរី Forrest Li ក្លាយជាក្រុមហ៊ុនដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលប្រើប្រាស់បន្ទះឈីប AI ជំនាន់ក្រោយរបស់ Nvidia
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Sea របស់មហាសេដ្ឋីលំដាប់កំពូលសិង្ហបុរី Forrest Li នឹងក្លាយជាសហគ្រាសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ដែលដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ជំនាន់ក្រោយ Vera Rubin របស់ក្រុមហ៊ុន Nvidia។

ក្រុមហ៊ុន Sea បានប្រកាសកាលពីថ្ងៃទី២៣ ខែកញ្ញាថា ការវិនិយោគនេះនឹងផ្តល់ឱ្យក្រុមហ៊ុន Sea ដែលជាក្រុមហ៊ុនមេរបស់ Shopee, Garena និងអាជីវកម្មសេវាកម្មហិរញ្ញវត្ថុឌីជីថល Monee នូវថាមពលកុំព្យូទ័រ Server កាន់តែខ្លាំង ដើម្បីអភិវឌ្ឍម៉ូដែលបញ្ញាសិប្បនិម្មិត (AI models) និង AI agents ក្នុងទ្រង់ទ្រាយធំ។

តែទោះជាយ៉ាងណា ក្រុមហ៊ុន Sea មិនបានបង្ហាញពីចំនួនប្រព័ន្ធដែលខ្លួនគ្រោងនឹងដាក់ពង្រាយ ឬទំហំទឹកប្រាក់នៃការវិនិយោគនេះនៅឡើយទេ។

គួរជម្រាបជូនផងដែរថា ជំហាននេះគឺជាផ្នែកមួយនៃការរុញច្រានរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរីមួយនេះ ដើម្បីក្លាយជាអ្វីដែលខ្លួនហៅថាជាអាជីវកម្ម “AI-native” ដោយបច្ចេកវិទ្យានេះត្រូវបានយកមកប្រើប្រាស់កាន់តែច្រើនឡើងនៅក្នុងប្រតិបត្តិការទាំងបីរបស់ខ្លួនរួមមាន Shopee, Garena និង Monee ៕​

The post ក្រុមហ៊ុនមហាសេដ្ឋីកំពូលសិង្ហបុរី Forrest Li ក្លាយជាក្រុមហ៊ុនដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលប្រើប្រាស់បន្ទះឈីប AI ជំនាន់ក្រោយរបស់ Nvidia appeared first on .

មេធំក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia និង AMD ចូលរួមក្នុងក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកំពូលនៅអាស៊ី
លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia និងអ្នកស្រី Lisa Su ប្រធានក្រុមហ៊ុន AMD កាលពីពេលថ្មីៗនេះបានចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាលនៅសាកលវិទ្យាល័យ Tsinghua នៃប្រទេសចិន។

យោងតាមការចុះផ្សាយពីសារព័ត៌មានចិន The Paper ដោយផ្អែកលើគណនី WeChat ផ្លូវការរបស់សាលាបានបង្ហាញឲ្យដឹងថាលោក Huang និងអ្នកស្រី Su ស្ថិតនៅក្នុងចំណោមសមាជិកថ្មីទាំងបីរូបនៃក្រុមប្រឹក្សាភិបាលនៃសាលាសេដ្ឋកិច្ច និងគ្រប់គ្រងនៃសាកលវិទ្យាល័យ Tsinghua រួមជាមួយនឹងលោក Marc Pictet ដែលជាដៃគូគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ និងប្រាក់វិនិយោគរបស់ស្វីស Pictet Group ផងដែរ។

ជុំវិញការតែងតាំងនេះបានធ្វើឱ្យថ្នាក់ដឹកនាំនៃក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប AI កម្រិតខ្ពស់ធំជាងគេពីរនៅលើពិភពលោក បានចូលរួមក្នុងស្ថាប័នដែលមានឥទ្ធិពលមួយ ដែលប្រមូលផ្តុំទៅដោយនាយកប្រតិបត្តិអាជីវកម្មល្បីៗជាច្រើនផ្សេងទៀតនៅលើពិភពលោក រួមទាំងអ្នកប្រាជ្ញ និងអ្នកជំនាញសេដ្ឋកិច្ចល្បីៗផងដែរ។

គួរជម្រាបជូនថា ការតែងតាំងនេះធ្វើឡើងក្នុងពេលដែល Nvidia និង AMD កំពុងស្វែងរកការរក្សាផ្លូវចូលទៅកាន់ទីផ្សារចិន ដែលជាទីផ្សារបន្ទះ semiconductor ធំបំផុតមួយក្នុងពិភពលោក ខណៈពេលដែលត្រូវដោះស្រាយជាមួយនឹងការកម្រិត និងការរឹតបន្តឹងដែលដាក់ចេញដោយទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post៕​

The post មេធំក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia និង AMD ចូលរួមក្នុងក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកំពូលនៅអាស៊ី appeared first on .

មេធំ​ Nvidia ថាឲ្យតែនរណាចេញហូបបាយក្រៅជាមួយលោក នឹងឃើញតម្លៃភាគហ៊ុនរបស់ពួកគេកើនឡើងទ្វេដង
លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បាននិយាយបែបលេងសើចថា​អ្នកណាដែលបានទទួលទានអាហារពេលល្ងាចជាមួយលោក តែងតែឃើញតម្លៃភាគហ៊ុនក្រុមហ៊ុនរបស់ពួកគេកើនឡើងទ្វេដងនៅថ្ងៃបន្ទាប់មិនខាន ខណៈពេលដែលការចេញក្រៅជាសាធារណៈរបស់លោក កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

លោក Huang បានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសរបស់ Nvidia កាលពីថ្ងៃទី២៦ ខែសីហាថា ៖”រឿងមួយដែលគួរឲ្យអស់សំណើចបំផុតដែលពួកគេត្រូវធ្វើ គឺគ្រាន់តែទៅរកមើលថា តើខ្ញុំទៅញ៉ាំអាហារពេលល្ងាចនៅទីណា ហើយជាមួយអ្នកណា។ នោះតម្លៃភាគហ៊ុនក្រុមហ៊ុនរបស់ពួកគេនឹងកើនឡើងទ្វេដងនៅថ្ងៃបន្ទាប់មិនខាន”។

យ៉ាងណាមិញ​ បើទោះបីជាលោក Huang និយាយលេងសើចអំពីភាគហ៊ុនកើនឡើងទ្វេដងត្រឹមតែមួយយប់ក៏ដោយ ប៉ុន្តែក្រុមហ៊ុនណាមួយដែលមានពាក់ព័ន្ធនឹងការញ៉ាំអាហារពេលល្ងាចជាសាធារណៈជាមួយ លោក Huang គឺពិតជាបានកត់ត្រានូវការកើនឡើងតម្លៃភាគហ៊ុនរបស់ពួកគេយ៉ាងខ្លាំងពិតប្រាកដមែន។

កាលពីខែមិថុនា លោក Huang បានចូលហូបសាច់អាំងកូរ៉េនៅភោជនីយដ្ឋានមួយក្នុងទីក្រុងសេអ៊ូល ជាមួយប្រធានក្រុមហ៊ុន SK Group លោក Chey Tae-won, ប្រធានក្រុមហ៊ុន LG Group លោក Koo Kwang-mo និងស្ថាបនិកក្រុមហ៊ុន Naver លោក Lee Hae-jin។ ក្រោយមកតម្លៃភាគហ៊ុនរបស់ LG Electronics បានហក់ឡើងប្រហែល ៣០% ខណៈពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ LG ផ្សេងទៀតបានកើនឡើងចន្លោះ ១៧% ទៅ ២៩% ផងដែរ។

លើសពីនេះ នៅពេលដែលលោក Huang ចូលហូបមាន់បំពង និងស្រាបៀរជាមួយប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y. Lee និងនាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motor លោក Chung Euisun នៅកូរ៉េខាងត្បូង កាលពីខែតុលាឆ្នាំមុន ភាគហ៊ុនរបស់ក្រុមហ៊ុនកែច្នៃសាច់មាន់ Cherrybro, ក្រុមហ៊ុនមាន់បំពង Kyochon F&B និងក្រុមហ៊ុនផលិតរូបូតធ្វើមាន់បំពង Neuromeka សុទ្ធតែបានកើនឡើង ផងដែរ។

គួរជម្រាបជូនផងដែរថា ជុំវិញទម្លាប់នៃការទទួលទានអាហាររបស់មេធំក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សរូបនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Dan Liu បានបង្កើតវេបសាយមួយដាក់ឈ្មោះថា “Jensen Eats” ដើម្បីតាមដានភោជនីយដ្ឋានដែលលោក Huang ទៅនៅជុំវិញពិភពលោក៕​

The post មេធំ​ Nvidia ថាឲ្យតែនរណាចេញហូបបាយក្រៅជាមួយលោក នឹងឃើញតម្លៃភាគហ៊ុនរបស់ពួកគេកើនឡើងទ្វេដង appeared first on .

មេធំ Nvidia វ៉ាដាច់លោក Mark Zuckerberg និង Ellison ឡើងតំណែងអ្នកមានបំផុតទី៦ លើលោក
លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានក្លាយជាអ្នកមានបំផុតទីប្រាំមួយរបស់ពិភពលោក គិតត្រឹមថ្ងៃទី២៨ ខែសីហា ខណៈពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើងយ៉ាងខ្លាំង ដោយសារមានរបាយការណ៍ហិរញ្ញវត្ថុដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។

យោងតាម Forbes បានបង្ហាញថា លោក Huang បានបន្ថែមលុយចំនួន ១៥,៦ពាន់លានដុល្លារ ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ ១៩៦,៨ពាន់លានដុល្លារ និងបានវ៉ាដាច់លោក Mark Zuckerberg មេធំរបស់ក្រុមហ៊ុន Meta និងសហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ផងដែរ។

យ៉ាងណាមិញ ជុំវិញការហក់ឡើងនៃទ្រព្យសម្បត្តិរបស់លោក Huang នេះ បានកើតឡើង បន្ទាប់ពីតម្លៃមូលធនទីផ្សាររបស់ Nvidia កើនឡើងជាង ៤០០ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៥,៥២ទ្រីលានដុល្លារ។

មិនតែប៉ុណ្ណោះ នាយកផ្នែកហិរញ្ញវត្ថុ Nvidia លោកស្រី Colette Kress បានបង្ហាញក្តីរំពឹងថាប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងកើនឡើង ៧០% នៅក្នុងឆ្នាំសារពើពន្ធ២០២៨ ខាងមុខ ខណៈពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន លោក Jensen Huang ក៏បានអះអាងបន្ថែមថា តម្រូវការក្រុមហ៊ុនអាចបន្តកើនឡើងដល់ខ្ពស់ជាង ៧០% ផងដែរ៕​

The post មេធំ Nvidia វ៉ាដាច់លោក Mark Zuckerberg និង Ellison ឡើងតំណែងអ្នកមានបំផុតទី៦ លើលោក appeared first on .

តម្លៃមូលធនទីផ្សារ Nvidia កើនឡើងជាង ៤០០ពាន់លានដុល្លារបន្ថែម ត្រឹមតែការជួញដូរម្តង
បន្ទាប់ពីបញ្ចប់ការជួញដូរនៅថ្ងៃទី២៧ ខែសីហា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានកើនឡើងជិត ៩% ដែលធ្វើឲ្យតម្លៃមូលធនទីផ្សារកើនឡើងបន្ថែម ៤៤០ពាន់លានដុល្លារបន្ថែមទៀត រហូតដល់ ៥,៥២ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ជុំវិញហក់ឡើងនេះ បានកើតឡើងបន្ទាប់ពីនាយកផ្នែកហិរញ្ញវត្ថុលោកស្រី Colette Kress បានបង្ហាញក្តីរំពឹងថាប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងកើនឡើង ៧០% នៅក្នុងឆ្នាំសារពើពន្ធ២០២៨ ខណៈពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន គឺលោក Jensen Huang ក៏បានអះអាងបន្ថែមថា តម្រូវការក្រុមហ៊ុនអាចបន្តកើនឡើងដល់ខ្ពស់ជាង ៧០% ផងដែរ។

គួរឲ្យដឹងថា ប្រាក់ចំណូលប្រចាំត្រីមាសទី២ របស់ក្រុមហ៊ុន Nvidia បានកើនឡើងជាង ២ដងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកើនឡើងដល់ ៩៦,២ពាន់លានដុល្លារ ពោលគឺបានលើសពីការរំពឹងទុកចំនួន ៩២,១ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា បើទោះបីជាមានការលូតលាស់ខ្លាំងក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិតបន្ទះឈីបដ៏កំពូលរបស់អាមេរិកមួយនេះ នោតែប្រឈមមុខទៅនឹងកង្វះខាតការផ្គត់ផ្គង់ផលិតផល ដោយសារតែក្រុមហ៊ុនផលិតបន្ទះឈីប TSMC របស់តៃវ៉ាន់ និងទីផ្សារបន្ទះឈីបអង្គចងចាំរបស់ពិភពលោក កំពុងជួបប្រទះទៅនឹងការខ្វះខាតធ្ងន់ធ្ងរ៕​

The post តម្លៃមូលធនទីផ្សារ Nvidia កើនឡើងជាង ៤០០ពាន់លានដុល្លារបន្ថែម ត្រឹមតែការជួញដូរម្តង appeared first on .

Nvidia យល់ព្រមទិញយកក្រុមហ៊ុន AI Hugging Face ក្នុងតម្លៃ ១២,៩ពាន់លានដុល្លារ
យោងតាមសារព័ត៌មាន The Information បានរាយការណ៍កាលពីថ្ងៃទី២៦ ខែសីហា ថាក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានយល់ព្រមទិញយកក្រុមហ៊ុន AI Hugging Face ក្នុងតម្លៃប្រមាណ ១២,៩ពាន់ដុល្លារ។

គួរឲ្យដឹងថា Nvidia ស្ថិតនៅក្នុងចំណោមអ្នកវិនិយោគធំៗ រួមជាមួយក្រុមហ៊ុន Salesforce និងក្រុមហ៊ុន Google របស់ Alphabet ដែលបានគាំទ្រ Hugging Face ក្នុងអំឡូងពេលមានការរៃអង្គាសទឹកប្រាក់បានចំនួន ២៣៥លានដុល្លារ កាលពីឆ្នាំ២០២៣ ដែលកាលនោះបានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុននេះ កើនឡើងដល់ ៤,៥ពាន់លានដុល្លារ។

យ៉ាងណាមិញ ជុំវិញការទិញនេះ បានឡើងបន្ទាប់ពីក្រុមហ៊ុន Nvidia កាលពីថ្ងៃពុធ បានព្យាករពីការកើនឡើង ៧០% នៃប្រាក់ចំណូលសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់របស់ខ្លួន ដែលបង្ហាញពីតម្រូវការឥតឈប់ឈរសម្រាប់ការគណនាផ្នែក AI។ Nvidia ក៏បាននិយាយផងដែរថា ខ្លួនមានថវិកាចំនួន ១៨ពាន់លានដុល្លារផ្សេងទៀត សម្រាប់ការវិនិយោគលើភាគហ៊ុន នៅឆ្នាំសារពើពន្ធ២០២៧។

ជម្រាបជូនថា កាលពីខែកក្កដា ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Hugging Face ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ត្រូវបានរងការគំរាមកំហែងនៅពេលដែលម៉ូឌែល OpenAI មួយចំនួនបានដំណើរការខុសប្រក្រតី (gone rogue) ក្នុងអំឡុងពេលនៃការធ្វើតេស្តសន្តិសុខ ហើយបានបង្កឱ្យមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន៕​

The post Nvidia យល់ព្រមទិញយកក្រុមហ៊ុន AI Hugging Face ក្នុងតម្លៃ ១២,៩ពាន់លានដុល្លារ appeared first on .

Nvidia គ្រោងបោះទុន ៣ពាន់លានដុល្លារវិនិយោគលើគម្រោងមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សរបស់ OpenAI
ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលលើលោក Nvidia កំពុងពិភាក្សាដើម្បីវិនិយោគទឹកប្រាក់រហូតដល់ ៣ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន SB Energy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SoftBank Group។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការវិនិយោគដ៏ធំនេះ ត្រូវបានធ្វើឡើង ដើម្បីគាំទ្រដល់គម្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតមួយនៅរដ្ឋ Ohio សម្រាប់ក្រុមហ៊ុន OpenAI ដើម្បីជាការឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ន។

គួរឲ្យដឹងថា ជុំវិញផែនការវិនិយោគ ៣ពាន់លានដុល្លារនេះ ក្រុមហ៊ុន Nvidia នឹងបែងចែកជាពីរដំណាក់កាល ដោយទីមួយ វិនិយោគទឹកប្រាក់ពាក់កណ្តាល នៅពេលដែលកិច្ចព្រមព្រៀងនៃគម្រោងនៅរដ្ឋ Ohio ត្រូវបានចុះហត្ថលេខា និងពាក់កណ្តាលទៀតជាការទិញភាគហ៊ុន នៅពេលក្រុមហ៊ុន SB Energy បោះផ្សាយលក់ IPO លើកដំបូងដែលបានគ្រោងទុករបស់ខ្លួន។

យ៉ាងណាមិញ ក្រុមហ៊ុន SB Energy មានគោលបំណងបោះផ្សាយលក់ IPO ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅខែក្រោយ ហើយអាចរៃអង្គាសទឹកប្រាក់យ៉ាងហោចណាស់ ៥ពាន់លានដុល្លារ នៅក្នុងការលក់ IPO លើកដំបូងនោះ។

ជម្រាបជូនថា ក្រុមហ៊ុន SB Energy ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដែលមានជំនាញក្នុងការសាងសង់ និងអភិវឌ្ឍលើមជ្ឈមណ្ឌលទិន្នន័យជាច្រើន ដើម្បីគាំទ្រដល់តម្រូវការកើនឡើងដែលទាក់ទងនឹងបច្ចេកវិទ្យា AI៕​

The post Nvidia គ្រោងបោះទុន ៣ពាន់លានដុល្លារវិនិយោគលើគម្រោងមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សរបស់ OpenAI appeared first on .

លោក Larry Ellison ដណ្តើមតំណែងមេធំក្រុមហ៊ុន Nvidia ជាអ្នកមានបំផុតទី៧ របស់ពិភពលោក
សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison បានវ៉ាដាច់លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ដើម្បីក្លាយជាអ្នកមានបំផុតទីប្រាំពីររបស់ពិភពលោក បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានកើនឡើង។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Ellison បានកើនឡើង ២,៩ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុប កើនឡើងដល់ ១៩០,៦ពាន់លានដុល្លារ ខណៈពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានកើនឡើង ២,៦% ដល់ប្រហែល ១៥១ដុល្លារក្នុងមួយហ៊ុន កាលពីដើមសប្តាហ៍នេះ។

ដោយឡែកទ្រព្យសម្បត្តិរបស់លោក Jensen Huang វិញ បានធ្លាក់ចុះអស់ជិត ៤ពាន់លានដុល្លារ មកនៅត្រឹមប្រហែល ១៨៧,៨ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia បានធ្លាក់ចុះអស់ប្រហែល ២,៦% ។

យ៉ាងណាមិញ មហាសេដ្ឋីបច្ចេកវិទ្យាទាំងពីររូបនេះ កំពុងត្រូវបាននាំមុខដោយលោក Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៥៦,២ពាន់លានដុល្លារ ខណៈពេលដែលលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ឈរលេខរៀងទីប្រាំមួយ ជាមួយនឹងទ្រព្យសម្បត្តិសរុប ២០៥,៨ពាន់លានដុល្លារ។

គួរជម្រាបជូនថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla នៅតែជាអ្នកមានបំផុតរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបលើសពី ៨០០ពាន់លានដុល្លារ៕

The post លោក Larry Ellison ដណ្តើមតំណែងមេធំក្រុមហ៊ុន Nvidia ជាអ្នកមានបំផុតទី៧ របស់ពិភពលោក appeared first on .

ស្ងាត់ៗ Apple ផ្តួល Nvidia ឡើងតំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកសារជាថ្មី
តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានកើនឡើងលើសក្រុមហ៊ុន Nvidia ជាលើកដំបូងគិតចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក ដែលធ្វើឲ្យក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះ ក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេបំផុតរបស់ពិភពលោកសារជាថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅពេលបិទការជួញដូរ នៅថ្ងៃទី២៧ ខែកក្កដា ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានធ្លាក់ចុះ ៥% ដែលធ្វើឱ្យមូលធនទីផ្សាររបស់ពួកគេធ្លាក់ចុះមកនៅត្រឹម ៤,៧៧ទ្រីលានដុល្លារ។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីវិនិយោគិនមានការព្រួយបារម្ភអំពីការចំណាយដ៏ច្រើនដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ AI។

ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Appleវិញបានកើនឡើង ១% ដែលបង្កើនតម្លៃមូលធនទីផ្សាររបស់ខ្លួនដល់ ៤,៩៥ទ្រីលានដុល្លារ។ នេះអនុញ្ញាតឱ្យពួកគេវ៉ាដាច់ក្រុមហ៊ុន Nvidia និងក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក។ នេះក៏ជាលើកដំបូងផងដែរ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក ដែលតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Apple បានហក់ឡើងខ្ពស់ជាង Nvidia បែបនេះ។

គួរជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំនេះមក ភាគហ៊ុនរបស់ Nvidia បានកើនឡើងត្រឹមតែ ៤% ប៉ុណ្ណោះ ខណៈពេលដែលភាគហ៊ុនរបស់ Apple បានកើនឡើង ២៤%។ វិនិយោគិនពេញចិត្តចំពោះវិធីសាស្រ្តប្រុងប្រយ័ត្នរបស់ Apple ចំពោះបច្ចេកវិទ្យា AI ដោយផ្តល់អាទិភាពដល់ការផ្ទេរការងារទៅខាងក្រៅជាជាងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន៕​

The post ស្ងាត់ៗ Apple ផ្តួល Nvidia ឡើងតំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកសារជាថ្មី appeared first on .