ស្ថានីយវិទ្យុអាមេរិក ប្តឹងលោក ត្រាំ ពាក់ព័ន្ធទៅនឹងការកាត់ផ្តាច់ជំនួយប្រព័ន្ធផ្សព្វផ្សាយ

អន្តរជាតិ

ស្ថានីយវិទ្យុអាមេរិក NPR និងស្ថានីយជាសមាជិកមួយចំនួនទៀត បានដាក់ពាក្យប្តឹងទៅកាន់រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ជុំវិញការកាត់ផ្តាច់ជំនួយមូនិធិលើប្រព័ន្ធផ្សព្វផ្សាយសាធារណ: ដោយនេះត្រូវបានចាត់ទុកថាជាការបំពានយ៉ាងធ្ងន់ធ្ងន់លើរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក្យបណ្តឹងដែលបានដាក់ទៅកាន់តុលាការសហព័ន្ធ ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ឧសភា ដោយវិទ្យុសាធារណៈជាតិ (NPR) និងស្ថានីយជាសមាជិកមួយទៀត នៅក្នុងរដ្ឋ Colorado បាននិយាយថា សកម្មភាពរបស់ប្រធានាធិបតីអាមេរិកលោក ត្រាំ គឺបានរំលោភលើឆន្ទៈរបស់សភា និងសិទ្ធិជាមូលដ្ឋានក្រោមវិសោធនកម្មលើកទី១ ចំពោះសេរីភាពនៃការនិយាយ សេរីភាពសារព័ត៌មាន និងសេរីភាពនៃសមាគម។

ពាក្យបណ្តឹងខាងលើ ក៏បាននិយាយទៀតថា ការសម្រេចចិត្តរបស់លោក ត្រាំ បានគំរាមកំហែងដល់ការរស់រានមានជីវិតនៃប្រព័ន្ធផ្សព្វផ្សាយសាធារណៈដែលប្រជាជនអាមេរិករាប់លាននាក់ពឹងផ្អែកលើ ដើម្បីទទួលបានព័ត៌មានសំខាន់ៗ។

គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិក នៅថ្ងៃទី១ ខែឧសភា បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីបញ្ឈប់ការផ្តល់មូលនិធិសហព័ន្ធសម្រាប់ទីភ្នាក់ងារព័ត៌មាន NPR និង PBS ក៏ដូចជាបានស្នើសុំឲ្យមានវិធានការដើម្បីលុបបំបាត់ការផ្តល់មូលនិធិសាធារណៈ ដោយប្រយោលសម្រាប់អង្គការទាំងពីរផងដែរ ក្រោមហេតុផលថាជាការ​ខ្ជះខ្ជាយ​និងមិនបានបម្រើផលប្រយោជន៍ដល់សហរដ្ឋអាមរិក៕