ក្នុងមួយ១ ខែតុលា ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានជិត៤0 ម៉ឺនដង

សង្គម​ និង​សេដ្ឋកិច្ច

ចរាចរណ៍សរុបលើផ្លូវល្បឿនលឿន នៅក្នុងរយៈពេល១ខែតុលា ឆ្នាំ២០២៦ ដោយគិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៦ មានចំនួនសរុបរហូតជិត៤០ម៉ឺនដង( ៣៩០ ៥៤៣ ដង)។នេះរបាយការរបស់ ក្រសួងសាធារណការ និងដឹកកជញ្ជូន ផ្សាយចេញកាលថ្ងៃទី២ ខែវិច្ចកា ឆ្នា២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ និងដឹកកជញ្ជូន បានបញ្ជាក់ថា យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំខែ គិតចាប់ពីថ្ងៃទី១​-៣១​ ខែតុលា ឆ្នាំ២០២៦ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៣៩០ ៥៤៣ ដង។ទន្ទឹមនឹងនេះ ការស្វែងរកជំនួយតាមទូរស័ព្ទ ១៣៩៩ មានចំនួន ៥៩៤ ករណី (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ករណី ស្វែងរកជំនួយចំនួន ២៤៧ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៣៤៥ ករណី)។

ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។

សូមរម្លឹកដែរថា​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលផ្លូវល្បឿនលឿនទី១ របស់កម្ពុជានេះ បានរៀបចំបើកឱ្យប្រើប្រាស់ជាផ្លូវការនៅវិមានសន្តិភាពកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង អតីតនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។ ផ្លូវនេះ មានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ ភ្ជាប់ពីរាជធានីភ្នំពេញ (សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ) ទៅដល់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងកោះកុង៕ អត្ថបទ៖ហ្សាលីន