មេធំ Tesla កើបលុយបានជិត ៨ពាន់លានដុល្លារ ខណៈអ្នកមានដាច់គេរបូតលុយ ៦ពាន់លានដុល្លារ

អន្តរជាតិ

រយៈពេលមួយសប្ដាហ៍នេះ ទ្រព្យសម្បត្តិរបស់មេធំ Tesla មហាសេដ្ឋី Elon Musk កើនឡើង ៨ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយពី Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមថ្ងៃទី ២០ ខែឧសភានេះ ម្ចាស់ក្រុមហ៊ុន Twitter មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៨៤,៧ពាន់លានដុល្លារ ខណៈកាលពីសប្ដាហ៍មុន​មានត្រឹម ១៧៦,៩ពាន់លានដុល្លារ។

ស្របពេល​មហាសេដ្ឋីមានបំផុតទី ២លើលោក​កំពុង​កើបលុយ អ្នកមានដាច់គេលើលោក Bernard Arnault បាន​របូតលុយ​ប្រមាណ ៦ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ២០ ខែឧសភា ផ្អែកតាមរបាយការណ៍ពី Forbes៖

1. Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣១,៩ពាន់ លាន ដុល្លារ

2. Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៤,៧ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៩,១ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៧,៨ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៦,៣ពាន់លានដុល្លារ

6.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៤,៣ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៤,២ពាន់លានដុល្លារ

8. Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ៩៩,១ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ៩៨,៤ពាន់លានដុល្លារ

10.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Groupo Carso មានទ្រព្យសម្បត្តិប្រមាណ ៩៧,២ពាន់លានដុល្លារ៕