Forbes គាស់កកាយរហស្សនាមកំពូលមហាសេដ្ឋីមានបំផុត សម្រាប់ឆ្នាំ២០២៤

អន្តរជាតិ

កាលពីថ្ងៃទី០២ ខែមេសា ទស្សនាវដ្ដី Forbes បានបង្ហាញនូវបញ្ជីឈ្មោះកំពូលអ្នកមានបំផុតលើលោក សម្រាប់គម្រប់ខួប ៣៨ឆ្នាំ នៃការបង្កើតមាតិកាមហាសេដ្ឋីពិភពលោកប្រចាំឆ្នាំ ដោយក្នុងនោះមហាសេដ្ឋីបារាំង Bernard Arnault ជាប់នៅកំពូលតារាង រយៈពេល ២ឆ្នាំជាប់ៗគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គេហទំព័រ Forbes ក៏បានបង្ហាញទៀតថា ទ្រព្យសម្បត្តិរបស់លោក Arnault មានកំណើនប្រហែល ១០% បើធៀបនឹងឆ្នាំទៅ ពោលកើនឡើង ២៣៣ពាន់លានដុល្លារ ស្របពេលមហាសេដ្ឋី Elon Musk ជាប់នៅលេខ២ ជាមួយទ្រព្យសម្បត្តិ ១៩៥ពាន់លានដុល្លារ និងស្ថាបនិក Amazon លោក Jeff Bezos មានទ្រព្យសម្បត្តិ ១៩៤ពាន់លានដុល្លារ ស្ថិតនៅលេខរៀងទី៣។

ចំណែកឯមហាសេដ្ឋីមានលុយច្រើនបំផុតនៅតំបន់អាស៊ី គឺធ្លាក់ទៅលើកំពូលអ្នកមានឥណ្ឌា Mukesh Ambani ដែលមានទ្រព្យសម្បត្តិ ១១៦ពាន់លានដុល្លារ ជាកំពូលមហាសេដ្ឋីមានលុយ​ច្រើនបំផុតនៅឥណ្ឌា និងនៅអាស៊ី ហើយក៏ជាប់នៅលេខរៀងទី០៩ ក្នុងបញ្ជីឈ្មោះកំពូល​មហាសេដ្ឋីលើលោកផងដែរ។

សូមជម្រាបបន្ថែមថា ទិន្នន័យទទួលបានពីគេហទំព័រ Forbes គឺបានបង្ហាញឲ្យឃើញថា នៅឆ្នាំ២០២៤ នេះ ចំនួនមហាសេដ្ឋីពិភពលោកមានកំណើនរហូតដល់ ២ ៧៨១នាក់ ស្របពេលទំហំទ្រព្យសម្បត្តិរបស់ពួកគេ ក៏មានចំនួន ១៤,២ទ្រីលានដុល្លារ កើនឡើង ២ទ្រីលានដុល្លារពីឆ្នាំ២០២៣ ខណៈទាំងតួលេខមហាសេដ្ឋី និងទំហំទ្រព្យសម្បត្តិ សុទ្ធតែកើនដល់ចំណុចខ្ពស់បំផុតមួយ មិនធ្លាប់មានពីមុនមក៕