តម្លៃប្រេងកើនឡើងខ្លាំង ខណៈភាគហ៊ុនធ្លាក់ចុះដោយសារជម្លោះនៅមជ្ឈិមបូព៌ា

អន្តរជាតិ

តម្លៃប្រេងបានកើនឡើងនៅថ្ងៃទី២មីនានេះ ខណៈភាគហ៊ុនបានធ្លាក់ចុះ ដោយសារជម្លោះយោធានៅមជ្ឈិមបូព៌ាហាក់ដូចជាកាន់តែរីករាលដាល ដែលធ្វើឲ្យវិនិយោគិនងាកទៅរកទីសុវត្ថិភាពដែលទាក់ទងនៃប្រាក់ដុល្លារ មាស និងមូលបត្របំណុល។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រចុះផ្សាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រេងឆៅប្រភេទ Brent បានកើនឡើង ៧.៥% ដល់ ៧៨.៣៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅរបស់សហរដ្ឋអាម៉េរិកបានកើនឡើង ៧.៣% ដល់ ៧១.៨៨ ដុល្លារក្នុងមួយបារ៉ែល ស្របពេលមាសបានកើនឡើង ១.៥% ដល់ ៥,៣៥៨ ដុល្លារក្នុងមួយអោន។

ការវាយប្រហារ ផ្នែកយោធា ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ មិនបានបង្ហាញសញ្ញានៃការថយចុះ នោះឡើយ ខណៈដែលប្រទេសអារ៉ាប់ ក៏បានឆ្លើយតប ដោយការបាញ់មីស៊ីល ឆ្លងកាត់តំបន់ ដោយប្រថុយនឹងការអូសទាញសម្ព័ន្ធមិត្តរបស់ខ្លួន ចូលទៅក្នុងជម្លោះមួយនេះ។

ថ្មីៗនេះលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានអះអាងនឹងវាយប្រហាររហូតដល់គោលដៅរបស់អាមេរិកត្រូវបានសម្រេច។

ទន្ទឹមគ្នានេះ អ៊ីរ៉ង់ក៏បានប្ដេជ្ញាសងសឹក បន្ទាប់ពីអាម៉េរិកសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន និងបានបើកការវាយប្រហារលើប្រទេសចំនួន១១ផ្សេងទៀត។

គូសបញ្ជាក់ថា ការរីករាលដាលនៃជម្លោះសព្វវុធនេះ បានធ្វើឲ្យកើនឡើងរយៈពេលយូរនៃតម្លៃប្រេង ហើយប្រឈមនឹងហានិភ័យនៃការបញ្ឆេះសម្ពាធអតិផរណានៅទូទាំងពិភពលោក ខណៈពេលដែលវាក៏ដើរតួជាពន្ធលើអាជីវកម្ម និងអ្នកប្រើប្រាស់ដែលអាចធ្វើឱ្យតម្រូវការថយចុះ៕