អាមេរិក បើកការវាយប្រហារលើអ៉ីរ៉ង់សារជាថ្មី ក្រោយស្ងប់ស្ងាត់អស់ពេលជាងមួយខែ

អន្តរជាតិ

យោធាសហរដ្ឋអាមេរិក បានបើកការវាយប្រហារជាថ្មីលើគោលដៅនៅលើកោះ Larak របស់ប្រទេសអ៊ីរ៉ង់ ដោយកំណត់ទីតាំងលើឧបករណ៍បាញ់រ៉ុក្កែតរបស់ទីក្រុងតេអេរ៉ង់ ក្រោយស្ងាប់ស្ងាត់អស់រយៈពេលជាមួយខែ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកវរសេនីយ៍ឯក Tim Hawkins អ្នកនាំពាក្យនៃបញ្ជាការកណ្តាល (CENTCOM) បាននិយាយនៅថ្ងៃទី៣០ ខែសីហា ថា បញ្ជាការបានវាយប្រហារលើឧបករណ៍បាញ់រ៉ុក្កែតអ៊ីរ៉ង់ពីរនៅលើកោះ Larak ដែលមានទីតាំងនៅជិតច្រកសមុទ្រ Hormuz។

លោក Hawkins បានបន្ថែមទៀតថា ឧបករណ៍បាញ់រ៉ុក្កែតពីរគ្រឿងដែលជាកម្មសិទ្ធិរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានវាយប្រហារនៅពេលដែលសហរដ្ឋអាមេរិកបានរកឃើញថាទាហានអ៊ីរ៉ង់កំពុងរៀបចំបាញ់រ៉ុក្កែតដែលមានផ្ទុកមីនរបស់កងទ័ពជើងទឹក ចូលទៅក្នុងច្រកសមុទ្រ Hormuz។

គួរឲ្យដឹងថា កន្លងមកបញ្ជាការកណ្តាល CENTCOM បានប្រកាសថា ខ្លួនបានបញ្ចប់ប្រតិបត្តិការបោសសម្អាតមីននៅក្នុងផ្លូវដឹកជញ្ជូនអន្តរជាតិដ៏សំខាន់នេះ ដោយបន្ថែមថា កងកម្លាំងសហរដ្ឋអាមេរិកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារលំហូរពាណិជ្ជកម្មដោយសេរី និងស្តាតំបន់ច្រកសមុទ្រដ៏សំខាន់នោះឡើងវិញ។

ជម្រាបជូនថា ការវាយប្រហារនេះបានកើតឡើងត្រឹមតែប្រាំមួយខែប៉ុណ្ណោះ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាបានឈានដល់កម្រិតកំពូល ហើយជាការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ចាប់តាំងពីចុងខែកក្កដាកន្លង។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់អាទិភាពដល់ការធ្វើ “សង្គ្រាមសេដ្ឋកិច្ច” ប្រឆាំងទៅនឹងអ៉ីរ៉ង់ ជាជាងសកម្មភាពយោធា៕​