ចៅស្រី​ស្ថាបនិក​ក្រុមហ៊ុន​ L’Oreal ជាប់​ឈ្មោះ​ជា​ស្ត្រី​មាន​បំផុត​លើ​លោក ២ ឆ្នាំ​ផ្ទួនៗ

អន្តរជាតិ

មិនមែន​មានតែ​បុរស​ទេ​ដែល​ទទួល​បាន​ងារ​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក ពោល​តំណែង​ជា​មហាសេដ្ឋី​នេះ​ ក៏​មាន​ស្ត្រី​ជា​ច្រើនរូប​បាន​ក្ដោបក្ដាប់​ជាច្រើន​នាក់​មក​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង ដូចជា​លោកស្រី Franciose Bettencourt Meyers ជាដើម ដែល​ជាប់​រហស្សនាម​ជា​ស្ត្រីមាន​បំផុត​លើ​លោក​ដល់​ទៅ ២ ឆ្នាំ​ផ្ទួនៗ ខណៈ​អ្នកស្រី​ក៏​ជា​ចៅស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​លក់​គ្រឿងសំអាង​ធំ​បំផុត​លើ​លោក L’Oreal ផង​ដែរ។

ក្រុមហ៊ុន​គ្រឿងសំអាង​ធំ​បំផុត​លើ​លោក​មួយ​នេះ ឯកទេស​លើ​ផលិតផល​ថែរក្សា​សក់ ផលិតផល​សក់​ពណ៌ គ្រឿង​ថែរក្សា​សម្រស់ ឡេ​លាប​ការពារ​កម្ដៅ​ថ្ងៃ គ្រឿង Make-Up និង​ទឹកអប់​ជាដើម ហើយ​តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​មួយ​នេះ​មាន​រហូត​ដល់​ប្រហែល ១៨៥ ពាន់​លាន​ដុល្លារ។

ក្រៅ​ពី​លោកស្រី ក៏​នៅ​មាន​ស្ត្រី​មាន​ឥទ្ធិពល​ជាច្រើន​ទៀត​ដែល​មាន​ទ្រព្យសម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ​ផងដែរ ហើយ​ត​ទៅ​នេះ​ឧកញ៉ា​ញ៉ូវស៍​នឹង​កោះកកាយ​ត្រួសៗ​ពី​រហស្សនាម​ស្ត្រី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​ដូច​តទៅ៖

១/ Franciose Bettencourt Meyers មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៧៨,៤ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន L’Oreal

២/ Alice Walton មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៧០,៨ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Walmart

៣/ Julia Koch មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៦២,៥ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Koch Industries

៤/ Mackenzie Scott មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៤៦,៦ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Amazon

៥/ Jacqueline Mars មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៣១,៧ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Mars Incorporated

៦/ Gina Rinehart មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៣០,២ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Hancock Prospecting

៧/ Miriam Adelson មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២៧,៥ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន​កាស៊ីណូ

៨/ Susanne Klatten មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២៤,៣ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន BMW និង Altana AG

៩/ Iris Fontbona មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២២,៨ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Antofagasta PLC

១០/ Abigail Johnson មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ២១,២ ពាន់​លាន​ដុល្លារ ខណៈ​ប្រភព​ចំណូល​គឺ ក្រុមហ៊ុន Fidelity Investments

សូមជម្រាប​ដែរ​ថា ទិន្នន័យ​ខាងលើ​គឺ​បាន​មក​ពី​ការ​ចុះផ្សាយ​ពី Forbes’ Real-Time Billionaires គិត​ត្រឹម​ចុងខែ​មិថុនា ២០២២៕