សរុបព្រឹត្ដិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្ដាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍នេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូននូវព្រឹត្តិការណ៍ព័ត៌មានជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រិយមិត្តអ្នកអានប្រចាំសប្តាហ៍ រួមមានដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំយកថវិកាមូលនិធិស៊ីធីអិន (CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិជាង ៥០ម៉ឺនដុល្លារ ប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត

២. អ្នកឧកញ៉ា ម៉ុង ឫទ្ធី ទទួលដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជិះឡូរី និងទស្សនាសួនសត្វ នៅតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ

៣. អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា

៤. អាកាសយានដ្ឋានអន្តរជាតិតេជោ លោកអ្នកឧកញ៉ា ពុង ឃាវសែ នឹងប្រើប្រាស់បុគ្គលិកជនជាតិខ្មែរ ៩០%

៥. អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យវិនិយោគិនកម្ពុជា និងវៀតណាម សហការគ្នាដើម្បីស្វែងរកឱកាសវិនិយោគ ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

៦. អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចុះ MOU រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា-វៀតណាម

៧. កូនប្រុសអ្នកឧកញ៉ា ជឹង សុគន្ធាវី បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិប្រទេសសិង្ហបុរី NUS

៨. មកមើលទិដ្ឋភាពពិធីភ្ជាប់ពាក្យកូនស្រី អ្នកឧកញ៉ា អុឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ

៩. លោកជំទាវអភិបាលខេត្តកោះកុង អមដំណើរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចុះទទួលពលករខ្មែរ១៦នាក់ ដែលត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនលើដែនសមុទ្រ ដាក់ឃុំឃាំងរយៈពេលច្រើនខែ

១០. ក្រុមហ៊ុន វិរៈ ប៊ុនថាំ អ្នកឧកញ៉ា សួរ វីរៈ ទិញយន្តហោះអគ្គីសនី ៥គ្រឿង តម្លៃ៥០លានដុល្លារ បម្រើសេវាកម្មដឹកទេសចរក្នុងស្រុក