រថយន្ត

តម្រូវការរថយន្ត EV សកលហក់ឡើងយ៉ាងខ្លាំង ក្នុងរយៈពេល ៤ខែជាប់ៗគ្នា នៅឆ្នាំនេះ
យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សា ⁠Benchmark Mineral Intelligence (BMI) បានបង្ហាញឲ្យដឹងថា តម្រូវការរថយន្តអគ្គិសនីជាសកល បានកើនឡើងក្នុងរយៈពេលបួនខែជាប់គ្នា ក្នុងខែមិថុនា ដែលជំរុញដោយកំណើនដ៏ខ្លាំងក្លានៅអឺរ៉ុប ចំពេលការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន និងអាមេរិកខាងជើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែល បានបង្ហាញឲ្យដឹងថាទៀតថា ការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធ និងប្រភេទ Hybrid Plug-in បានកើនឡើង ៧% នៅក្នុងខែមិថុនា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈបរិមាណលក់នៅក្នុងឆមាសទី១ បានកើនឡើង ២%។

គួរឲ្យដឹងថា នៅអឺរ៉ុប ការលក់រថយន្ត EV ថ្មីៗ បានកើនឡើង ៣១% ដល់ប្រហែល ៥៣០ ០០០ គ្រឿង ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ខែមិថុនា។ បើតាម BMI បាននិយាយថាអឺរ៉ុបនៅតែជាម៉ាស៊ីនស្នូលដ៏សំខាន់នៃកំណើនរថយន្ត EV ទូទាំងសកលលោក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការលក់រថយន្ត EV ក្នុងប្រទេសចិនបានធ្លាក់ចុះ ១១% មកនៅប្រហែល ១ លានគ្រឿង ស្របពេលការលក់នៅអាមេរិកខាងជើង បានធ្លាក់ចុះ ១៣% បន្ទាប់ពីមានការបញ្ចប់នៃឥណទានពន្ធរថយន្ត EV របស់សហរដ្ឋអាមេរិក៕​

The post តម្រូវការរថយន្ត EV សកលហក់ឡើងយ៉ាងខ្លាំង ក្នុងរយៈពេល ៤ខែជាប់ៗគ្នា នៅឆ្នាំនេះ appeared first on .

ផលិតកម្មរថយន្តរបស់ប្រទេសថៃ ធ្លាក់ដាំក្បាលចុះជិត ១៨% នៅក្នុងខែឧសភា
ការផលិតរថយន្តរបស់ប្រទេសថៃ បានធ្លាក់ចុះ ១៧,៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ១១៤ ២១៤ គ្រឿងនៅក្នុងខែឧសភា ខណៈពេលដែលការនាំចេញវិញក៏បានធ្លាក់ចុះផងដែរ ដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ា និងតម្រូវការកាន់តែទាបនៅក្នុងទីផ្សារសំខាន់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសហព័ន្ធឧស្សាហកម្មថៃ បានបង្ហាញឲ្យដឹងថា ការធ្លាក់ចុះនេះបានអូសទាញផលិតកម្មសរុបក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ នេះ ឲ្យធ្លាក់ចុះ ១,១៣% មកត្រឹម ៥៨៧ ៧៥៩ គ្រឿង។

ទន្ទឹមនឹងនេះ លោក Surapong Paisitpattanapong ទីប្រឹក្សាប្រធានក្លឹបឧស្សាហកម្មរថយន្តរបស់សហព័ន្ធឧស្សហកម្មរថយន្តថៃ បាននិយាយថា ការផលិតសម្រាប់ការនាំចេញបានធ្លាក់ចុះអស់ ៣៦,២០% នៅក្នុងខែឧសភា។ ចំណែកការនាំចេញរថយន្តដែលផលិតរួចជាស្រេចបានធ្លាក់ចុះ ២៦,៦៩% មកត្រឹម ៥៩ ៤៣៤ គ្រឿងនៅក្នុងខែនោះផងដែរ។

យ៉ាងណាមិញ សហព័ន្ធបានចង្អុលបង្ហាញពីមូលហេតុចម្បងៗដែលនាំឲ្យមានការធ្លាក់ចុះនៃផលិតកម្មរថយន្តរបស់ខ្លួននេះ គឺបណ្តាលមកពីទីផ្សារនៅមជ្ឈិមបូព៌ា ដែលការនាំចេញបានធ្លាក់ចុះរហូតដល់ ៦៦,១៤% ដោយសារតែមានជម្លោះរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក។ ខណៈបញ្ហាធំមួយផ្សេងទៀត គឺដោយសារតែអូស្ត្រាលី និងអូសេអានី ដែលជាកន្លែងនាំចេញដ៏សំខាន់របស់ថៃនោះ បានធ្លាក់ចុះជាង ៣៧% បន្ទាប់ពីទីផ្សាររងផលប៉ះពាល់ដោយបទប្បញ្ញត្តិគ្រប់គ្រងកាបូនកាន់តែតឹងរ៉ឹង និងការប្រកួតប្រជែងកើនឡើងពីរថយន្តអគ្គិសនីចិន៕​

The post ផលិតកម្មរថយន្តរបស់ប្រទេសថៃ ធ្លាក់ដាំក្បាលចុះជិត ១៨% នៅក្នុងខែឧសភា appeared first on .

Honda ចាយលុយជិត ១០ពាន់លានដុល្លារ លើការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ
ក្រុមហ៊ុន Honda ត្រូវបានគេរាយការណ៍ថាបានរងការខាតបង់យ៉ាងធំជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ៧០ឆ្នាំចុងក្រោយ ដោយបានចំណាយទឹកប្រាក់អស់ប្រមាណ ៩ពាន់លានដុល្លាឬ ដើម្បីរៀបរចនាសម្ព័ន្ធឡើងវិញ ដោយសារតែមិនអាចស្វែងរកកន្លែងឈរជើងសម្រាប់រថយន្តអគ្គិសនីខ្លួន នៅទីផ្សារចិន និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន កាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិលោក Toshihiro Mibe បានសុំទោសចំពោះលទ្ធផលអាជីវកម្មមិនល្អរបស់ក្រុមហ៊ុន Honda ដោយមានប្រសាសន៍ថា៖ “ខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ភាគហ៊ុន ចំពោះការព្រួយបារម្ភ និងការរអាក់រអួលសំខាន់ៗដែលបណ្តាលមកពីការខាតបង់សុទ្ធក្នុងឆ្នាំសារពើពន្ធកន្លងមក”។

ក្រុមហ៊ុន Honda កំពុងធ្វើការដើម្បីកែតម្រូវកំហុសយុទ្ធសាស្ត្ររបស់ខ្លួនឡើងវិញ បន្ទាប់ពីបានរាយការណ៍ពីការខាតបង់លើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំពីរទសវត្សចុងក្រោយ ក្នុងឆ្នាំសារពើពន្ធដែលទើបបញ្ចប់ទៅនៅក្នុងខែមីនា។ ក្រុមហ៊ុនផលិតជប៉ុនខ្នាតយក្សរបស់រថយន្តមួយនេះ បានរាយការណ៍ពីការខាតបង់ប្រតិបត្តិការជាង ៤១៤ពាន់លានយ៉េន (ឬស្មើនឹងជាង ២,៦ពាន់លានដុល្លារ) បើប្រៀបធៀបទៅនឹងប្រាក់ចំណេញ ១,២ពាន់ពាន់លានយ៉េន (៧,៥ពាន់លានដុល្លារ) កាលពីឆ្នាំមុន។

យោងតាម ​​Reuters នេះគឺជាលទ្ធផលអាជីវកម្មទាបបំផុតរបស់ក្រុមហ៊ុន Honda ចាប់តាំងពីបានចេញលក់ភាគហ៊ុនជាសាធារណៈលើកដំបូងនៅឆ្នាំ១៩៥៧ មក។ លទ្ធផលនេះ ក៏បានបង្ហាញថាដាក់ក្តីរំពឹងខ្លាំងទៅលើយានយន្តអគ្គិសនីរបស់ក្រុមហ៊ុនជប៉ុននេះ ហាក់មានហានិភ័យយ៉ាងខ្លាំង នៅពេលដែលតម្រូវការជាក់ស្តែងមានកម្រិតទាប ដោយសារតែមានការប្រកួតប្រជែងខ្លាំង ជាពិសេសពីសំណាក់ប្រទេសចិន៕​

The post Honda ចាយលុយជិត ១០ពាន់លានដុល្លារ លើការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ appeared first on .

ក្រុមហ៊ុនរថយន្ត Polestar របស់ស៊ុយអែត ត្រូវបានហាមមិនឲ្យលក់នៅអាមេរិក ដោយសារមានទំនាក់ទំនងជាមួយចិន
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងហាមឃាត់ម៉ាកយីហោរថយន្ត Polestar របស់ប្រទេសស៊ុយអែត មិនឲ្យលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិក ចាប់ពីឆ្នាំក្រោយទៅ ដោយសារតែពួកគេមានទំនាក់ទំនងជាមួយប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Cnet។

យោងតាមរបាយការណ៍ ការិយាល័យឧស្សាហកម្ម និងសន្តិសុខ នៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ថានឹងមិនផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុន Polestar លក់រថយន្តម៉ូដែលថ្មីៗទៀតនោះឡើយ ចាប់ពីឆ្នាំ២០២៧ ដោយសារតែការព្រួយបារម្ភអំពីបច្ចេកវិទ្យាមួយចំនួនដែលផលិតនៅក្នុងប្រទេសចិន។

យ៉ាងណាមិញ ជុំវិញបញ្ហាស្នូលនោះគឺថា Polestar ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Volvo ដែលត្រូវបានទិញដោយក្រុមហ៊ុនចិន Geely ពីក្រុមហ៊ុន Ford នៅក្នុងឆ្នាំ២០១០។

បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ ខាងក្រុមហ៊ុន Polestar ក៏បានប្រកាសដកខ្លួនចេញពីទីផ្សារសហរដ្ឋអាមេរិកផងដែរ និងបានផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅអឺរ៉ុបវិញ។ នៅសហរដ្ឋអាមេរិក ពួកគេនឹងបន្តលក់រថយន្តម៉ូដែល Polestar 3 និង Polestar 4 ដែលនៅសេសសល់ប៉ុណ្ណោះ។

គួរជម្រាបជូនថា ការហាមឃាត់លើ Polestar មិនត្រូវបានបង្ហោះនៅលើគេហទំព័រ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រសួងពាណិជ្ជកម្មអាមរិកនោះទេ ប៉ុន្តែវាស្របនឹងការណែនាំរបស់ក្រសួងក្នុងការគ្រប់គ្រងបច្ចេកវិទ្យាពីប្រទេសចិន។ នៅខែនេះ ក្រសួងក៏បានពិន័យក្រុមហ៊ុន Bosch ចំនួន ៣៦លានដុល្លារ ចំពោះការនាំចេញឧបករណ៍ចាប់សញ្ញា និងកម្មវិធីរថយន្តទៅកាន់ក្រុមហ៊ុន Huawei ផងដែរ៕​

The post ក្រុមហ៊ុនរថយន្ត Polestar របស់ស៊ុយអែត ត្រូវបានហាមមិនឲ្យលក់នៅអាមេរិក ដោយសារមានទំនាក់ទំនងជាមួយចិន appeared first on .

ក្រុមហ៊ុន Land Rover គ្រោងប្រមូលរថយន្តរាប់សែនគ្រឿងនៅអាមេរិក ចូលឃ្លាំងវិញ ដោយសារបញ្ហាពោងសុវត្ថិភាព
ក្រុមហ៊ុន Jaguar Land Rover ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Tata Motors កំពុងប្រមូលរថយន្ត SUV របស់ខ្លួនចំនួន ២៥០ ៨៥៧ គ្រឿងនៅសហរដ្ឋអាមេរិក មកជួសជុលវិញ ដោយសារបញ្ហាពោងសុវត្ថិភាព ដែលអាចបង្កើនហានិភ័យនៃការរងរបួសក្នុងករណីមានគ្រោះថ្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋបាលសុវត្ថិភាពផ្លូវជាតិសហរដ្ឋអាមេរិក (NHTSA) បានរាយការណ៍ឲ្យដឹងទៀតថា ជុំវិញការប្រមូលមកវិញរបស់ក្រុមហ៊ុន Jaguar សារនេះ រួមមានម៉ូដែល Land Rover Defender, Discovery និង Range Rover មួយចំនួនផងដែរ។

NHTSA បាននិយាយទៀតថា ឧបករណ៍ភ្ជាប់ Clockspring នៃពោងសុវត្ថិភាពរបស់រថយន្តដែលមានបញ្ហាទាំងនោះ អាចនឹងខូច ដែលបណ្តាលឲ្យវាមិនដំណើរការ នៅក្នុងករណីបុកប៉ះណាមួយកើតឡើង។

ជម្រាបជូនផងដែរថា តំណាងចែកចាយរថយន្តរបស់ក្រុមហ៊ុន Jaguar Land Rover បានប្រកាសទទួលខុសត្រូវប្រមូលរថយន្តដែលជួបបញ្ហានេះមកជូសជុលជូនអតិថិជនរបស់ខ្លួនវិញដោយមិនគិតថ្លៃសេវាអ្វីទាំងអស់៕​

The post ក្រុមហ៊ុន Land Rover គ្រោងប្រមូលរថយន្តរាប់សែនគ្រឿងនៅអាមេរិក ចូលឃ្លាំងវិញ ដោយសារបញ្ហាពោងសុវត្ថិភាព appeared first on .

ក្រុមហ៊ុន Honda ប្រកាសអូសរថយន្តជិត ៩ សែនគ្រឿងចូលឃ្លាំងវិញនៅអាមេរិក ដោយសារបញ្ហាប្រព័ន្ធជើងក្រោម
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសជប៉ុន Honda បានប្រកាសប្រមូលរថយន្តសរុបចំនួន ៨៨០ ៥១៤ គ្រឿង នៅសហរដ្ឋអាមេរិក ដោយសារបញ្ហាគ្រឿងបន្លាស់ប្រព័ន្ធជើងក្រោមរថយន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បាននិយាយផងដែរថា ការប្រមូលរថយន្តរបស់ Honda មកវិញសារនេះ រួមមានម៉ូដែល Honda Pilot , Ridgeline, Passport និង Acura MDX មួយចំនួន។

គួរឲ្យដឹងថា រថយន្តទាំងនេះ អាចជួបប្រទះបញ្ហាគ្រឿងបន្លាស់ប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយ ដែលអាចនាំឲ្យរថយន្តបាត់បង់ការគ្រប់គ្រង និងបង្កើនហានិភ័យនៃការប៉ះទង្គិច ឬរបួស។

ជាដំណោះស្រាយសម្រាប់ការប្រមូលរថយន្តនេះ តំណាងចែកចាយរបស់ក្រុមហ៊ុន នឹងត្រួតពិនិត្យលើ និងដំឡើងឧបករណ៍ជើងក្រោមឡើងវិញដោយឥតគិតថ្លៃ សម្រាប់អតិថិជនដែលជួបបញ្ហា៕​

The post ក្រុមហ៊ុន Honda ប្រកាសអូសរថយន្តជិត ៩ សែនគ្រឿងចូលឃ្លាំងវិញនៅអាមេរិក ដោយសារបញ្ហាប្រព័ន្ធជើងក្រោម appeared first on .

ផលិតកម្មរថយន្តរបស់ថៃ ធ្លាក់ដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានរយៈពេល ៥ឆ្នាំចុងក្រោយ
សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយនៅថ្ងៃទី២៥ ឧសភា ថាការផលិតរថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ នៅក្នុងខែមេសា ដោយសារតែមានការរំខានចំពោះការនាំចេញ អំឡុងពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា និងតម្លៃថាមពលខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ការផលិតរថយន្តរបស់ប្រទេសនេះ បានធ្លាក់ចុះ ០,៤៤% នៅក្នុងខែមេសា មកនៅត្រឹមចំនួន ១០៣ ៧៩៤ គ្រឿង បន្ទាប់ពីមានការកើនឡើង ២,៦៩% នៅក្នុងខែមីនា។

លោក Surapong Paisitpatanapong ប្រធានផ្នែករថយន្តរបស់ FTI បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការនាំចេញរថយន្តរបស់ថៃ បានធ្លាក់ចុះ ៨,៤៣% មកនៅត្រឹម ៦០ ១៩០ គ្រឿងប៉ុណ្ណោះ នៅក្នុងខែមេសា ដោយសារតែបញ្ហាប្រឈមនានា ដែលកើតឡើងដោយសារតែសង្គ្រាមអ៊ីរ៉ង់។

គួរជម្រាបជូនផងដែរថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រទេសនេះ គឺជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំង Toyota, Honda និងម៉ាកយីហោចិនធំៗ ដូចជា BYD និង Great Wall Motors ផងដែរ៕​

The post ផលិតកម្មរថយន្តរបស់ថៃ ធ្លាក់ដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានរយៈពេល ៥ឆ្នាំចុងក្រោយ appeared first on .

ការនាំចេញរថយន្តរបស់ជប៉ុន ទៅកាន់មជ្ឈិមបូព៌ាធ្លាក់ចុះក្នុងខែមេសា ដោយសារសង្គ្រាមអ៊ីរ៉ង់
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ការនាំចេញយានយន្តរបស់ជប៉ុនទៅកាន់មជ្ឈិមបូព៌ាស្ទើតែធ្លាក់ចុះទាំងស្រុង នៅក្នុងខែមេសា ខណៈពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានរំខានដល់ការដឹកជញ្ជូនទៅកាន់នេះ ជាពិសេសសម្រាប់ក្រុមហ៊ុនផលិតរថយន្ត Toyota និង Nissan។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការធ្លាក់ចុះយ៉ាងខ្លាំងនេះ បានបង្ហាញថា ការដឹកជញ្ជូនរថយន្តដឹកអ្នកដំណើរ ឡានដឹកទំនិញ និងឡានក្រុងទៅកាន់តំបន់នេះ ភាគច្រើនត្រូវបានរារាំង បន្ទាប់ពីមានការបិទច្រកសមុទ្រ Hormuz យ៉ាងតឹងរ៉ឹងតឹង។

ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានបង្ហាញឲ្យដឹងទៀតថា នៅក្នុងខែមេសា ការនាំចេញយានយន្តទៅកាន់មជ្ឈិមបូព៌ាបានធ្លាក់ចុះជាង ៩០% ទាំងតម្លៃ និងបរិមាណ បើធៀបទៅនឹងឆ្នាំមុន។ តួលេខរបស់រដ្ឋាភិបាលបានបង្ហាញផងដែរថា តំបន់នេះមានចំនួនប្រហែល ១៤% នៃការនាំចេញយានយន្តសកលរបស់ជប៉ុន ក្នុងឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ លោក Toshihiro Mibe អនុប្រធានក្រុមអ្នកតំណាងរថយន្តរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧស្សាហកម្មរថយន្តរបស់ប្រទេសជប៉ុន កំពុងមានអារម្មណ៍ថារងផលប៉ះពាល់ខ្លាំងរួចទៅហើយពីសង្គ្រាមតាមរយៈការរំខានដល់ការដឹកជញ្ជូន ខណៈសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន រំពឹងថាផលប៉ះពាល់នឹងត្រូវបានកំណត់ជាចម្បងចំពោះការដឹកជញ្ជូន ដោយបន្ថែមថា ខ្លួននឹងបន្តតាមដានស្ថានភាពបន្ថែមទៀត៕​

The post ការនាំចេញរថយន្តរបស់ជប៉ុន ទៅកាន់មជ្ឈិមបូព៌ាធ្លាក់ចុះក្នុងខែមេសា ដោយសារសង្គ្រាមអ៊ីរ៉ង់ appeared first on .

ក្រុមហ៊ុន Mercedes ប្រកាសប្រមូលរថយន្តជាង ១៤ ម៉ឺនគ្រឿងនៅអាមេរិកមកជួសជុលវិញ ដោយបញ្ហាអេក្រង់
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក (NHTSA) បាននិយាយនៅថ្ងៃទី៨ ខែឧសភាថា ក្រុមហ៊ុនផលិតរថយន្តប្រណីត Mercedes-Benz កំពុងប្រមូលរថយន្តចំនួន ១៤៤ ០៤៩ គ្រឿងនៅសហរដ្ឋអាមេរិក ត្រលប់មកជួសជុលវិញ ដោយសារតែបញ្ហាអេក្រង់បង្ហាញ (Display)។

យោងតាម NHTSA បានបង្ហាញឲ្យដឹងថាទៀតថា ជុំវិញការប្រមូលរថយន្តត្រលប់មកវិញ របស់ Mercedes-Benz សារនេះ រួមមានម៉ូដែល AMG Gt, C-Class, E-Class, SL, CLE និង GLC ស៊េរីឆ្នាំ២០២៤-២០២៦ មួយចំនួន ផងដែរ។

ទន្ទឹមនឹងនេះ អង្គភាពគ្រប់គ្រងព័ត៌មានកម្សាន្ត ដែលទទួលខុសត្រូវចំពោះមុខងាររុករក និងពហុមេឌា បានបង្ហាញនិយាយផងដែរ ជុំវិញបញ្ហានេះ នឹងធ្វើឲ្យអេក្រង់បង្ហាញ នៅក្នុងរថយន្តដែលមានបញ្ហាខាងលើ អាចនឹង Reset ឡើងវិញ ខណៈពេលដែលរថយន្តកំពុងដំណើរការ ហើយបណ្តាលឲ្យអេក្រង់នោះបង្ហាញចេញផ្ទៃទទេរ។

ជម្រាបជូនផងដែរថា អ្នកតំណាងចែកចាយរបស់ក្រុមហ៊ុន Mercedes-Benz នឹងធ្វើបច្ចុប្បន្នកម្មវិធីថ្មី ដល់រថយន្តរបស់អតិថិជនដែលមានបញ្ហា ដោយពុំមានគិតថ្លៃសេវាអ្វីទាំងអស់។ នេះបើតាមទីភ្នាក់ងារ NHTSA៕​

The post ក្រុមហ៊ុន Mercedes ប្រកាសប្រមូលរថយន្តជាង ១៤ ម៉ឺនគ្រឿងនៅអាមេរិកមកជួសជុលវិញ ដោយបញ្ហាអេក្រង់ appeared first on .

ការលក់រថយន្តរបស់ប្រទេសចិន បន្តធ្លាក់ចុះនៅក្នុងខែមីនា
ការលក់រថយន្តរបស់ប្រទេសចិន បានធ្លាក់ចុះអស់រយៈពេលប្រាំមួយខែជាប់ៗគ្នា គិតនៅត្រឹមខែមីនា ដោយសារតែការកើនឡើងនៃតម្លៃប្រេងឥន្ធនៈដែលបានប៉ះពាល់ដល់តម្រូវការសម្រាប់ម៉ូដែលសាំងភាគច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន បានបង្ហាញឲ្យដឹងថា ការលក់រថយន្តសរុបរបស់ប្រទេសនេះ បានធ្លាក់ចុះ ១៥,២% មកនៅត្រឹមចំនួន ១,៦៧ លានគ្រឿងកាលពីខែមុន។

ជម្រាបជូនថា ក្នុងចំណោមនោះ ការលក់រថយន្តម៉ាស៊ីនចំហេះឥន្ធនៈ នៅក្នុងខែមីនា បានធ្លាក់ចុះអស់ ១៥,៧% បើទោះបីជាប្រទេសចិនបានទប់ស្កាត់ការដំឡើងថ្លៃប្រេងឥន្ធនៈក្នុងស្រុក ដើម្បីបន្ថយផលប៉ះពាល់នៃការកើនឡើងនៃតម្លៃប្រេងសកលក៏ដោយ៕​

The post ការលក់រថយន្តរបស់ប្រទេសចិន បន្តធ្លាក់ចុះនៅក្នុងខែមីនា appeared first on .