Meta

Meta ត្រូវតុលាការបញ្ជាឲ្យបង់ ២៥ពាន់លានដុល្លារ ជុំវិញករណីបោកបញ្ឆោតអ្នកប្រើប្រាស់ Facebook
ចៅក្រមនៅក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃទី២១ ខែតុលាថា ក្រុមហ៊ុន Meta ត្រូវបង់ប្រាក់ចំនួន ២៥ពាន់លានដុល្លារ ជូនរដ្ឋនេះ បន្ទាប់ពីគណៈវិនិច្ឆ័យមួយក្រុមបានរកឃើញកាលពីខែមុនថា ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សមួយនេះបានបោកបញ្ឆោតអ្នកប្រើប្រាស់ នៅក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងរឿងអាស្រូវ Cambridge Analytica។

ជុំវិញការដាក់ពិន័យនេះ បានកើតឡើងប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Meta បានយល់ព្រមបង់ប្រាក់ចំនួន ១៨ពាន់លានដុល្លារ រួចម្តងហើយ ដើម្បីដោះស្រាយបណ្តឹងដែលដាក់ដោយរដ្ឋចំនួន ៤៨ ផ្សេងទៀត ដែលរួមបញ្ចូលទាំងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងអាស្រូវ Cambridge Analytica ផងដែរ។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Meta បានលើកឡើងថា៖ “សេចក្តីសម្រេចនេះ បានធ្វើឱ្យការធ្វើអាជីវកម្មនៅក្នុងរដ្ឋ New Mexico ក្លាយជារឿងស្ទើរតែមិនអាចទៅរួច។ យើងមានទំនុកចិត្តថា យើងនឹងទទួលបានជ័យជម្នះនៅពេលប្តឹងឧទ្ធរណ៍”។

គួរជម្រាបជូនថា Cambridge Analytica គឺជាក្រុមហ៊ុនផ្តល់ប្រឹក្សានយោបាយមួយ ដែលត្រូវបានរកឃើញថាបានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook រាប់លាននាក់ដោយមិនត្រឹមត្រូវ ដើម្បីប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយនយោបាយដែលមានគោលដៅជាក់លាក់ ជាពិសេសក្នុងអំឡុងពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦៕​

The post Meta ត្រូវតុលាការបញ្ជាឲ្យបង់ ២៥ពាន់លានដុល្លារ ជុំវិញករណីបោកបញ្ឆោតអ្នកប្រើប្រាស់ Facebook appeared first on .

រដ្ឋធំមួយនៅអាមេរិក ទាមទារឲ្យ Meta បង់លុយពិន័យ ៤០ពាន់លានដុល្លារ ជុំវិញរឿងក្តីឯកជនភាព
រដ្ឋ New Mexico បានស្នើសុំឲ្យចៅក្រមបង្គាប់បញ្ជាឲ្យក្រុមហ៊ុន Meta Platforms បង់ប្រាក់ពិន័យចន្លោះពី ៣៥ពាន់លានដុល្លារ ទៅ ៤០ពាន់លានដុល្លារ បន្ទាប់ពីគណៈវិនិច្ឆ័យបានរកឃើញថា ក្រុមហ៊ុននេះបានភូតភរមហាជនអំពីឯកជនភាពនៃទិន្នន័យរបស់ពួកគេនៅលើបណ្តាញសង្គម Facebook ក្នុងរឿងក្តីដែលកើតចេញពីរឿងអាស្រូវ Cambridge Analytica។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

មេធាវីតំណាងឲ្យរដ្ឋ New Mexico បានធ្វើការស្នើសុំនេះនៅក្នុងសវនាការនៃបណ្តឹងមួយ ដែលត្រូវ បានប្តឹងបន្ទាប់ពីមានការទម្លាយព័ត៌មានថា ក្រុមហ៊ុនប្រឹក្សានយោបាយចក្រភពអង់គ្លេស (ដែលធ្លាប់ធ្វើការឱ្យការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ របស់លោក ដូណាល់ ត្រាំ) បានលួចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook រហូតដល់ ៨៧ លាននាក់តាមរយៈកម្មវិធីភាគីទីបីដោយគ្មានការយល់ព្រមពីពួកគេ។

យ៉ាងណាមិញ គណៈវិនិច្ឆ័យបានប្រកាសសេចក្តីសម្រេចពាក់ព័ន្ធនឹងបណ្តឹងនេះ កាលពីថ្ងៃទី២៥ ខែកញ្ញា។ ចៅក្រម លោក Francis Mathew ដែលជាអ្នកមើលការខុសត្រូវលើសវនាការនៅក្រុង Santa Fe នឹងធ្វើការសម្រេចថា តើក្រុមហ៊ុន Meta ត្រូវបង់ប្រាក់ពិន័យជាប្រាក់ចំនួនប៉ុន្មានចំពោះបទចោទប្រកាន់របស់ពួកគេ។

ប៉ុន្តែទោះជាយ៉ាណាក៏ដោយ មេធាវីរបស់ Meta បានអះអាងក្នុងសវនាការថា ការថ្លែងការណ៍ទាំងនោះជាសម្រង់សម្តីដែលត្រូវបានជ្រើសរើសតែមួយផ្នែកប៉ុណ្ណោះ ហើយក្រុមហ៊ុនបានទទួលស្គាល់ជាច្រើនដងថា ការចាត់ចែងរបស់ខ្លួនលើព័ត៌មានមិនពិត ឬបញ្ហាឯកជនភាពគឺមិនល្អឥតខ្ចោះនោះទេ។

ជម្រាបជូនផងដែរថា បច្ចុប្បន្នមេធាវីតំណាងឲ្យក្រុមហ៊ុន Meta និងរដ្ឋ New Mexico បានតវ៉ាគ្នានៅក្នុងសវនាការអំពីទំហំទឹកប្រាក់ពិន័យដែលសមរម្យ ដោយខាង Meta បានអះអាងថា ប្រាក់ពិន័យដែលរដ្ឋកំពុងទាមទារនោះ មិនសមស្របទៅនឹងទង្វើដែលរដ្ឋបានផ្តោតលើក្នុងសវនាការនោះទេ៕

The post រដ្ឋធំមួយនៅអាមេរិក ទាមទារឲ្យ Meta បង់លុយពិន័យ ៤០ពាន់លានដុល្លារ ជុំវិញរឿងក្តីឯកជនភាព appeared first on .

មេធំ Meta វ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Dell ឡើងតំណែងជាមហាសេដ្ឋីមានបំផុតទី៤ លើលោក
លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានទម្លាក់តំណែងរបស់លោក Michael Dell ស្ថាបនិកក្រុមហ៊ុន Dell Technologies ដើម្បីឡើងចំណាត់ទី៤ ក្នុងនាមជាមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក បន្ទាប់ពីការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកកើនឡើងដល់ ២៦៦,៤ពាន់លានដុល្លារ។

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញថាភាគហ៊ុនរបស់ Meta បានកើនឡើង ៤,៥% ដែលជាការកើនឡើងខ្ពស់បំផុតប្រចាំឆ្នាំ។ ការកើនឡើងបានធ្វើឲ្យលោក Mark វ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Dell Technologies ដែលមានទ្រព្យសម្បត្តិចំនួនសរុប ២៦៥,៥ពាន់លានដុល្លារ។

គួរឲ្យដឹងថាការផ្លាស់ប្តូរនេះបានបន្តកំណើនយ៉ាងឆាប់រហ័សសម្រាប់លោក Mark Zuckerberg ដោយសារវិនិយោគិនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការរុញច្រានរបស់ក្រុមហ៊ុន Meta ចូលទៅក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ជម្រាបជូនថា ការឡើងតំណែងរបស់លោក Mark នេះ បានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Dell បានក្លាយជាបុគ្គលមានបំផុតទី២ លើពិភពលោកក្នុងរយៈពេលខ្លី។ លោក Dell បានឡើងដល់ចំណាត់ថ្នាក់ទី៣ ជាលើកដំបូងនៅថ្ងៃទី៨ ខែកញ្ញា មុនពេលទម្លាក់លោក Larry Page ដែលជាស្ថាបនិកម្នាក់របស់ Google មួយថ្ងៃក្រោយមកដើម្បីឈរនៅចំណាត់ថ្នាក់ទី២ នៅពេលដែលទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ ២៧៣,២ពាន់លានដុល្លារ៕

The post មេធំ Meta វ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Dell ឡើងតំណែងជាមហាសេដ្ឋីមានបំផុតទី៤ លើលោក appeared first on .

Meta ត្រូវបញ្ជាឲ្យបង់លុយជាង ៥០០លានដុល្លារ នៅអាមេរិក ជុំវិញការធ្វើឲ្យកុមារមានបញ្ហាសុខភាពផ្លូវចិត្ត
តុលាការរដ្ឋ New Mexico សហរដ្ឋអាមេរិក បានបញ្ជាឲ្យក្រុមហ៊ុន Meta បង់ទឹកប្រាក់ចំនួន ៥៦៧លានដុល្លារ និងផ្លាស់ប្តូររបៀបដែលវេទិការបស់ខ្លួនដំណើរការសម្រាប់អ្នកប្រើប្រាស់វ័យក្មេងនៅក្នុងរដ្ឋ បន្ទាប់ពីបានរកឃើញថាក្រុមហ៊ុននេះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ចៅក្រម Bryan Biedscheid ប្រចាំនៅទីក្រុង Santa Fe បានសម្រេចកាលពីថ្ងៃទី៦ ខែសីហាថាក្រុមហ៊ុន Meta បានបង្កើតការរំខានជាសាធារណៈនៅក្នុងរដ្ឋ New Mexico ហើយចំណាត់ការនេះ ទទួលបានការគាំទ្រដោយលោក Raul Torrez អគ្គរដ្ឋអាជ្ញានៃរដ្ឋ New Mexico របស់បក្សប្រជាធិបតេយ្យ។

លោក Torrez បានចោទប្រកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះថាបានរចនាកម្មវិធីរបស់ខ្លួនដើម្បីធ្វើឲ្យអ្នកប្រើប្រាស់វ័យក្មេងញៀន និងបរាជ័យក្នុងការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទនៅលើវេទិការបស់ខ្លួន។

ទន្ទឹមនឹងនេះ លោក Biedscheid ក៏បានបញ្ជាឱ្យក្រុមហ៊ុន Meta ដាក់ចេញនូវវិធានការសុវត្ថិភាពយុវជនជាច្រើន រួមទាំងការកំណត់ប្រចាំខែលើការប្រើប្រាស់ Facebook និង Instagram របស់ក្មេងជំទង់ ការរឹតបន្តឹងលើការជូនដំណឹង ការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើការទាក់ទងរបស់មនុស្សពេញវ័យជាមួយអនីតិជនផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ ហើយបន្ថែមទៀតថាក្រុមហ៊ុនខ្លួនបានខិតខំកំណត់អត្តសញ្ញាណ និងលុបខ្លឹមសារដែលបង្កគ្រោះថ្នាក់ចេញពីវេទិការបស់ខ្លួនរួចរាល់ហើយ៕​

The post Meta ត្រូវបញ្ជាឲ្យបង់លុយជាង ៥០០លានដុល្លារ នៅអាមេរិក ជុំវិញការធ្វើឲ្យកុមារមានបញ្ហាសុខភាពផ្លូវចិត្ត appeared first on .

មហាសេដ្ឋី Mark Zuckerberg ចេញមុខសុំទោសរដ្ឋាភិបាលឥណ្ឌា ជុំវិញកំហុសបច្ចេកទេសរបស់ Meta
មហាសេដ្ឋីលំដាប់កំពូលរបស់ពិភបលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta Platforms បានចេញមុខសុំទោសរដ្ឋាភិបាលឥណ្ឌាចំពោះខ្លឹមសាររំលោភបំពានផ្លូវភេទកុមារនៅលើវេទិការបស់ក្រុមហ៊ុន និងកំហុសឆ្គងបច្ចេកទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ទន្ទឹមនឹងនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មានហិរញ្ញវត្ថុ Moneycontrol បានបង្ហាញថា លោក Mark បានសុំទោសចំពោះវត្តមាននៃខ្លឹមសារមិនសមរម្យ ក៏ដូចជាខ្លឹមសារ Deepfake និងកំហុសបច្ចេកទេសនៅលើវេទិកាសង្គមរបស់ Meta ដែលខ្លួនមិនអាចគ្រប់គ្រងបាន និងបានជះផលអវិជ្ជមាននៅក្នុងប្រទេសឥណ្ឌា។

យ៉ាងណាមិញ ការចុះផ្សាយនេះបានបន្ថែមទៀតថា ការសុំទោសរបស់លោក Mark នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំរវាងនាយកប្រតិបត្តិ Meta និងមន្ត្រីរដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃអង្គារ។ ក្រុមហ៊ុន Meta មានកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗរួមមាន Facebook និង Instagram ជាដើម។

គួរជម្រាបជូនផងដែរថា កាលពីខែកក្កដា រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យ Meta លុបចោលការផ្សាយពាណិជ្ជកម្ម និងខ្លឹមសារដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារនៅលើ Instagram។ រដ្ឋាភិបាលប្រទេសនេះ ក៏បានស្វែងរកការពន្យល់ពី Meta ក្នុងរយៈពេលប្រាំពីរថ្ងៃ អំពីរបៀបដែលការផ្សាយពាណិជ្ជកម្មដែលមានខ្លឹមសារបែបនេះ ត្រូវបានអនុញ្ញាតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេផងដែរ៕

The post មហាសេដ្ឋី Mark Zuckerberg ចេញមុខសុំទោសរដ្ឋាភិបាលឥណ្ឌា ជុំវិញកំហុសបច្ចេកទេសរបស់ Meta appeared first on .

Meta ចាប់ដៃជាមួយ BlackRock សហការគ្នាវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យតម្លៃ ១៤ពាន់លានដុល្លារ
ក្រុមហ៊ុន Meta Platforms និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មធំជាងគេបំផុតរបស់ពិភពលោក BlackRock កាលពីថ្ងៃទី២៨ កក្កដា បានប្រកាសពីគម្រោងវិនិយោគរួមគ្នាមួយដើម្បីអភិវឌ្ឍ និងដំណើរការបរិវេណមជ្ឈមណ្ឌលទិន្នន័យមួយនៅទីក្រុង El Paso រដ្ឋ Texas ដែលត្រូវចំណាយទឹកប្រាក់អស់ប្រហែល ១៤ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួរឲ្យដឹងផងដែរថា ជុំវិញការប្រណាំងប្រជែងដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗជាច្រើនៗងាកទៅរកការលក់ប័ណ្ណបំណុលដែលមានតម្លៃរាប់សិបពាន់លានដុល្លារ និងស្វែងរកដើមទុនខាងក្រៅពីអ្នកគ្រប់គ្រងមូលនិធិដូចជា BlackRock ដោយសារតែទំហំវិនិយោគដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក។

យ៉ាងណាមិញ ក្រុមហ៊ុន Meta បាននិយាយថា មូលនិធិដែលគ្រប់គ្រងដោយ BlackRock នឹងកាន់កាប់ភាគហ៊ុនសរុបចំនួន ៨០% នៅក្នុងគម្រោងវិនិយោគនេះ ដោយក្រុមហ៊ុន Meta រក្សាភាគហ៊ុន ២០% ដែលនៅសល់។

គួរជម្រាបជូនផងដែរថា ដើម្បីជាផ្នែកមួយនៃការវិនិយោគលើគម្រោងនេះ BlackRock នឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈប័ណ្ណបំណុលចំនួន ១២,៥ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Meta ក៏ត្រូវចំណាយប្រហែលជាង ១ពាន់លានដុល្លារដើម្បីរក្សាភាពជាម្ចាស់កម្មសិទ្ធិនៃគម្រោងនេះផងដែរ៕​

The post Meta ចាប់ដៃជាមួយ BlackRock សហការគ្នាវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យតម្លៃ ១៤ពាន់លានដុល្លារ appeared first on .

មេធំ Meta វ៉ាដាច់មេធំក្រុមហ៊ុន Dell ឡើងតំណែងជាអ្នកមានដាច់គេទី៥ នៅលើលោក
លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានវ៉ាដាច់លោក Michael Dell ស្ថាបនិកក្រុមហ៊ុន Dell Technologies ឡើងតំណែងជាមហាសេដ្ឋីមានបំផុតលំដាប់ទីប្រាំរបស់ពិភពលោក បន្ទាប់ពីការធ្លាក់ចុះនៃភាគហ៊ុនក្រុមហ៊ុន Dell ដែលបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Michael Dell ថយចុះយ៉ាងខ្លាំង។

យោងតាម Forbes បានបង្ហាញថាភាគហ៊ុនរបស់ក្រុមហ៊ុន Dell Technologies បានធ្លាក់ចុះ ៣,៣% កាលពីដើមសប្តាហ៍នេះ ដែលជាការបន្តធ្លាក់ចុះ ៨,៨% កាលពីសប្តាហ៍មុន។

ការធ្លាក់ចុះនេះបានកាត់បន្ថយលុយប្រហែល ២ពាន់លានដុល្លារពីទ្រព្យសម្បត្តិសរុបរបស់លោក Dell មកនៅត្រឹម ២២១,១ពាន់លានដុល្លារ ខណៈដែលធ្វើឲ្យលោក Mark Zuckerberg ហក់មកឈរលើវិញ ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជាង ២២២ពាន់លានដុល្លារ។

គួរជម្រាបជូនផងដែរថា មហាសេដ្ឋីកំពូលទាំងពីររូបនេះ តែងតែផ្លាស់ប្តូរចំណាត់ថ្នាក់គ្នាជាញឹកញាប់ ដោយកាលពីចុងខែឧសភា លោក Dell បានវ៉ាដាច់លោក Mark ដើម្បីក្លាយជាអ្នកមានលំដាប់ទីប្រាំមួយរបស់ពិភពលោក បន្ទាប់ពីការកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន Dell Technologies ដែលបានបន្ថែមទឹកប្រាក់ប្រហែល ៣៥,៨ពាន់លានដុល្លា ទៅក្នុងទ្រព្យសរុបរបស់លោកក្នុងរយៈពេលតែមួយថ្ងៃ៕​

The post មេធំ Meta វ៉ាដាច់មេធំក្រុមហ៊ុន Dell ឡើងតំណែងជាអ្នកមានដាច់គេទី៥ នៅលើលោក appeared first on .

Meta ចាក់លុយជិត ១០ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលទិន្ន័យ AI ដំបូងបំផុតនៅកាណាដា
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Meta បានប្រកាសកាលពីថ្ងៃទី៨ កក្កដាថា ខ្លួននឹងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្ន័យ AI ដ៏ធំបំផុតមួយ នៅចំកណ្តាលខេត្ត Alberta និងជាមជ្ឈមណ្ឌលទិន្នន័យដំបូងបំផុតនៅក្នុងប្រទេសកាណាដាផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនមេរបស់ Facebook មួយនេះ បាននិយាយទៀតថា មជ្ឈមណ្ឌលទិន្នន័យទំហំ ១ ​ជីហ្គាវ៉ាត់នេះ នឹងត្រូវសាងសង់ឡើងជាមួយនឹងសមត្ថភាពក្នុងការពង្រីករហូតដល់ ១,៨ ជីហ្គាវ៉ាត់ ជាមួយនឹងទុនវិនិយោគសរុប ១៣ពាន់លានដុល្លារកាណាដា ឬស្មើនឹង ៩,១៧ពាន់លានដុល្លារអាមេរិក។

គួរឲ្យដឹងផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ Meta បានបង្កើនការវិនិយោគទ្វេដងលើ AI ដោយសន្យាថានឹងចំណាយទឹកប្រាក់រាប់រយពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ធំៗ ជាពិសេសនៅទឹកដីសហរដ្ឋអាមេរិក។

ជម្រាបជូនថា ក្រុមហ៊ុន Meta ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដទៃទៀតដែរ កំពុងប្រឈមមុខនឹងតម្រូវការថាមពលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែការរីកចម្រើននៃ AI ហើយខេត្ត Alberta របស់ប្រទេសកាណាដា សម្បូរទៅដោយឧស្ម័នធម្មជាតិ ដែលលក់ក្នុងតម្លៃទាបគួរឲ្យកត់សម្គាល់ បើធៀបនឹងតម្លៃស្តង់ដារនៅសហរដ្ឋអាមេរិក៕​

The post Meta ចាក់លុយជិត ១០ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលទិន្ន័យ AI ដំបូងបំផុតនៅកាណាដា appeared first on .

ក្រុមហ៊ុន Meta បញ្ចេញវ៉ែតាឆ្លាតវៃជំនាន់ថ្មីដំណើរការដោយ AI មានតម្លៃចាប់ពី ២៩៩ដុល្លារ
Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានដាក់បង្ហាញវ៉ែនតាឆ្លាតវៃជំនាក់ថ្មីរបស់ខ្លួនដែលដំណើរការដោយបច្ចេកវិទ្យា AI ត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន EssilorLuxottica ដោយភ្ជាប់មកជាមួយនឹងការរចនាថ្មីៗជាច្រើន រួមតាំងមានលក្ខណៈពិសេសៗពាក់ព័ន្ធជាមួយបញ្ញាសិប្បនិម្មិតផងដែរ។ នេះបើយោងទីភ្នាក់ងារសារព័ត៌មាន Qazinform។

ផលិតផលថ្មី ដែលមានឈ្មោះថា Meta Glasses ត្រូវបង្កើតឡើងដោយផ្អែកលើភាពជោគជ័យនៃវ៉ែនតា AI ដែលមានស្រាប់របស់ក្រុមហ៊ុន ហើយវានឹងមានលក់ដោយចាប់ផ្តើមពីតម្លៃ ២៩៩ដុល្លារនៅក្នុងទីផ្សារជាច្រើន រួមទាំងសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី និងប្រទេសមួយចំនួននៅអឺរ៉ុប ផងដែរ។

បើតាមក្រុមហ៊ុន Meta បាននិយាយថា វ៉ែនតាទាំងនេះត្រូវបានរចនាឡើងដើម្បីដំណើរការជាជំនួយការ AI ពេញមួយថ្ងៃ ដោយផ្តល់នូវការចូលប្រើដោយមិនចាំបាច់ប្រើដៃទៅកាន់ប្រព័ន្ធ Meta AI របស់ក្រុមហ៊ុន។ វ៉ែនតា​ Meta ជំនាន់ថ្មី​នេះ​ គឺជា​វ៉ែនតា​ដំបូង​គេ​ដែល​បាន​ចេញ​លក់​ជាមួយ​នឹង Meta AI ដែល​ដំណើរការ​ដោយ Muse Spark ជា​ម៉ូដែល​មួយ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Meta Superintelligence Labs ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​ជំនួយការ​ក្នុង​ការ​ចាប់យក​សំឡេង រូបភាព និង​បរិបទជុំវិញ។

ជម្រាបជូនថា ​Meta Glasses ជំនាន់ថ្មីនេះ ក៏មានភ្ជាប់មកជាមួយលក្ខណៈពិសេសផ្សេងៗទៀត រួមមាន ឧបករណ៍​បំពង​សំឡេងជិតត្រចៀក ​សម្រាប់​ស្តាប់តន្ត្រី និង​ការហៅ​ទូរសព្ទ ​ថត​រូបភាព និង​វីដេអូ​ដោយ​មិនចាំបាច់​ប្រើ​ដៃ និង​ប៊ូតុង AI ដែល​អាច​ប្រើប្រាស់ត្រឹមតែសម្លេងសម្រាប់បញ្ជាបានយ៉ាងឆាប់​រហ័ស។ វ៉ែនតា​នេះ​ផ្តល់​នូវ​អាយុកាល​ថ្ម​ជាង​ប្រាំបី​ម៉ោង ខណៈ​ពេលដែល​ប្រអប់​សាក​ដែល​ភ្ជាប់​មក​ជាមួយ​អាច​ផ្តល់​នូវ​ការប្រើប្រាស់​បន្ថែម​រហូតដល់ ៤០ម៉ោង​៕​

The post ក្រុមហ៊ុន Meta បញ្ចេញវ៉ែតាឆ្លាតវៃជំនាន់ថ្មីដំណើរការដោយ AI មានតម្លៃចាប់ពី ២៩៩ដុល្លារ appeared first on .

Meta ចាប់ដៃសហការគ្នា​ជាមួយក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា វិនិយោគលើមជ្ឈមណ្ឌលផ្ទុកទិន្ន័យ AI
Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បាននិយាយនៅថ្ងៃទី១០ មិថុនាថា ខ្លួនកំពុងភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋីកំពូល Mukesh Ambani សម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ដំបូងបង្អស់របស់ក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមសេចក្តីថ្លែងការណ៍នេះ ក្រុមហ៊ុន Reliance នឹងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលមានសមត្ថភាព ១៦៨ MW នៅក្នុងខេត្ត Jamnagar ក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា ដែលក្នុងនោះ Meta នឹងជួលបន្ត ជាមួយនឹងជម្រើសក្នុងការពង្រីកបន្ថែម។

ក្រុមហ៊ុន Meta ក៏បាននិយាយផងដែរថា មូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំរបស់ប្រទេសឥណ្ឌា និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យប្រទសនេះក្លាយជាកន្លែងដ៏ល្អបំផុតសម្រាប់វិនិយោគ។

គួរជម្រាបជូនផងដែរថា កាលពីខែសីហា ឆ្នាំមុន ក្រុមហ៊ុន Meta និង Reliance បានបង្កើតក្រុមហ៊ុនរួមគ្នាមួយដើម្បីបង្កើតវេទិកា និងឧបករណ៍ AI សម្រាប់សហគ្រាសនៅក្នុងប្រទេសឥណ្ឌា ដោយប្រើប្រាស់គំរូភាសា Llama របស់ Meta។ ក្រុមហ៊ុន Reliance និង Meta បានប្តេជ្ញាចិត្តរួមគ្នាលើការវិនិយោគដំបូងចំនួន ៨,៥៥ពាន់លានរូពី (៨៩,៦លានដុល្លារ) ដោយបែងចែកភាគហ៊ុន ៧០% និង ៣០% រៀងៗខ្លួន៕​

The post Meta ចាប់ដៃសហការគ្នា​ជាមួយក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា វិនិយោគលើមជ្ឈមណ្ឌលផ្ទុកទិន្ន័យ AI appeared first on .