xAI

សហស្ថាបនិកពីរនាក់នៃក្រុមហ៊ុន xAI របស់មហាសេដ្ឋី Elon Musk ប្រកាសលាលែងចេញពីតំណែង
សហស្ថាបនិករបស់ក្រុមហ៊ុន xAI លោក Tony Wu និងលោក Jimmy Ba បានប្រកាសលាលែងចេញពីតំណែងពីក្រុមហ៊ុបញ្ញាសិប្បនិម្មិតដែលពួកគេបានចាប់ផ្តើមបង្កើតឡើងជាមួយមហាសេដ្ឋី Elon Musk កាលពីតិចជាងបីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការចាកចេញរបស់លោក Tony និងលោក Jimmy នេះ គឺជាការចាកចេញចុងក្រោយបំផុតពីក្រុមហ៊ុន xAI ដែលធ្វើឲ្យបច្ចុប្បន្នក្រុមហ៊ុននេះ នៅសល់តែពាក់កណ្តាលប៉ុណ្ណោះ នៃសហស្ថាបនិកចំនួន ១២ នាក់របស់ខ្លួន។

មិនតែប៉ុណ្ណោះ បើយោងតាមកាសែត Financial Times បានរាយការណ៍ថា ការលាលែងចេញពីតំណេងរបស់លោក Tony បានធ្វើឲ្យបន្ទាប់ពីមានភាពតានតឹងក្នុងក្រុមបច្ចេកទេសរបស់ខ្លួន លើការទាមទារឲ្យមានការកែលម្អដំណើរការគំរូ AI ខណៈពេលដែលោក Musk បានដាក់សម្ពាធឲ្យតាមទាន់គូប្រជែងធំៗរបស់ខ្លួន ដូចជា OpenAI និង Anthropic ជាដើម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងលោក Tony និងលោក Jimmy ហាក់មិនបាននិយាយអ្វីនៅក្នុងការបង្ហោះសារនៅលើបណ្តាញសង្គម X ចំពោះមូលហេតុនៃការចាកចេញរបស់ពួកគេនោះឡើយ ដោយគ្រាន់តែបានថ្លែងអំណរគុណដល់លោក Musk ប៉ុណ្ណោះ។

ជម្រាបជូនថា ការផ្លាស់ប្តូរចុងក្រោយបំផុតនៅ xAI បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន SpaceX របស់លោក Musk បាននិយាយថា ខ្លួននឹងទិញយក xAI ដើម្បីបង្កើតក្រុមហ៊ុនដែលមានតម្លៃ ១,១២ពាន់ពាន់លានដុល្លារ ជាមួយនឹងផែនការដើម្បីក្លាយជាក្រុមហ៊ុនសាធារណៈ នៅឆ្នាំនេះ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់មហិច្ឆតារបស់មហាសេដ្ឋី Elon Musk ក្នុងការដាក់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅក្នុងលំហអាកាស៕​

The post សហស្ថាបនិកពីរនាក់នៃក្រុមហ៊ុន xAI របស់មហាសេដ្ឋី Elon Musk ប្រកាសលាលែងចេញពីតំណែង appeared first on .

ក្រុមហ៊ុន xAI របស់លោក Musk ជះលុយទិញអគារបន្ថែម ដើម្បីអភិវឌ្ឍ AI
មហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន xAI របស់ខ្លូន បានចំណាយលុយទិញអគារទីបី ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដោយមានគោលបំណងជំរុញសមត្ថភាពបណ្តុះបណ្តាលការគណនា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការពង្រីកនេះ ត្រូវបានគេរាយជាជំហានថ្មីចុងក្រោយមួយរបស់ xAI ក្នុងការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនឈានមុខគេផ្សេងទៀត ដូចជា OpenAI និង Anthropic ជាដើម។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន​ AI ទើបចាប់ផ្តើម​ថ្មីរបស់លោក Musk ​នេះ​ កំពុង​មាន​គម្រោង​ចាប់ផ្តើម​ប្រែក្លាយ​អគារដែល​ទើប​ទិញ​ថ្មី​នេះ​ ទៅជា​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ឆ្នាំ២០២៦ បន្ថែមពីលើមជ្ឈមណ្ឌល​ទិន្នន័យ Colossus និង Colossus 2 ដែលមានស្រាប់ និងស្ថិត​នៅ​ជិត​រោងចក្រ​ថាមពល​ឧស្ម័ន​ធម្មជាតិ​ដែល xAI កំពុង​សាងសង់​នៅ​តំបន់​នោះ ផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ AI របស់ក្រុមហ៊ុន xAI នេះ បាន​ទាក់ទាញ​ការរិះគន់​ពី​សកម្មជន​បរិស្ថាន ដោយសារ​មជ្ឈមណ្ឌល​ទិន្នន័យនីមួយ ត្រូវការ​ប្រើប្រាស់​ថាមពល​យ៉ាងច្រើន៕​

The post ក្រុមហ៊ុន xAI របស់លោក Musk ជះលុយទិញអគារបន្ថែម ដើម្បីអភិវឌ្ឍ AI appeared first on .

មហាសេដ្ឋី Elon Musk ទាត់ចោលចចាមអារ៉ាមដែលថាក្រុមហ៊ុន xAI កំពុងរៃអង្គាសលុយបាន ១៥ពាន់លានដុល្លារ
មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានចេញមុខនិយាយនៅលើបណ្តាញសង្គម X របស់ខ្លួនថា របាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន CNBC ដែលថាក្រុមហ៊ុនបញ្ញាសិប្បនិម្មិតបង្កើតថ្មី​ xAI របស់លោក កំពុងរៃអង្គាសទឹកប្រាក់បាន ១៥ពាន់លានដុល្លារ គឺជារឿងមិិនពិតនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការចេញមុខបកស្រាយរបស់លោក Musk នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរបាយការណ៍ពី CNBC បាននិយាយថា ក្រុមហ៊ុន xAI កំពុងប្រមូលដើមទុនចំនួន ៥ពាន់លានដុល្លារបន្ថែមទៀត ទៅក្នុងមូលនិធិ ១០ពាន់លានដុល្លាររបស់ខ្លួន ដែលបានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនទើបចាប់ផ្តើមថ្មីនេះ កើនឡើងដល់ ២០០ពាន់លានដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីកំពូលរបស់អាមេរិក លោក Musk បានចេញមុខនិយាយបដិសេធវិញភ្លាមៗ ដោយថារបាការណ៍ទាំងនេះសុទ្ធតែជារឿងមិនពិតនោះឡើយ ដោយក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់លោក កំពុងរៃអង្គាសទឹកប្រាក់បានចំនួន ១០ពាន់លានដុល្លារ ប៉ុណ្ណោះ។

ជម្រាបជូនថា ក្រុមហ៊ុន xAI ដែលត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ត្រូវបានចាត់ទុកថាជាដៃគូប្រជែងដ៏ធំជាមួយ ChatGPT របស់ក្រុមហ៊ុន OpenAI ដែលកំពុងវិនិយោគយ៉ាងច្រើនដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន៕

The post មហាសេដ្ឋី Elon Musk ទាត់ចោលចចាមអារ៉ាមដែលថាក្រុមហ៊ុន xAI កំពុងរៃអង្គាសលុយបាន ១៥ពាន់លានដុល្លារ appeared first on .

xAI របស់ Elon Musk គ្រោងប្តឹង Apple ជុំវិញការដាក់ចំណាត់ថ្នាក់កម្មវិធីលើ App Store
មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បាននិយាយកាលពីថ្ងៃទី១១ ខែសីហាថា xAI ដែលជាក្រុមហ៊ុន AI ទើបបង្កើតថ្មីរបស់លោក គ្រោងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងទៅនឹងក្រុមហ៊ុន Apple ដោយចោទប្រកាន់ពីបទបំពានច្បាប់ប្រឆាំងទៅនឹងការទុកចិត្ត ក្នុងការគ្រប់គ្រងចំណាត់ថ្នាក់កម្មវិធី នៅលើ App Store។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

តាមរយៈការបង្ហោះសារមួយនៅលើបណ្តាញសង្គម X របស់ខ្លួន លោក Musk បាននិយាយថា ៖”​ Apple កំពុងបង្ហាញពីឥរិយាបទ ដែលធ្វើឲ្យក្រុមហ៊ុន AI ដទៃ ក្រៅពី OpenAI មិនអាចឡើងដល់ចំណាត់ថ្នាក់លេខ១ នៅក្នុង App Store ដែលជាការរំលោភលើច្បាប់ប្រកួតប្រជែងយ៉ាងច្បាស់។ xAI នឹងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់”។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន ChatGPT របស់ OpenAI កំពុងកាន់កាប់តំណែងលេខ១ នៅក្នុងផ្នែក “កម្មវិធីឥតគិតថ្លៃកំពូល” របស់ App Store សម្រាប់ iPhone នៅសហរដ្ឋអាមេរិក ខណៈពេលដែល Grok របស់ xAI ជាប់ចំណាត់ថ្នាក់ទី៥ និង Gemini របស់ Google ជាប់នៅចំណាត់ថ្នាក់ទី៥៧។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Musk ហាក់មិនបានផ្តល់ភស្តុតាងជាក់លាក់ណាមួយ អំពីការអះអាងរបស់លោកនោះឡើយ ស្របពេលទាំង Apple , OpenAI និង xAI ក៏នៅមិនទាន់មានការឆ្លើយតបជុំវិញ ការលើកឡើងរបស់មហាសេដ្ឋីអាមេរិកនេះ ផងដែរ។

ជម្រាបជូនផងដែរថា​ មិនត្រឹមតែជាប់នៅចំណាត់ថ្នាក់កំពូលក្នុង App Store របស់ Apple នោះទេ កម្មវិធី​ ChatGPT ក៏នាំមុខគេក្នុងចំណាត់ថ្នាក់លេខ១ នៅលើ Google Play Store ផងដែរ។ នេះបើយោងតាមទិន្នន័យទទួលបានពី Sensor Tower៕​

The post xAI របស់ Elon Musk គ្រោងប្តឹង Apple ជុំវិញការដាក់ចំណាត់ថ្នាក់កម្មវិធីលើ App Store appeared first on .

ក្រុមហ៊ុន xAI របស់ Elon Musk គ្រោងរៃអង្គាសទឹកប្រាក់ដល់ ១២ពាន់លានដុល្លារ ដើម្បីពង្រីក AI ខ្លួន
យោងតាមសារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុនសិប្បនិម្មិតទើបបង្កើតថ្មី xAI របស់មហាសេដ្ឋី Elon Musk កំពុងធ្វើការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុ ដើម្បីទទួលបានការរៃអង្គាសទឹកប្រាក់ដល់ ១២ពាន់លានដុល្លារ តាមរយ:ការលក់ប័ណ្ណបំណុល សម្រាប់ផែនការពង្រីកអាជីវកម្មរបស់ខ្លួន។

ជុំវិញការរៃអង្គាសទឹកប្រាក់ដ៏ច្រើននេះ​ នឹងត្រូវយកទៅទិញបន្ទះឈីបឈីបកម្រិតខ្ពស់ Nvidia ដើម្បីផ្គត់ផ្គង់ សម្រាប់ការសាងសង់មជ្ឈមណ្ឌលផ្ទូកទិន្នន័យថ្មីមួយ ដែលមានពបំណងជួយបណ្តុះបណ្តាល និងផ្តល់ថាមពលដល់ AI Chatbot Grok របស់ xAI។

គួរឲ្យដឹងថា ការបណ្តុះបណ្តាល និងការដាក់ពង្រាយប្រព័ន្ធ AI កម្រិតខ្ពស់គឺមានតម្លៃខ្លាំង ដែលទាមទារឲ្យមាន Hardsware ថ្លៃៗ និងវិស្វករជំនាញខ្លាំង នៅក្នុងទីផ្សារដែឡមានការប្រកួតប្រជែងខ្ពស់ ដែលមានគូប្រជែងធំៗដូចជា OpenAI, Google និង DeepSeek របស់ចិន​ជាដើម។

ជម្រាបជូនថា កាលពីដើមខែនេះ កាសែត Financial Times បានរាយការណ៍ថា xAI កំពុងស្ថិតនៅក្នុងការពិភាក្សា ដើម្បីរៃអង្គាសទឹកប្រាក់បន្ថែម នៅក្នុងកិច្ចព្រមព្រៀងដែលមានអាចបង្កើនតម្លៃមូលធនទីផ្សារដល់ក្រុមហ៊ុន AI ចាប់ផ្តើមថ្មីនេះ ចន្លោះពី ១៧០ពាន់លានដុល្លារ ទៅ ២០០ពាន់លានដុល្លារ៕​

The post ក្រុមហ៊ុន xAI របស់ Elon Musk គ្រោងរៃអង្គាសទឹកប្រាក់ដល់ ១២ពាន់លានដុល្លារ ដើម្បីពង្រីក AI ខ្លួន appeared first on .

ក្រសួងការពារជាតិអាមេរិក ផ្តល់កិច្ចសន្យាតម្លៃ ២០០លានដុល្លារ ដល់ក្រុមហ៊ុន xAI របស់ Elon Musk
យោងតាមទីភ្នាក់ងាររដ្ឋាភិបាល បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន AI របស់មហាសេដ្ឋី Elon Musk គឺ​ xAI បានឈ្នះកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ​ ២០០លានដុល្លារ ដើម្បីចូលរួមនៅក្នុងការបង្កើនសមត្ថភាពបញ្ញសិប្បនិម្មិតកម្រិតខ្ពស់ នៅក្នុងក្រសួងការពារជាតិសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ប្រធានការិយាល័យ Digital និង Artificial Intelligence របស់ក្រសួងការពារជាតិអាមេរិក បាននិយាយថា កិច្ចសន្យានេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាឯកជន អភិវឌ្ឍលំហូរការងាររបស់ទីភ្នាក់ងារក្នុង AI និងប្រើប្រាស់វា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខជាតិដ៏សំខាន់។

ទន្ទឹមនឹងនេះ​ លោក Doug Matty ប្រធានការិយាល័យ Digital និង Artificial Intelligence បាននិយាយថា ៖ “ការទទួលយកបច្ចេកវិទ្យា AI កំពុងផ្លាស់ប្តូសមត្ថភាពក្រសួងការពារជាតិ ដើម្បីគាំទ្រដល់យោធារបស់យើង និងរក្សាបាននូវអត្ថប្រយោជន៍ជាយុទ្ធសាស្រ្ត លើសត្រូវរបស់យើង”។

ជម្រាបជូនផងដែរថា ក្រៅតែពី xAI របស់មហាសេដ្ឋី Elon Musk ក្រសួងការពារជាតិអាមេរិក ក៏បានផ្តល់ជូននូវកិច្ចសន្យាដែលមានតម្លៃ ២០០លានដុល្លារ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សផ្សេងទៀត ដូចជា OpenAI, Google និង Anthropic ផងដែរ៕

The post ក្រសួងការពារជាតិអាមេរិក ផ្តល់កិច្ចសន្យាតម្លៃ ២០០លានដុល្លារ ដល់ក្រុមហ៊ុន xAI របស់ Elon Musk appeared first on .

មហាសេដ្ឋី Elon Musk ច្រានចោលការច្របាច់បញ្ចូលគ្នារវាង Tesla និង xAI
មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានប្រកាសនៅថ្ងៃចន្ទថា លោកមិនគាំទ្រឲ្យមានការច្របាច់បញ្ចូលគ្នា រវាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការឆ្លើយតបទៅកាន់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គម X លោក Musk បានបញ្ជាក់យ៉ាងច្បាស់វានឹងគ្មានការរួមបញ្ចូលគ្នាណាមួយរវាងក្រុមហ៊ុន Tesla និង xAI ដើម្បីប្រកួតប្រជែងជាមួយ OpenAI នោះឡើយ។

ជុំវិញការលើកឡើងបែបនេះ បានកើតឡើងបន្ទាប់ពីលោក Musk កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកនឹងស្នើឲ្យម្ចាស់ភាគហ៊ុនរបស់ Tesla បោះឆ្នោតសម្រេចថា តើ Tesla អាចចាក់លុយវិនិយោគលើ xAI បានដែរឬទេ បន្ទាប់ពីបាននិយាយកាលពីពេលមុនថា លោកចង់ឲ្យ Tesla ធ្វើដូច្នេះ ដើម្បីជំរុញវិស័យ AI របស់ខ្លួនឲ្យកាន់តែខ្លាំង។

រំឮកផងដែរថា xAI បានទិញយកបណ្តាញសង្គម X ដែលពីមុនស្គាល់ថាជា Twitter និងជាកម្មសិទ្ធិមួយរបស់លោក Musk នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ៣៣ពាន់លានដុល្លារ ក្នុងខែមីនា ដើមឆ្នាំនេះ ដោយធ្វើឲ្យតម្លៃក្រុមហ៊ុនរួមបញ្ចូលគ្នាកើនឡើងដល់ ៨០ពាន់លានដុល្លារ នៅពេលនោះ។

មិនតែប៉ុណ្ណោះ​ យោងតាម Wall Street Journal បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា ក្រុមហ៊ុន SpaceX បានយល់ព្រមបោះទុនវិនិយោគទឹកប្រាក់ ២ពាន់លានដុល្លារ នៅក្នុង xAI ដែលជាផ្នែកមួយនៃយុទ្ធនាការលក់ចេញបណ្ណបំណុលចំនួន ៥ពាន់លានដុល្លារ របស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត ទើបបង្កើតថ្មីនេះ៕​

The post មហាសេដ្ឋី Elon Musk ច្រានចោលការច្របាច់បញ្ចូលគ្នារវាង Tesla និង xAI appeared first on .

SpaceX គ្រោងបោះទុន ២ពាន់លានដុល្លារ វិនិយោគក្នុងក្រុមហ៊ុន xAI របស់ Elon Musk
យោងតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន SpaceX បានយល់ព្រមបោះទុនវិនិយោគទឹកប្រាក់រហូតដល់ទៅ ២ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI ដែលជាក្រុមហ៊ុនបង្កើតថ្មីមួយផ្សេងទៀតរបស់មហាសេដ្ឋី​ Elon Musk។

ជុំវិញការបោះទុនវិនិយោគដ៏ច្រើននេះ​ បានកើតឡើង ចំពេលក្រុមហ៊ុន AI របស់មហាសេដ្ឋី Elon Musk កំពុងចាប់ផ្តើមយុទ្ធនាការដ៏ធំមួយ ដោយចេញលក់បណ្ណបំណុលចំនួន ៥ពាន់លានដុល្លារ ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយ OpenAI។

ប្រភពខាងលើបានបន្ថែមឲ្យទៀតថា ការវិនិយោគនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការរួមបញ្ចូលគ្នារបស់ xAI ជាមួយក្រុមហ៊ុនបណ្តាញសង្គម X ដើម្បីបង្កើតជាក្រុមហ៊ុនមួយដែលមានតម្លៃទីផ្សាររួមបញ្ចូលគ្នារហូតដល់ទៅ ១១៣ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា xAI បានចេញផ្សាយ Chatbot ថ្មីមួយរបស់ខ្លួនឈ្មោះថា Grok ដែលត្រូវបានគេរំពឹងទុកថានឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់សេវាកម្ម Starlink របស់ SpaceX ខណ: Elon Musk បានហៅវាថាជា AI ដ៏ឆ្លាតវៃបំផុតនៅក្នុងពិភពលោក៕

The post SpaceX គ្រោងបោះទុន ២ពាន់លានដុល្លារ វិនិយោគក្នុងក្រុមហ៊ុន xAI របស់ Elon Musk appeared first on .

ក្រុមហ៊ុនមួយរបស់មហាសេដ្ឋី Elon Musk កើនតម្លៃដល់ទៅ ២៤ពាន់លានដុល្លារ
ក្រុមហ៊ុនបច្ចេកវិទ្យា xAI របស់មហាសេដ្ឋី Elon Musk ទើបប្រមូលថវិកាបានប្រហែល ៦ពាន់លានដុល្លារថ្មីថ្មោង ពីក្រុមវិនិយោគិន ដែលធ្វើឲ្យតម្លៃក្រុមហ៊ុនទាំងមូលកើនដល់ ២៤ពាន់លានដុល្លារហើយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនមហាសេដ្ឋីអាមេរិកមួយនេះ នឹងប្រើប្រាស់ទឹកប្រាក់ទាំងនេះ ដើម្បីប្រឹងប្រែងអភិវឌ្ឍន៍បច្ចេកវិទ្យា AI បង្កើនការស្រាវជ្រាវ និងត្រៀមបញ្ចេញផលិតដំបូងរបស់ខ្លួនផងដែរ។

ក្រុមហ៊ុន xAI នេះទៀតសោត គឺត្រូវបានក្រុមវិនិយោគិនដាក់ក្ដីរំពឹងទុកខ្ពស់ថា នឹងអាចក្លាយជាដៃគូប្រកួតប្រជែងខ្លាំង ជាមួយនឹងក្រុមហ៊ុន OpenAI ក្នុងវិស័យបច្ចេកវិទ្យាសិប្បនិមិត្ត ដែលកំពុងរីកសុះសាយខ្លាំង។

គួររំលឹកបន្តិចថា xAI គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនរបស់មហាសេដ្ឋី Elon Musk ខណៈក្រុមហ៊ុនមួយនេះគឺផ្ដោតទៅលើការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ជាពិសេសគឺបញ្ញាសិប្បនិមិត្តតែម្ដង៕

The post ក្រុមហ៊ុនមួយរបស់មហាសេដ្ឋី Elon Musk កើនតម្លៃដល់ទៅ ២៤ពាន់លានដុល្លារ appeared first on .