NBC៖ ៦ខែឆ្នាំនេះ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានតម្លៃជិត៤៦ ប៊ីលានដុល្លារ កើនឡើង ៩%

សង្គម​និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៨៥,៧ ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៨៥,៧ ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២២។

ធនាគារជាតិបន្តថា វិនិយោគផ្ទាល់បរទេសនៅកម្ពុជានេះ គឺមានប្រភពទុនចម្បង មកពីប្រទេស ចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងបន្ថែមទៀតថា លំហូរវិនិយោគនេះ គឺបានគ្របដណ្តប់លើវិស័យធំៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។

​​សូមរម្លឹកដែរថា កាលពី​ឆ្នាំ​ ២០២២ កន្លងមក ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បានអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប ១៨៦​ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៤​ពាន់​លាន​ដុល្លារ ក្នុងនោះ​ទុន​វិ​និ​យោគ​ផ្ទាល់​មកពី​ប្រទេស​ចិន​មានប្រមាណ ៩០,៥​ ភាគរយ​នៃ​កា​រវិ​និ​យោគ​ផ្ទា​ល់ពី​បរទេស​នៅ​កម្ពុជា​៕

អត្ថបទ៖​ពិសី