សម្តេចតេជោ ហ៊ុន សែន ប្រកាសបំណងចង់ក្លាយជាទីប្រឹក្សាផ្នែកផលិតភាព​យន្ត​បែប​ប្រវត្តិ​សា​ស្រ្ត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ បាន​ប្រកាស​ពី​បំណង​ដែល​ចង់​ក្លាយ​ជា​ទីប្រឹក្សា​របស់​សមាគម​អ្នកនិពន្ធ​ខ្មែរ​ និង​ទីប្រឹក្សា​ផ្នែក​ផលិតភាព​យន្ត​បែប​ប្រវត្តិ​សា​ស្រ្ត ​ដើម្បី​ចូល​រួមចំណែក​ជួយ​តម្រង់​ទិស​ដល់​វិ​ស​័​យ​ការ​តែង​និពន្ធ​ឬ​ផលិតភាព​យន្ត​បែប​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុង​ជំនួប​ជាមួយនឹង​ក្រុម​ការងារ​ផលិតភាព​យន្ត​ភាគ​រឿង​ «កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូ​រ​ណ៌​មី​» កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ស្ថិតនៅទី​ក្រុង​តាខ្មៅ​ ​ខេត្ត​កណ្ដាល​ ​ ​មានប្រសាសន៍ថា​ ​ពេល​សម្តេច​ធ្វើជា​ទីប្រឹក្សា​ ​គឺ​សម្តេច​ជួយ​ដល់​ការ​និពន្ធ​និង​ផលិតភាព​យន្ត​បែប​ប្រវត្តិសាស្ត្រ​កម្ពុជា​ ចាប់​តាំង​ពី​រដ្ឋប្រហារ​ទម្លា​ក់​សម្ដេច​ ​នរោត្តម​ ​សី​ហ​នុ ​ដោយ​សេនាប្រមុខ​ ​លន់​ ​ន​ល់ ​ក្នុង​ឆ្នាំ​១​៩​៧​០​ ​រហូតមកដល់​ថ្ងៃ​ទី២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​១​៩​៩​៩​ ​ដែល​កម្ពុជា​បាន​បញ្ចប់​ ស​ង្រ្គា​ម​ទាំងស្រុង​តាម​នយោបាយ​ឈ្នះ​ ​ឈ្នះ​។​

ទាក់ទងនឹងបំណង​របស់​សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រកាសពីបំណងចង់ក្លាយជាទីប្រឹក្សាសមាគមអ្នកនិពន្ធខ្មែរ និងផ្នែកផលិតភាពយន្តបែបប្រវត្តិសាស្រ្តនេះដែរ អតីតអ្នកកាសែតចាស់វស្សា និងជាអ្នកនិពន្ធសៀវភៅពីសម្តេចតេជោ ហ៊ុន សែន ម្នាក់បានបង្ហាញការ​គាំទ្រពេញទំហឹង​ទាំងស្រុង​ចំពោះ​សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​បំណង​ក្លាយ​ខ្លួន​ជា​ទីប្រឹក្សា​សមាគម​អ្នក​និពន្ធ​ខ្មែរ​និង​ទីប្រឹក្សា​ផ្នែក​ផលិតភាព​យន្ត​បែប​ប្រវត្តិ​សា​ស្រ្ត។

លោក ពៅ សុខ

លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ​ដោយ​យោង​លើ​បទ​ពិសោធ​សម្តេច​នាយក​រដ្ឋមន្ត្រី​លើ​ការ​តែង​និពន្ធ​ទាំង​បទ​ចម្រៀង​ ​និង​ល្ខោន​វិទ្យុ​ ​ជាពិសេស​ការ​និពន្ធ​រឿង​កូនប្រុស​កើត​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី​។​ សម្តេចនាយក​រដ្ឋ​ម​ន្រ្តី​ថែម​ទាំង​មាន​បទ​ពិសោធ​យ៉ាង​ច្រើន​ខាង​ស្រាវជ្រាវ​ ​ចងក្រង​ ​និង​តែង​និពន្ធ​ ​ដែល​បច្ចុប្បន្ន​សម្តេច​​​មាន​ទីប្រឹក្សា​សំខាន់​ៗ​ផ្នែក​សិល្ប​:​ផង​ដែរ។​ ​ដូច្នេះ​សម្តេច​នឹង​ជំរុញ​ឱ្យ​មានការ​តែង​និពន្ធ​ ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ​និង​ឥទ្ធិពល​ទាំង​បែប​ប្រវត្តិ​សា​ស្រ្ត​និង​ក​ម្សាន្ត​ទូទៅ​។​

បើតាមលោក ពៅ សុខ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​និពន្ធ​ ​និង​ដឹកនាំ​ក្រុម​សិល្បៈ​សម្តែង​ជូន​មហាជន​ទស្សនា​ក​ម្សាន្ត ​សូម្បី​សៀវភៅ​ប្រវត្តិសាស្ត្រ​នៅ​សម័យ​តស៊ូ​នៃ​ស​ង្រ្គា​ម​៥​ឆ្នាំ​ (​១​៩​៧​០​ដល់​១​៩​៧​៥​ ) ​ក៏​សម្តេចបាន​និពន្ធ​ឡើង​ផង​ដែរ​។

​​សម្តេចតេជោនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​សម្តេច​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ជំនាន់​មក​ហើយ​។​ ​ក្នុង​នោះ​រាប់​ចាប់​តាំង​ពីសម័យ​សង្គមរាស្ត្រនិយម​ពី​ឆ្នាំ​១៩៥៥​ ​ហើយក៏​ជា​សាក្សី​រស់​ដ៏​សំខាន់​បំផុត​ក្នុង​ដំណើរការ​សង្គ្រាម​និង​ការចរចា​សន្តិភាព​របស់​កម្ពុជា​រហូតដល់​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ ​អធិបតេយ្យ​ ​និង​មានការ​រួបរួម​ក្រោម​រដ្ឋាភិបាល​តែមួយ​ដូច​សព្វថ្ងៃ​។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំកម្ពុជាដែលបានកាន់អំណាចជាប់រហូតឥតដាច់អស់ពេលជាង ៤៤ ឆ្នាំ ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន៕